ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។

ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ - ảnh 1
ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។


        VOV-បានបង្កើតពីឆ្នាំ១៩៤៥ជាមួយតួនាទីជាស្ថាប័នឃោសនាសំខាន់របស់​
បក្សរដ្ឋវៀតណាម វិទ្យុសំលេងវៀតណាមជាមធ្យោបាយបញ្ជូនរាល់បំណងប្រាថ្នា​របស់ប្រជាជនមកដល់បក្សនិងរដ្ឋ។ ក្នុងប៉ុន្មានខែឆ្នាំសង្គ្រាម វិទ្យុនិងប្រព័ន្ធផ្សាយ​សម្លេងមូលដ្ឋានបានរួមចំណែកជាច្រើនក្នុងការគាំទ្រស្មារតីប្រយុទ្ធសំរាប់កងទ័ព​និងប្រជាជនវៀតណាម។​ ក៏ពីបណ្ដាឧឃ្ឃោសនស័ព្ទវិទ្យុនេះព័ត៌មាន​ជ័យជំនះ​និទាឃៈរដូវឆ្នាំ១៩៧៥ត្រូវបានបញ្ជូនទៅគ្រប់ទិសទី។ រួមជាមួយការអភិវឌ្ឍន៍​របស់​
ប្រទេសជាតិ នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមជាស្ថាប័នសារព័ត៌មានតែមួយគត់​ប្រមូលប្រភេទផ្សព្វផ្សាយទាំង៤៖​ ផ្សាយសម្លេងទូរទស្សន៍កាសែតបោះពុម្ភ​កាសែត​
អេលិចត្រូនិក។​ វិទ្យុសម្លេងវៀតណាមបានផ្សាយរលកធាតុអាកាសក្រូប​ដណ្ដប់ លើ៩៩,៥%ដែនដីវៀតណាមនិងភាគច្រើនដែនសមុទ្រវៀតណាមលើ​សមុទ្រខាង
កើត​ជាមួយបរិមាណពេលវេលាផ្សាយរលកធាតុអាកាសបណ្ដាកម្មវិធី​ជាង២០០
ម៉ោងក្នុងមួយថ្ងៃ។ វិទ្យុសម្លេងវៀតណាមមានកាណាល់ផ្សាយ​សម្លេង​ចំនួន៥រួម
មាន៖ កាណាល់ពត៌មាននយោបាយចំរុះ (ហៅកាត់ថាVOV1) កាណាល់​វប្បធម៌
ជីវភាពវិទ្យាសាស្ត្រ-អប់រំ(VOV2) កាណាល់តន្ត្រីពត៌មានកំសាន្ត(VOV3)​ កាណាល់ ផ្សាយសំលេងជាភាសារជនជាតិ(VOV4) កាណាល់ផ្សាយជា​ភាសា​បរទេស
(VOV5) ជាមួយភាសាចំនួន១២បំរើឲ្យមិត្តអ្នកស្ដាប់នៅឯបរទេសជាមួយ​កម្មវិធី​ផ្សាយសម្លេងដោយភាសាវៀតណាមសំរាប់សហគមន៍ជាវៀតណាមនៅ​
ឯបរទេស។ វិទ្យុសម្លេងវៀតណាមក៏មានប្រព័ន្ធស្ថាប័នប្រចាំក្នុងប្រទេសចំនួន៥​និងស្ថាប័នប្រចាំនៅប្រទេសចំនួន៩លើពិភពលោក។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានសំណេះសំណាលថា៖

        “វិទ្យុសម្លេងវៀតណាមជាមួយឃ្លា “ទីនេះវិទ្យុសម្លេងវៀតណាមផ្សាយពី ហាណូយរដ្ឋធានីនៃសាថារណៈរដ្ឋសង្គមនិយមវៀតណាម” គឺជាមោទនភាព​
ការ​ប្តេជ្ញាចិត្តរបស់បក្ស រដ្ឋាភិបាលវៀតណាម។ វិទ្យុសម្លេងវៀតណាមជាសម្លេង
​របស់​ស្រុកកំណើត របស់មាតុប្រទេស។ នេះជាស្ថាប័នឃោសនាផ្លូវការរបស់
ប្រទេស​ជាតិ”។ បក្សរដ្ឋនិងរដ្ឋាភិបាលចង់ឲ្យរលកធាតុអាកាសរបស់វិទ្យុសម្លេង
វៀតណាម​មិនត្រឹមតែពង្រីកលើគ្រប់ទិសទីក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងឈាន
ទៅគ្រប់ទ្វីបលើពិភពលោកទៀតផង។”

ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ - ảnh 2
បណ្ដាឧឃ្ឃោសនស័ព្ទវិទ្យុនេះព័ត៌មានជ័យជំនះនិទាឃៈរដូវឆ្នាំ១៩៧៥ត្រូវបានបញ្ជូនទៅគ្រប់ទិសទី។

         ជាពិសេសចាប់ពីថ្ងៃដែលកម្មវិធីក្របដណ្ដប់រលកធាតុអាកាសផ្សាយសម្លេង
លើសមុទ្រខាងកើតដំណាក់កាលទីមួយរបស់វិទ្យុសម្លេងវៀតណាមត្រូវបានអនុវត្ត​ធ្វើឲ្យបណ្ដាអ្នកនេសាទសប្បាយរីករាយណាស់។ នេះក៏ជាកម្មវិធីត្រូវបាន
នាយករដ្ឋមន្ត្រី Nguyen Tan Dung វាយតំលៃខ្ពស់ដោយប្រសិទ្ធភាពឃោសនាស៊ី
ជម្រៅ ជួយឲ្យ​អ្នកនេសាទត្រីវៀតណាមប្រមាណ១លាននាក់ច្បាមជាប់ព័ត៌មាន
ពហុទិសអំពី​បណ្ដាគោលការណ៍គោលមាគ៌ារបស់បក្សនិងរដ្ឋក៏ដូចជាបង្កើនលទ្ធភាព
ជៀសវាងព្យុះជួយសង្គ្រោះលើសមុទ្រ។

ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ - ảnh 3
ជាពិសេសចាប់ពីថ្ងៃដែលកម្មវិធីក្របដណ្ដប់រលកធាតុអាកាសផ្សាយសម្លេងលើសមុទ្រខាងកើត ដំណាក់កាលទីមួយរបស់វិទ្យុសម្លេងវៀតណាមត្រូវបានអនុវត្តធ្វើឲ្យបណ្ដាអ្នកនេសាទ សប្បាយរីករាយណាស់។

         ថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលអះអាងថាសហគមន៍ ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញរបស់វៀតណាម។​មិនត្រឹមតែជាកាណាល់ព័ត៌មានមានប្រសិទ្ធភាពក្នុងប្រទេស ការផ្សាយសម្លេង​នៅ​ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយបណ្ដាជនវៀតណាមឆ្ងាយពី​ស្រុកកំណើតទៀតផង។ លោក Le Van Duyen មានអាយុ៨៤ឆ្នាំជាអណិកជន​វៀតណាមរស់នៅទីក្រុង San Jose រដ្ឋ California អាមេរិកបានឲ្យដឹងថា៖

        “ក្នុងម៉ោងផ្សាយសម្លេង ខ្ញុំបានតាមដានព័ត៌មានអំពីវៀតណាម។ វិទ្យុផ្សាយ​សម្លេងបានផ្សាយបណ្ដាបទចម្រៀងអំពីប្រជាជាតិ រាត្រីណាប្តីប្រពន្ធខ្ញុំក៏​ស្ដាប់​ដែរ។ ប្រសិនបើមានអ្វីមិនទាន់យល់គឺវិទ្យុសម្លេងវៀតណាមក៏ផ្ដល់ព័ត៌មានឲ្យ​យើង​ខ្ញុំ។”

ពង្រីកតួនាទីរបស់ការផ្សាយសម្លេងក្នុងជីវភាពរស់នៅ។ - ảnh 4
នាបច្ចុប្បន្នខ្លឹមសារបណ្ដាកម្មវិធីរបស់ VOV5 នៅបានផ្សាយលើកេហទំព័រ www.vovworld.vn

        នាបច្ចុប្បន្នខ្លឹមសារបណ្ដាកម្មវិធីរបស់ VOV5 នៅបានផ្សាយលើកេហទំព័រ
www.vovworld.vn
បានជួយឲ្យមិត្តអ្នកស្ដាប់បរទេសបានបន្ថែមរបៀបទាក់ទង​ព័ត៌មានពីវៀតណាមទៀតផង។ មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីមួយនាក់បានឲ្យដឹងថា៖

        “បណ្ដាព័ត៌មានដោយវិទ្យុសម្លេងវៀតណាមផ្គត់ផ្គងមានខ្លឹមសាររស់រវើក។ យើងខ្ញុំចូលចិត្តណាស់។ បណ្ដាបញ្ហាដែលមិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីយកចិត្តទុក​
ដាក់​គឺវប្បធម៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ក្រៅពីនោះយើងខ្ញុំក៏​ចូល
ចិត្ត​បណ្ដាកម្មវិធីតូរតន្ត្រីរបស់វិទ្យុសម្លេងវៀតណាមទៀតផង។”

        នាបច្ចុប្បន្នបណ្ដាមធ្យោបាយផ្សាយព័ត៌មានពហុមធ្យោបាយកំពុងបាន​អភិវឌ្ឍន៍ដោយឥតឈប់ឈរ។​ ប្រភេទកាសែតផ្សាយសម្លេងក៏ជួបនឹង​ការប្រគួត​
ប្រជែងជាច្រើន។ ប៉ុន្តែជាមួយឧត្តមភាពអំពីលទ្ធភាពបញ្ជូនព័ត៌មាន វិនិយោគតិច កាសែតផ្សាយសម្លេងនៅជាកាណាល់ព័ត៌មានមានប្រសិទ្ធភាពជាមួយតម្រូវការ​របស់ប្រជាជនវៀតណាមគ្រប់រូបនិងមិត្តភ័ក្កអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ