ពង្រីកតម្លៃវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - ប៉ុន្មានឆ្នាំកន្លងទៅ ការកសាងវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ ដើម្បីឆ្លើយតបតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ តែងតែជាទស្សនៈមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម។ ឆ្នាំ ២០២១ បានគូសសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ នៅពេលដែល មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅសំខាន់ៗសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះ តួនាទីនៃវប្បធម៌ត្រូវបានសង្កត់ធ្ងន់ជាពិសេស។ ក្នុងដំណើរការនោះ សន្និសីទវប្បធម៌ជាតិដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺជាជំហានមួយដើម្បីអនុវត្តន៍ជាក់ស្តែង នូវទិសដៅ និងភារកិច្ចសំខាន់ៗ នៃការងារវប្បធម៌ក្នុងដំណាក់កាល ២០២១-២០២៥។
ទិដ្ឋភាពនៃសន្និសីទវប្បធម៌ជាតិ ទូទាំងប្រទេស (រូបថត៖ VGP) |
យោងតាមសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមនីតិកាលទី ៨ “វប្បធម៌វៀតណាមគឺជាលទ្ធផលនៃកម្លាំងពលកម្មច្នៃប្រឌិតរាប់ពាន់ឆ្នាំនិងការតស៊ូយ៉ាងអង់អាចក្លាហានដើម្បីកសាងនិងការពារប្រទេស របស់សហគមន៍បណ្តាជន ជាតិវៀតណាម ជាលទ្ធផលនៃការជួបប្រាស្រ័យ និងស្រូបយកភាពសម្បូរបែបនៃអរិយធម៌ពិភពលោកជាច្រើន ដើម្បីសុក្រិដ្ឋ។ វប្បធម៍វៀតណាមបានបណ្តុះឡើងព្រលឹងវិញ្ញាណនិងភាពក្លាហានរបស់វៀតណាម និងបំភ្លឺប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ។
ចំណុចលេចធ្លោក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍វប្បធម៌វៀតណាមគឺ វៀតណាមបានពង្រីកតម្លៃប្រពៃណីដ៏គងវង្ស ដោយលុបបំបាត់ជាបណ្តើរៗ ទំនៀមទម្លាប់ហួសសម័យ ហើយបន្តស្រូបយកនិងបំពេញបន្ថែមខ្លឹមសារនៃវប្បធម៌វៀតណាម វប្បធម៌អរិយធម៌មនុស្សជាតិ រួមចំណែកអភិវឌ្ឍន៍មនុស្សវៀតណាមប្រកបដោយភាពពេញលេញ ដោយមានតម្លៃនៃសេចក្តីពិត - ភាពល្អ - ភាពស្រស់ស្អាត របៀបរស់នៅល្អប្រសើ និងបុគ្គលិកលក្ខណៈគួរជាទីគាប់ចិត្ត។ ជាងនេះទៅទៀត បង្កប់នូវស្មារតីជាតិជាមួយនឹងគុណសម្បតិ្តដ៏វិសេសវិសាលដែលត្រូវលើកតម្កើង ដូចជាស្នេហាជាតិ ភាពជឿជាក់លើខ្លួនឯង និងក្តីមេត្តាករុណា។ ប្រជាជនវៀតណាមជាច្រើនជំនាន់បានរួមកម្លាំងកាយចិត្ត ជំនះពុះពារ រាល់ការលំបាកនិងបញ្ហាប្រឈមនានាដើម្បីកសាងជីវភាពកាន់តែសម្បូរធូធារ។
ជាពិសេស ក្នុងការកសាងវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ វៀតណាមបានអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច និងវប្បធម៌។ ក្នុងនោះកត្តាវប្បធម៌និងមនុស្សមានសារៈសំខាន់ណាស់។ ដូច្នេះហើយ វប្បធម៌ពិតជាបានក្លាយទៅជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំរបស់សង្គម ដែលជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ពង្រីកតម្លៃវប្បធម៌វៀតណាមគឺជាភារកិច្ចសំខាន់មួយរបស់បក្ស រដ្ឋ និងសង្គមវៀតណាមទាំង មូល។ ប្រការនេះកាន់តែមានសារៈសំខាន់នៅក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ ក៏ដូចជាឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយថ្មី ដែលបានធ្វើឱ្យពិភពលោកក្លាយជាដំបូលសកល ហើយដូច្នេះ ប្រទេសណាមួយ ប្រសិនបើ មិនអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបាននោះ ប្រទេសនោះមិនត្រឹមតែរលាយសាបសូន្យទៅក្នុងពិភពលោកដ៏ធំសម្បើមប៉ុណ្ណោះទេ ថែមទាំងតែប្រថុយនឹងការបាត់បង់ប្រទេសទៀតផង ពីព្រោះ “បាត់បង់វប្បធម៌គឺបាត់បង់គ្រប់បែបយ៉ាង” ។ ទន្ទឹមនឹងនោះ ប្រទេសដែលដឹងពីរបៀបលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ខ្លួន នឹងបង្កើតសញ្ញាសម្គាល់ផ្ទាល់ខ្លួន តម្លៃប្រៀបធៀបក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ទស្សនៈដឹកនាំស្តីពីវប្បធម៌ដែលត្រូវបានមហាសន្និបាតបក្សលើកទី ១៣ អនុម័ត គឺជាទិសដៅសំខាន់មួយសម្រាប់អាណត្តិ ២០២០-២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ដើម្បីឲ្យវប្បធម៌និងប្រជាជនបន្តក្លាយជាប្រភពធនធានផ្ទៃក្នុងដ៏វិសេសវិសាលនិងរីកសាយភាយនៅក្នុងសង្គម សន្និសីទវប្បធម៌ជាតិបានអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដែលដឹកនាំដោយលេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈិមបក្ស នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ជាព្រឹត្តិការដ៏សំខាន់មួយសម្រាប់ទិសដៅ និងភារកិច្ចសំខាន់ៗនៃការងារវប្បធម៌ក្នុងដំណាក់កាល ២០២១-២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សដាក់ចេញ ដើម្បីឈានចូលជីវភាពប្រចាំថ្ងៃយ៉ាងឆាប់បំផុត។
ដោយត្រូវបានរៀបដាក់ស្មើនឹងនយោបាយ សេដ្ឋកិច្ច សង្គម, វប្បធម៌បាននិងកំពុងបន្តជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេលខាងមុខ។ អាស្រ័យហេតុនេះ ទន្ទឹមនឹងទិសដៅសំខាន់ៗនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ របស់បក្ស និងភារកិច្ច ដំណោះស្រាយដែលបានពិភាក្សា ហើយបានឯកភាពក្នុងសន្និសីទវប្បធម៌ជាតិលើកនេះ ក្រសួង ស្ថាប័ននានា និងមូលដ្ឋាននឹងអនុវត្តន៍សម្រាប់ស្ថាប័នរបស់ខ្លួន ដោយទាំងអភិរក្សប្រភពធនធានវប្បធម៌ឱ្យបានត្រឹមត្រូវផង និងធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវនូវតម្លៃនៃធនធានមិនអាចកាត់ថ្លៃបាននេះសម្រាប់ការអភិវឌ្ឍ។ ក្នុងនោះ បញ្ហាសំខាន់ៗដែល ស្ថាប័នគ្រប់លំដាប់ថ្នាក់នៅវៀតណាមបន្តយកចិត្តទុកដាក់គឺការកែប្រែថ្មីនូវវិធីសាស្រ្តអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌; អភិវឌ្ឍឧស្សាហកម្មវប្បធម៌ទៅជាកម្លាំងចលករថ្មីនៃសេដ្ឋកិច្ច; ការអភិរក្ស ធ្វើអាជីវកម្មនិងការលើកកម្ពស់ធនធានវប្បធម៌... ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងការរួមបញ្ចូលទៅក្នុងអរិយធម៌របស់មនុស្សជាតិ៕