ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់សមភាពយេនឌ័រ

(VOVWORLD) - នាថ្ងៃទី ១៦ ខែ កុម្ភៈឆ្នាំ ២០២១ ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការយូណេស្កូក្នុងកិច្ចប្រជុំស្ដីពីការបង្កើត បណ្តាញអន្តរជាតិនៅទីក្រុងប៉ារីស (បារាំង) ឈានមុខគេអំពីសមភាពយេនឌ័របានអះអាងយ៉ាងខ្លាំងក្លានូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងជំរុញសមភាពយេនឌ័រតាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ ដាក់ចេញវិធានការណ៍នានា និងទាក់ទាញធនធានចាំបាច់ដើម្បីលើកកម្ពស់ឋានៈ និងការចូលរួមចំណែករបស់ស្ត្រី។ នេះជាសកម្មភាពថ្មីៗបំផុតរបស់វៀតណាមក្នុងដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគោលដៅជំរុញសមភាពយេនឌ័រនៅវៀតណាម ក៏ដូចជានៅក្នុងតំបន់ និងនីលើពិភពលោកផងដែរ។
ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីលើកកម្ពស់សមភាពយេនឌ័រ - ảnh 1កិច្ចប្រជុំស្ដីពីការបង្កើត បណ្តាញអន្តរជាតិនៅទីក្រុងប៉ារីស (បារាំង) ឈានមុខគេអំពីសមភាពយេនឌ័រ (រូបថត៖ baoquocte.vn)

វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសហត្ថលេខី នៃឯកសារអន្តរជាតិយ៉ាងច្រើន ស្ដីពីសមភាពយេនឌ័រ សិទ្ធិរបស់ស្ត្រី និងការផ្តល់សិទ្ធិដល់ស្ត្រី។ នៅឆ្នាំ ២០០៦ វៀតណាមបានចេញផ្សាយច្បាប់សមភាពយេនឌ័រ ដោយតម្រូវឱ្យស្ថាប័នរដ្ឋាភិបាល និងគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់អនុវត្តតួនាទីរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋអំពី សមភាពយេនឌ័រ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការជំរុញសមភាពយេនឌ័រលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម។

នៅឆ្នាំ ២០២០ នៅពេលដែលពិភពលោក និងមនុស្សជាតិកំពុងឆ្លងកាត់គ្រាដ៏លំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានលើគ្រប់ទិដ្ឋភាពនៃជីរភាពរស់នៅសង្គម ចំពោះប្រទេសទាំងអស់នោះ វៀតណាមបានធ្វើសកម្មភាពជំរុញសមភាពយេនឌ័រជាច្រើន សំដៅបង្កើនសិទ្ធិដល់ស្ត្រី និងកុមារី ដែលជាក្រុមរងផលប៉ះពាល់យ៉ាងជ្រាលជ្រៅបំផុតដោយសារជំងឺរាតត្បាតនេះ។ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន ដោយប្រធានបទ “តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួត សកម្ម ចីរភាព និងបរិយាប័ន្នក្នុងពិភពលោកក្រោយពីជំងឺកូវីដ ១៩” នោះ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមបានលើកច្បាស់ថា៖ “ដំណើរការកសាងសហគមន៍អាស៊ានបានបង្ហាញឱ្យយើងឃើញពីការពិត
ជាក់ស្ដែងគឺ ស្ត្រី ដែលស្រូបយកជិតពាក់កណ្តាល (៤៨,៧%) នៃចំនួនប្រជាជនក្នុងអាយុធ្វើពលកម្ម គឺមានការចូលរួមចំណែកគួរឲ្យកត់សម្គាល់ដល់ភាពរុងរឿងក្នុងតំបន់។ ទោះបីស្ថិតក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋទាំងអស់ក៏ដោយ ក៏ស្ត្រីនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការជំនះពុះពារលើវិបត្តិផងដែរ”។

ដើម្បីបន្តពង្រីកតួនាទីរបស់ស្ត្រី និងចូលរួមវិភាគទានជាក់ស្តែងក្នុងការស្តារអាស៊ានលើគ្រប់វិស័យ និងប្រកបដោយចីរភាពឡើងវិញ ក៏ដូចជាក្នុងការពង្រឹង និងកសាងសហគមន៍អាស៊ាននាដំណាក់កាលខាងមុខនោះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអំពាវនាវថា៖ “អាស៊ានចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើស្ត្រី ក្នុងការស្ថាបនា និងស្ដារឡើងវិញ; ពង្រឹងតួនាទីភាពជាអ្នកដឹកនាំ និងសម្លេងរបស់ស្ត្រីក្នុងដំណើរការនាំចេញការសម្រេចកំណត់ ក៏ដូចជាបង្កើនសិទ្ធិខាងសេដ្ឋកិច្ចដល់ស្ត្រី សំដៅបង្រួញគម្លាតអភិវឌ្ឍន៍ ពង្រឹងលក្ខណៈខ្លួនទីពឹងខ្លួនរបស់សហគមន៍ចំពោះវិបត្តិនៅខាងក្រៅ។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រីក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ ២០២៥ ។ នៅចំពោះការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ នៃបរិយាកាសអន្តរជាតិ និងតំបន់នោះ អាស៊ានចំបាច់ត្រូវមានវិធីសាស្ត្រអភិក្រមថ្មី ប្រកបដោយការច្នៃប្រឌិត ប្រសិទ្ធភាពថែមទៀត ដើម្បីពង្រីកតួនាទីរបស់ស្ត្រីលើគ្រប់វិស័យ ជាពិសេសគឺចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីភាពជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងនោះមានបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ក៏ដូចជាពង្រីកសក្តានុពលរបស់ស្ត្រីផងដែរ”។

រាល់គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជំរុញសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្ត្រីជាដើម គឺកាន់តែអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមស្ដីពីការពង្រីកតួនាទីនិងសក្តានុពលដ៏ធំធេងរបស់ស្ត្រីក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ លើកកម្ពស់ឋានៈរបស់ស្ត្រីនិងជំរុញ សមភាពយេនឌ័រលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។លទ្ធផលដ៏សំខាន់នៃសកម្មភាពទាំងនេះបានរួមចំណែកដល់ការជំរុញខ្លាំងរាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ស្ដីពីការជំរុញសមភាពយេនឌ័រក្នុងឆ្នាំ ២០២០ ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីជំរុញរាល់សកម្មភាពសមភាពយេនឌ័រនៅវៀតណាមក៏ដូចជាអន្តរជាតិនៅឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ