ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid -19 ដ៏ទូលំទូលាយ
(VOVWORLD) - នៅក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាតសកល Covid-19 មានការវិវឌ្ឍដ៏ស្មុគស្មាញ ដែលមានករណីឆ្លងកើនឡើងជារៀងរាល់ម៉ោងនោះ ប្រទេសនីមួយៗកំពុងចាត់វិធានការយ៉ាងប្ដូរផ្ដាច់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលនេះ។ នៅវៀតណាម ក្រៅពីការអនុវត្តវិធានការលើគ្រប់ជ្រុងជ្រោយ និងខ្លាំងក្លានោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាលជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់នឹងការសាលល្បងដ៏ធំធេង ដែលមនុស្សជាតិកំពុងប្រឈម។
(រូបថត៖ suckhoedoisong.vn) |
នៅចំពោះមុខជំងឺរាតត្បាតសកល Covid -19 នោះ ពិតណាស់ថា គ្មានប្រទេសណាមួយអាចធ្វើសកម្មភាពដោយឯកតោភាគីប្រកបដោយជោគជ័យបានឡើយ។ ហេតុដូច្នេះហើយ វៀតណាមជានិច្ចកាលយល់ដឹង ហើយអះអាងថា ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់លើគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាឆ្លងផុតដំណាក់កាលដ៏លំបាកនាបច្ចុប្បន្ននេះ។
សកម្ម ម្ចាស់ការ និងលើកត្រដែតកិច្ចសហប្រតិបត្តិការអន្តរជាតិ
នៅក្នុងកិច្ចប្រជុំកំពូលអនឡាញនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញជួរមុខនៅលើពិភពលោក(G20) ស្ដីអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19 ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមិនានោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការសកលលោក និងតំបន់គឺមានសារៈខំខាន់ណាស់; អះអាងនូវនូវការប្តេជ្ញាចិត្ត ការសន្យារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid -19 ដោយសង្កត់ធ្ងន់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តន៍គោលដៅចំនូនពីរគឺ គ្រប់គ្រងជំងឺរាតត្បាត និងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម។
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ថ្នាក់ដឹកនាំវៀតណាមដូចជា៖ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អនុរដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son និងអនុរដ្ឋមន្រ្តីការបរទេសលោក Ha Kim Ngoc បានសន្ទនាតាមទូរស័ព្ទជាមួយសមាភាគីនៃបណ្ដាប្រទេស ដើម្បីចែករំលែកអំពីស្ថានភាពនៃជំងឺរាតត្បាត Covid -19 ហើយលើកសំណើរអំពីវិធានការសហប្រតិបត្តិការនានា ក្នុងបរិបទដែលជំងឺរាតត្បាតកំពុងឆ្លងរាល់ដាលយ៉ាងគំហុកនៅលើពិភពលោកទាំងមូល។
នៅក្នុងការសន្ទនាតាមទូរស័ព្ទទាំងនេះ ថ្នាក់ដឹកនាំវៀតណាមបានចែករំលែកវិធានការមួយចំនួន ដែលវៀតណាមបាន និងកំពុងអនុវត្តន៍ដូចជា ផ្អាក់ជាបណ្តោះអាសន្ននូវការឆ្លងចូលប្រទេសចំពោះជនបរទេស ដាក់ឲ្យនៅដាច់ដោយឡែក បញ្ឈប់សកម្មភាពធ្វើអាជីវកម្ម ការប្រមូលផ្ដុំមនុស្សច្រើន។ ព្រមទាំងអះងាងថា វៀតណាមបានកសាងរូបមន្តព្យាបាលតាមស្តង់ដារចំពោះអ្នកជំងឺឆ្លង Covid -19 និងសិក្សាស្រាវជ្រាវឈុត Kit ធ្វើតេស្ត SARS-CoV- 2 ប្រកបដោយជោគជ័យជាដើម។
នៅក្នុងកិច្ចប្រជុំអនឡាញថ្នាក់រដ្ឋមន្ត្រីអាស៊ាន-EU ស្ដីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែមិនា កន្លងទៅ ក្នុងនាមជាប្រធានអាស៊ាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអះអាងថា៖ វៀតណាមបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយបណ្ដាប្រទេសអាស៊ាន ជំរុញវិធីសាស្ត្រអភិក្រមដោយព្រមៗគ្នារបស់សហគមន៍អាស៊ានទាំងមូល ដើម្បីលើកកម្ពស់សមត្ថភាពត្រៀមខ្លួនជាស្រេច និងចាត់វិធានការដោយម្ចាស់ការក្នុងការទប់ទល់នឹងជំងឺរាតត្បាត។ បណ្តាប្រទេសអាស៊ានបានអនុវត្តដំណោះស្រាយនានាយ៉ាងឆាប់ៗ ដោយព្រមៗគ្នា សំដៅរួមសការ ចែករំលែកព័ត៌មាន បទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកអំពីបច្ចេកទេស និងចាប់ផ្ដើមដាក់យន្តការទប់ទល់ជាបន្ទាន់លើវិស័យសុខាភិបាលរបស់អាស៊ាន ក៏ដូចជារវាងអាស៊ាននិងដៃគូនានាផងដែរ។
វៀតណាមផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការគ្រប់គ្រងជំងឺរាតត្បាត
នាបច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបានផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាត។ ប៉ុន្តែ ភារកិច្ចនេះមិនអាចអនុវត្តនួប្រកបដោយជោគជ័យ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងរួមកម្លាំងកាយចិត្តរបស់បណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោកឡើយ។ នាពេលខាងមុខ វៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន ដៃគូនានារបស់អាស៊ាន អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ សំដៅជុញថយក្រោយជំងឺរាតត្បាត ធានាជីវភាពរស់នៅប្រកបដោយសុវត្ថិភាពជូនប្រជាជន និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយស្ថិរភាពផងដែរ៕