ពង្រឹងចំណងសាមគ្គីជាតិក្នុងដំណាក់កាលថ្មី

(VOVWORLD) -វៀតណាមជាប្រទេសពហុជាតិសាសន៍។ ជនរួមជាតិជាជនជាតិភាគតិចភាគច្រើនរស់នៅនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រ តំបន់មានទីតាំងយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ច នយោបាយការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូរអន្តរជាតិ។

វៀតណាមជាប្រទេសពហុជាតិសាសន៍។ ជនរួមជាតិជាជនជាតិភាគតិចភាគច្រើនរស់នៅនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រ តំបន់មានទីតាំងយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ច នយោបាយការពារជាតិ  សន្តិសុខ និងការផ្លាស់ប្តូរអន្តរជាតិ។ ដូច្នេះ ការដោះស្រាយបញ្ហាជនជាតិប្រកបដោយជោគជ័យ រួមចំណែកបង្កើត ឡើងការស្រុះចិត្តគំនិតក្នុងសង្គម ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ ជានិច្ចកាលជាបញ្ហាយុទ្ធសាស្ត្ររបស់បក្ស រដ្ឋវៀតណាម។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧) អ្នកនិពន្ធវិទ្យុសម្លេងវៀតណាមមានបទសរសេរដោយមានចំណងជើងថា៖ ពង្រឹងចំណងសាមគ្គីភាពជាតិក្នុងដំណាក់កាលថ្មី។

ពង្រឹងចំណងសាមគ្គីជាតិក្នុងដំណាក់កាលថ្មី - ảnh 1

ពង្រឹងចំណងសាមគ្គីជាតិក្នុងដំណាក់កាលថ្មី

ទស្សនះរបស់បក្ស រដ្ឋវៀតណាមចំពោះបញ្ហាមហាសាមគ្គីជាតិ

        ចាប់ពីពេលបង្កើតនាថ្ងៃទី៣ខែកុម្ភះឆ្នាំ១៩៣០មក បក្សកុម្មុយនីស្តវៀតណាម បាននាំចេញគោលការណ៍សាមគ្គីភាពនានា ចំពោះបណ្ដាកងកម្លាំងស្នេហារជាតិ ប្រជាជនគ្រប់ស្រទាប់ ប្រមូលផ្តុំក្នុងផែនមហាសាមគ្គីជាតិដើម្បីគោលដៅឯករាជ្យជាតិ។

          នាថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០ រណសិរ្សឯកភាពជនជាតិវៀតណាម-នាបច្ចុប្បន្នគឺរណសិរ្សមាតុភូមិវៀតណាម។ ចាប់ពីនោះមក ថ្ងៃទី១៨វិច្ឆិកាជាប្រចាំឆ្នាំ បានហៅថាថ្ងៃប្រពៃណីរណសិរ្សមាតុភូមិវៀតណាម។ ក្នុងសកម្មភាពទាំងឡាយ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលជ្រួតជ្រាបគោលមាគា៍៖” យកប្រជាជនជាឬសគល់” កសាងនិងពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជន។ 

          បានចាប់បដិសន្ធិពីប្រជាជន ដើម្បីដឹកនាំប្រជាជនទាំងមូលបក្សនិងរដ្ឋបានអនុវត្តន៍លទ្ធិប្រជាធិបតេយ្យក្នុងកិច្ចការចលនាប្រជាជនដើម្បីបង្កើតប្លុកឯកភាពជាតិក្នុងការតស៊ូ រំដោះជាតិ  ការបង្រួបបង្រួមជាតិ ជំរុញខ្លាំងការងារកសាងប្រទេស។ ក្នុងបុព្វហេតុកសាងប្រទេសជាតិសាមគ្គីជាតិទាំងមូលគឺសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជនគ្រប់ស្រទាប់ របស់ជនរួមជាតិទាំងឡាយ សាសនាទាំងឡាយ និងសហគមន៍ជនវៀតណាមនៅក្នុងនិងក្រៅប្រទេសដោយឈរលើមូលដ្ឋានសាមគ្គីភាព យកផលប្រយោជន៍ជាមូលដ្ឋាន  ឯក រាជ្យជាតិដែលផ្សាភ្ជាប់ទៅនឹងសង្គមនិយម ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំមាំមួន  យុត្តិធម៌ ប្រជាធិប តេយ្យ និងអរិយ្យធម៌។ ទស្សនៈស្តីពីតួនាទីតំណាងរបស់រណសិរ្សចំពោះប្រជាជន ដែលបានកំណត់ក្នុងមាត្រា៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ និងបន្តបញ្ជាក់នៅក្នុងមាត្រា៩ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣៖ "រណសិរ្សមាតុភូមិវៀតណាមជាអង្គការចងសម្ព័ន្ធនយោបាយជាសម្ព័ន្ធនៃអង្គការនយោបាយ បណ្ដាអង្គការនយោបាយ សង្គម និងបណ្ដាប្រជាជនគ្រប់ស្រទាប់ ជនជាតិ សាសនា និងជនវៀតណាមនៅឯបរទេស។ រណសិរ្សមាតុភូមិវៀតណាមគឺជាមូលដ្ឋាននយោបាយនៃរដ្ឋបាលប្រជាជន តំណាងនិងការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជន  ប្រមូល  ផ្តុំនិងលើកកម្ពស់កម្លាំងមហាសាមគ្គីជាតិ។ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ រណសិរ្សមាតុភូមិ វៀតណាមបានសកម្មយ៉ាងខ្លាំងសហការជាមួយរដ្ឋថែទាំជីវភាពរស់នៅសំរាប់ប្រជាជនតាមរយៈការអនុវត្តចលនា និងកម្មវិធីនានា ដូចជា៖ លុបបំបាត់ភាពអត់ឃ្លានការកាត់បន្ថយភាពក្រីក្រ កម្មវិធីតបស្នងសងគុណ ជួយឧបត្ថម្ភប្រជាជនដែលរងឥទ្ធិពលដោយគ្រោះធម្មជាតិ…លៗ

       គោលនយោបាយសាមគ្គីជាតិក្នុងសម័យសមាហរណកម្ម

      ក្នុងបរិបទនៃសាកលភាវូបនីយកម្មសព្វថ្ងៃនេះ ជាងពេលណាទាំងអស់ បក្សនិងរដ្ឋវៀតណាមត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តគោលនយោបាយជនជាតិ រួមជាមួយការអនុវត្តគោលនយោបាយសាសនា  គោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា។ ការអនុវត្តជោគជ័យគោលនយោបាយជនជាតិគោលនយោបាយ ជំនឿសាសនាបានរួមវិភាគទានកាត់បន្ថយការរើសអើង ប្រកាន់ពូជសាសន៍ សាសនា កសាងផែនមហាសាមគ្គីជាតិ ឆ្ពោះទៅគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយ្យធម៌។

ក្នុងបរិបទថ្មីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយនិងគោលមាគា៍របស់បក្សចំពោះបញ្ហាជនជាតិ សាមគ្គីជាតិនោះ ទើបពង្រឹងនិងពង្រីកបានចំណងមហាសាមគ្គីជាតិ បង្កើតកម្លាំងចលករធំធេងសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ