ពង្រាងច្បាប់ដើរផ្ទុយនឹងនិន្នាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក
THU HOA -  
VOV-រដ្ឋសភាអាមេរិកនាថ្ងៃទី១១កញ្ញាឆ្នាំ២០១២ បានអនុម័តលើរបស់ដែល
ហៅថា ពង្រាងច្បាប់សិទ្ធិមនុស្សវៀតណាម២០១២ H.R.1410 និងសេចក្តិសំរេចចិត្ត
H.Res. 484 ដោយ“អំពាវនាវរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្ស”។ បណ្ដា ពង្រាងច្បាប់នេះដែលផ្អែកលើព័ត៌មានបំប្លែងខ្វះបរានុម័ត្តអំពីស្ថានភាពអនុវត្តសិទ្ធិ
មនុស្ស នៅវៀតណាម បានដើរផ្ទុយនឹងផលប្រយោជន៍របស់ប្រជាជនវៀតណាម និងប្រជាជនអាមេរិក។ អត្ថបទសរសេរមានចំណងជើងថា “ពង្រាងច្បាប់ដើរផ្ទុយ នឹងនិន្នាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក” ។
|
ពង្រាងច្បាប់ដើរផ្ទុយ នឹងនិន្នាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក(internet) |
ពង្រាងច្បាប់ H.Res. 484 លើកឡើងដោយសមាជិកសភា Loretta Sanchez ជាក់ ស្ដែងគឺបានមូលបង្កាច់រដ្ឋាភិបាលវៀតណាមហាមឃាត់សេរីភាពខាងជំនឿសាសនា ចាប់ឃុំខ្លួនបណ្ដាអ្នកដែលហៅថា “អ្នកខ្វែងគំនិត” និង “អ្នកតស៊ូទាមទាអោយមាន
សេរីភាពខាងសាសនានិងសេរីភាពខាងនយោបាយ”។ ក្នុងពេលនោះសេចក្តីសំរេច
ចិត្ត H.R.1410លើកឡើង ដោយសមាជិកសភា Chris Smith បានដាក់ចេញកំហិតចំពោះរដ្ឋាភិបាលអាមេរិកដោយផ្អែកលើការកំណត់អំពីសិទ្ធិមនុស្សក្នុងទំនាក់ទំនងជាមួយ
វៀតណាម។ តាមនោះរដ្ឋាភិបាលអាមេរិកមិនបានផ្ដល់ជំនួយលើបណ្ដាវិស័យគ្មានគោលដៅមនុស្សធម៍សំរាប់វៀតណាមប្រសិនបើ “ប្រធានាធិបតីអាមេរិកមិនបញ្ជាក់បានជាមួយរដ្ឋសភាអាមេរិកថា វៀតណាមបានមានការរីកចំរើនគួរឲ្យកត់សម្គាល់ ក្នុង វិស័យសិទ្ធិមនុស្ស”។ សេចក្តីសំរេចចិត្តនេះនៅមានប្រការមិនយុត្តិធម៍ក្នុងពេលទាម
ទា “វៀតណាមត្រូវនាំចេញរាល់ការរីកចំរើនក្នុងការកែលំអរច្បាប់ដើម្បីទប់ស្កាត់ ការ
ធ្វើ ព្រហ្មទ័ណ្ឌនីយកម្មបណ្ដាសកម្មភាពប្រជាធិបតេយ្យ” ជាដើម។
ដំបូង បង្អស់ត្រូវអះអាងថា៖ រាល់សេចក្ដីព្រាងច្បាប់នេះបានដើរផ្ទុយទៅនឹងគោលការណ៍
គោរព សិទ្ធិស្វ័យក្នុងទំនាក់ទំនងអន្តរជាតិសម័យ ជាប្រការដែលត្រូវបានធម្មនុញ្ញ អង្គការ សហប្រជាជាតិកត់សម្គាល់។ អនុសញ្ញា អន្តរជាតិអំពី រាល់សិទ្ធិស៊ីវិល នយោបាយរបស់
អង្គការសហប្រជាជាតិបានកំណត់ថា៖ ប្រជាជាតិសេរីភាពទាំងឡាយ មានសិទ្ធិសម្រេច
របបនយោបាយរបស់ខ្លួន។ ការកសាងនិងអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ យ៉ាងម៉េច គឺជាសិទ្ធិ
របស់ប្រទេសជាតិនិមួយៗ និងប្រជាជាតិនិមួយៗ។ តាមនោះ រាល់សិទ្ធិរបស់ប្រជាជន
វៀតណាម ក្នុងនោះមានសិទ្ធិធ្វើជាម្ចាស់ សិទ្ធិសេរីភាពខាងនិយាយស្ដី សេរីភាពខាងជំនឿសាសនា…។ល។ ក្នុងការពិតជាក់ស្ដែង ប្រជាជនវៀតណាមបាន និងកំពុងទទួល បានសិទ្ធិទាំងនេះ។ ប្រជាជនវៀតណាមត្រូវបានចូលរួមដោយសេរីលើគ្រប់វិស័យ នៃ ជីវភាពរស់នៅ នយោបាយ សង្គម របស់ប្រទេសជាតិ ត្រូវបានរួមមតិជាមួយបក្ស រដ្ឋ អំពីបញ្ហាសំខាន់ៗដែលទាក់ទិនដល់គោលនយោបាយរបស់រដ្ឋ និងជីវភាព រស់នៅ របស់ប្រជាជន …។ល។អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Quang Vinh
នៅខាងក្រៅសន្និសីទអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សនៅវៀតណាមបាន
អះអាងថា៖
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកមនុស្សជាកំលាំងចលករផងជា
គោលដៅ រាល់ដំណើរការអភិវឌ្ឍន៍ ក្នុងនោះការធានាសិទ្ធិមនុស្ស ធានា ពង្រីកប្រជា
ធិ បតេយ្យរបស់ប្រជាជនជាចរិតលក្ខណៈនៃរបបយើង។ នោះជាប្រការដែលយើង អះអាងនិងលើកច្បាស់ថាការធានាសិទ្ធិមនុស្សមុនបង្អស់គឺការបើកទូលាយបណ្ដា យន្តការដើម្បីពង្រីកប្រជាធិបតេយ្យកសាងប្រព័ន្ធច្បាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវប្បធម៍ បង្កលក្ខណៈជាក់ស្ដែងឲ្យប្រជាជនវៀតណាមអភិវឌ្ឍន៍ទន្ទឹមនឹងនោះជំនះពុះពារលើ ផ្នែកនៅសេសសល់។ នោះគឺជាមូលដ្ឋានជាស្ថានភាពជាក់ស្ដែងដើម្បី សហគមន៍ អន្តរជាតិយល់ច្បាស់អំពីការប្តេជ្ញាចិត្តនិងស្ថានភាពជាក់ស្ដែងរបស់ រដ្ឋវៀតណាមក្នុង បញ្ហាធានាសិទ្ធិមនុស្ស។ បណ្ដាកាបំប្លែងខុសឆ្គងក៏ត្រូវស្ថានភាពជាក់ស្ដែងនេះបដិសេធ។”
លើវិស័យជំនឿសាសនា ពលរដ្ឋវៀតណាមគ្រប់រូបសុទ្ធតែមានសិទ្ធិសេរីភាព កាន់សា
សនា ឬមិនកាន់សាសនា។ បណ្ដាសាសនិកត្រូវបាន បង្កលក្ខណហងាយស្រួល ក្នុង ក្របខ័ណ្ឌកតិយុត្ត ក៏ដូចជា នៅក្នុងស្ថានភាពជាក់ស្ដែង។ អង្គការសាសនាទាំងឡាយ ដែលត្រូវបានច្បាប់វៀតណាមទទួលស្គាល់ ធ្វើសកម្មភាពតាមការកំណត់របស់ច្បាប់។ ស្ថានភាពនេះ ដែលត្រូវបានជនអាមេរិក និងជនបរទេសជាច្រើន ដែលមកដល់វៀត
ណាមបានសង្កេតឃើញនិងក៏បានវៀតណាមអះអាងនិងប្រកាសក្នុងរបាយការណ៍នា
នាដែរ
ក៏ត្រូវអះអាងថា៖ នៅវៀតណាម មិនមានអ្វី ដែលហៅថា អ្នកទោសសាសនា ឬ អ្នក
ទោសនយោបាយទេ។ គួរឲ្យសោកស្តាយ ក្នុងពិភពលោក១ដែលការគោរពអធិបតេយ្យ
ភាព ឯករាជ្យនិងមិនធ្វើអន្តរាគមន៌ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាបានក្លាយទៅជា គោល ការណ៌សារវ័នបំផុត ប៉ុន្តែរដ្ឋសភាអាមេរិកបានអនុម័តលើពង្រាងច្បាប់ អំពីសិទ្ធមនុស្សនៅ វៀតណាមដោយខ្លឹមសារខ្វះបរានុម័ត ខ្វះយុត្តិធម៌ និងសម្លឹងមើលតែ១ជ្រុង។ ជាងនេះ
ទៅទៀត ការដែលបណ្តាពង្រាងច្បាប់នេះ ផ្សារភ្ជាប់ជាមួយបញ្ហាសិទ្ធមនុស្សនៅ វៀត
ណាម ជាមួយបណ្តាខ្ទង់ជំនួយ សមរាប់វៀតណាម ជាទង្វើខុសឆ្គង ដើរផ្ទុយ
ទៅនឹងផលប្រយោជន៌ របស់ប្រជាជនវៀតណាម និងអាមេរិកដែលកំពុងខំប្រឹងប្រែងផ្សេះផ្សាឡើងវិញនូវស្នាក់ស្នាមសង្គ្រាម ជំនះពុះពាលើផលវិបាកដោយជាតិគីមីពុល
ព័ណ៌លឿងទំ/dioxin ដែល កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។សមាជិកសភាអាមេរិក លោក Eni Faleomavaega សមាជិកគណះកម្មាធិការ កិច្ចការបរ
ទេស រដ្ឋសភាអាមេរិក ក៏បានថ្លែងថា៖
“ខ្ញុំមិនឯកភាពចំពោះរាល់ការវាយតំលៃអំពីសិទ្ធិមនុស្ស របស់សមាជិកសភាអាមេរិក
មួយចំនួន។ ប្រទេសនិមួយៗសុទ្ធតែមានតំលៃ និងគោលការណ៍រៀងៗខ្លួន ក្នុង ការ អនុវត្តសិទ្ធិមនុស្ស។ខ្ញុំចាត់ទុកថា៖ រដ្ឋាភិបាលវៀតណាម បានធ្វើអ្វីដែលល្អបំផុតហើយ។ ខ្ញុំជានិច្ចកាល ប្រឆាំងជំទាស់បណ្ដា សមាជិកសភាអាមេរិកគ្រប់រូប ដែលបានរិះគន់ ស្ថា ភាពសិទ្ធិមនុស្សនៅវៀតណាម។ ”
ទំនាក់ទំនងវៀតណាម អាមេរិកបានមានការបោះជំហានយ៉ាងសកម្មក្នុង រយៈ
ពេលកន្លងទៅ។ ប្រទេសទាំងពីរជាប្រចាំបានផ្លាស់ប្តូរអំពីរាល់បញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសិទ្ធមនុស្សផង។ នេះ ពិតជារបៀបល្អបំផុត សម្រាប់នាបច្ចុប្បន្នក៏ដូចជាក្នុងអនាគត ដើម្បីបង្កើនការ យល់ដឹងគ្នាទៅវិញទៅមក រួម ចំណែកជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍន៌ពី១ថ្ងៃទៅ១ថ្ងៃ ដើម្បីផលប្រយោជន៌របស់ប្រទេសទាំង ពីរវៀតណាម អាមេរិក៕
THU HOA