ព័ត៌មានប្រវត្តិសាស្ត្រថ្មីបញ្ជាក់ថា ចិនមិនមានអធិបតេយ្យភាពនៅសមុទ្រខាងកើត

(VOVWORLD) - សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតលើកទី១៣ បានប្រព្រឹត្តទៅនាពេល ថ្មីៗនេះនៅទីក្រុងហាណូយ។ នេះជាឆាណែលផ្លាស់ប្ដូរព័ត៌មានដ៏សំខាន់មួយ ដែល បានចង្អុលបង្ហាញពីមូលហេតុឬសគល់នៃជម្លោះនៅសមុទ្រខាងកើត ជំរុញកិច្ចសន្ទនា គ្រប់គ្រងការខ្វែងគំនិត លើកត្រដែតច្បាប់អន្តរជាតិ ក្នុងគោលដៅកសាងសមុទ្រខាង កើត ប្រកបដោយសន្តិភាព និងស្ថិរភាព។ គួរឲ្យកត់សម្គាល់ថា នៅសិក្ខាសាលា អ្នក ប្រាជ្ញអន្តរជាតិមួយចំនួនបានប្រកាសព័ត៌មានប្រវត្តិសាស្ត្រថ្មីដែលបញ្ជាក់ថា “ចិនមិន មានអធិបតេយ្យភាពលើសមុទ្រខាងកើតឡើយ”។

ព័ត៌មានប្រវត្តិសាស្ត្រថ្មីបញ្ជាក់ថា ចិនមិនមានអធិបតេយ្យភាពនៅសមុទ្រខាងកើត - ảnh 1បណ្ដាតំណាងចូលរួមសិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតដែលបានរៀបចំឡើងនៅទីក្រុងហាណូយ។ (រូបថត៖ baoquocte.vn)
ពីទិដ្ឋភាពប្រវត្តិសាស្ត្រ អ្នកជំនាញអន្តរជាតិបានពិភាក្សាយ៉ាងស្មោះត្រង់និងពិត ប្រាកដអំពីព្រឹត្តិការណ៍និងភស្តុតាងប្រវត្តិសាស្ត្រពាក់ព័ន្ធដល់ជម្លោះនៅសមុទ្រខាង កើត ក៏ដូចជាអត្ថន័យនៃព័ត៌មានប្រវត្តិសាស្ត្រនេះចំពោះអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។
នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវឯករាជ្យចិន លោក Carl Zha បានបញ្ចេញ ទស្សនៈអំពីអ្វីៗដែលបានហៅថា “ភស្តុតាងប្រវត្តិសាស្រ្ត” របស់ចិន ដោយចាត់ទុកថា ចិនមានវត្តមានហើយបានប្រកាសអធិបតេយ្យភាពចំពោះកោះនានានៅសមុទ្រខាង កើត កាលពីច្រើនទសវត្សរិ៍មុន។ ប៉ុន្តែ ទស្សនៈនេះត្រូវច្រានចោលភ្លាមមួយរំពិចដោយ អ្នកប្រាជ្ញអន្តរជាតិ។ ព័ត៌មានប្រវត្តិសាស្ត្រថ្មីមួយចំនួនដែលទើបបានប្រកាសនៅសិក្ខា សាលា តាមរយៈដំណើរការស្រាវជ្រាវឯកសារបម្រុងទុកបានបង្ហាញថា រហូតដល់ឆ្នាំ ១៨៩៩ រាជវង្សសក្ដិភូមិចិននៅតែអះអាងថា Hoang Sa និង Truong Sa មិនស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ប្រទេសនេះឡើយ។ ក្នុងនោះ តាមការកំណត់ត្រារបស់ព្រះ សង្ឃដ៏ល្បីឈ្មោះរបស់ចិន លោក Xu Shillun បានបញ្ជាក់ថា Truong Sa និង Hoang Sa ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្ស Nguyen វៀតណាមវិញ។
លោក Bill Hayton អ្នកជំនាញជាន់ខ្ពស់ នៃកម្មវិធីអាស៊ី-ប៉ាស៊ីហ្វិក ចំណុះវិទ្យា ស្ថាន Chatham House អង់គ្លេស ចាត់ទុកថា មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន២ បានគូសបញ្ជាក់ថា ចិនមិនមានអធិបតេយ្យភាពដ៏ទូលំទូលាយនៅសមុទ្រខាងកើត ដូចអ្វីៗដែលប្រទេសនេះស្វ័យប្រកាសឡើយ។ ព្រឹត្តិការណ៍ទី១ ប្រព្រឹត្តទៅកាលពីខែ កញ្ញាឆ្នាំ១៨៨៤ ដែលជាករណីលិចនាវារបស់ជប៉ុននៅតំបន់ថ្មប៉ប្រ៉ះទឹក Bombay ចំណុះបណ្ដុំកោះ An Vinh នៃប្រជុំកោះ Hoang Sa។ សមត្ថកិច្ចចិននៅពេលនោះ បាន បដិសេធសងសំណង ព្រោះចាត់ទុកថា ករណីលិចនាវានេះមិនកើតមាននៅក្នុងដែន សមុទ្ររបស់គេឡើយ។ ព្រឹត្តិការណ៍ទី២គឺ ករណីដែលនាវាដឹកសំរិទ្ធ Bellona របស់អាល្លឺម៉ង់ ត្រូវលិច នៅតំបន់សមុទ្រ Hoang Sa ប៉ុន្តែចិនបាននិយាយថា រឿងនេះមិនពាក់ព័ន្ធដល់ គេទេ ដោយសារតែវាកើតមាននៅតំបន់សមុទ្រទឹកជ្រៅដែលស្ថិតនៅចម្ងាយឆ្ងាយ ពីចិន។ លោក Bill Hayton បានបញ្ជាក់ថា៖
“យើងអាចបញ្ជាក់ថា គ្មានរដ្ឋអំណាចណាមួយរបស់ចិនដែលធ្លាប់បានអះអាងនូវ អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa មុនឆ្នាំ១៩០៩ឡើយ។ ទោះបីជា មានការ ដូរពាណិជ្ជកម្មនៅទីនេះក៏ដោយ ប៉ុន្តែចិនមិនមានការបញ្ជាក់ជាផ្លូវការណាមួយលើការ គ្រប់គ្រងប្រជុំកោះរហូតដល់ប្រហែលសតវត្សទី១៩ឡើយ។ ក្នុងរឿងហេតុទាំងនេះ រដ្ឋអំណាចចិនបានបដិសេធទាំងស្រុងការទទួលខុសត្រូវ ក៏ដូចជាអ្វីៗជាប់ពាក់ព័ន្ធ ដល់ប្រជុំកោះ Hoang Sa ផងដែរ”។
ព័ត៌មានប្រវត្តិសាស្ត្រថ្មីបញ្ជាក់ថា ចិនមិនមានអធិបតេយ្យភាពនៅសមុទ្រខាងកើត - ảnh 2អ្នកប្រាជ្ញអន្តរជាតិចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ។
អ្នកស្រាវជ្រាវ Bill Hayton ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា ដោយផ្អែកលើ ព័ត៌មានដែលលោកប្រមូលបានថា រាជវង្ស Nguyen របស់វៀតណាម មានវត្តមាននៅ ប្រជុំកោះ Truong Sa តាំងពីពាក់កណ្ដាលដំបូងនៃសតវត្សទី១៩។ បន្ទាប់នោះគឺរដ្ឋ អំណាចអង់គ្លេសមានវត្តមាននៅ Truong Sa នៅឆ្នាំ១៨៧០ រដ្ឋអំណាចបារាំងនៅឆ្នាំ ១៩៣៣ ខណៈដែលចិនមិនធ្លាប់ប្រកាសអធិបតេយ្យភាពនៅប្រជុំកោះ Truong Sa តាំងពីសតវត្សមុនៗរហូតដល់ឆ្នាំ១៩៤៨នោះឡើយ។ ប្រការនេះដើរផ្ទុយយ៉ាងពេញ លេញនឹងសេចក្ដីប្រកាសអធិបតេយ្យភាពមិនសមហេតុ ផលដែលចិនបានធ្វើឡើង។
ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត Vu Hai Dang អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ មជ្ឈមណ្ឌលច្បាប់អន្តរជាតិ ចំណុះសាកលវិទ្យាល័យជាតិសឹង្ហបុរី បានបញ្ជាក់ថា នៅ ដំណាក់កាលឆ្នាំ១៩៥០នៃសតវត្សមុន រដ្ឋអំណាចអាណានិគមបារាំង ហើយបន្ទាប់ នោះគឺរដ្ឋអំណាចវៀតណាមសាធារណៈរដ្ឋ សុទ្ធតែគ្រប់គ្រង់ប្រជុំកោះ Hoang Sa និង Truong Sa។ វៀតណាមជាប្រទេសដំបូងដែលប្រកាសអធិបតេយ្យភាព និងជាប្រទេស តែមួយគត់ដែលមានការគ្រប់គ្រង Hoang Sa Truong Sa ជាបន្តបន្ទាប់តាមច្បាប់អន្តរ ជាតិផងដែរ។ លោកបណ្ឌិត Vu Hai Dang ឲ្យដឹងថែមទៀតថា៖
“វៀតណាមបានអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាំងពីសតវត្សទី១៥មកហើយ។ នាគ្រានោះ ជារៀងរាល់ឆ្នាំ ស្ដេច Nguyen បានអនុញ្ញាតឲ្យធ្វើអាជីវកម្មធនធានធម្មជាតិ ហើយកសាងសំណង់នានាលើប្រជុំកោះ ទាំងពីរនេះ។ ហើយស្ដេចក្រោយៗទៀតរបស់វៀតណាម ក៏បានការពារសុវត្ថិភាពសម្រាប់ នាវាដែលមកទីនេះជៀសវាងព្យុះ ហើយយកពន្ធពីនាវាផងដែរ។ សកម្មភាពនេះត្រូវ បានកត់ត្រាឡើងវិញក្នុងឯកសារផ្លូវការរបស់វៀតណាម។ បន្ទាប់នោះ អាណានិគម បារាំងឈ្លានពានវៀតណាម ហើយចាប់ផ្ដើមកសាងសំណង់លើកោះ។ បន្ទាប់ពីវាយ បណ្ដេញអាណានិគមបារាំង វៀតណាមបានបង្កើតអធិបតេយ្យភាពឡើងវិញនៅ Hoang Sa និង Truong Sa។ នៅពេលចិនមានចេតនាវាយកាន់កាប់ប្រជុំកោះទាំងពីរ នេះ វៀតណាមក៏បានប្រយុទ្ធប្រឆាំង។ ហើយនៅពេលចិនទន្ទ្រានកាន់កាប់ Hoang Sa និង Truong Sa ដោយខុសច្បាប់ វៀតណាមបានដាក់បញ្ហានេះជូនមហាសន្និបាត អង្គការសហប្រជាជាតិ។ បន្ទាប់ពីបង្រួបបង្រួមប្រទេសជាតិ រដ្ឋាភិបាលវៀតណាមបន្ត កសាងសំណង់រក្សាសន្តិភាពហើយបញ្ជាក់នូវអធិបតេយ្យភាពនៅទីនេះ។ វៀតណាម ក៏បានកសាងសាលារៀន ផ្ទះសម្បែង វត្តអារាម ហើយកុមារជាច្រើនត្រូវបានចាប់ កំណើតនៅទីនេះផងដែរ”។
នៅកិច្ចពិភាក្សាក្រោមប្រធានបទ “សូមមានយុត្តិធម៌ចំពោះការពិត៖ ប្រវត្តិសាស្ត្រ និងសមុទ្រខាងកើត” លោកសាស្ត្រាចារ្យ Monique Chemillier-Gendreau នៃសាកល វិទ្យាល័យ Diderot Paris ប្រទេសបារាំង បានឲ្យដឹងថា សន្ធិសញ្ញា San Francisco ឆ្នាំ១៩៥១ ឬសន្ធិសញ្ញាសន្តិភាពចិន-ជប៉ុនឆ្នាំ១៩៥២ សុទ្ធតែមិននិយាយដល់ការ ទទួលស្គាល់អធិបតេយ្យភាពរបស់ចិនចំពោះ Hoang Sa និង Truong Sa ទេ។ ក្នុង ពេលជាមួយគ្នានោះ សន្ធិសញ្ញាទាំងពីរនេះ សុទ្ធតែទទួលស្គាល់សេចក្ដីប្រកាសអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។
ច្បាស់ណាស់ថា ព័ត៌មានប្រវត្តិសាស្ត្រថ្មីទាំងនេះ មានអត្ថន័យដ៏សែនសំខាន់ ដែលរួមចំណែកស្រាយបំភ្លឺហេតុការណ៍ប្រវត្តិសាស្ត្រ ព្រមទាំងជាមូលដ្ឋានដើម្បីជួយ ភាគីទាំងអស់រួមកម្លាំងកសាងសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រប្រកបដោយ សន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ