ពូនជ្រុំអោយទំនាក់ទំនងវៀតណាមនិងកម្ពុជាដោយឥតឈបឈរ

(VOV World)_ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ហ៊ុនសែន 
និងលោក ជំទាវ ​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ធ្នូ តាមសេចក្ដីអញ្ជើញរបស់​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung។ ការជ្រើសរើស​វៀត​ណាមជាប្រទេសដើមដំបូងក្នុងដំណើរ ទៅបំពេញ
ទស្សនកិច្ច  បន្ទាប់ពីបានជ្រើសតាំងជានាយករដ្ឋ​មន្ត្រី​រាជ​រដ្ឋាភិបាលនៃព្រះរាជា
ណាចក្រ កម្ពុជាជាថ្មីម្ដងទៀត បានសម្ដែងនូវការយកចិត្តទុកដាក់លើទំនាក់​ទំនង ជាមួយវៀតណាមពីរាជរដ្ឋាភិបាលកម្ពុជា។ ដំណើរ​ទស្សនកិច្ច​លើក​នេះក៏បានអះ អាងនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរ​គឺពង្រឹងនិងពង្រីក បន្ថែមទំ នាក់ទំនងអ្នកជិតខាងល្អ មិត្តភាព​ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងវៀត​ណាមនិង​កម្ពុជា​។​ ​

ទំនាក់ទំនងវៀតណាមនិងកម្ពុជាធ្លាប់មានពីយូរឡុងមកហើយ ការជិតគ្នាអំពី
ភូមិសាស្ត្រ រួមជាមួយចំណុចប្រហាក់ប្រហែលនៃខឿនវប្បធម៌​និងផលប្រយោជន៍រួម  ជាកក្តាសំខាន់ដើម្បីបង្កើតឡើង​ទំនាក់ទំនងដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ 
ក្នុងដំណាក់កាល​​បច្ចុប្បន្ននេះ វៀតណាមនិងកម្ពុជាសុទ្ធតែបានអនុវត្តគោលនយោ
បាយកិច្ច ការបរទេសបើកទូលាយ ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម
លើ ទំនាក់ទំនងអន្តរជាតិ យកចិត្តទុកដាក់ខ្លាំងដល់ការពង្រឹងនិង​ពង្រីកទំនាក់ទំនង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាងប្រទេសទាំងពីរ។

ពូនជ្រុំអោយទំនាក់ទំនងវៀតណាមនិងកម្ពុជាដោយឥតឈបឈរ - ảnh 1
សម្ដេចអគ្គ​មហាសេនា បតី​តេជោ​ហ៊ុនសែននិងនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ( TTXVN)

          ជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ

        ដោយការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុង​រយះពេល
ប៉ុន្មាន ឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ច​សហប្រតិបត្តិការលើ
គ្រប់ វិស័យរវាងវៀតណាមជាមួយកម្ពុជា ​​មាន​ការ​បោះជំហានដ៏ល្អប្រសើ។ ​រហូតមក ដល់ពេលនេះ ប្រទេសទាំងពីរបាន​បង្កើត​ក្របខ័ណ្ឌទំនាក់ទំនងសហប្រតិបត្តិការ៖  អ្នកជិតខាងល្អ មិត្ត​ភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិង
យូរអង្វែង។ ស្ដីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ក្រសួង ការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖

          “ ទំនាក់ទំនងមិត្តភាព ជិតខាង​រវាងប្រទេសទាំងពីរ ជានិច្ចកាល​អភិវឌ្ឍន៍យ៉ាង
ខ្លាំងក្លា។ ទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសទាំងពីរ ត្រូវបាន​បង្ហាញតាមរយះការផ្លាស់
ប្តូរគណះ ប្រតិភូរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស​ទាំងពីរ បង្កើតគ្រិះដ្ឋានសំខាន់ៗ
ក្នុង​ការអភិវឌ្ឍន៍រវាងតំបន់ និងក្រសួង ស្ថាប័ននានា។”

          កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ រវាងវៀត​ណាមនិង
កម្ពុជា  ត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់ៗតទៅទៀត។ ​តំលៃប្រាក់ពាណិជ្ជ​កម្ម​ទ្វេភាគីក្នុងឆ្នាំ  ២០១២ ទទួលបាន៣,៣ពាន់លានដុល្លារអាមេរិក (កើន១៨%បើប្រៀបនឹងឆ្នាំ ២០១១) 
និងជាង២,៩៤ពាន់លានដុល្លារអាមេរិកក្នុងរយះពេល១០ខែដើមឆ្នាំ ២០១៣។ ទំនាក់
ទំនង សហប្រិតបត្តិការរវាង​តំបន់នានា​នៃ​ប្រទេសទាំងពីរ បន្តបានបង្កើន។ ទំនាក់ទំនង រវាងបណ្ដាអង្គការនយោបាយ សង្គមរវាងវៀតណាមនិងកម្ពុជាត្រូវបានបង្កើនពីមួយថ្ងៃ
ទៅមួយថ្ងៃ រួមចំណែកលើកកំពស់ជាក់ស្ដែងលើចំណេះរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ 
ពិសេសគឺបណ្ដាជំនាន់វ័យក្មេងអំពីប្រពៃណីសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក
…។ល។ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ​លោក​ Vu Mao បានចាត់ទុកថា៖

          “ ទំនាក់ទំនងវៀតណាម-កម្ពុជា មានចំណុចពិសេស​ដោយឡែក​​។ យើងត្រូវ ពូនជ្រុំឲ្យចំណងមិត្តភាពពីជំនាន់វ័យក្មែងនៃប្រទេស​ទាំងពីរ​។ នេះជាប្រការចាំបាច់
ណាស់។ ដោយកិត្យានុភាពរបស់ខ្លួនសមាគមន៍​មិត្តភាព វៀតណាម- ​កម្ពុជាបាន ចលនាសង្គមទាំងមូល​រៀបចំ​សកម្មភាពជា​ច្រើន ដើម្បី ប្រជាជននៃប្រទេសទាំងពីរអាច យល់ដឹងពីដំណើ​ការអភិវឌ្ឍន៌​រវាងប្រទេសទាំង ពីរ។” 

          រួមសហការជិតស្និទ្ធិក្នុងវេទិកាពហុភាគី

មិនគ្រាន់តែក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ នាបច្ចុប្បន្ន ប្រទេសទាំង
ពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅក្នុងបណ្ដាវេទិ
កាអន្តរជាតិ និងក្នុងតំបន់។ 

ដោយឈរទៅលើមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើនេះ ដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន​សំដៅពង្រឹងនិងពង្រីកថែម
ទៀត  ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ នេះក៏គឺជាឱកាសដើម្បីបណ្ដាថ្នាក់ ដឹកនាំវៀតណាមនិង​កម្ពុជាជូនដំណឹងអោយគ្នាទៅវិញទៅមកអំពីសភាពការណ៍ នៃ ប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគី។ ដំណើរ ទស្សនកិច្ចលើកនេះនឹងធ្វើអោយទំនាក់ទំនងវៀតណាមនិងកម្ពុជាបានអភិវឌ្ឍន៍ពីមួយ
ថ្ងៃទៅមួយថ្ងៃ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ