ពន្លឿនវិនិយោគអភិវឌ្ឍន៍ដំបន់វាលទំនាបទន្លេ Cuu Long

ពន្លឿនវិនិយោគអភិវឌ្ឍន៍ដំបន់វាលទំនាបទន្លេ Cuu Long - ảnh 1
ផ្សារណាត់ពិព័រស្តីពីសមិទ្ធិ១០ឆ្នាំកសាងនិងអភិវឌ្ឍន៍ដំបន់វាលទំនាប ទន្លេ Cuu Long

VOV-សកម្មភាពលេចធ្លោបំផុតក្នុងក្របខ័ណ្ឌកម្មវិធីគឺគណៈកម្មាធិការ
ទទួលបន្ទុក Nam Bo ខាងលិចបានសហការជាមួយធនាគារជាតិវៀតណាម ធនាគារវិនិយោគនិង អភិវឌ្ឍន៍វៀតណាមនិង ក្រសួងផែនការនិងវិនិយោគ រៀបចំស្និសីទពន្លឿនវិនិយោគ អភិវឌ្ឍន៍ដំបន់វាលទំនាបទន្លេ Cuu Long។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ Vu Van Ninh ប្រធានគណៈ
កម្មាធិការទទួលបន្ទុក Nam Bo ខាងលិច ថ្នាក់ដឹកនាំរបស់បណ្ដា ក្រសួង
ស្ថាប័នមជ្ឈឹម ទីប្រឹក្សាពាណិជ្ជកម្ម អ្នកជំនាញការសេដ្ឋកិច្ចនៃប្រទេសជា ច្រើនលើពិភពលោកនិងថ្នាក់ដឹកនាំបណ្ដាខេត្ត ទីក្រុងដំបន់វាលទំនាបទន្លេ
Cuu Long រួមជាមួយអង្គភាពអាជីវកម្មគំរូចំនួន១៨០នៅក្នុងនិងក្រៅប្រទេស បានចូលរួមសន្និសីទ។ សន្និសីទបានដាក់ចេញបញ្ហាត្រូវចងសម្ព័ន្ធដំបន់
វាលទំនាបទន្លេ Cuu Long លើវិស័យជាច្រើនដើម្បីអភិវឌ្ឍន៍ដំបន់វាលទំនាប
ទន្លេ Cuu Long។ លោក Tran Bac Ha ប្រធានក្រុមប្រឹក្សាអភិបាលធនាគារ វិនិយោគនិងអភិវឌ្ឍន៍វៀតណាម បានឲ្យដឹងថា៖ “ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដំបន់វាលទំនាបទន្លេ Cuu Longក្នុងរយៈពេល
ខាងមុខ ខ្ញុំស្នើរឲ្យរដ្ឋអំណាចដំបន់ ត្រូវពិនិត្យឡើងវិញផែនការ ពិសេសគឺ
ផែនការរបស់ ដំបន់នីមួយៗនិងផែនការនៃដំបន់ទាំងមូល។ កសាងអភិវឌ្ឍន៍
ពាណិជ្ជសញ្ញា បង្កើន​ការ​ទាក់ទាញវិនិយោគចូលក្នុងបណ្ដាផ្នែកដែលមាន
ឧត្តមភាពក្នុងដំបន់។”
ពន្លឿនវិនិយោគអភិវឌ្ឍន៍ដំបន់វាលទំនាបទន្លេ Cuu Long - ảnh 2
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Vu Van Ninh បានអះអាងថា វាលទំនាបទន្លេ Cuu Longជាដំបន់មួយក្នុងចំណោមដំបន់សេដ្ឋកិច្ចមុខព្រួញរបស់ប្រទេស ទាំងមូល
 
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Vu Van Ninh បានអះអាងថា វាល
ទំនាប​ទន្លេ Cuu Longជាដំបន់មួយក្នុងចំណោមដំបន់សេដ្ឋកិច្ចមុខព្រួញរបស់
ប្រទេស ទាំងមូលដូច្នេះបក្សរដ្ឋាភិបាលយកចិត្តទុកដាក់និងបង្កលក្ខណៈ ដើម្បីដំបន់វាលទំនាបទន្លេ Cuu Long អភិវឌ្ឍន៍សម្របសម្រួលជាមួយដំបន់ ផ្សេងៗក្នុងទូទាំងប្រទេស។ ឧបនាយករដ្ឋមន្ត្រីបានសំណូមពរបណ្ដាក្រសួង ផ្នែកនិងដំបន់បង្កលក្ខណៈល្អបំផុតសំរាប់អង្គភាពអាជីវកម្មក្នុងនិងក្រៅ
ប្រទេសវិនិយោគដើម្បីអភិវឌ្ឍន៍ដំបន់។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh
បាន​លើកច្បាស់ថា៖
 “ប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ពិសេសគឺប្រភពធនធានមនុស្ស
មានគុណភាព​ខ្ពស់ ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបណ្ដាវិស័យ
មាន ចរិតលក្ខណៈសំរេច​កំណត់ដល់ការផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់
ខេត្ត ក្រុងនិងដំបន់ទាំងមូល​ផ្សាភ្ជាប់រវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយវិស័យ វប្បធម៍សុខាភិបាលអប់រំថែទាំដល់ជីវភាពរស់នៅខាងសមភារៈនិងស្មារតី
របស់ប្រជាជនពិសេសគឺចំពោះជនរួមជាតិជាជន​ជាតិភាគតិច។” ក្នុងក្របខ័ណ្ឌកម្មវិធីផ្សារណាត់ពិព័រស្តីពីសមិទ្ធិ១០ឆ្នាំកសាងនិងអភិវឌ្ឍន៍
ដំបន់វាលទំនាបទន្លេ Cuu Long គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាង
លិច ក្រសួងផែនការ​និងវិនិយោគនិងបណ្ដាខេត្តទីក្រុងក្នុងដំបន់បានប្រកាស គំរោងការចំនួន១៧៨ អំពាវនាវការវិនិយោគជាមួយចំនួនទុនសរុបជាង១៧១ ពាន់លានដូងនិង១ពាន់៥រយ​លានដុល្លារអាមេរិក។ បណ្ដាខេត្តនៅដំបន់វាល
ទំនាបទន្លេ Cuu Long បានប្រកាស​បណ្ដា​យន្តការគោលនយោបាយទូលំ
ទូលាយ បង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្ម​ក្នុងនិងក្រៅប្រទេសមក
វិនិយោគ។ ដល់ឥឡូវនេះ ក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្តីសំរេចចិត្ត
លេខ២១របស់​ការិយាល័យនយោបាយអំពីការអភិវឌ្ឍន៍យ៉ាងលឿននិង
ចីរភាពវាលទំនាបទន្លេ Cuu Long ដំបន់សេដ្ឋកិច្ចសំខាន់នេះទទួលបាន សមិទ្ធិដ៏ធំធេងលើបណ្ដាវិស័យជាមួយ​ល្បឿនកំណើនសេដ្ឋកិច្ចដំបន់ទាំងមូល ជាមធ្យមទទួលបានជិត១២%ក្នុងមួយឆ្នាំ។​បណ្ដាសកម្មភាពពន្លឿនវិនិយោគ នៅដំបន់នេះក្នុងប៉ុន្មានថ្ងៃជិតនេះនឹងបន្តជំរុញការអភិវឌ្ឍន៍ចីរភាពរបស់
វាលទំនាបទន្លេ Cuu Long៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ