ពីបដិវត្តខែសីហានៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៤៥រហូតដល់បុព្វហេតុសមាហរណកម្មអន្តរជាតិរបស់វៀតណាម
(VOVWORLD) - បដិវត្តខែសីហា ដែលប្រជាជនវៀតណាមធ្វើឡើងកាលពី ៧៧ ឆ្នាំមុន (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥) បានបំផ្លាញចោលនឹមទាសភាពរបស់អាណានិគមនិយមបារាំងអស់រយៈពេល ជាង ៨០ ឆ្នាំនៅវៀតណាម ហើយបង្កើតឡើងប្រទេសវៀតណាមសាធារណរដ្ឋ ប្រជាធិបតេយ្យ។ នោះគឺជាការផ្លាស់ប្តូរដ៏ធំធេងក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ពីមូលដ្ឋាននោះ ប្រជាជនវៀតណាមបានការពារឯករាជ្យភាពយ៉ាងមោះមុត កសាង និងអភិវឌ្ឍន៍ប្រទេសជាតិដែលមានឋានៈនៅលើឆាកអន្តរជាតិដូចសព្វថ្ងៃ។
ដំណើរឆ្លងកាត់រយៈពេល ៧៧ ឆ្នាំ (ពីឆ្នាំ១៩៤៥ដល់ឆ្នាំ២០២២) បាននាំវៀតណាមពីប្រទេសមួយដែលរងការសង្កត់ជិះជាន់ក្លាយទៅជាប្រទេសឯករាជ្យ ដោយមាន សេដ្ឋកិច្ច សង្គម ការទូត កាន់តែរីកចម្រើន មានឋានៈច្បាស់លាស់លើឆាកអន្តរជាតិ ហើយកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ នៅក្នុងដំណាក់កាលអភិវឌ្ឍថ្មី។
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ ប្រជាជននៅរដ្ឋធានីហាណូយបានក្រោកឈរឡើងដណ្តើមរដ្ឋអំណាច។ (រូបថតឯកសារ៖ daidoanket.vn) |
បង្កើតបរិយាកាសអន្តរជាតិដ៏អំណោយផល
ក្រោយពីបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ប្រជាជនវៀតណាមពីឋានៈទាសភាពបាន ក្រោកឈរឡើងធ្វើជាម្ចាស់ជោគវាសនាផ្ទាល់ខ្លួន ធ្វើជាម្ចាស់ជោគវាសនារបស់ ប្រទេសជាតិ ហើយមានសិទ្ធិសេរីភាព និងស្វ័យភាពផងដែរ។ ទោះជាយ៉ាងណាក៏ ដោយ កម្លាំងសេដ្ឋកិច្ច និងយោធានៅតែខ្សោយ ហើយទំនាក់ទំនងអន្តរជាតិនៅមាន កម្រិត។ ក្នុងគ្រាលំបាកនោះ បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកប្រធាន ហូជីមិញ បានប្រើប្រាស់ការទូតដូចជាអាវុធដ៏មុតស្រួចមួយ ដើម្បីបំពេញភារកិច្ច ការពារសមិទ្ធិផលបដិវត្តន៍ ការពាររដ្ឋអំណាចរបស់ប្រជាជន បម្រើការតស៊ូ និងកសាង ប្រទេសជាតិ។
ដោយអនុវត្តន៍មេរៀននៃការទាញយកប្រយោជន៍ និងការឆ្លៀតយកឱកាសនៃ បដិវត្តន៍ខែសីហាក្នុងលក្ខខណ្ឌបច្ចុប្បន្ន វៀតណាមបានកំណត់ថា សកលភាវូបនីយ កម្មជានិន្នាការអភិវឌ្ឍដែលជៀសមិនរួចនៃពិភពលោក ដែលជាឱកាសល្អបំផុតដើម្បី នាំប្រទេសជាតិអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមទិសដៅទំនើប។ វៀតណាមសព្វថ្ងៃបានពង្រីក ហើយលើកកំពស់ទំនាក់ទំនងការទូតជាមួយ ប្រទេសជិតខាង ប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណីទាំងអស់។ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ ក្នុងចំណោមប្រទេសសមាជិកអង្គ ការសហប្រជាជាតិទាំង ១៩៣។ លើកម្រិតពហុភាគី វៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃអង្គការនិងវេទិកាអន្តរជាតិសំខាន់ៗចំនួនជាង ៧០ ដូចជា អង្គការសហប្រជាជាតិ អាស៊ាន APEC ASEM WTO ជាដើម។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទកិច្ចការបរទេសទូទាំងប្រទេស។ (រូបថត៖ TTXVN) |
កិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ កិច្ចការបរទេសរបស់ប្រជាជន និង កិច្ចការបរទេសនៃវិស័យ មូលដ្ឋាន និងធុរកិច្ចកាន់តែទូលំទូលាយ សកម្ម ម្ចា់សការ និង ស៊ីជម្រៅ។ ក្នុងនោះ បក្សមានទំនាក់ទំនងជាមួយគណបក្សនយោបាយចំនួន២៤៧នៅ តាមប្រទេសចំនួន១១១។ រដ្ឋសភាមានទំនាក់ទំនងជាមួយរដ្ឋសភា សភានៃប្រទេស ជាង ១៤០ ហើយចូលរួមយ៉ាងសកម្មក្នុងវេទិកាសភាអន្តរជាតិសំខាន់ៗជាច្រើន។ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋាភិបាលក្នុងវិស័យនយោបាយ ការពារជាតិ សន្តិ សុខ សេដ្ឋកិច្ច វប្បធម៍-សង្គម ត្រូវបានជំរុញយ៉ាងខ្លាំង ដោយរួមចំណែកក្នុងការលើក កម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ និងការផ្សារភ្ជាប់ផលប្រយោជន៍ជាមួយដៃគូ នានាផងដែរ។ អញ្ជើញថ្លែងមតិនៅសន្និសីទកិច្ចការបរទេសទូទាំងប្រទេស (កាលពី ខែធ្នូ ឆ្នាំ ២០២១) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់ថា៖
“វៀតណាមបានបង្កើតបរិយាកាសអន្តរជាតិអំណោយផល ហើយកៀរគរបាននូវធនធានខាងក្រៅដើម្បីជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ពីប្រទេសមួយដែលមានសេដ្ឋកិច្ចបែបផែនការប្រមូលផ្ដុំ ស្ថិតក្រោម ការឡោមព័ទ្ធ និងដាក់ទណ្ឌកម្ម រហូតមកដល់បច្ចុប្បន្ន វៀតណាមបានក្លាយជា ប្រទេសមួយដែលមានសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ជាមួយនឹងសមាហរណ កម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។ ប្រសិនបើកាលពី ៣០ ឆ្នាំមុន វៀតណាមត្រឹមតែមាន ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយប្រទេស និងដែនដីជិត ៣០ប៉ុណ្ណោះ គឺឥឡូវ នេះយើងមានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ដែនដីចំនួន ២៣០។ ទំហំនាំចូលនាំចេញសរុប កើនឡើងប្រហែល ១២០ ដងបើធៀបនឹងប៉ុន្មានឆ្នាំ ដំបូងនៃសម័យផ្លាស់ប្ដូរថ្មី។ វៀតណាមបានទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៤០០ ពាន់លានដុល្លអាមេរិក”។
ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ
ពីប្រទេសដែលរងការសង្កត់ជិះជាន់ដោយនឹមទាសភាព ក្រោយរយៈពេល ៧៧ ឆ្នាំ ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោកត្រូវបានលើក កំពស់ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍនិងភាពជឿនលឿនលើ ពិភពលោក។ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវសន្និសីទអន្តរជាតិធំៗ ជាច្រើន ហើយសម្រេចបេសកកម្មអន្តរជាតិសំខាន់ៗជាច្រើនក្នុងឋានៈជាសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានប្តូរវេនអាស៊ាន ម្ចាស់ ផ្ទះនៃកិច្ចប្រជុំកំពូល ASEM កិច្ចប្រជុំកំពូល APEC វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាន ជាដើម។ វៀតណាមបានចាត់បញ្ជូនកម្មាភិបាល នាយទាហានរាប់រយនាក់ ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វ្រិក។ ក្នុងបញ្ហាអន្តរ ជាតិសំខាន់ៗជាច្រើន សំឡេង និងគំនិតផ្តួចផ្តើមរបស់វៀតណាមទទួលបានការយល់ ស្រប និងការគាំទ្រពីសហគមន៍អន្តរជាតិ។ អាស្រ័យហេតុនេះ ឋានៈ និងកិត្យានុភាព របស់វៀតណាមត្រូវបានលើកកំពស់កាន់តែច្រើនលើឆាកអន្តរជាតិ។ លោកសាស្រ្តា ចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang ចាត់ទុកថា៖
“គ្មានប្រជាជាតិណាមួយលើពិភពលោក ទោះបីជាស្ថិតក្រោមការត្រួតត្រា ត្រូវគេធ្វើសមកាលកម្មយ៉ាងខ្លាំង ឆ្លងកាត់ការឡើងចុះជាច្រើនក៏ដោយ ប៉ុន្តែមិនដែលបោះបង់គោលដៅ របស់ខ្លួនដូចប្រជាជាតិវៀតណាមឡើយ។ ឆ្លងកាត់ការលំបាកជាច្រើន វៀតណាម នៅតែជំនះពុះពារយ៉ាងរឹងមាំ ហើយឥឡូវនេះក្លាយជាប្រទេសដែលមានកិត្យានុភាព លើឆាកអន្តរជាតិ។ ជាមួយនឹងកត្តាទាំងនេះ បើនិយាយពីអនាគតរបស់ប្រជាជាតិ គឺ និយាយដល់យថាទស្សន៍ដ៏ត្រចះត្រចង់របស់ប្រជាជាតិវៀតណាម។ នេះមិនមែនជាសេចក្តីប្រាថ្នាទៀតទេ ប៉ុន្តែហាក់ដូចជាស្ថិតក្នុងកណ្ដាប់ដៃរបស់ជនជាតិវៀតណាមហើយ”។
ជំនះពុះពារលើការលំបាករាប់មិនអស់ក្នុងដំណាក់កាលដំបូងបន្ទាប់ពីដណ្ដើមយកអំណាចកាលពី ៧៧ ឆ្នាំមុន នាសព្វថ្ងៃនេះ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅ វិបុលភាពនៅឆ្នាំ២០៤៥។ ហើយរាល់តម្លៃនៃបដិវត្តន៍ខែសីហា គឺជាកម្លាំងចលករ ជា បុព្វបទដើម្បីឲ្យ ប្រជាជនវៀតណាមបន្តបោះជំហានលើមាគ៌ាដែលបានជ្រើសរើស៕