ពិភពលោកបែកបាក់ក្នុងការដោះស្រាយវិបត្តិនៅស៊ីរី
ANH HUYEN - VOV5 -  
(VOVworld)- កាំជ្រួចមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ ត្រូវបានអាមេរិកបាញ់សំ
ដៅទៅលើមូលដ្ឋានយោធាផ្លូវអាកាសរបស់ស៊ីរីនាថ្ងៃទី៧មេសា។ រឿងហេតុនេះ
បានធ្វើឲ្យកក្រើកនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកឃ្លាំមើលនយោបាយ
យោធានិងសហ គមន៍អន្តរជាតិ ដោយសារមុននេះ រដ្ឋអំណាចថ្មីរបស់អាមេរិក
មានគោលនយោបាយ មិនជ្រៀតជ្រែកក្នុងបញ្ហាស៊ីរី ថែមទាំងត្រៀមជាស្រេច
សហការជាមួយប្រធានាធិបតី ស៊ីរី លោក Assad ដើម្បីប្រឆាំងនឹងពួកឧទ្ទាម IS
ទៀតផង។ ប៉ុន្តែប្រការគួរឲ្យកត់ សម្គាល់គឺ បន្ទាប់ពីហេតុការណ៍នេះ ប្រទេស
កំពុងស្វែងរកនូវដំណោះស្រាយ សម្រាប់បញ្ហាស៊ីរីនោះបានឃើញនូវការប្រេះ
ឆាដែលអាចបណ្តាលឲ្យការប្រ យុទ្ធប្រឆាំងនឹង IS ឈរចំពោះមុខគ្រោះអាសន្ន
ថ្មី។
|
ប្រជាជន Damascus ធ្វើបាតុកម្មប្រឆាំងជំទាស់ការវាយប្រហាររបស់អាមេរិក
(រូបថតៈ EPA/TTXVN) |
ដោយបញ្ចេញសេចក្តីប្រកាសនិងទស្សនៈបញ្ច្រាសគ្នាអំពីសកម្មភាពដែល
អាមេរិកអនុវត្តការវាយប្រហារដោយគ្រាប់មីស៊ីលតម្រង់ទៅលើស៊ីរីគួរឲ្យភ្ញាក់ផ្អើល
នោះ ការដោះស្រាយសង្គ្រាមអូសបន្លាយច្រើនឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ានេះហាក់
ដូចជាធ្លាក់ក្នុងភាពទាល់ច្រក។
គាំទ្រនិងប្រឆាំង
ក្នុងពេលដែលរុស្ស៊ីនិងអ៊ីរ៉ង់ឡើងសម្លេងថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារ
តម្រង់ទៅលើស៊ីរីហើយចាត់ទុកសកម្មភាពនេះជាការបង្ករឿងហេតុនិងរំលោភច្បាប់
អន្តរជាតិនោះ គឺប្រទេសដទៃជាច្រើនបានគាំទ្រសកម្មភាពយោធាជាឯកតោភាគី
របស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump។
អារ៉ាប៊ីសាអូឌីត ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកបានប្រកាសថា ប្រទេសនេះ
គាំទ្រទាំងស្រុងការវាយប្រហាររបស់អាមេរិកសំដៅទៅលើស៊ីរីនិងចាត់ទុកសកម្ម
ភាពនេះរបស់វ៉ាស៊ីងតោនជា “សេចក្តីសម្រេចចិត្តក្លាហាន”។ យល់ស្របជាមួយនឹង
ទស្សនៈនោះ អង់គ្លេសក៏បានអះអាងថា ការវាយប្រហារតាមអាកាសរបស់អាមេរិក
ជាប្រតិកម្មសមស្របទៅលើ “ការវាយប្រហារដោយអាវុធគីមីយ៉ាងព្រៃផ្សៃ” ដោយ
រដ្ឋាភិបាលស៊ីរីបណ្តាលឡើង។ រីឯទួរគីបានឲ្យដឹងថាគេចាត់ទុកការវាយប្រហារបស់
អាមេរិកគឺ “សកម្មណាស់” ហើយសង្កត់ធ្ងន់ថា ប្រទេសនេះនឹងគាំទ្រពេញលេញ
ដើម្បីធានាថា លោក Basar Al-Assad ត្រូវទទួលខុសត្រូវអំពីទង្វើរបស់រដ្ឋអំណាច
ខ្លួនផងដែរ។ អាល្លឺម៉ង់និងបារាំងបានចេញសេចក្តីប្រកាសរួមដោយអំពាវនាវឲ្យមាន
ដំណោះស្រាយសន្តិភាពមួយតាមរយៈអង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នា
នោះ ចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគោរពរាល់កិច្ចព្រមព្រៀងនយោបាយ
សំដៅខំប្រឹងប្រែងរាំងស្កាត់សកម្មភាពយោធាឡើងជណ្តើរ។
|
ប្រធានាធិបតីអាមេរិក លោក Donald Trump |
មិនត្រឹមតែប្រទេសដទៃទេ សូម្បីតែឆាកនយោបាយផ្ទៃក្នុងរបស់អាមេរិកក៏
មានការប្រេះស្រាំ បន្ទាប់ពីការវាយប្រហារតម្រង់ទៅលើស៊ីរីដែរ។ ក្នុងពេលដែល
សមាជិកសភាអាមេរិកមួយចំនួនបានគាំទ្រសកម្មភាពវាយប្រហារស៊ីរីរបស់លោក
Donald Trump គឺភាគីមួយចំនួនមានការមន្ទិលសង្ស័យអំពីលក្ខណៈច្បាប់នៃការ
វាយប្រហារនេះ។ពីសំណាក់អ្នកគាំទ្រលោក Trump បានចាត់ទុកថា លោកប្រធា
នាធិបតី អនុវត្តសកម្មភាពយ៉ាងមឹងមាត់និងឆាប់រហ័ស រីឯពីសំណាក់ម្ខាងទៀត
បានចាត់ទុកថា ការដែលលោក Trump បញ្ជាការវាយប្រហារដោយគ្មានការអនុម័ត
របស់រដ្ឋសភាគឺ រំលោភរដ្ឋធម្មនុញ្ញ។
ផ្លូវណាសម្រាប់វិបត្តិស៊ីរី?
ការវាយប្រហារលើកនេះជាសកម្មភាពយោធាដំបូងរបស់អាមេរិកតម្រង់ទៅ
លើរដ្ឋអំណាចលោក Bashar al- Assad ក្រៅពីកើតមានឡើងសង្គ្រាមស៊ីវិលនៅស៊ីរី
ហើយនេះក៏ជាសកម្មភាពយោធាដំបូងបន្ទាប់ពីលោក Donald Trump កាន់ដំណែង
ជាប្រធានាធិបតីមក។ លេសដែលលោក Trump បញ្ជាការវាយប្រហារសំដៅទៅ
លើមូល ដ្ឋានរបស់ស៊ីរីគឺដោយសារការវាយប្រហារដោយជាតិគីមីមុននោះ
បណ្តាលឲ្យជន ស៊ីវិលស៊ីរីច្រើននាក់ត្រូវស្លាប់ក្នុងនោះមានទាំងនារីនិងកុមារ។
ការបាញ់ប្រហារ ដោយគ្រាប់មីស៊ីល Tomahawk តម្រង់ទៅលើស៊ីរីនោះ តាមអ្នក
សង្កេតការគឺអាច ស្ថិតក្នុងគោលនយោបាយរបស់លោក Trump គឺដណ្តើមឡើង
វិញសិទ្ធិម្ចាស់ការនៅ តំបន់មជ្ឈឹមបូព៌ា និងកំណត់វិសាលភាពឥទ្ធិពលរបស់ខ្លួន។
ក្រៅពីការវាយប្រហារ ដ៏កក្រើកនេះ បច្ចុប្បន្ន ពិភពលោកកំពុងទន្ទឹងរង់ចាំ អ្វីៗនឹង
កើតមានឡើងជាបន្ត។ ហើយពិតប្រាកដណាស់ថា ទំនាក់ទំនងរុស្ស៊ីនិងអាមេរិក
បន្ទាប់ពីរឿងហេតុនេះនឹងកាន់តែ ប្រេះស្រាំខ្លាំងដែរ។
ចំពោះមុខបម្រែបម្រួលនាបច្ចុប្បន្ននោះការខ្វែងគំនិតរវាងប្រទេសមានឥទ្ធិពល
សម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះកំពុងជារបាំងធំមួយរាំងស្កាត់ការខិតខំប្រឹងប្រែង
ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ៕
ANH HUYEN - VOV5