ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង

(VOVWORLD) - ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជាពិសេសនៅក្នុងខែដែលវៀតណាមជាប្រធាននោះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ១៣ សេចក្តីថ្លែងការណ៍ចំនួន ១ របស់ប្រទេសជាប្រធាន សេចក្តីថ្លែងការណ៍សារព័ត៌មានចំនួន ៥និងសេចក្តីប្រកាសព័ត៌មានចំនួន ២ ផងដែរ។ នេះគឺជាចំនួនសេចក្ដីសម្រេចចិត្តច្រើនបំផុត ក្នុងខែធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

១. មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់អាណត្តិ ២០២០ - ២០២៥ ដោយមាន ការ ផ្លាស់ប្ដូរថ្មី និងជោគជ័យជាច្រើន

នៅឆ្នាំ ២០២០ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ មជ្ឈឹមត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យលើគ្រប់វិស័យ។ ខ្លឹមសារ សំខាន់ៗនៃមហាសន្និបាតត្រូវបានពិភាក្សានិងសម្រេចដោយស្មារតីប្រជាធិបតេយ្យ បញ្ញា និងការទទួលខុសត្រូវ ជាពិសេសគឺការរៀបចំសេចក្តីព្រាងឯកសារសម្រាប់មហាសន្និបាតិ និងការងារកម្មាភិបាល។ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ បានច្បាមជាប់ស្ថានភាព និងលក្ខណៈរបស់ខ្លួន ដើម្បីកសាងទិសដៅ និងដំណោះស្រាយសមស្រប ដើម្បីបង្កើតជំហានអភិវឌ្ឍន៍ទាំងបរិមាណ និងគុណភាព។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 1

២.វៀតណាមបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយក្លាយទៅជាចំណុចភ្លឺនៅលើពិភពលោក

ដោយមានគោលការណ៍ និងដំណោះស្រាយត្រឹមត្រូវប្ដូរផ្ដាច់របស់បក្ស រដ្ឋាភិបាល និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិត ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ប្រជាជននោះ វៀតណាមបានបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ហើយបានរុញថយក្រោយជំងឺជាបណ្ដើរៗ។ វៀតណាមបានក្លាយទៅជា“ គំរូ” សម្រាប់ប្រទេសជាច្រើនទៀតស្តីពីវិធីទប់ស្កាត់ជំងឺប្រកបដោយប្រសិទ្ធភាពបំផុត ជាមួយការចំណាយអប្បបរមា។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 2

៣. វៀតណាមបំពេញតួនាទីជាប្រធានអាស៊ាន ប្រធាន AIPO / AIPA ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
ប្រកបដោយជោគជ័យ

ដោយពង្រីកស្មារតី“ ភាពស្អិតរមួត និងការឆ្លើយតប” នោះ ក្នុងតួនាទីជាប្រធាន វៀតណាមបានរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានដទៃទៀតបាន
បង្ហាញឬទ្ធានុភាពរឹងមាំ សាមគ្គីភាព ឯកភាពចំពោះការលំបាកសាកល្បង រក្សាបានសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងពង្រឹងថែមទៀតនូវមជ្ឈភាពរបស់អាស៊ាន លើកកម្ពស់ឋានៈក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជោគជ័យលេចធ្លោបំផុតក្នុងឆ្នាំប្រធានអាស៊ាន ២០២០ គឺជាការដែលវៀតណាមបានសម្រេចរួចរាល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូ
សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជាពិសេសនៅក្នុងខែដែលវៀតណាមជាប្រធាននោះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ១៣ សេចក្តីថ្លែងការណ៍ចំនួន ១ របស់ប្រទេសជាប្រធាន សេចក្តីថ្លែងការណ៍សារព័ត៌មានចំនួន ៥និងសេចក្តីប្រកាសព័ត៌មានចំនួន ២ ផងដែរ។ នេះគឺជាចំនួនសេចក្ដីសម្រេចចិត្តច្រើនបំផុត ក្នុងខែធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 3

.ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែវៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួច ដែលមានកំណើនខ្ពស់របស់តំបន់ និងពិភពលោក

នៅឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រងក្នុងកំរិតទាប គុណភាពកំណើនត្រូវបានលើកកម្ពស់ បណ្ដាតុល្យភាពធំៗរបស់ខឿនសេដ្ឋកិច្ចត្រូវបានកែលម្អ។ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែកំណើន GDP ទូទាំងឆ្នាំ សម្រេចបាន ២,៩១%។ GDP លើមនុស្សម្នាក់ៗជាមធ្យមក្នុងឆ្នាំ ២០២០ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ២ ៧៥០ ដុល្លារអាមេរិក។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់និងនៅលើពិភពលោក។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 4

.សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កិច្ចព្រមព្រៀង EVFTA ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ដោយបើកចេញឱកាសជាច្រើនសម្រាប់ទំនិញវៀតណាមក្នុងការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប EU។ រួមគ្នាជាមួយ EVFTA វៀតណាមបានចូលរួមកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន ១៥ ហើយនឹងបង្កើតទីផ្សារដែលមានចំនួនប្រជាជនជាង ២,២ ពាន់លាននាក់ ស្មើនឹង ២៦២០០ ពាន់លានដុល្លារអាមេរិក ព្រមទាំងជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 5

. រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗ បំផុសសេចក្ដីស្នេហារជាតិ និងស្មារតីមោទនភាពជាតិ

នៅឆ្នាំ ២០២០ប្រទេសបានរៀបចំ ព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើន និងបណ្ដាទិវារំលឹកខួបធំៗដូចជា៖ ខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២០) ខួបលើកទី ៩០ ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សកឯកភាពជាតិវៀតណាម - ទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២០) ខួបលើកទី ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០) ខួបលើកទី ៧៥ ឆ្នាំនៃទិវាបដិវត្តខែសីហាប្រកបដោយជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០) ខួបលើកទី ៤៥ ឆ្នាំនៃទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២០) ។ សកម្មភាពវប្បធម៌ទាំងនេះបានបំផុសស្មារតីមហាសាម្គីភាព មោទនភាពនិងឆន្ទះខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិរួមចំណែក ពង្រឹងនិងពង្រីកទំនុកចិត្តរបស់ប្រជាជនលើបុព្វហេតុផ្លាស់ប្ដូរថ្មីប្រជាជាតិ ក៏ដូចជាសមាហរណកម្មអន្តរជាតិ ក្រោយការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 6

. ការងារកសាង វិន័យបក្ស និងប្រព័ន្ធនយោបាយត្រូវបានជំរុញយ៉ាងទូលំទូលាយ ព្រមៗគ្នា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាព

ក្នុងឆ្នាំ ២០២០ ការកសាង និងវិន័យបក្សមានការផ្លាស់ប្តូរជាវិជ្ជមានសមត្ថភាពដឹកនាំ របៀបដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បណ្ដាអង្គការបក្សត្រូវបានពង្រឹង។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបានថ្នាក់ដឹកនាំដឹកនាំបញ្ជាណែនាំអនុវត្តន៍យ៉ាងប្ដូវផ្ដាច់ ស៊ីជម្រៅ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សនិងរដ្ឋ។ ស្ថាប័នមានសមត្ថកិច្ចបានធ្វើការជំនុំជម្រះយ៉ាងតឹងរឹងលើករណីអំពើពុករលួយជាច្រើន ករណីរំលោភសេដ្ឋកិច្ចធ្ងន់ធ្ងរនិងស្មុគស្មាញ។ ទន្ទឹមនឹងនោះ គឺមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងព្រមៗគ្នាជាងមុន ក្នុងការងារប្រឆាំងអំពើពុករលួយនៅថ្នាក់មូលដ្ឋាន។ ប្រការនេះបានរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាស្ថេរភាពនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រឹងទំនុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនចំពោះបក្ស និងរដ្ឋ។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 7

៨.ការអភិវឌ្ឍវប្បធម៌និងកសាងមនុស្សមានការរីកចម្រើនជាច្រើន

ការយល់ដឹងអំពីឋានៈ តួនាទីនៃវប្បធម៌ក្នុងនាមជាកម្លាំងចលករ គោលដៅ ជាកម្លាំងផ្ទៃក្នុង ហើយជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គមត្រូវបានលើកឡើងមួយជំហាន។ បណ្ដាប្រភេទនិងផលិតផលវប្បធម៌បានអភិវឌ្ឍយ៉ាងសម្បូរបែប ។ តម្លៃវប្បធម៌ប្រពៃណីជាច្រើនរបស់ប្រជាជាតិត្រូវបានអភិរក្សនិងលើកស្ទួយ។ ឆ្នាំ ២០២០ ត្រូវបានចាត់ទុកថាជាឆ្នាំនៃការបម្លាស់ប្តូរឌីជីថលជាតិ តាមរយៈការដែលរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន និងសហគ្រាសនានាបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវហេដ្ឋារចនាសម្ព័ន្ធផលិតផលសេវាកម្មបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតជាដើម។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 8

. នយោបាយសង្គមមានស្ថេរភាព ហើយការពារជាតិនិងសន្តិសុខត្រូវបានរក្សានិងពង្រឹង

កសាងកងទ័ពប្រជាជនបដិវត្ត និងប៉ូសិសប្រជាជនបដិវត្តដែលមានរបៀបរាបរយ ចំណាន និងទំនើប។ ប្រយុទ្ធការពារយ៉ាងរឹងមាំ ប្ដូរផ្ដាច់នូវឯករាជ្យអធិបតេយ្យ ឯកភាព បូរណភាពដែនដីរបស់មាតុភូមិផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិ។  ធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ទោះបីស្ថានភាពនៅសមុទ្រខាងកើតមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រស្ដីពីកិច្ចការពារជាតិ និងសន្តិសុខ។

ព្រឹត្តិការណ៍ និងបញ្ហាលេចធ្លោក្នុងស្រុកទាំង ១០ ក្នុងឆ្នាំ ២០២០ ដោយវិទ្យុសម្លេងវៀតណាមជ្រើសរើសសម្រិតសម្រាំង - ảnh 9

១០. គ្រោះមហន្តរាយធម្មជាតិនិងជំនន់ទឹកភ្ញៀងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរជាពិសេសនៅតំបន់ភាគកណ្តាលវៀតណាម

ភ្ញៀងទឹកកកមិនធម្មតានៅដើមឆ្នាំនេះ ភាពរាំងស្ងួតនៅតំបន់ភាគកណ្តាលវៀតណាម តំបន់ Tay Nguyen និងតំបន់ដីសណ្តទន្លេ Cuu Long  ជាពិសេសគឺខែតុលា និងវិច្ឆិកា ខេត្តក្រុងនានាបានរងផលប៉ះពាល់ដោយសារព្យុះធំ ៗ នៅសមុទ្រខាងកើត។ ភ្លៀង និងព្យុះបានបង្កជាទឹកជំនន់និងការបាក់ដីដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងទៅ ហើយបានធ្វើឲ្យមនុស្សជិត ២០០ នាក់ត្រូវស្លាប់ ហើយបង្កការខាតបង់សេដ្ឋកិច្ចជិត ៣ ម៉ឺន លានដុង។ នេះគឺជាផលវិបាកនៃការប្រែប្រួលអាកាសធាតុសកលលោកដោយមានការជះឥទ្ធិពលពីមនុស្ស។ តាមរយៈគ្រោះមហន្តរាយធម្មជាតិ ជំនន់ទឹកភ្លៀងចំណងសាមគ្គីជាតិ មនោសញ្ចេតនារវាងជនរួមជាតិ សមមិត្តជួយគ្នាទៅវិញទៅមកត្រូវបានពង្រីក។ ផលវិបាកធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិត្រូវបានជំនះពុះពារលើគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ