(VOVWORLD) - អាមេរិកដាក់កំហិតលើការវិនិយោគរបស់ចិនចូលក្នុងវិស័យបច្ចេកទេស បច្ចេកវិទ្យា ដាក់ Huawei ចូលក្នុងបញ្ជីឈ្មោះហាមឃាត់ គ្រប់គ្រងបច្ចេកវិទ្យា យ៉ាងតឹងរឹង ហើយរឹតបន្តឹងការគ្រប់គ្រងនិស្សិតចិននៅអាមេរិក។
១. សង្គ្រាមពាណិជ្ជកម្មនិយាយដោយឡែក ទំនាក់ទំនងអាមេរិក-ចិនតានតឹង ដ៏យូរអង្វែង អាមេរិកដាក់កំហិតលើការវិនិយោគរបស់ចិនចូលក្នុងវិស័យបច្ចេកទេស បច្ចេកវិទ្យា ដាក់ Huawei ចូលក្នុងបញ្ជីឈ្មោះហាមឃាត់ គ្រប់គ្រងបច្ចេកវិទ្យា យ៉ាងតឹងរឹង ហើយរឹតបន្តឹងការគ្រប់គ្រងនិស្សិតចិននៅអាមេរិក។ ចិនឆ្លើយតប វិញដោយការកាត់បន្ថយកសិផលនាំចូលពីអាមេរិក រឹតបន្តឹងប្រភពផ្គត់ផ្គង់ដីធ្លី កម្រ ហើយបង្ខូចថ្លៃប្រាក់យន់។ល។ សង្គ្រាមពាណិជ្ជកម្មនេះមិនត្រឹមតែប៉ះពាល់ លើសេដ្ឋកិច្ចនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើ សេដ្ឋកិច្ចសកលទៀតផង។
វិបត្តិនយោបាយសង្គមនៅហុងកុង (ចិន) ស្ដែងចេញពីការប្រឆាំងជំទាស់ នឹងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នរបស់អាជ្ញាធរហុងកុង។ បាតុកម្មដោយទ្រង់ ទ្រាយធំៗជាពិសេសរបស់យុវជន ហុងកុងបានផ្ទុះឡើងយ៉ាងខ្លាំងក្លាចាប់ពីខែ មីនាឆ្នាំ២០១៩ បណ្ដាលឡើងចលាចលសន្តិសុខនិងសណ្ដាប់ធ្នាប់នៅហុងកុង។ បន្ទាប់នោះ អាមេរិកបានចេញផ្សាយច្បាប់ “ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅ ហុងកុង” និងច្បាប់ហាមឃាត់ការនាំចេញប្រភេទអាវុធបង្ក្រាបបាតុករសម្រាប់ ប៉ូលីសហុងកុង បណ្ដាលអោយទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែតានតឹង ថែមទៀតទាំងខាងនយោបាយ ការទូតនិងសេដ្ឋកិច្ច។
២. ស្ថានភាពនៅលើឧបទ្វីបកូរ៉េបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ
កិច្ចប្រជុំកំពូលរវាងអាមេរិក-ស.ប.បកូរ៉េលើកទី២នៅទីក្រុងហាណូយនិង កិច្ចប្រជុំកំពូលលើកទី៣នៅតំបន់ Panmumjeon មិននាំមកនូវលទ្ធផលវិជ្ជមាន ឡើង។ ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរជាប់គាំង ព្យុងយ៉ាងដំណើរការសាក ល្បងអាវុធជាច្រើនលើកច្រើនសារ ក្នុងនោះមានមីស៊ីលផ្លោងទៀតផង។ ប្រធានា ធិបតីអាមេរិកលោក Donald Trump ព្រមានថា មិនលើកលែងការអនុវត្តវិធានការ យោធាចំពោះស.ប.បកូរ៉េ។
៣. ចិនរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ មានសកម្មភាពយ៉ាង ទទឺងទទែងនៅសមុទ្រខាងកើត
បន្តអនុវត្តឧបាយកល “ខ្សែបន្ទាត់៩កំណាត់” សំដៅទន្ទ្រានកាន់កាប់សមុទ្រ ខាងកើតដោយផ្ដាច់មុខ ចិនបន្តកសាងអ្វីដែលបានហៅថា “ទីក្រុង បី Sha (Three-Sha)” ធ្វើយោធូបនីយកម្មកោះសិប្បនិម្មិតដែលគេកសាងឡើងនៅប្រជុំ កោះ Truong Sa បញ្ជូននាវា HD 8 រំលោភបំពានជាច្រើនលើកច្រើនសារទៅលើ តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ សហគមន៍ អន្តរជាតិបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា។ មានកិច្ចប្រជុំ វេទិកា សិក្ខាសាលា អន្តរជាតិនិងតំបន់បានកំណត់យ៉ាងច្បាស់នូវអំពើខុសច្បាប់របស់ចិននៅសមុទ្រ ខាងកើត ព្រមទាំងអំពាវនាវអោយប៉េកាំងគោរពអធិបតេយ្យភាពរបស់ប្រទេស ដទៃនិងច្បាប់អន្តរជាតិផងដែរ។
|
៤. សហព័ន្ធរុស្ស៊ីកំពុងជំនះពុះពារលើការលំបាក ទទួលបានការរីកចម្រើន គ្រប់វិស័យ ទោះបីជាត្រូវតែប្រឈមនឹងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរអស់រយៈ ពេលច្រើនឆ្នាំកន្លងមករបស់សហរដ្ឋអាមេរិកនិងលោកខាងលិចក្ដី ប៉ុន្តែសហព័ន្ធ រុស្ស៊ីកំពុងរីកចម្រើនលើគ្រប់វិស័យ។ ក្នុងឆ្នាំ២០១៩ កំណើន GDP របស់រុស្ស៊ី សម្រេចបាន១,៣% ហើយខិតខំប្រឹងប្រែងឡើងដល់ទៅ២%ក្នុងឆ្នាំ២០២០២និង ៣,៣%ក្នុងឆ្នាំ២០២៤ ក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៥លើពិភពលោក។ រួមជា មួយគ្នានោះ រុស្ស៊ីកំពុងដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាក អន្តរជាតិ ជាពិសេសគឺនៅមជ្ឈឹមបូព៌ា ទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី។ រុស្ស៊ី កំពុងដំណើរការគម្រោង “លំហូរទិសខាងជើង ២” ដែលតភ្ជាប់រុស្ស៊ីជាមួយ អាល្លឺម៉ង់ក្នុងដើមទុនសរុបឡើងដល់ទៅ១១ពាន់លានដុល្លាអាមេរិក។
៥. ការស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតីអាមេរិក
សំណុំរឿងស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump មិនមែនជាបញ្ហាដោយឡែករបស់អាមេរិកទៀតឡើយ ដោយសារវា ជាប់ពាក់ព័ន្ធដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky។ លោក Donald Trump ត្រូវចោទប្រកាន់ បានប្រើប្រាស់ជំនួយឧបត្ថម្ភសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធ ចាប់បង្ខំអោយថ្នាក់ដឹកនាំអ៊ុយក្រែនរូបនេះត្រូវអនុវត្តការស៊ើប អង្កេតតម្រង់ទៅលើគូរប្រកួតធំបំផុតរបស់លោក Trump ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០២០នោះគឺអតីតអនុប្រធានាធិបតីលោក Joe Biden។ អ្នកទាំងពួងបានចាត់ទុកថា រឿងហេតុនេះអាចបណ្ដាលអោយលោក Trump បាត់បង់សម្លេងគាំទ្រជាច្រើនក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
៦. ជម្លោះរវាងពិភពអារ៉ាប់-អ៊ីស្រាអែលកើនឡើង
គោលនយោបាយជាច្រើនដែលបង្កឡើងភាពចម្រូងចម្រាសរបស់ប្រធានា ធិបតីអាមេរិកលោក Donald Trump បានរុញដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា ចូលក្នុងផ្លូវទាល់។ ការដែលអាមេរិកបន្លាស់ស្ថានទូតមក Jerusalem ទទួល ស្គាល់លក្ខណៈស្របច្បាប់របស់បណ្ដាទីប្រជុំជនជ្វីហ្វរបស់អ៊ីស្រាអែលនៅត្រើយខាងលិច ហើយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះខ្ពង់រាប Golan ដែលទន្ទ្រានកាន់កាប់របស់ស៊ីរី បានបណ្ដាលឡើងភាពតានតឹងយ៉ាង ធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ា ក៏ដូចជាជីកជ្រៅថែមទៀតចូលក្នុងជម្លោះរវាងពិភពអារ៉ាប់ ជាមួយអ៊ីស្រាអែលផងដែរ។ សកម្មភាពនេះត្រូវបានចាត់ទុកជាអំពើមើលងាយ លើច្បាប់អន្តរជាតិបណ្ដាលអោយតួនាទីរបស់អាមេរិកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាសាបរលាបទៅ។
៧. ដំណើរការ Brexit យឺតជាងកាលកំណត់ ឆាកនយោបាយអង់គ្លេសរញ្ជួយ
ដំណើរការ Brexit បន្តជាប់នៅក្នុងល្បាប់ ដោយមិនអាចប្រព្រឹត្តទៅចំកាល កំណត់គឺថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩បានឡើយ។ ការខ្វែងគំនិតខាងផ្ទៃក្នុងបាន បណ្ដាលអោយរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្រ្តី Theresa May ត្រូវលា លែងពីតំណែង ហើយភាគីអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តីថ្មី Boris Johnson ឡើងកាន់អំណាច។ ប៉ុន្តែ បញ្ហាពន្ធគយ និងព្រំដែនរឹងរបស់អៀឡង់ ខាងជើងបន្តជាឧបសគ្គធំបំផុតនៃដំណើរការនេះ។ ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនៃ ភាគីនានាបានឯកភាពរៀបចំការបោះឆ្នោតសកលអង់គ្លេសកាល ពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩។ មុននោះកាលពីថ្ងៃទិ២៨ខែតុលាឆ្នាំ២០១៨ EU បាន យល់ព្រមពន្យាពេល Brexit ដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២០។
៨. វិបត្តិនយោយបាយដ៏ធ្ងន់ធ្ងរនៅតំបន់អាមេរិកឡាទីន
នៅវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី៣០ខែមេសា ប្រធានរដ្ឋសភាលោក Juan Guaido ដែលស្វ័យប្រកាសខ្លួនថាប្រធានាធិបតីបណ្ដោះអាសន្ន បានអំពាវ នាវអោយកងទ័ពផ្ដួលរលំប្រធានាធិបតីស្របច្បាប់លោក Nicolas Maduro ដោយ សារវិបត្តិខាងសេដ្ឋកិច្ចសង្គម ប៉ុន្តែត្រឹមតែ១ថ្ងៃក្រោយនោះ លោកប្រធានាធិបតី Maduro បានប្រកាសបំបែកឧបាយកលរដ្ឋប្រហារពោលខាងលើ។ ចំណែកឯនៅ បូលីវី ត្រឹម១ខែក្រោយពីដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកល លោក ប្រធានាធិបតី Evo Morales ត្រូវលាលែងពីតំណែងដោយសារសម្ពាធពីកងទ័ព និងអង្គការប្រទេសទ្វីបអាមេរិកដែលបានចោទប្រកាន់មានអំពើលួចបន្លំក្នុងការបោះឆ្នោត។ អ្នកគាំទ្រលោក Morales និងកម្លាំងសន្តិសុខបានប៉ះទង្គិចគ្នា។ បណ្ដាកម្លាំងនៅបូលីវីបានឯកភាពរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាល កំណត់ សំដៅរួចផុតពីវិបត្តិនយោបាយនាបច្ចុប្បន្ន។
៩. ស្ថានភាពអាសន្ននៃការប្រែប្រួលអាកាសធាតុទូទាំងពិភពលោក
ក្នុងឆ្នាំ២០១៩ ពិភពលោកបានឃើញអាកាសធាតុក្ដៅស្អុះស្អាប់មិនធម្មតា នៅទ្វីបអឺរ៉ុបករណីភ្លើងឆេះព្រៃដែលមិនធ្លាប់កើតមាននៅអាមេរិកខាងត្បូងនិង អូស្ត្រាលី ករណីទឹកជំនន់ជាប្រវត្តិសាស្ត្រនៅស្រីលង្ការ បាតុភូតភ្លៀងព្រិលធ្លាក់ យ៉ាងខ្លាំងនិងខ្យល់ព្យុះក្រៅរដូវនៅអាមេរិក និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរមិន ធ្លាប់មាននៅល្បាក់ទឹកធំបំផុតលើពិភពលោក Victoria។ នេះជាផលវិបាកដោយ ផ្ទាល់តែមិនទាន់ជាចុងក្រោយ នៃការប្រែប្រួលអាកាសធាតុដែលកំពុងប្រព្រឹត្តទៅ យ៉ាងស្មុគស្មាញទូទាំងពិភពលោក។ នៅកិច្ចប្រជុំលើកទី២៥អនុសញ្ញាក្របខ័ណ្ឌ របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP 25) កាលពីថ្ងៃ ទី២ខែធ្នូនៅអេស្ប៉ាញ់នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងថា វិបត្តិអាកាសធាតុកំពុងគំរាមកំហែងដល់ខឿនអារិយ្យ ធម៌របស់មនុស្សលោកព្រមទាំងអំពាវនាវអោយពិភពលោកទាំងមូលត្រូវរួមដៃធ្វើសកម្មភាពមុនពេលវាជាយឺតពេក។
១០. អគ្គិភ័យឆាបឆេះវិហារ Notre-Dame ទីក្រុងប៉ារីស
វិហារ Notre-Dame ប៉ារីស សំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រដោយមាន អាយុកាល៨៥០ឆ្នាំ ដែលជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបរបស់បារាំង ត្រូវ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី១៥ខែមេសា បណ្ដាលអោយពិភព លោកច្របូកច្របល់យ៉ាងខ្លាំង។ អគ្គិភ័យកើតឡើងពីវេលាម៉ោង៦ល្ងាចរហូតដល់ កណ្ដាលអធ្រាត្របានបំផ្លិចបំផ្លាញចំណែកដោមទាំងស្រុងដែលធ្វើពីឈើអុក អាយុកាលរាប់រយឆ្នាំដ៏ថ្លៃថ្លា រួមជាមួយចំណែកប៉ុមនិងស៊ុមឈើនៃសំណង់នេះ។ ដំណើរការសា្ដរឡើងវិញអាចអូសបន្លាយក្នុងរយៈពេលរាប់សិបឆ្នាំ ដោយ ចំណាយទឹកប្រាក់រាប់ពាន់លានអឺរ៉ូ៕