ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម

(VOVWORLD) - ១. បក្សចេញផ្សាយសេចក្ដីសម្រេចចិត្តសំខាន់ៗស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២

       ក្នុងឆ្នាំ២០១៨ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនសំដៅអនុវត្តន៍ភារកិច្ចស្នូលៗដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២


១. បក្សចេញផ្សាយសេចក្ដីសម្រេចចិត្តសំខាន់ៗស្ដីពីការអនុវត្តសេចក្ដីសម្រេច
ចិត្តនៃមហាសន្និបាតបក្សលើកទី១២

       ក្នុងឆ្នាំ២០១៨ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនសំដៅអនុវត្តន៍ភារកិច្ចស្នូលៗដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ។ ជាពិសេសគឺ នៅសន្និបាតលើកទី៧ មជ្ឈឹមបក្សបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពី “ការផ្ដោតលើការកសាងជួរកម្មា ភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ អោយមានចរិយាសម្បត្តិ សមត្ថភាពនិងកិត្យានុភាពដ៏សក្តិសមទៅនឹងភារកិច្ច”។ សន្និបាតមជ្ឈឹមលើកទី៨បានចេញផ្សាយបទបញ្ញាត្តិស្ដីពី “ការទទួលខុសត្រូវធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខានិងសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស”។ ហើយសន្និបាតមជ្ឈឹមលើកទី៩បានរៀបចំផែនការមេគណៈកម្មាធិការមជ្ឈឹមបក្សអាណត្តិ២០២១-២០២៦ ព្រមទាំងដំណើរការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តជាលើកដំបូងចំពោះសមាជិកការិយាល័យនយោបាយនិងសមាជិកគណៈលេខា។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំរបស់រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម 


២. រដ្ឋសភានិងរដ្ឋាភិបាលផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ហើយ
សម្រេចនិងបញ្ជាណែនាំប្រកបដោយជោគជ័យនូវបញ្ហាសំខាន់ជាច្រើនរបស់ប្រទេសជាតិ

       ដោយទិសស្លោកកសាងរដ្ឋាភិបាលស្ថាបនា ធ្វើសកម្មភាពយ៉ាងស្មោះត្រង់និងបម្រើប្រជាជន ក្នុងឆ្នាំកន្លងទៅ នាយករដ្ឋមន្រ្តី រួមជាមួយឧបនាយករដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលនានា បានជំរុញខ្លាំងការងារកសាងនិងកែលម្អរបៀបរបប ដោះស្រាយការលំបាក ការជំពាក់ជំពិន ជួយសម្រួលដល់បែបបទរដ្ឋបាល ទាក់ទាញទុនវិនិយោគពីក្នុងនិងក្រៅប្រទេស សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង ហើយថែទាំលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនទៀតផង។

        ឆ្នាំកន្លងទៅក៏ជាលើកដំបូងដែលរដ្ឋសភាសំណូមពរអោយរដ្ឋាភិបាលរាយការណ៍អំពីលទ្ធផលក្នុងរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ស្ថានភាពហិរញ្ញវត្ថុជាតិ និងការវិនិយោគសាធារណៈក្នុងរយៈពេល មធ្យម។ មុននេះ រដ្ឋសភាត្រឹមតែអនុវត្តន៍ការវាយតម្លៃនេះក្រោយរយៈពេល៥ឆ្នាំម្ដងតែប៉ុណ្ណោះ។ សកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោល ក៏ដូចជាសម័យប្រជុំនានារបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាក៏បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈប្រជាធិបតេយ្យភាព តម្លាភាពនិងប្រសិទ្ធភាពផងដែរ។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 3 សេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា

៣. ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅទាំង២៖ រក្សាម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាពផង ហើយជំរុញកំណើនសេដ្ឋកិច្ចអោយសម្រេចបានជាង៧%ទៀតផង

       ក្រោមការដឹកនាំរបស់មជ្ឈឹមបក្សនិងការប្រតិបត្តិយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៨ វៀតណាមបានសម្រេចនិងសម្រេចហួសគោលដៅនូវសន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំង១២។ កំណើន GDP សម្រេចបានចំនួន៧,០៨% ដែលជាកម្រិតខ្ពស់បំផុតក្នុងអំឡុងពេលជិតមួយទសវត្សកន្លងទៅ។ ប្រការគួរអោយកត់សម្គាល់នោះគឺ ទោះបីជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 4អគ្គលេខាបក្សលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងចូលកាន់តំណែងប្រធានរដ្ឋ

៤. អគ្គលេខាបក្សលោក Nguyen Phu Trong ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងចូលកាន់តំណែងប្រធានរដ្ឋ

       ដោយទទួលបានសម្លេងគាំទ្រស្ទើរតែទាំងស្រុង នៅក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ បានបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្សលោក Nguyen Phu Trong ចូលកាន់តំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេស។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 5 លទ្ធផលនៃការបោះឆ្នោតអនុម័តលើ CPTPP


៥. រដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព
ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)

       នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឯកសារពាក់ព័ន្ធនានា។ តាមក្រសួងផែនការនិងវិនិយោគបានអោយដឹងថា CPTPP អាចជួយអោយ GDP និងទំហំនាំចេញរបស់វៀតណាមកើនឡើងចំនួន១,៣២%និងជាង៤%នាឆ្នាំ២០៣៥។ ការអនុម័តលើ CPTPP បានបង្ហាញនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមដោយម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ដែលក្នុងនោះសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាស្នូល។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 6 ថ្នាក់ដឹកនាំបណ្ដាប្រទេសអញ្ជើញចូលរួម WEF ASEAN 2018


៦. វៀតណាមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ប្រកប
ដោយជោគជ័យ

       វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) ជាមួយនឹងសារ “បដិវត្តន៍ឧស្សាហកម្ម៤.០គឺជាអនាគតរបស់អាស៊ាន” បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃវេទិកា WEF ASEAN ឆ្នាំ២០១៨ វៀតណាមបានលើកឡើងគំនិតផ្ដួចផ្ដើមនានាដើម្បីកសាងការតភ្ជាប់ក្នារវាងអាស៊ានជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក។ ស្ថាបនិកនិងជាប្រធាន WEF លោក Klaus Schwab បានវាយតម្លៃថា WEF ASEAN ២០១៨ ជាព្រឹត្តិការណ៍ជោគជ័យបំផុតក្នុងអំឡុងពេល២៧ឆ្នាំនៃការរៀបចំវេទិកានេះ។ មានព័ត៌មាននិងអត្ថបទប្រមាណ៨ពាន់ មានមនុស្សចូលរួមទាក់ទងលើបណ្ដាញសង្គមចំនួន៧លាននាក់ អត្ថបទសរសេរនិងអត្ថាធិប្បាយលើ Facebook ចំនួន១៣ពាន់ និងមានមនុស្សចំនួន៩ម៉ឺននាក់ដែលចូលរួមមើលអនឡាញសម័យប្រជុំនានានៃវេទិកានេះ។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 7បញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សចំនួន៥នាក់ដែលត្រូវដាក់ពិន័យ 

៧. ការងារបង្ការប្រឆាំងអំពើពុករលួយនិងអំពើអសកម្មត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា។ កម្មាភិបាលជាន់ខ្ពស់ជាច្រើនត្រូវដាក់ពិន័យឬផ្ដន្ទាទោស

       “គ្មានតំបន់ហាមឃាត់” “គ្មានករណីលើកលែង” និង “គ្មានការចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព” - ការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លានិងច្បាស់លាស់របស់បក្សនិងរដ្ឋដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ត្រូវបានបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលគាំទ្រនិងជួយជ្រោមជ្រែង។ មានកម្មាភិបាលជាន់ខ្ពស់ជាច្រើននៅក្រសួង ស្ថាប័ន និងតំបន់នានា ទាំងអ្នកចូលនិវត្តន៍ផងនិងអ្នកកំពុងកាន់តំណែងផង ត្រូវដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ហើយរួមទាំងត្រូវកាត់ទោសព្រហ្មទ័ណ្ឌទៀតផង។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ មានកម្មាភិបាលក្រោមការគ្រប់គ្រងរបស់មជ្ឈឹមចំនួន៦០នាក់ត្រូវដាក់ពិន័យ ដែលក្នុងនោះមានសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកំពុងកាន់តំណែងចំនួន៤នាក់ (៣នាក់ត្រូវបានបណ្ដេញចេញពីគណៈកម្មាធិការមជ្ឈឹមបក្ស)។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 8


៨. ការលួចបន្លំក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាតិឆ្នាំ២០១៨ និងការខ្វះ
សុវត្ថិភាពនៅសាលារៀនមួយចំនួន

       ការដែលកម្មាភិបាលផ្នែកអប់រំជាច្រើននៅខេត្ត Ha Giang Son La និង Hoa Binh ធ្វើអន្តរាគមន៍និងកែពិន្ទុក្នុងការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាតិឆ្នាំ២០១៨បានធ្វើអោយសាធារណៈមតិរញ្ជួយយ៉ាងខ្លាំង។ មានលទ្ធផលប្រឡងជាច្រើនពី១ពិន្ទុត្រូវបានកែអោយឡើងដល់ទៅ៨ឬ៩ពិន្ទុ។ ក្រៅពីការលួចបន្លំក្នុងការប្រឡងនោះ គឺអំពើហឹង្សាក្នុងសាលាបន្តជាបញ្ហាដ៏ក្ដៅគគុកនៃផ្នែកអប់រំដែរ។ ក្នុងនោះ ត្រូវនិយាយដល់ករណីដែលអ្នកគ្រូម្នាក់នៅខេត្ត Quang Binh បានចាប់បង្ខំអោយសិស្សទះកំផ្លៀងមិត្តរួមថ្នាក់ម្នាក់ជាង២០០លើកដែលធ្វើអោយប្អូនម្នាក់នេះត្រូវចូលពេទ្យ។ ឬក៏ករណីដែលនាយកសាលាជនជាតិភាគតិច Thanh Son ខេត្ត Phu Tho បានរំលោភបំពានផ្លូវភេទលើសិស្សប្រុសរាប់សិបនាក់ក្នុងសាលាក្នុងរយៈពេលដ៏យូរអង្វែង ក៏ប៉ុន្តែមិនត្រូវបានរាំងស្កាត់ដោយកម្មាភិបាលនិងគ្រូបង្រៀននោះឡើយ។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 9

៩. អាកាសធាតុអាក្រក់ជ្រុលខ្លាំងនិងគ្រោះមហន្តរាយធម្មជាតិមិនប្រក្រតីបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរ

       ក្នុងឆ្នាំ២០១៨ គ្រោះមហន្តរាយធម្មជាតិបានបង្កឡើងការខូចខាតផ្នែកសេដ្ឋកិច្ចប្រមាណ ២០ទ្រីលានដុង ធ្វើអោយមនុស្សចំនួន២១៨នាក់ស្លាប់និងបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងមិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្រែចម្ការនៅតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងធ្វើអោយខ្សែផ្លូវជាច្រើននៅក្នុងទីក្រុងធំៗដូចជាហាណូយ ដាណាំង ទីក្រុងហូជីមិញ និងញ៉ាឆាង ត្រូវលិចលង់ទឹកទៀតផង។

ព្រឹត្តិការណ៍លេចធ្លោរក្នុងប្រទេសចំនួន១០ដែលបានជ្រើសរើសដោយវិទ្យុសម្លេងវៀតណាម - ảnh 10

១០. បាល់ទាត់វៀតណាមបង្កើតឡើងស្នាដៃអស្ចារក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Park Hang Seo

       ឆ្នាំ២០១៨ពិតជាឆ្នាំជោគជ័យយ៉ាងត្រចះត្រចង់របស់បាល់ទាត់វៀតណាម ដោយដណ្ដើមបានស្នាដៃអស្ចារ្យចំនួន៣នៅថ្នាក់ទ្វីបនិងតំបន់៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានពានជើងឯកនៅការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) ក្រោយរយៈពេល១០ឆ្នាំទន្ទឹងរង់ចាំ ក្រុមអូឡាំពិកវៀតណាមឈរលំដាប់ទី៤នៅមហោស្រពកីឡា ASIAD ឆ្នាំ២០១៨ ហើយក្រុមបាល់ទាត់ U23 វៀតណាមដណ្ដើមបានពានលេខ២នៅក្នុងការប្រកួតបាល់ទាត់ U23 ទ្វីបអាស៊ី។ ជោគជ័យនៃបាល់ទាត់វៀតណាមមានការរួមចំណែកដ៏ធំធេងរបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Park Hang Seo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ