|
វិបត្តិនយោបាយក្នុងប្រទេសអ៊ុយក្រែន (AP) |
១-វិបត្តិនយោបាយក្នុងប្រទេសអ៊ុយក្រែន
ការធ្វើរដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych
នាខែកុម្ភៈនិងគោលនយោបាយជិតស្និទ្ធជាមួយលោកខាងលិចរបស់រដ្ឋអំណាច
ថ្មីបានបណ្ដាលការអារិចិត្តសំរាប់អ្នកដែលស្និទ្ធស្នាលជាមួយរុស្ស៊ីនៅអ៊ុយក្រែន។
ប្រជាជននៅឧបទ្វីបគ្រីមេបានរៀបចំការស្ទង់មតិប្រជាជននាខែមិនាឆ្នាំ២០១៤
ដោយសំរេចចិត្តផ្ដាច់ចេញពីអ៊ុយក្រែននិងរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ី។ តាំងពី
នោះមកចាប់ផ្ដើមរលកទាមទាផ្ដាច់ចេញបណ្ដាដំបន់ដែនដីនៅភាគខាងកើត
អ៊ុយក្រែនបណ្ដាលឡើងជំលោះដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត៤៣០០នាក់ត្រូវ
ស្លាប់និងជាង១លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង។
|
ភាពតានតឹងក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលិចកើនឡើង (AP) |
២-ភាពតានតឹងក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលិចកើនឡើង
បន្ទាប់ពីព្រឹត្តិការណ៍ឧបទ្វីបគ្រីមេរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ី អាមេរិកនិង
ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកចូលអ៊ុយក្រែន ទន្ទឹមនឹង
នោះដាក់ទណ្ឌកម្មតម្រង់ទៅលើវិស័យប្រេងរ៉ែឧស្ម័នដុតហិរញ្ញវត្ថុនិងយោធារបស់
រុស្ស៊ី ហាមឃាត់ផ្ដល់ទិដ្ឋាកាចំពោះមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនមួយចំនួន។ ខឿន
សេដ្ឋកិច្ចរុស្ស៊ីកំពុងរងផលប៉ៈពាល់ដ៏ធ្ងន់ធ្ងរដោយបទដាក់ទណ្ឌកម្ម។ ឆ្លើយតបត
វិញម៉ូស្គូបានចេញបទហាមនាំចូលកសិផលសាច់ផលិតផលពីទឹកដោះគោពី
អាមេរិកនិងសហភាពអឺរ៉ុប។
|
ជំលោះអធិបតេយ្យភាពសមុទ្រកោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung (AP) |
៣-ជំលោះអធិបតេយ្យភាពសមុទ្រកោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung
ស្ថានភាពនៅសមុទ្រខាងកើតបន្តមានបំរ៉ែបំរួលស្មុគស្មាញដោយបណ្ដាសកម្ម
ភាពអស្ថិរភាពរបស់ចិនដូចជាការដាក់ស្ថានីយ៍ខួងដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខរបស់វៀតណាម បើកទូលាយទីតាំងទន្ទ្រានកាន់កាប់នៅ Truong Sa ផ្សព្វផ្សាយ
និងអនុវត្តច្បាប់ការកំណត់ផ្ទៃក្នុងដើម្បីបង្កើនការទាមទាខុសច្បាប់នៅទីនេះ។ អំពើរ
របស់ចិនបានធ្វើឲ្យសាធារណៈមតិអន្តរជាតិបរិហារយ៉ាងខ្លាំងក្លា។ ជំលោះអធិបតេយ្យ
ភាពនៅសមុទ្រ Hoa Tung រវាងចិននិងជប៉ុនមានទំនោតានតឹងឡើងៗខណៈដែលចិន
បានបញ្ជូននាវានិងយន្តហោះមកដល់ដំបន់នេះ។ សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
នៅម៉ីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ដោយឡែកស្ដីពីស្ថានភាពនៅសមុទ្រខាង
កើត។ សភាជាន់ទាបអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានអនុម័តលើសេចក្តី
សំរេចចិត្តដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ តុលាការ
អាជ្ញាកណ្ដាលអន្តរជាតិជំនុំជំរះការប្តឹងតវារបស់ហ្វីលីពីនចំពោះចិនដែលទាក់ទិនដល់
អធិបតេយ្យភាពនៅសមុទ្រខាងកើត។
|
អាមេរិកនិងគុយបាប្រកាសស្ដារទំនាក់ទំនងការទូតឡើងវិញ (AP) |
៤-អាមេរិកនិងគុយបាប្រកាសស្ដារទំនាក់ទំនងការទូតឡើងវិញ
នាថ្ងៃទី១៧ធ្នូឆ្នាំ២០១៤ ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានរដ្ឋ
គុយបាលោក Raul Castro បានប្រកាសស្ដារទំនាក់ទំនងឡើងវិញបន្ទាប់ពីជាងពាក់
កណ្ដាលសតវត្សដែលប្រទេសទាំងពីរកាត់ផ្ដាច់ទំនាក់ទំនងការទូតនិងការហ៊ុំព័ទ្ធ
សេដ្ឋកិច្ច។ បណ្ដាការបោះជំហានជាបន្តគឺអាមេរិកកំពុងពិនិត្យបើកស្ថានទូតនៅក្រុង
La Havana លុបចោលបទកំណត់ប្រទេសឧបត្ថម្ភភេរវកម្មដែលអាមេរិកដាក់ឲ្យគុយបា
បន្ធូបទហាមធ្វើដំណើរ ការកំណត់ហិរញ្ញវត្ថុ បើកផ្លូវសំរាប់អង្គភាពអាជីវកម្មអាមេរិក
រកស៊ីនៅគុយបា។
|
សហគមន៍អន្តរជាតិព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការរីករាលដាលរបស់កំលាំងរដ្ឋឥស្លាម (IS) ជ្រុលនិយមនៅមជ្ឈឹមបូពា (Reuters) |
៥-សហគមន៍អន្តរជាតិព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការរីករាលដាលរបស់កំលាំងរដ្ឋឥស្លាម (IS) ជ្រុលនិយមនៅមជ្ឈឹមបូពា
ក្នុងឆ្នាំ២០១៤ពិភពលោកត្រូវប្រឈមមុខនឹងកំលាំងភេរវកម្មថ្មី ឃោឃៅព្រៃផ្ស័យ
និងសាហាវជាង Al Qaeda នោះគឺកំលាំង IS។ មិនត្រឹមតែខ្លាំងខាងហិរញ្ញវត្ថុប៉ុណ្ណោះទេ
IS បានបង្កើនកំលាំងជាបន្តបន្ទាប់វាយប្រហារទន្ទ្រានកាន់កាប់បើកទូលាយក្របខ័ណ្ឌ
សកម្មភាពពីអ៊ីរ៉ាក់ទៅស៊ីរីសម្លាប់មនុស្សជាច្រើននិងសម្លាប់ចំណាប់ខ្មាំង។ អាមេរិកនិង
សម្ព័ន្ធមិត្តបានដំណើរការវាយប្រហារជាច្រើនលើកប៉ុន្តែរហូតមកដល់ពេលនេះការ
ខំប្រឹងប្រែងវាយកំចាត់ IS មិនទាន់នាំមកនូវប្រសិទ្ធភាពឡើយ។
|
តម្លៃប្រេងពិភពលោកបានថយចុះដល់៤៥% (VOV) |
៦-តម្លៃប្រេងពិភពលោកបានថយចុះដល់៤៥%
ពីកំរិត១០៦ដុល្លារអាមេរិកក្នុងមួយធុងនាខែមិថុនា តំលៃប្រេងពិភពលោកបាន
ថយចុះនៅត្រឹមកំរិត៦០ដុល្លារអាមេរិកក្នុងមួយធុង។ តាមការពិនិត្យនៃមូលនិធិរូបីយ
វត្ថុអន្តរជាតិ (IMF) ថា ការធ្លាក់តំលៃប្រេងដល់កំរិតទាបបំផុតក្នុងអំឡុង៥ឆ្នាំកន្លងមក
នឹងបង្កសន្ទុះកំណើននៃខឿនសេដ្ឋកិច្ចពិភពលោក។ IMF ព្យាករណ៍ថាសេដ្ឋកិច្ច
ពិភពលោកនឹងមានកំណើន៣,៣%ក្នុងឆ្នាំ២០១៤និង៣,៨%នាឆ្នាំ២០១៥។ ប៉ុន្តែ IMF
ក៏រំលឹកថា បំរ៉ែបំរួលថ្មីពោលខាងលើនឹងជាកាំបិតពីរមុខបង្កស្នាមរបួសដល់ប្រទេស
ចំណុះទៅលើការនាំចេញប្រេងរ៉ែ។ តំលៃប្រេងធ្លាក់ចុះក៏ជិះឥទ្ធិពលទៅលើនយោបាយ
ពិភពលោកផងដែរ។
|
ដំបន់ដែនដីមួយចំនួននៅទ្វីបអឺរ៉ុបទាមទាឯករាជ្យ (EAP) |
៧-ដំបន់ដែនដីមួយចំនួននៅទ្វីបអឺរ៉ុបទាមទាឯករាជ្យ
២ខែបន្ទាប់ពីព្រឹត្តិការណ៍អ្នកបោះឆ្នោតអៀកឡង់ជាង៤លាននាក់បោះឆ្នោតក្នុងការ
បោះប្រជាមតិទាមទាឯករាជ្យនាខែវិច្ឆិកាឆ្នាំ២០១៤ ដំបន់ Catalonia នៅអេស្បាញ់ក៏
ដំណើរការស្ទង់មតិដោយមានលទ្ធផលគាំទ្រឯករាជ្យឡើងដល់៨០%ផងដែរ។ ទោះបីជា
មិនទទួលបានលទ្ធផលដូចនឹងបំណងដោយសារសម្លេងគាំទ្រអៀកឡង់ឯករាជ្យត្រឹមតែ
ទទួលបានប្រមាណ៤៥%និងការស្ទង់មតិនៅដំបន់ Catalonia ត្រូវបានចាត់ទុកជាអំពើរ
រំលោភទៅលើរដ្ឋធម្មនុញ្ញក្តី ប៉ុន្តែទំនោទាមទាផ្ដាច់ខ្លួនបានមានការជះឥទ្ធិពលដល់
ស្ថានភាពនយោបាយនៅប្រទេសនីមួយៗ ដោយមានការធ្វើសម្បទានជាច្រើនជាង
របស់រដ្ឋអំណាចមជ្ឈឹម។ ទូលំទូលាយជាងទៀតនោះគឺ និន្ននាការនេះក៏គំរាមកំហែង
ផ្ទាល់ទៅលើសន្តិសុខនិងភាពសម្បូររុងរឿងរបស់ដំបន់។
|
លោក Zhou Yongkang អតីតសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន (Getty) |
៨-ចិនបន្តជំរុញការតស៊ូប្រឆាំងអំពើរពុករលួយ
យុទ្ធនាការប្រឆាំងអំពើរពុករលួយរបស់ចិនឈានដល់ឆ្នាំទី៣។ តាមការធ្វើស្ថិតិ
បានសឲ្យឃើញថា ចិនបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាង៥០នាក់និងមន្ត្រីជាន់ទាបរាប់
ពាន់នាក់។ ក្នុងនោះបានចាប់ខ្លួននិងបណ្ដេញចេញពីបក្សចំពោះលោក Zhou Yongkang
អតីតសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Xu Caihou
អតីតអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិន។
|
សោកនាដកម្មក្នុងផ្នែកអាកាសចរណ៍និងនាវាចរណ៍ពិភពលោក (AP) |
៩-សោកនាដកម្មក្នុងផ្នែកអាកាសចរណ៍និងនាវាចរណ៍ពិភពលោក
ការបាត់ខ្លួនដោយអាថ៌កំបាំងនៃយន្តហោះ Boeing មានស្លាកលេខ MH370 ដែល
ដឹកអ្នកដំណើរចំនួន២៣៩នាក់នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី យន្តហោះមាន
ស្លាកលេខ MH17 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីត្រូវបាញ់ធ្លាក់នៅភាគខាង
កើតអ៊ុយក្រែនដែលធ្វើឲ្យអ្នកដំណើរចំនួន២៩៨នាក់ត្រូវស្លាប់ យន្តហោះរបស់ក្រុម
ហ៊ុនអាកាសចរណ៍អាលហ្សេរីដឹកអ្នកដំណើរចំនួន១១០នាក់ធ្វើដំណើរពីរដ្ឋធានី
Ouagadougou របស់ Burkina Faso ទៅកាន់រដ្ឋធានី Algiers ត្រូវធ្លាក់ ករណីលិចនាវា
Sewol ដែលធ្វើឲ្យមនុស្សចំនួន២៩៨នាក់ត្រូវស្លាប់និងបាត់ខ្លួននៅកូរ៉េខាងត្បូងក្នុង
នោះភាគច្រើនគឺកុមារជាដើម ត្រូវបានចាត់ទុកជាសោកនាដកម្មដ៏ឈឺចាប់ក្នុង
ប្រវត្តិសាស្ត្រអាកាសចរណ៍និងនាវាចរណ៍ពិភពលោក។
|
មហាអាសន្នរោគអេបូឡារីករាលដាលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើប (CNN) |
១០-មហាអាសន្នរោគអេបូឡារីករាលដាលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើប
ចាប់ផ្ដើមកើតមានឡើងនៅប្រទេសអាហ្វ្រីកខាងលិចមួយចំនួន វីរុសអេបូឡាដ៏
គ្រោះថ្នាក់បានរីករាលដាល់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើបនិងឆ្លងទៅ
ប្រទេសជាច្រើនទៀត។ តាមទិន្នន័យដែលអង្គការសុខភាព ពិភពលោកបានប្រកាស
ថា បរិមាណមនុស្សត្រូវឆ្លងអេបូឡានាបច្ចុប្បន្នបានហួសពីតួលេខ១៨ពាន់នាក់ ក្នុង
នោះមានមនុស្សជិត៧ពាន់នាក់ត្រូវស្លាប់។ អង្គការសុខភាពនាថ្ងៃទី៨សីហាបាន
ប្រកាសស្ថានភាពបន្ទាន់ទូទាំងសកលលោកចំពោះជំងឺដ៏គ្រោះថ្នាក់នេះ។ ទន្ទឹមនឹង
ការសាកពិសោធន៍វាក់សាំងនិងថ្នាំព្យាបាលនោះ សហគមន៍អន្តរជាតិបានប្រមូលផ្ដុំ
គ្រប់ប្រភពកំលាំងដើម្បីអាចរុញថយក្រោយអាសន្នរោគនេះ៕