(VOVWORLD) -នាថ្ងៃទី ១៤ ខែធ្នូ កិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបដែលជាជំនួបកំពូលចុងក្រោយក្នុងឆ្នាំនៃប្លុកនេះបានបើកនៅក្នុងទីក្រុងព្រុចសែល (បែលហ្ស៊ិក) ។
នាថ្ងៃទី ១៤ ខែធ្នូ កិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបដែលជាជំនួបកំពូលចុងក្រោយក្នុងឆ្នាំនៃប្លុកនេះបានបើកនៅក្នុងទីក្រុងព្រុចសែល (បែលហ្ស៊ិក) ។ ភារកិច្ចសំខាន់មួយនៃសន្និសីទនេះគឺថ្នាក់ដឹកនាំនៃប្រទេសចំនួន ២៧ពិនិត្យមើលនិងអនុម័តលើកិច្ចព្រមព្រៀង Brexit ដែលទើបទទួលបានពីសប្តាហ៍មុនរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប។ នេះគឺជាមូលដ្ឋានសម្រាប់ភាគីទាំងពីរឈានទៅដំណាក់កាលចរចារបន្ត។ គេរំពឹងថាបន្ទាប់ពីកិច្ចប្រជុំកំពូលនេះអាចប្រកាសសេចក្តីព្រាងនៃសន្ធិសញ្ញាBrexitនៅដើមឆ្នាំ ២០១៨។ ប៉ុន្តែនេះមិនមែនជាការងាយស្រួលនោះទេ។
ពេលវេលាដ៏សំខាន់ក្នុងការចរចាររវាងអង់គ្លេសនិងសហភាពអឺរ៉ុប
|
តាមសន្ធិសញ្ញាលីសបន នៅក្នុងឆ្នាំ ១៩៧៣របស់សហភាពអឺរ៉ុប ប្រទេសអង់គ្លេសនឹងចំណាយពេលវាលាយ៉ាងតិចបំផុតគឺពីរឆ្នាំដើម្បីចាកចេញពីប្លុក គិតចាប់តាំងពីឆ្នាំ២០១៦ ដែលបានហៅថា Brexit។ ដើម្បីត្រៀមរៀបចំអោយដំណើរការ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ការចរចាបានធ្វើឡើងសម្រាប់ភាគីទាំងពីរប៉ុន្តែលទ្ធផលមិនដូចគោលបំណងឡើយខណៈដែលភាគីទាំងពីរពិបាករកឃើញសម្លេងរួម សំរាប់ដោះស្រាយការខ្វែងគំនិតនានា។
ជំហានសំខាន់ក្នុងដំណើរការចរចា
ការដែលអង់គ្លេសនិង EU បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីបញ្ហាសំខាន់ៗមួយចំនួនកាលពីសប្តាហ៍មុនដែលបានបំបែកភាពទល់ច្រក់ បន្ទាប់ពីមានការចរចាជាច្រើនរវាងភាគីទាំងពីរ។ ទាំងមន្ត្រីអង់គ្លេសនិងEU សុទ្ធតែវាយតម្លៃថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដោយកំណត់ដំណាក់កាលសម្រាប់ភាគីទាំងសងខាងដើម្បីពិភាក្សាអំពីអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងអង់គ្លេស។
បញ្ហាសំខាន់ៗចំនួនបីគឺ៖សិទ្ធិរបស់ពលរដ្ឋអ៊ឺរ៉ុបដែលរស់នៅក្នុងចក្រភពអង់គ្លេស (ប្រហែល បីលាននាក់) និងសិទ្ធិរបស់ពលរដ្ឋអង់គ្លេសរស់នៅក្នុងបណ្តាប្រទេសអឺរ៉ុប។ បញ្ហាព្រំដែនរវាងសាធារណរដ្ឋអៀរឡង់និងដែនដី ភាគខាងជើងអៀរឡង់នៃចក្រភពអង់គ្លេសនិង កាតព្វកិច្ចហិរញ្ញវត្ថុដែលអង់គ្លេសត្រូវអនុវត្ត។
ដូច្នោះហើយ ទីក្រុងឡុងដ៍បានធ្វើសម្បទានដែលបានផ្ដល់ឱ្យក្នុងការទទួលស្គាល់យុត្តាធិការនៃតុលាការយុត្តិធម៍នៅអឺរ៉ុបក្នុងករណីមួយចំនួនដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍នៃការស្របច្បាប់របស់ពលរដ្ឋអឺរ៉ុបជាង ៣ លានដែលកំពុងរស់នៅនិងធ្វើការនៅ អង់គ្លេស។ អង់គ្លេសក៏បានធានាថានឹងគ្មានព្រំដែនរឹងមាំជាមួយប្រទេសអៀរឡង់ខាងជើងដែលជាឧបសគ្គធំបំផុតនៅក្នុងការចរចានាពេលថ្មីៗនេះ។
នៅទីបំផុតជាកាតព្វកិច្ចហិរញ្ញវត្ថុ ជាបញ្ហានៃការប្រតិកម្មយ៉ាងខ្លាំងរបស់មន្រ្តីអង់គ្លេសពីមុនមក ត្រូវបានដោះស្រាយផងដែរ នៅពេលដែលទីចុងក្រោយ អង់គ្លេសបានយល់ព្រមបង់ប្រាក់ប្រហែល ៤៥ពាន់លានអឺរ៉ូ - ៥0 ពាន់លានអឺរ៉ូ (ស្មើនឹង ៤៧- ៥២ ពាន់លានដុល្លារអាមេរិក) សម្រាប់សហភាពអឺរ៉ុប។
នៅមុនកិច្ចប្រជុំកំពូលនេះ សភាអឺរ៉ុបបានជំរុញឱ្យថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ឱ្យ"បើកភ្លើងខៀវ"សម្រាប់ការចាប់ផ្តើមការចរចាជាបន្តរវាងសហភាពអឺរ៉ុបនិងអង់គ្លេស។ទន្ទឹមនឹងនេះដែរ ប្រធានក្រុមចរចាសហភាពអឺរ៉ុបលោក Michel Barnier បានបញ្ជាក់ថា៖ បណ្ដាជំហានដែលទទួលបាននោះនឹងត្រូវបានក្លាយជាកិច្ចព្រមព្រៀងស្របច្បាប់។
ការលំបាកសម្រាប់ដំណាក់កាលបន្ត
មិនអាចបដិសេធចំពោះវឌ្ឍនភាពជាវិជ្ជមានដែលចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានធ្វើនៅក្នុងដំណើរការ Brexit នោះទេប៉ុន្តែបញ្ហាមួយចំនួនបានលេចឡើងមុនកិច្ចប្រជុំកំពូលអឺរ៉ុប។ ដំបូង នោះគឺការប្រកាសរបស់រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក David Davis ថា៖ អង់គ្លេសនឹងមិនបង់វិក័យប័ត្រហិរញ្ញវត្ថុ ចំនួន៤0ដល់៤៥ ពាន់លានអឺរ៉ូប្រសិនបើប្លុកនេះមិនធានាកិច្ចព្រមព្រៀងពាណិជ្ជ កម្ម មួយដើម្បីអនុវត្តបន្ទាប់ពីពេលអង់គ្លេស មិនមែនជាសមាជិកនៃសហភាពអឺរ៉ុបទៀត។ ប៉ុន្តែ លោកក៏បាននិយាយថានេះគឺជា "សេចក្តីថ្លែងការណ៍ចេតនា" មិនមែនជា "ការចងភ្ជាប់ផ្លូវច្បាប់" ទេ ប៉ុន្តែក៏បានបង្កើតឡើងប្រតិកម្មយ៉ាងខ្លាំងមួយនៅក្នុងមន្រ្តីសហភាពអឺរ៉ុប។
យោងតាមកាលវិភាគ ចក្រភពអង់គ្លេសចាកចេញជាផ្លូវការពីសហភាពអឺរ៉ុបនាថ្ងៃទី ២៩ខែមិនាឆ្នាំ២០១៩។ ការចរចាត្រូវតែបញ្ចប់ដើម្បីឱ្យសភាមានពេលវេលាពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងដែលបានសំរេច។ ការដែលចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងមួយចំនួនអំពី Brexit នាពេលកន្លងទៅ ជាជំហានដ៏គួរឱ្យកត់សម្គាល់មួយបន្ទាប់ពីការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយដំណាក់កាលចរចាជាបន្តនឹងជួបឧបសគ្គជាច្រើន មុនពេលភាគីទាំងឡាយអាចឈានទៅដល់កិច្ចព្រមព្រៀងចុងក្រោយមួយ៕