ភាគខាងកើតអ៊ុយក្រែន៖សមរភូមិជាបន្តក្នុងការប្រឈមមុខរវាងលោកខាងកើតនិងលោកខាងលិច

ភាគខាងកើតអ៊ុយក្រែន៖សមរភូមិជាបន្តក្នុងការប្រឈមមុខរវាងលោកខាងកើតនិងលោកខាងលិច - ảnh 1
បាតុករយាមនៅខាងក្រៅបណ្ដាអាគ៌ារដ្ឋបាលនៅទីក្រុង Donetsk (AFP)

        Vovworld-ទីក្រុង Donetsk ស្ថិតនៅក្បែរទន្លេ Kalmius ក្នុងប៉ុន្មានថ្ងៃកន្លងមក មិនសុខសាន្តត្រាណទៀតឡើយដោយសារបាតុករបានទន្ទ្រានកាន់កាប់អាគ៌ា រដ្ឋបាលសំខាន់នៃទីក្រុង ហើយប្រកាសបង្កើតសាធារណៈរដ្ឋប្រជាជន Donetsk។ ការបោះប្រជាមតិរួមបញ្ចូលក្នុងសហព័ន្ធ​រុស្ស៊ីក៏ត្រូវបានកំណត់រៀបចំឡើងនាថ្ងៃទី ១១ឧសភាខាងមុខផងដែរ។ បន្ទាប់ពីក្រុង Donetsk នោះ ក្រុមជនគាំទ្ររុស្ស៊ីនៅ
ទីក្រុង Kharkov និង Lugansk ក៏បានប្រកាសបង្កើតសាធារណរដ្ឋ​មានអធិបតេយ្យ
ភាពនិងទាមទាធ្វើប្រជាមតិភ្ជាប់ខ្លួនចូលសហព័ន្ធរុស្ស៊ីតាមបែបគ្រីមេ។

        ព្រួយបារម្មណ៍បាតុករនៅភាគខាងកើតកំពុងបង្កើតការបំរែបំរួលដូចជាគ្រីមេ
រដ្ឋអំណាច Kiev នាថ្ងៃទី៩មេសាបានចេញឪសានុវាទ​ដោយអះអាង​ថា​យុទ្ធនាការ ប្រឆាំងភេរវកម្មនឹងបញ្ចប់ក្នុងអំឡុង៤៨ម៉ោង។ បណ្ដាអ្នក​ដែលកំពុងកាន់កាប់ ទីស្ដីការរដ្ឋអំណាចនៅទីក្រុងភាគខាងកើតនៃប្រទេសជាតិត្រូវសន្ទនាដើម្បីរក
ឃើញ ដំណោះស្រាយនយោបាយរឺប្រឈមមុខនឹងការប្រើប្រាស់កំលាំង។

សេណារីអ៊ូគ្រីមេនឹងប្រព្រឹត្តទៅជាថ្មីម្តងទៀត?

        បំរ៉ែបំរួលនាប្ចុប្បន្ននៅភាគខាងកើតអ៊ុយក្រែនកំពុងធ្វើឲ្យ Kiev និងលោក​
ខាង​​លិចភ័យខ្លាចអំពីសកម្មភាពយោធាមួយដែលរុស្ស៊ីអាចអនុវត្តក្នុង​​កាលៈ
ទេសៈ គ្រីមេទើបបញ្ចូលក្នុងម៉ូស្គូមុននេះជិត១ ខែ តែ​ប៉ុណ្ណោះ។ អាមេរិកបាន
ព្រមានថា៖ មហន្តរាយនឹងកើតមានឡើងជាច្រើនទៀត ក្នុង​ករណី មូស្គូបន្តធ្វើ
ឲ្យស្ថានភាពនៅអ៊ុយក្រែនអស្ថិរភាពថែមទៀត។ នាថ្ងៃទី ១០ មេសា អាមេរិក បានបញ្ចូលបន្ថែមនាវាចំបាំងទៅកាន់សមុទ្រខ្មៅ​សំដៅផ្ញើរសារខ្លាំងក្លា​តម្រង់​
ទៅលើ រុស្ស៊ី។ ក្នុងពេលនោះ លោកខាងលិចថ្កោលទោសជា​បន្ត​បន្ទាប់​រុស្ស៊ី​ក្នុង
ការឈរនៅ ខាងក្រោយរាល់អស្ថិរភាពនៅភាគខាងកើតអ៊ុយក្រែន ហើយ​ព្រមាន
នឹងតបតរវិញ ដោយបទដាក់ទណ្ឌកម្ម។ EU បានបង្កើត “បញ្ជី​ ខ្មៅ​បើកទូលាយ
ចំពោះមុគ្គលនិងអង្គការរាប់រយរបស់រុស្ស៊ីដែលក្នុងនោះមានសមាជិកសភាមន្ត្រី
ជាន់ខ្ពស់របស់រដ្ឋាភិបាលនិងថ្នាក់ដឹកនាំផ្នែកការពារជាតិ។ ខណៈ​ដែលអ៊ុយក្រែន​
កំពុងពិនិត្យមើល ការត្រៀមរៀបចំឲ្យសំណុំឯកសារដើម្បីប្តឹងតវ៉ារុស្ស៊ីឡើង​តុលាកា​រ
អន្តរជាតិ។ ឆ្លើយតបតវិញបណ្ដាការថ្តោលទោសពោល​ខាង​លើ រុស្ស៊ី​បានស្នើឲ្យ
Kiev បញ្ឈប់ រិះគន់រុស្ស៊ីក្នុងការឈរនៅពីខាងក្រោយរាល់បញ្ហា​របស់​ប្រទេសជិត
ខាង ព្រមទាំង ព្រមានថា៖ ការប្រើប្រាស់កំលាំងសំដៅ​បញ្ឈប់​ការ​​ធ្វើបាតុកម្មរបស់
អ៊ុយក្រែន អាចធ្វើឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលមួយ។ រុស្ស៊ីបានអះអាង​ជាថ្មីម្តង
ទៀតថា៖ ប្រទេសនេះគ្មានគោលបំណងឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែរុស្ស៊ី​​នៅ​រក្សា
សិទ្ធិនិងផលប្រយោជន៍ របស់ជនរុស្ស៊ីនៅអ៊ុយក្រែន។

ដំណោះស្រាយណាសំរាប់វិបត្តិ

        បន្ទាប់ពីរាល់បំរ៉ែបំរួលពោលខាងលើ មជ្ឈដ្ឋានអ្នកវិភាគបានបញ្ជាក់ថា៖ ជំលោះ រវាងរុស្ស៊ីនិងលោកខាងលិចនឹងអូសបន្លាយក្នុងច្រើនថ្ងៃ​ខាង​មុខតទៅទៀត។ ស្តីអំពី
ភាគីរុស្ស៊ី គោលជំហរមុនក៏ដូចជាក្រោយរបស់ប្រទេសនេះគឺមិន​ទទួល​ស្គាល់ភាព ស្របច្បាប់របស់រដ្ឋអំណាចបណ្តោះអាសន្ននៅអ៊ុយក្រែននា​បច្ចុប្បន្ន។ ក្នុងពេល
នោះ អាមេរិកនិងលោកខាងលិចចាត់ទុកការជ្រៀតជ្រែក​របស់រុស្ស៊ីចូលក្នុងគ្រីមេគឺ
ជាការទន្ទ្រានកាន់កាប់និងការឈ្លានពានមួយ។ ការ​ជំរុញ​អ៊ុយក្រែនចូលរួម NATO យ៉ាងឆាប់រហ័សរឺវិធានការដាក់ទុណ្ឌកម្មខ្លាំងក្លាជាង​ចំពោះរុស្ស៊ីអាចរុញស្ថានភាព
ទៅហួសឆ្ងាយ។ ការចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ត្រូវជ្រើសរើសម្ខាងជារុស្ស៊ីនិងម្ខាង
ជាលោកខាងលិចបាននាំទៅដល់វិបត្តិនា​បច្ចុប្បន្ន។

        ប៉ុន្តែក្នុងពេលនេះ មានកាយវិការថ្មីមួយចំនួនបានសឲ្យឃើញថា​ ភាព​តានតឹង
ក្នុងទំនាក់ទំនងរវាង Kiev និងម៉ូស្គូបានបន្ធូស្រាលខណៈដែលរុស្ស៊ី​យល់​ព្រមឲ្យ
អ៊ុយក្រែនផ្អាកការទូទាត់ចំនួនប្រាក់ឧស្ម័នដុតដែលទិញពីរុស្ស៊ីចាប់ពីខែ​តុលាដល់ខែ
ធ្នូឆ្នាំនេះដល់ឆ្នាំក្រោយសំដៅបង្កលក្ខណៈសំរាប់ Kiev មានពេល​វេលា​ដោះស្រាយ
ការលំបាកនិងបញ្ហាក្នុងដំបន់។ នេះជាជំហាន​ឈ្លាសវៃ​របស់រដ្ឋអំណាចម៉ូស្គូ។​ ខណៈ
ដែលខឿនសេដ្ឋកិច្ចរបស់អ៊ុយក្រែនកំពុងមាន​គ្រោះ​អាសន្នក្ស័យធុន ខ្ទង់បំណុលជាង
១,៥ពាន់លានដុល្លារអាមេរិកទិញ​ឧស្ម័ន​ដុតរបស់ម៉ូស្គូនិងកញ្ចប់ថវិការបន្ទាន់ជួយ
ឧបត្ថម្ភ Kiev មានតំលៃ១៥ពាន់លាន​ដុល្លារអាមេរិកដែលសន្យាមុននោះអាចនាំទៅ
ដល់ការផ្លាស់ប្តូរអាកប្បកិរិយាពីរដ្ឋអំណាចអ៊ុយក្រែននាបច្ចុប្បន្ន។ ជាងនេះទៅទៀត ការចរចារ៤ភាគីរវាងអាមេរិក​រុស្ស៊ីអ៊ុយក្រែននិង EU ដែលគ្រោងនឹងប្រព្រឹត្តទៅនា
សប្ដាហ៍ខាងមុខកំពុងត្រូវ​បានសាធារណៈមតិសង្ឃឹមនឹងនាំមកជំហានសកម្មសំរាប់
វិបត្តិនៅអ៊ុយក្រែន។

        ជាច្បាស់ណាស់ថា​បណ្ដាភាគីកំពុងឈ្លាសវៃកាន់សន្លឹកបៀរយុទ្ធសាស្ត្ររបស់
ខ្លួន។ ការចរចារដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយដោយរបៀបល្អបំផុត
ដែលបណ្ដាភាគីត្រូវធ្វើនាបច្ចុប្បន្នដើម្បីបន្ធូស្រាលភាពតានតឹង​ជៀសវាងនឹង​គ្រោះ​អាសន្នសង្គ្រាមត្រជាក់មួយ ជាពិសេសគឺក្នុងកាលៈទេសៈបណ្ដាភាគីសុទ្ធ​តែ​មាន​ការជាប់ទាក់ទិនអំពីសេដ្ឋកិច្ចដ៏ជិតស្និទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ