ភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ៖លើកកំពស់ប្រសិទ្ធភាពការគ្រប់គ្រងសហគ្រាស

          (VOV)_អញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេសអនុវត្តន៍ការងាររៀបចំ ផ្លាស់
ប្តូរថ្មីសហគ្រាសរដ្ឋក្នុង​ដំណាក់កាលពី ២០១៦-២០២០​ នារសៀលថ្ងៃទី៦ធ្នូ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖​ការរៀបចំ​ភាគហ៊ុនភាវូប
នីយកម្មសហគ្រាសរដ្ឋ ជាភារកិច្ចនយោបាយសំខាន់ក្នុងឆ្នាំ២០១៧។ ក្នុងសភាពការណ៍ 
ទឹកប្រាក់ចំនួន៥លានពាន់លានដុងកំពុងស្ថិតនៅក្នុងទ្រព្យ​សម្បត្តិ និងទុនរបស់សហ
គ្រាសរដ្ឋនេះគឺជំរុញខ្លាំងដំណើរភាគហ៊ុនភាវូបនីយកម្មនេះមិនគ្រាន់តែជួយឧបត្ថម្ភ
អោយសហគ្រាសផ្លាស់ប្តូរថ្មីរបៀបគ្រប់គ្រង​ប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភកាត់បន្ថយ
បរិមាណបំណុលសាធារណះ បង្កើតជំហានផ្លាស់ប្តូរថ្មីខ្លាំងក្លា ក្នុងដំណើការរៀបចំហេដ្ឋា
រចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាលថ្មីទៀតផង។

ភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ៖លើកកំពស់ប្រសិទ្ធភាពការគ្រប់គ្រងសហគ្រាស - ảnh 1
ភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ៖លើកកំពស់ប្រសិទ្ធភាពការគ្រប់គ្រងសហគ្រាស

ក្រោយរយៈពេល១៥ឆ្នាំ រៀបចំឡើងវិញ សហគ្រាសរដ្ឋបានថយចុះខ្លាំង ​ពី៦ពាន់ចុះមកត្រឹតម៧១៨សហគ្រាស នាខែតុលាឆ្នាំ២០១៦។ មុននោះ សហគ្រាសរដ្ឋធ្វើសកម្ម
ភាពក្នុងវិស័យចំនួន៦០នោះ នាបច្ចុប្បន្ន ប្រមូលផ្តុំក្នុងវិស័យចំនួន១៩​។ ទោះបីជាបរិ
មាណ​សហគ្រាសរដ្ឋបានថយចុះក្តី ប៉ុន្តែ អត្រាភាគហ៊ុនភាវូបនីយ​កម្ម​នៅទាបនិងទើប
ទទួលបាន៨%​តែប៉ុណ្ណោះ។

          បទពិសោធន៍នោះគឺត្រូវរៀបចំឡើងវិញ ត្រូវភាគហ៊ុនភាវូបនីយកម្មសហ​គ្រាស
តាមដំណើការ ចំទិសដៅនិងរបៀប ដើម្បីបង្កលក្ខណះងាយស្រួលអោយសហគ្រាសឯក
ជនរួមគ្នាអភិវឌ្ឍន៍ រួមចំណែកសំខាន់ក្នុងដំណើការបង្ការប្រឆាំង​អំពើរពុករលួយ។

          សំណូមពរធំចំនួន៣នៃដំណើការកែទម្រង់សហគ្រាសរដ្ឋ

        ក្នុងស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ ការរៀបចំសហគ្រាសរដ្ឋឡើងវិញក្នុងដំណាក់កាលកន្លងទៅមានការយឹតយាវដោយសារមូលហេតុជា​ច្រើន ដូចជា៖ ការជំពាក់ជំពិនអំពីរបប របៀបអនុវត្ត និងការរួមសហការរវាង​បណ្ដាក្រសួង ស្ថាប័នមិនទាន់បានល្អ។ 

          ចំពោះស្ថានភាពនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​នាំចេញ​សំណូមពរចំនួន៣ស្ដីអំពីការរៀបចំសហគ្រាសរដ្ឋឡើងវិញគឺ៖

          “ ត្រូវបង្កើតកម្លាំងចលនាខ្លាំងក្លាដើម្បីជំរុញភាគហ៊ុនភាវូបនីយកម្ម និង​បង្កើតបរិយាកាសប្រកួតប្រជែងចំពោះសហគ្រាសរដ្ឋ។ សំណូមពរទីពីរគឺមណ្ឌលសហគ្រាសរដ្ឋត្រូវកាត់បន្ថយទ្រង់ទ្រាយ និងបង្កើនប្រសិទ្ធភាព។ ទុនរដ្ឋត្រូវបានធានា និងពង្រីកប្រសិទ្ធភាពល្អថែមទៀត។”​

          អនុវត្តក្រុមភារកិច្ចំនួន៣

        ផ្អែកទៅលើសំណូមពរធំៗចំនួន៣ ដើម្បីរៀបចំសហគ្រាសរដ្ឋឡើងវិញ ក្នុងដំណាក់កាល ២០១៦-២០២០នេះ រដ្ឋាភិបាលត្រូវកំណត់ក្រុមភារកិច្ចស្នូល​ចំនួន៣។ ​ដំបូងគឺត្រូវកំណត់វិស័យណាជាវិស័យដែលរដ្ឋត្រូវក្តាប់ជាប់ វិស័យណា​ដែលរដ្ឋត្រូវដកចេញ។ ក្នុងសកម្មភាពភាគហ៊ុនភាវូបនីយកម្មនេះ គោលដៅសំ​ខាន់បំផុតគឺត្រូវធានាអំពីផលប្រយោជន៍ខ្ពស់បំផុតចំពោះរដ្ឋ មានន័យថា៖លក់​តាមតំលៃរបស់ទីផ្សារក្នុងពេលលក់ចេញ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ​Tran Van Hieu បានអះអាងថា៖

          “ គោលដៅក្នុងគោលនយោបាយគឺភាគហ៊ុនភាវូបនីយកម្មតាមគោល​ការណ៍ទីផ្សារ ប្រកបដោយតម្លាភាព សមភាព និងធានាការគ្រប់គ្រងអោយបានល្អបំផុត។”

          ស្ដីអំពីភារកិច្ចគ្រប់គ្រងបន្ទាប់ពីពេលភាគហ៊ុនភាវូបនីយកម្ម រដ្ឋាភិបាលស្នើអោយអនុវត្តរបៀបឃ្លាំមើលហិរញ្ញវត្ថុ វាយតំលៃ​ប្រសិទ្ធភាពចំពោះសកម្មភាព ​និងបើកចំហព័ត៌មានហិរញ្ញវត្ថុ។

ការដែលរដ្ឋាភិបាលកំណត់ការរៀបចំ ភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ ជាភារកិច្ចនយោបាយមុខព្រួញក្នុងឆ្នាំ ២០១៧ បានសរអោយឃើញនូវការប្តេជ្ញាចិត្តបង្កើតជំហានលោតផ្លោះក្នុងវិស័យនេះរបស់រដ្ឋាភិបាល។តាមនោះទាក់ទាញប្រភពកម្លាំងក្នុងនិងក្រៅប្រទេសចូលរួម​អភិវឌ្ឍន៍របស់សហគ្រាស បង្កើត​មូលដ្ឋាន​ដើម្បីជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច៕​ 

ប្រតិកម្មទៅវិញ

ផ្សេងៗ