ភាពតានតឹងក្នុងទំនាក់ទំនងរវាង Venezuela ជាមួយអាមេរិកនិងប្រទេសអាមេរិកឡាទីនមួយចំនួន
THU HOA -  
(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ទំនាក់ទំនងរវាង Venezuela ជាមួយអាមេរិក និងប្រទេសអាមេរិកឡាទីនមួយចំនួន ជាពិសេសគឺ Peru តានតឹងឡើងៗ ក្នុងកាលៈទេ សៈភាគីនានាមានកាយវិការរិះគន់គ្នាទៅវិញទៅមកក៏ដូចជាការគំរាមកំហែងធ្វើអន្តរាគមន៍យោធាផងដែរ។ រឿងអាស្រូវទាំងនេះបានផ្ទុះឡើងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានិតិបញ្ញត្តិ (ANC) នៅ Venezuela ត្រូវបានរៀបចំឡើង។ ស្ថាប័ននេះ មានភារកិច្ចវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៩ ដើម្បីជួយ Venezuela រួចផុតពីវិបត្តិ នយោបាយនាបច្ចុប្បន្ន។ ទំនាស់ដែលទើបនឹងកើតមានឡើងធ្វើឲ្យប្រទេស Venezuela ជួបការលំបាកជ្រាច្រើនថែមទៀតក្នុងការដោះស្រាយវិបត្តិនយោបាយនិងសេដ្ឋកិច្ច។ ប៉ុន្តែ ប្រជាពលរដ្ឋ Venezuela សង្សឹមថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Nicolas Maduro នឹងជំនះពុះពារជាជំហានៗដើម្បីប្រទេស Venezuela ស្តារឡើងវិញឋានៈជា
ប្រទេសមួយដែលមានការជះឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយធំបំផុតនៅអាមេរិកឡាទីន។
ប្រធានាធិបតី Venezuela លោក Nicolas Maduro (VNA) |
(VOVWORLD) - ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានៃភាគីប្រឆាំងនៅ Venezuela ប្រធានាធិបតី លោក Nicolas Maduro បានប្រកាសជ័យជំនះបន្ទាប់ពីស្ថាប័នរៀបចំការបោះឆ្នោត Venezuela បានជូនដំណឹងថា៖ អ្នកបោះឆ្នោតដែលបានចូលរួមការបោះឆ្នោតរដ្ឋសភានីតិបញ្ញត្តិលើកនេះឡើងដល់ជាង ៨ លាននាក់ ស្មើនឹង ៤១,៥% ដែលខ្ពស់ជាងកំរិតអប្បបរមាគឺ ១៥% តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ លោក Nicolas Maduro បានចាត់ទុកថា៖ ការបង្កើតរដ្ឋសភានីតិបញ្ញាត្តិគឺជាដំណោះស្រាយ តែមួយគត់ដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់ក្រោយរយៈពេលប៉ុន្មានខែភាគីប្រឆាំងរៀប ចំការធ្វើបាតុកម្មដែលធ្វើឲ្យប្រទេស Venezuela ធ្លាក់ចូលក្នុងភាពទល់ច្រកខាងនយោ បាយ។
អស្ថិរភាពផ្ទៃក្នុង
ខណៈពេលដែល ប្រធានាធិបតី Nicolas Maduro បានប្រកាសនូវជ័យជំនះរបស់ ខ្លួនក្នុងការបោះឆ្នោតរដ្ឋសភា នោះគឺភាគីប្រឆាំងមិនទទួលស្គាល់លទ្ធផលនេះឡើយ។ គេចាត់ទុកថា៖ មានអ្នកបោះឆ្នោតចំនួន ១២% បានទៅបោះឆ្នោតតែប៉ុណ្ណោះ។ អភិបាលរដ្ឋ Miranda លោក Henrique Capriles ថ្នាក់ដឹកនាំភាគីប្រឆាំង បានអំពាវនាវ ឲ្យអ្នកគាំទ្រ ដំណើរការធ្វើបាតុកម្មប្រឆាំងជំទាស់។ មុននោះ គណបក្សប្រឆាំងក៏បានពហិការព្រឹត្តិការណ៍តាមរយៈការមិនបញ្ជូនបេក្ខជនចូលរួមប្រជែងក្នុងការបោះឆ្នោត។
នៅការពិតជាក់ស្តែង វិបត្តិសេដ្ឋកិច្ចនៅ Venezuela បានបង្កើនថែមទៀតភាព តានតឹងនយោបាយបច្ចុប្បន្ននៅប្រទេសអាមេរិកឡាទីននេះ។ ធ្លាប់ជាប្រទេសមួយ ដែលមានការជះឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយធំបំផុតនៅតំបន់អាមេរិកឡាទីន ឥឡូវនេះ ឱនភាពសេដ្ឋកិច្ចនៅ Venezuela បានហួសការព្យាករណ៍របស់មជ្ឈដ្ឋាន អ្នកសេដ្ឋកិច្ចហើយ។ ចាប់ពីឆ្នាំ ២០១៣ - ២០១៧ GDP របស់ Venezuela បានធ្លាក់ចុះ ដល់ ៤០% ប្រភពប្រាក់ចំណូលជាតិក៏បានថយចុះដល់ ៥១% ដែរ។ ដើម្បីក្តាប់ជាប់ឲ្យបានស្ថានភាពអតិផរណាដែលឡើងដល់ ៧២០% ប្រធានាធិបតី Venezuela លោក Nicolas Maduro ត្រូវបង្កើនប្រាក់បៀវត្សរ៍ ៣ ដងក្នុងឆ្នាំ ២០១៧ ។ ប៉ុន្តែ ទង្វើនេះកាន់ តែធ្វើឲ្យប្រាក់ Bolivar របស់ Venezuela បាត់តំលៃដល់ ១០០០%។ នាបច្ចុប្បន្ន ៨២% ប្រជាពលរដ្ឋ Venezuela កំពុងរស់នៅភាពក្រីក្រនិងខ្វះខាតស្បៀងអាហារ។ សន្ទទស្សន៍ទាំងនេះបានសរឲ្យឃើញថា៖ ស្ថានភាពនៅ Venezuela ច្របូកច្របល់ណាស់ហើយការស្តារប្រទេសឡើងវិញទាមទារយៈពេលយូរអង្វែង។
ក្នុងកាលៈទេសៈនោះ នាខែ មករា ឆ្នាំ ២០១៦ នេះគឺជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ ភាគីប្រឆាំងដណ្តើមបានសិទ្ធិត្រួតពិនិត្យក្នុងរដ្ឋសភា Venezuela។ ប្រការនេះធ្វើឲ្យវិបត្តិនយោបាយតានតឹងឡើងៗ។ ការព្រួយបារម្ភបំផុតគឺស្ថានភាពអំពើ ហឹង្សាឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យមនុស្សចំនួន ១០០ នាក់ត្រូវស្លាប់ ក្នុងរយៈពេល ៤ ខែកន្លងទៅ។
កើនឡើងភាពតានតឹងជាមួយប្រទេសអាមេរិកឡាទីនមួយចំនួន
ទំនាស់នយោបាយនៅ Venezuela បានហួយព្រំដែននៃប្រទេសនេះ ក្នុងពេល ដែល នាថ្ងៃទី ៨ សីហា នៅសន្និសីទវិសាមញ្ញមួយរបស់រដ្ឋាភិបាល Peru ដែលត្រូវ បានរៀបចំឡើងដើម្បីពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅ Venezuela រដ្ឋមន្ត្រីការបរទេស ប្រទេសអាមេរិគឡាទីនចំនួន ១៧ បានចេញផ្សាយសេចក្តីថ្លែងការណ៍ទីក្រុង Lima ក្នុងនោះ មិនទទួលស្គាល់រដ្ឋសភានីតិបញ្ញត្តិរបស់ Venezuela។ នាថ្ងៃដដែល រដ្ឋមន្ត្រី ការបរទេស Peru លោក Ricardo Luna បានបដិសេធចូលរួមសន្និសីទកំពូល សហគមន៍បណ្ដាប្រទេសអាមេរិកឡាទីននិងតំបន់ការីបេ (CELAC) ដែលប្រធានាធិបតី Venezuela លោក Nicolas Maduro បានផ្តើមឡើងនាពេលថ្មីៗនេះ។ ក្នុងប្រតិកម្ម ប្រឆាំងជំទាស់មួយ សមាជិករមួយរូបនៃរដ្ឋសភានីតិបញ្ញត្តិ Venezuela (ANC) លោក Saul Ortega បានបដិសេធសេចក្តីថ្លែងការណ៍ទីក្រុង Lima ព្រមទាំង រិះគន់ថា៖ នេះគឺជាការធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ Caracas។ លោកក៏បារិះគាន់ ការបញ្ឈប់ឋានៈជាសមាជិករបស់ Venezuela ក្នុងប្លុកទីផ្សាររួមអាមេរិកឡាទីន (Mercosur) ផងដែរ។ ភាពតានតឹងរវាង Venezuela និង Peru កាន់តែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ខណៈដែល Peru សម្រេចបណ្តេញចេញឯកអគ្គរដ្ឋទូត Venezuela ប្រចាំនៅរដ្ឋធានី Lima លោក Diego Alfredo Molero Bellavia។
ការប្រឆាំងជំទាស់ការគំរាមកំហែងធ្វើអន្តរាគមន៍ពីអាមេរិក
ក្នុងកាលៈទេសៈអស្ថិរភាពផ្ទៃក្នុង ភាពតានតឹងជាមួយប្រទេសអាមេរិកឡាទីន មួយចំនួនមិនទាន់ដោះស្រាយបានឡើយ Venezuela ត្រូវប្រឈមមុខនឹងបញ្ហាពី សហរដ្ឋអាមេរិក នាថ្ងៃទី ១១ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ដោយចៃដន្យថា៖ អាមេរិកមាន «ជម្រើសជាច្រើនចំពោះ Venezuela ក្នុងនោះ មានវិធានការយោធាក្នុងករណីចាំបាច់»។ អត្ថាធិប្បាយអំពី សេចក្តីប្រកាសរបស់អ្នកប្រមុខសេតវិមាន រដ្ឋមន្ត្រីការបរទេស Venezuela លោក Jorge Arreaza បានចាត់ទុកថា៖ «ការគំរាមកំហែងប្រថុយប្រថាន» របស់ប្រធានាធិបតី Donald Trump គឺសំដៅអូសទាញអាមេរិកឡាទីននិងតំបន់ការីបេចូលក្នុងជំលោះមួយ ដែលបង្កអស្ថិរភាព បំផ្លាញាសន្តិភាពនិងសន្តិសុខក្នុងតំបន់។ ទន្ទឹមនឹងនោះ សេចក្តីប្រកាសរបស់លោក Donald Trump គឺជាការគំរាមកំហែងផ្ទាល់ដល់សន្តិភាព ស្ថិរភាព ឯករាកជ្យ អធិបតេយ្យភាពនិងបូរភាពដែនដីក៏ដូចជាសិទ្ធិម្ចាស់សម្រេចរបស់ ប្រទេស Venezuela ផងដែរ។
សេណារីយូរអំពីការធ្វើអន្តរាគមន៍យោធារបស់អាមេរិកក្នុងតំបន់ក៏បានធ្វើឲ្យ ប្រទេសអាមេរិកឡាទីនព្រួយបារម្ភយ៉ាងខ្លាំងសម្បីតែបណ្ដាប្រទេសដែលធ្លាប់បានរិះគន់ដ៏បើកចំហរប្រធានាធិបតី Venezuela លោក Nicolas Maduro ទៀតផង។ Peru បានអះអាងថា៖ ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកផ្ទុយទៅវិញគោលការណ៍ របស់ អ.ស.ប.។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ិក លោក Luis Vidergaray បានចាត់ទុកថា៖ វិបត្តិនៅ Venezuela មិនអាចដោះស្រាយបានដោយអំពើហឹង្សាទេ។ រដ្ឋអំណាចរបស់គុយបា Bolivia Ecuador និង Nicaragua រួមជាមួយប្រទេសការីបេ ផ្សេងៗទៀតសុទ្ធតែអះអាងស្មារប្រកៀកស្មារជាមួយ Venezuela។
Venezuela កំពុងខំប្រឹងប្រែងអស់ពីលំលាំងកាយចិត្តដើម្បីស្វែងរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ចនិងនយោបាយនាបច្ចុប្បន្ន។ ទំនាស់ផ្ទៃក្នុងនិងការខ្វែងគំនិតជាមួយបណ្ដាប្រទេសជិតខាងកំពុងជាឧបសគ្គចំពោះដំណើរជំនះពុះពារលើវិបតិ្ត។ ប្រជាពលរដ្ឋ Venezuela សង្សឹមថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Maduro នឹងដោះស្រាយការលំបាកសាកល្បងជាជំហានៗដើម្បីប្រទេសអាមេរិកឡាទីននេះស្តារឡើងវិញនូវឋានៈជាប្រទេសមួយដែលមានការជះឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយធំបំផុតនៅអាមេរិក ឡាទីន៕
THU HOA