ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតបទៅនឹងការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើងនោះ ប្រទេសចំនួនពីរគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធ ខណៈពេលដែលជប៉ុនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់។ ក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនមិនទាន់មានសញ្ញាបញ្ចប់យ៉ាងឆាប់ៗនោះឡើយ សាធារណៈមតិមានការព្រួយបារម្ភថាការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េអាចប៉ះពាល់មិនអំណោយផលដល់ស្ថានភាពសន្តិភាព និងស្ថិរភាពយុទ្ធសាស្ត្រនៅលើពិភពលោកទាំងមូល។
ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ - ảnh 1យោងតាមកូរ៉េខាងត្បូង និងជប៉ុន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់មួយគ្រាប់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា (ប្រភព៖ Arirang)

ការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ

កាលពីថ្ងៃទី ៧ ខែមិថុនា កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធវាយប្រហារតាមផ្លូវអាកាសនៅសមុទ្រ Huang-hai ដោយមានការចូលរួមពីយន្តហោះចម្បាំងប្រហែល ២០ គ្រឿង ក្នុងនោះមានយន្តហោះចម្បាំងទំនើបៗជាច្រើនដូចជា F-35 ជាដើម។ នេះគឺជាសមយុទ្ធលើកទី៣ជាៗប់គ្នាក្នុងរយៈពេលប្រហែលមួយសប្តាហ៍របស់កងកម្លាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ។ មុននេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរយៈពេល ៣ ថ្ងៃ (បញ្ចប់នាថ្ងៃទី ៤ ខែមិថុនា) ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ។ បន្ទាប់មក នាថ្ងៃទី ៦ ខែមិថុនា កងទ័ពសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសម្របសម្រួលគ្នា បាញ់គ្រាប់ពិតនៅសមុទ្រ ក្នុងនោះមានការបាញ់មីស៊ីលចំនួន ៨ គ្រាប់ផងដែរ។

សមយុទ្ធថ្មីបំផុតចំនួន ២ របស់កងទ័ពចម្រុះសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថា សំដៅឆ្លើយតបទៅនឹងការដែលកូរ៉េខាងជើងកាលពីថ្ងៃទី ៥ មិថុនាបានបាញ់បង្ហោះមីស៊ីលប៉ាស្លីស្ទិករយៈចម្ងាយខ្លីចំនួន ៨ គ្រាប់ទៅកាន់សមុទ្រជប៉ុន ហើយជាការបាញ់បង្ហោះអាវុធលើកទី ១៨ ក្នុងឆ្នាំ ២០២២ របស់កូរ៉េខាងត្បូង។ ទន្ទឹមនឹងការធ្វើតេស្តជាបន្តបន្ទាប់ ក្នុងនោះមានការបាញ់បង្ហោះមីស៊ីលប៉ាល្លីស្ទិកអន្តរទ្វីបរយៈចម្ងាយឆ្ងាយដើមដំបូងចាប់តាំងពីឆ្នាំ ២០១៧ មក កូរ៉េខាងជើងក៏បានបង្ហោះសារដ៏តឹងតែងជាច្រើនសំដៅទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅ នោះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Han Tae-song បានប្រកាសកាលពីថ្ងៃទី ២ ខែមិថុនាថា "កូរ៉េខាងជើងនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយសហរដ្ឋអាមេរិក" ។

ឆ្លើយតបទៅនឹងចំណាត់ការរបស់កូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយកាលពីថ្ងៃទី ៦ ខែមិថុនាថា ការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងគឺជា "ការគំរាមកំហែងដល់ប្រទេសជិតខាងរបស់កូរ៉េខាងជើង និងសហគមន៍អន្តរជាតិ" ។ លោក Ned Price ក៏បានព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តនុយក្លេអ៊ែ នាប៉ុន្មានថ្ងៃខាងមុខ។

ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កាលពីថ្ងៃទី ៥ ខែមិថុនា បានបញ្ជាឱ្យកងទ័ពនៃប្រទេសនេះត្រៀមខ្លួនជាស្រេច និងសម្របសម្រួលការពាររួមជាមួយសហរដ្ឋអាមេរិក រួមទាំងការធ្វើសមយុទ្ធមីស៊ីល។ ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បានឲ្យដឹងថា រាល់ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានឡើយ។

ភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ - ảnh 2សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីល (រូបថត៖ យ៉ុនហាប់)

ប្រដេញតានការសន្ទនា

យោងតាមក្រុមអ្នកវិភាគក្នុងតំបន់ និងអន្តរជាតិបានឲ្យដឹងថា ក្នុងបរិបទជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តកើតមាន ហើយមិនទាន់មានសញ្ញាបញ្ចប់យ៉ាងឆាប់ៗនោះស្ថានភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងបង្កើតបញ្ហាប្រឈមថែមទៀតសម្រាប់ការខិតខំប្រឹងប្រែងថែរក្សាសន្តិភាព និងស្ថិរភាពជាយុទ្ធសាស្ត្រសកល។ ដូច្នេះ ការជំរុញការសន្ទនា និង ទំនាក់ទំនងការទូតរវាងភាគីពាក់ព័ន្ធនានាក្នុងបរិបទបច្ចុប្បន្នគឺចាំបាច់ណាស់។

ក្នុងសេចក្ដីប្រកាសមួយជាមួយមជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ៦ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានអះអាងថា ទ្វារសម្រាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើងនៅតែបើកចំហ ហើយទីក្រុងវ៉ាស៊ីនតោនបន្តអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងចូលរួមកិច្ចសន្ទនាឆ្ពោះទៅរកគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ មុននេះ ក្នុងជំនួបរវាងបេសកជនពិសេសទទួលបន្ទុកនុយក្លេអ៊ែររបស់ប្រទេសទាំងបីគឺកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី ៣ ខែមិថុនា ក៏បានបង្ហោះសារស្រដៀងគ្នានេះដែរ នៅពេលអំពាវនាវឱ្យកូរ៉េខាងជើងធ្វើការសន្ទនាគ្នា ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

ចំណែកកូរ៉េខាងជើងវិញ បើទោះជាបញ្ជាក់ថាប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយអាមេរិកក៏ដោយ ប៉ុន្តែលោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមិថុនា បានសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាងប្តេជ្ញារួមចំណែកដល់សន្តិភាព និងការរំសាយសព្វាវុធសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ