ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង

(VOVworld)-ក្នុងពេលដែលក្រុងព្យុងយ៉ាងនិង វ៉ាស៊ីនតោននៅកើតមានឡើងការ
 តមាត់គ្នាយ៉ាងខ្លាំងនោះ គឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអនុវត្ត
ការបាញ់បង្ហោះកាំជ្រូចនាថ្ងៃទី១៦មេសា ក្នុងឱកាសរំលឹកខួបលើកទី១០៥នៃទិវា
ខួបកំណើត លោក Kim Il Sung។ ទាំងអស់នេះបានបង្កើតឡើងបរិយាកាសតានតឹង
ដែល​គេ បារម្ភថានឹងផ្ទុះក្លាយទៅជាសង្គ្រាមប្រល័យលោក។

        ការបាញ់បង្ហោះកាំជ្រូចប្រព្រឹត្តទៅនាថ្ងៃទី១៦មេសា បន្ទាប់ពីប៉ុន្មានម៉ោងដែល
អនុ ប្រធានាធិបតីអាមេរិក លោក​ Mike Pence បានមកដល់កូរ៉េខាងត្បូង សម្តែងការ
 សន្យារបស់អាមេរិកចំពោះសម្ព័ន្ធមិត្តក្នុងកាលៈទេសៈដែលភាពតានតឹងកាន់តែកើន
ឡើងដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា
និតកូរ៉េ។​កាំជ្រូចបានបាញ់បង្ហោះពីឆ្នេរសមុទ្រខាងកើត ទោះបីជាបរាជ័យក៏ដោយ
ប៉ុន្តែក៏ធ្វើឲ្យបរិយាកាសលើឧបទ្វីបកូរ៉េកាន់តែក្តៅឡើងៗ។

        ទស្សនៈរឹងប៉ឹងរបស់ភាគីនីមួយៗ

        ក្នុងប្រតិកម្មមួយរំពេច​ កូរ៉េខាងត្បូងបានប្រកាសថា ការបាញ់បង្ហោះកាំជ្រូច
ប្រព្រឹត្តទៅបន្ទាប់ពីស.ប.ប.កបានបង្ហាញកាំជ្រូចក្នុងការធ្វើព្យុហយាត្រាធំបំផុតតាំង
ពីមុនមក នាថ្ងៃទី១៥មេសា ក្នុងឱកាសរំលឹកទិវាកំណើតរបស់លោកប្រធានKim Il
 Sungជាសកម្មភាពសំញែងកម្លាំងគំរាមកំហែងពិភពលោកទាំងមូល។ ទន្ទឹមជាមួយ
គ្នា នោះកូរ៉េខាងត្បូងបានព្រមានថា នឹងមានវិធានការដាក់ទណ្ណកម្មប្រសិនបើ
ព្យុងយ៉ាង នៅមានសកម្មភាពបង្ករឿងហេតុ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង - ảnh 1
រថយន្តយោធារបស់ព្យុងយ៉ាងចូលរួមពិធីរំលឹកខួបលើកទី១០៥នៃទិវាខួបកំណើត លោក Kim Il Sung (រូបថតៈ  EPA/ TTXVN)


        ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី១៧មេសា ខណៈដែលកំពុងបំពេញទស្សន
 កិច្ចនៅកូរ៉េខាងត្បូង អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសថា
"សម័យអត់ធ្មត់យុទ្ធសាស្ត្រ”ជាមួយស.ប.ប.កបានបញ្ចប់ ព្រមទាំងឲ្យដឹងថា
អាមេរិក​កំពុងបើកចំហវិធានការក្នុងការដាក់កំហិតកម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំ
ជ្រូចរបស់ ព្យុងយ៉ាង។ បារម្ភចំពោះសេចក្តីប្រកាសរបស់អាមេរិក រុស្ស៊ីបានព្រមាន
អាមេរិកអំពី ការវាយប្រហារឯកតោភាគីសំដៅទៅលើសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិត កូរ៉េជាផ្លូវពោរពេញដោយឧបសគ្គហើយសង្ឈឹមថា អាមេរិកនឹងគ្មាន
សកម្មភាព ឯក តោភាគីណាមួយដូចកើតមានឡើងនៅស៊ីរីឡើយ។

        ឧបទ្វីបកូរ៉េកាន់តែក្តៅឡើងៗ

        នេះមិនមែនជាលើកដំបូងដែលព្យុងយ៉ាងអនុវត្តការបាញ់បង្ហោះកាំជ្រូចនោះ
ទេ។ ប៉ុន្តែ លើកនេះ ពាក្យចរចាមអារ៉ាមថានឹងកើតមានឡើងជំលោះយោធាបាន
ផុសឡើងយ៉ាងខ្លាំង។ ការព្រួយបារម្ភនេះគឺមានមូលដ្ឋាន ដោយសារការផ្លាស់ប្តូររដ្ឋ
អំណាចថ្មីនៅអាមេរិក។ រដ្ឋអំណាចរបស់ប្រធានាធីបតី លោក Donald Trump  ហាក់
ដូចជា មានកាយវិការម៉ឺងមាត់និងខ្លាំងក្លាជាងបើប្រៀបនឹងអាណត្តិមុន។ ពោលគឺ
នាថ្ងៃទី៧ មេសា អាមេរិកបានបាញ់កាំជ្រូច Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូល
ដ្ឋានយោ ធាស៊ីរី។ បន្ទាប់មក នាថ្ងៃទី១៣មេសា អាមេរិកបានទម្លាក់គ្រាប់បែកយក្ស
១គ្រាប់ដែលមានតម្លៃ១៦លានដុល្លា អាមរិក ចូលក្នុងតំបន់មានបណ្តាញផ្លូវក្រោម
ដីរបស់រដ្ឋអ៊ីស្លាម (IS) នៅអាហ្វានីស្ថាន។

        បរិយាកាសលើឧបទ្វីបកូរ៉េកាន់តែអ័ព្ទអួរជាង ខណៈដែលចិនបានដាក់
ពង្រាយទាហានជាង១៥០ពាន់នាក់មកតំបន់ព្រំដែនស.ប.ប.ក ដើម្បីត្រៀមរៀបចំឲ្យ
ស្ថានភាពព្យុងយ៉ាងត្រូវវ៉ាស៊ីនតោនវាយប្រហារ។ ជប៉ុនក៏បានឡើងផែនការជំលៀស
 ពលរដ្ឋជប៉ុន ៥៧ពាន់នាក់នៅកូរ៉េខាងត្បូង ក៏ដូចជាស្វែងរកដំណោះស្រាយទប់ទល់ រលកជនភៀសខ្លួនស.ប.ប.កមកជប៉ុនក្នុងករណីកើតមានឡើងវិបត្តិផងដែរ។

        មជ្ឈដ្ឋានអ្ន​កវិភាគអន្តរជាតិបានពីនិត្យថា បម្រែបម្រួលពោលខាងលើគ្រាន់តែ
ជាវិធីដែលវ៉ាស៊ីនតោនអនុវត្តសម្រាប់ជារង្វាស់ប្រតិកម្មរបស់ព្យុងយ៉ាងតែប៉ុណ្ណោះ
ពីនោះ កំណត់ទិសដៅទប់ទល់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
 បច្ចុប្បន្ន គឺពិបាកវាយតម្លៃត្រឹមត្រូវស្ថានភាពសន្តិសុខលើឧបទ្វីបកូរ៉េ ហើយភាគី
ពាក់ព័ន្ធនានាគប្បីអត់ធ្មត់ សំដៅជៀសវាងការប៉ះទង្គិចយោធាដោយមិនចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ