ភាពតានតឹងរវាងរុស្ស៊ីនិងទួរគីគ្មានប្រយោជន៍សំរាប់សង្គ្រាមប្រឆាំង IS

ភាពតានតឹងរវាងរុស្ស៊ីនិងទួរគីគ្មានប្រយោជន៍សំរាប់សង្គ្រាមប្រឆាំង IS - ảnh 1
ភាពតានតឹងរវាងរុស្ស៊ីនិងទួរគីគ្មានប្រយោជន៍សំរាប់សង្គ្រាមប្រឆាំង IS (AP)


        Vovworld-ករណីនេះបានកើតមានឡើងក្នុងកាលៈទេសៈរុស្ស៊ីនិងបណ្ដាប្រទេស​សម្ព័ន្ធភាពប្រឆាំង IS  ដោយអាមេរិកនាំមុខកំពុងបង្កើនការវាយប្រហារលើទីដៅ​របស់ IS។ បណ្ដាការវាយប្រហារយោធាដោយរុស្ស៊ីដំណើរការទទួលបាន​លទ្ធផល​សកម្ម។

IS ទទួលផលប្រយោជន៍បំផុត

        អ្នកដែលទទួលផលប្រយោជន៍មុនបង្អស់ក្នុងករណីនេះគឺជា IS និងក្រុម​ភេរវកម្មនានា។ ពីយូរយារមកហើយ ការខ្វែងគំនិតអំពីផលប្រយោជន៍នៃបណ្ដាប្រទេស​ចូលរួមប្រឆាំងភេរវកម្មជានិច្ចកាលត្រូវបានពួកភេរវករឆ្លៀតប្រើប្រាស់។ នាពេល​កន្លងទៅ បណ្ដាកំលាំងភេរវកម្មបានដំណើរការវាយប្រហារបណ្ដាលការស្លាប់និង​រងរបួសដ៏ធ្ងន់ធ្ងរចំពោះរុស្ស៊ីនិងបណ្ដាប្រទេសដូចជាវាយប្រហារដោយគ្រាប់បែកយន្តហោះ A-321 របស់រុស្ស៊ី វាយប្រហារដោយគ្រាប់បែកនៅក្រុង Beirut និង​ក្រុង​ប៉ារីសជាដើម។ ខណៈពេលនោះ ការដែលទួរគីបាញ់ទម្លាក់យន្តហោះ​ចម្បាំង Su-24 បានបណ្ដាលការខូចខាតសំរាប់រុស្ស៊ីនិងក៏ជាប្រការដែល IS ទន្ទឹមរង់ចាំ។ ករណីនេះធ្វើឲ្យរុស្ស៊ីនិងទួរគីត្រូវបែកបាក់ខណៈដែលភាគីទាំងពីរកំពុង​ដំណើរការយោធាប្រឆាំងនឹង IS។​ ទួរគីជាសមាជិក NATO ហេតុនេះហើយ​សកម្មភាពរបស់ទួរគីនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងរវាង NATO-រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានថា កិច្ចសហប្រតិបត្តិការ​រវាង​រុស្ស៊ីនិងសម្ព័ន្ធភាពយោធាដោយអាមេរិកដឹកនាំ ក្នុងសង្គ្រាមប្រឆាំង IS នៅ​ស៊ីរីនឹងបញ្ចប់ប្រសិនបើមានសកម្មភាពយោធាណាប្រឆាំងនឹងកងទ័ពជើង​អាកាសរុស្ស៊ី។ លោក Alan Mendoza អ្នកជំនាញការវិទ្យាស្ថានស្រាវជ្រាវ​សង្គមសាស្ត្រ​អង់គ្លេសបានចាត់ទុកថា សកម្មភាពតបតវិញរបស់រុស្ស៊ីក៏ដូចជា​ការ​គិតគូរបស់ទួរគីនឹងធ្វើឲ្យស្ថានភាពប្រឈមមុខគ្នារវាងរុស្ស៊ីនិង NATO នៅស៊ីរី​នឹង​ក្លាយទៅជាតានតឹងជាងនាពេលខាងមុខនិងមានផលប្រយោជន៍ទាំងស្រុងសំរាប់ IS។

អាមេរិកនិង NATO អំពាវនាវឲ្យភាគីនានាប្រមូលផ្តុំទៅលើការគំរាមកំហែងពី IS

ការប្រយុទ្ធប្រឆាំងនឹង IS នឹងដើរមិនតាមផ្លូវដែលត្រូវបានកំណត់មុននោះ​ក្នុងពេលដែលប្រទេសទាំងឡាយខ្វែងគំនិត។ ប្រការនេះនឹងអក្រកទៅៗខណៈ ដែលសម្ព័ន្ធភាពប្រឆាំង  IS រួមមានប្រទេសចំនួន ៦៥ ដឹកនាំដោយអាមេរិកកំពុង មានភាពអន់ខ្សោយដ៏ច្បាស់លាស់ខាងប្រៀបខ្លាំងបន្ទាប់ពីសម្ព័ន្ធមិត្តអារ៉ាប់ចាក​ចេញពីយុទ្ធនាការនេះដើម្បីប្រមូលផ្តុំកងកំលាំងរបស់ខ្លួនចូលក្នុងការប្រឆាំង​កំលាំងជនប៉ះបោរ Houthi នៅ Yemen។ អ្នកស្រាវជ្រាវមួយរូប លោក Anthony Cordesman ពីមជ្ឈមណ្ឌលស្រាវជ្រាវពិភពលោកវិទ្យាយុទ្ធសាស្ត្រនៅវ៉ស៊ីនតោន អាមេរិក បានឲ្យដឹងថា៖ នេះគឺជាសម្ព័ន្ធភាពមួយដែលមានប្រទេសចំនួន ៦៥​ប៉ុន្តែ គ្រាន់តែមានប្រទេសចំនួន ៩ អនុវត្តយុទ្ធនាការជាការពិតជាក់ស្តែងប៉ុណ្ណោះ។ បណ្ដាមន្ត្រីវ៉ាស៊ីនតោនក៏ដូចជាវិមានបញ្ចកោណសុទ្ធតែទទួលស្គាល់នូវភាព អប្រសិទ្ធភាពនៃការវាយប្រហារតាមជើងអាកាសក្នុងពេលខ្វះខាតការជួយ

ឧបត្ថម្ម​​​​​របស់សម្ព័ន្ធមិត្តដូចជា Jordan Bahrain និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។​

        នៅសន្និសីទកាសែតនាថ្ងៃទី ២ ធ្នូ អ្នកប្រមុខមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធ ចំណុះក្រសួងការពារជាតិរុស្ស៊ី លោក Sergey Rudskoi បានប្រកាសថា៖ បណ្ដាការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពជើងអាកាសនៃប្រទេសនេះទៅលើទីតាំងរបស់ IS នៅស៊ីរីបានរាំងស្កាត់កន្លះប្រភពហិរញ្ញវត្ថុខុសច្បាប់នៃ​អង្គការនេះពីការជួញដូរខុសច្បាប់ប្រេងឆៅ។ តាមលោក Rudskoi  ថា៖ ចំណូលរបស់ IS​ ពីសកម្មភាពខុសច្បាប់នេះទទួលបាន ៣ លានដុល្លាអាមេរិក ក្នុងមួយថ្ងៃ (ស្មើនឹង ២ ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ)។ នេះគឺជាប្រភព ហិរញ្ញវត្ថុស្នូលមួយរបស់អង្គការភេរវកម្មនេះនៅស៊ីរី។

        ខណៈពេលនោះ ក្នុងឯកសារថ្មីដែលទើបនឹងបានប្រកាសលើវេទិការ​សង្គ្រាម​ឥស្លាមនានានៃកំលាំង IS នាថ្ងៃទី១ធ្នូថា អង្គការនេះបានគំរាមកំហែងនឹង​បើកទូលាយទៅឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស អាប់ហ្គានីស្ថាន (និងប្រទេស​ផ្សេងៗ​ទៀត)។

        ក្នុងកាល់ទេសៈនេះ សេតវិមាននិង NATO បានរួមគ្នាប្រទេសទាំងពីរ​លុបចោលការខ្វែងគំនិតការទូត និងប្រមូលផ្ដុំទៅលើការគំរាមកំហែង​ពី​អង្គការ​សង្គ្រាមឥស្លាម IS។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានអះអាង​ថា វ៉ាស៊ីងតោនស្វាគមការចូលរួមរបស់រុស្ស៊ីទៅក្នុងរាល់ការខំប្រឹងប្រែងណា​សំដៅ​បញ្ចប់ជំលោះនៅស៊ីរីនិងម៉ូស្គូ ដែលអាចដើរតួនាទីកសាងនៅប្រទេស​មជ្ឈឹម​បូព៌ានេះ។

ករណីដែលទួរគីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីមិនត្រឹមតែធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរអាក្រកទៅប៉ុណ្ណោះ ថែមទាំងបង្កើតរបងក្នុងសង្គ្រាម​ប្រឆាំង IS ក៏ដូចជាការខំប្រឹងប្រែងអន្តរជាតិសំដៅដោះស្រាយដ៏ជោគជ័យ​វិបត្តិ​នៅស៊ីរី។ ស្ថានភាពនាបច្ចុប្បន្នសឲ្យឃើញថា ត្រឹមតែបណ្ដាភាគីបានលុបចោល​ការខ្វែងគំនិតនិងចងសម្ព័ន្ធក្លាយទៅជាសម្ព័ន្ធភាពរឹងមាំ រួមមានអាមេរិក លោក​ខាងលិច រុស្ស៊ីនិងដៃគូនានាក្នុងដំបន់ ដែលទើបបង្កើតនូវកំលាំងឯកភាពក្នុង​សម្ព័ន្ធ​ភាព​ប្រឆាំង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ