ភាពទាន់សម័យរបស់សតិអារម្មណ៍ហូជីមិញស្ដីពីការងារនិងសន្តិសុខសង្គម

(VOVWORLD) - ឆ្នាំ២០១៩នេះជាឆ្នាំគម្រប់រយៈពេល៥០ឆ្នាំអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ។ ក្នុងមតកសាសន៍នេះ លោកប្រធានបានសង្កត់ធ្ងន់ថា បក្ស ត្រូវតែមានគោលជំហរ គោលនយោបាយ និងផែនការដ៏ល្អប្រពៃដើម្បីថែទាំដល់ ជីវភាពរស់នៅរបស់ប្រជាជន។

សតិអារម្មណ៍នេះត្រូវបានលោកប្រធានបង្ហាញ ចាប់តាំងពីប៉ុន្មានថ្ងៃដើមដំបូងចូលរួមបដិវត្តន៍ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ គោលនយោបាយស្ដីពីការងារនិងសន្តិសុខសង្គមរបស់រដ្ឋាភិបាលវៀតណាមចាប់តាំងពីនោះមក។ នាសព្វថ្ងៃនេះ សតិអារម្មណ៍ហូជីមិញស្ដីពីការងារនិងសន្តិសុខ សង្គមបន្តត្រូវបានទទួលយកនិងពង្រីកថែមទៀតដោយសារតែសតិអារម្មណ៍នេះមានភាពទាន់សម័យ។

        សតិអារម្មណ៍ហូជីមិញស្ដីពីការងារនិងសន្តិសុខសង្គមមានលក្ខណៈមនុស្សសាស្ត្រនិងមនុស្សធម៌ដើម្បីផលប្រយោជន៍របស់ប្រជាជនយ៉ាងពិតប្រាកដ។ កម្រ មានរដ្ឋាភិបាលណាមួយដែលបានថែរក្សាផលប្រយោជន៍ជាក់ស្ដែងរបស់ពលរដ្ឋនិងប្រជាពលករដូចនឹងរដ្ឋាភិបាលរបស់លោកប្រធានហូជីមិញឡើយ។

        ភាពទាន់សម័យ

        នាឆ្នាំ១៩១៩ ក្នុងបញ្ជីរាយនាមសំណូមពររបស់ប្រជាជន An Nam ដែល បានផ្ញើរទៅកាន់កិច្ចប្រជុំសន្តិភាពទីក្រុងប៉ារីសនោះ គឺអគ្គមគ្គុទ្ទេសលោក Nguyen Ai Quoc បានទាមទារសិទ្ធិស្វ័យសម្រេចសម្រាប់ប្រជាជនវៀតណាម ដែលក្នុងនោះមាន “សិទ្ធិប្រជុំដោយសេរីភាព និងសិទ្ធិរៀនសូត្រ បង្កើតសាលា បច្ចេកទេសនិងជំនាញ”។

        ក្រោយពីបដិវត្តន៍ខែសីហាសម្រេចបានជោគជ័យរួចមក នៅក្នុងកិច្ចប្រជុំដើម ដំបូងរបស់ក្រុមប្រឹក្សារដ្ឋាភិបាលនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៤៥ រដ្ឋាភិបាលបាន អនុម័តលើគោលនយោបាយមីក្រូឥណទានសម្រាប់ប្រជាកសិករសំដៅបង្ការទប់ស្កាត់គ្រោះអវិជ្ជាក៏ដូចជាជួយឧបត្ថម្ភដល់ប្រជាជន។ រដ្ឋាភិបាលដឹកនាំដោយ លោកប្រធានហូជីមិញបន្តបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់គោលនយោ បាយ ការងារនិងសង្គមកិច្ចដោយចេញផ្សាយក្រិត្យលេខ២៩ឆ្នាំ១៩៤៧ដែលបានចែងពី ទំនាក់ទំនងរវាងនិយោជកនិងពលករ។ ក្រិត្យនេះមានមាត្រាដ៏ជឿនលឿនជា ច្រើនស្ដីពីកិច្ចការពារពលករជាកុមារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាក់បៀវត្តន៍ អប្បបរមា និងអធិការកិច្ចការងារ ជាដើម។ ក្រិត្យនេះបានបង្កើតឡើងមូលដ្ឋាន គ្រឹះសម្រាប់គោលការណ៍ជាស្ថាពរនានាក្នុងច្បាប់ការងារនាបច្ចុប្បន្ន។ ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានវាយតម្លៃថា៖

        “សតិអារម្មណ៍ហូជីមិញមានតម្លៃដ៏សម្បូរបែប ជ្រាលជ្រៅនិងគ្រប់ជ្រុង ជ្រោយណាស់។ រាល់ខ្លឹមសារក្នុងគោលនយោបាយស្ដីពីការងារនិងសន្តិសុខ សង្គមរបស់លោកប្រធាននៅតែរក្សាបាននូវតម្លៃដដែលរហូតដល់សព្វថ្ងៃ ដែល ត្រូវបានបង្ហាញតាមរយៈចំណុចនានាដូចជា៖ ការធានាសិទ្ធិសេរីភាព សិទ្ធិជា ម្ចាស់របស់ប្រជាជន ការអប់រំវិជ្ជាជីវៈនិងលើកកំពស់សមត្ថភាពសម្រាប់ពលករ ការលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន ការ ធានាសុវត្ថិភាពការងារ និងការកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមនិង ស្ថិរភាព ជាដើម។ ខ្លឹមសារទាំងនោះក៏ជាបទដ្ឋានការងារអន្តរជាតិនាសព្វថ្ងៃដែរ”។

        ជាពិសេសគឺ ក្រិត្យលេខ២៩ឆ្នាំ១៩៤៧ ថែមទាំងមានលក្ខណៈលើសសម័យ ដោយទទួលស្គាល់យ៉ាងពេញលេញនូវសិទ្ធិរបស់ពលករដែលត្រូវបានប្រមូលផ្ដុំ ចរចា ជាសមូហភាព និងធ្វើកូដកម្មដោយសេរីភាពផងដែរ។ ក្រិត្យនេះបានប្រសូត្រ ឡើងមុនពេលដែលអង្គការការងារអន្តរជាតិ (ILO) ចេញផ្សាយអនុសញ្ញាស្ដីពី សិទ្ធិរៀបចំនិងចរចាជាសមូហភាព (អនុសញ្ញា៩៨ឆ្នាំ១៩៤៩) និងអនុសញ្ញាស្ដីពី ការបង្កើតសមាគមន៍ដោយសេរីភាពនិងការពារសិទ្ធិបង្កើតសមាគមន៍ (អនុសញ្ញា ៨៧ឆ្នាំ ១៩៤៨)។ នាសព្វថ្ងៃ រដ្ឋសភាវៀតណាមទើបតែបានអនុម័តលើអនុសញ្ញា ៩៨នាខែមិថុនាកន្លងទៅ ហើយគ្រោងនឹងអនុម័តលើអនុសញ្ញា៨៧នាឆ្នាំ ២០២៣។ នាយកអង្គការការងារអន្តរជាតិប្រចាំ វៀតណាមលោក Chang Hee Lee បានចាត់ទុកថា៖

        “អនុសញ្ញាទាំងពីរនេះមានលក្ខណៈស្រដៀងគ្នាជាមួយគំនិតរបស់លោក ប្រធានហូជីមិញនាឆ្នាំ១៩១៩ ក៏ដូចជាក្នុងច្បាប់ដែលលោកបានកសាងឡើង នាឆ្នាំ១៩៤៧ ក្រោយពីដណ្ដើមបានឯករាជ្យ ផងដែរ។ នាសព្វថ្ងៃនេះ គំនិតរបស់ លោកប្រធានហូជីមិញក៏សមស្របនឹងសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ២៧ឆ្នាំ ២០១៨ស្ដីពីគោលនយោបាយប្រាក់បៀវត្តន៍ផងដែរ”។

       ពង្រីកសតិអារម្មណ៍ហូជីមិញស្ដីពីការងារនិងសន្តិសុខសង្គម

        មរតកនិងពង្រីកសតិអារម្មណ៍ហូជីមិញស្ដីពីការងារនិងសន្តិសុខសង្គម រួមជាមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ វៀត ណាមបានដាក់ចេញទិសដៅ ភារកិច្ចជាច្រើនស្ដីពីការដោះស្រាយបញ្ហាការងារធ្វើ លើកកំពស់ប្រាក់ចំណូលសម្រាប់ពលករ កាត់បន្ថយភាពក្រីក្រ តាមនោះលើក ស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជន។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា៖

        “ការអភិវឌ្ឍប្រភពធនធានមនុស្សនិងធានាការងារធ្វើប្រកបដោយចីរភាព ត្រូវបានរដ្ឋា ភិបាលវៀតណាមចាត់ទុកជាបុព្វបទសំខាន់ក្នុងការកសាង បំពេញ ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ព្រមទាំងឆ្លៀតយកគុណសម្បត្តិនៃ សម័យកាលចំនួនប្រជាជនមាស ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកមនុស្សជាមជ្ឈភាព ហើយមិនបំភ្លេចនរណាម្នាក់នៅពីក្រោយនោះទេ”។

        ការធានាសន្តិសុខសង្គមនិងសុខុមាលភាពសង្គមអោយកាន់តែល្អប្រពៃពី មួយថ្ងៃទៅមួយថ្ងៃនោះ គឺសំណូមពរបន្ទាន់នៃដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ការដែលរដ្ឋាភិបាលជានិច្ចកាលផ្ដល់អាទិភាពដល់ការ កែលម្អគោលនយោបាយសន្តិសុខសង្គម បង្កើតលក្ខខ័ណ្ឌធ្វើការកាន់តែប្រសើរ ឡើងៗសម្រាប់ពលករនោះ គឺជាការពង្រីកសតិអារម្មណ៍ហូជីមិញស្ដីពីការងារ និងសន្តិសុខសង្គម ព្រមទាំងសរអោយឃើញថា សតិអារម្មណ៍មនុស្សសាស្ត្រ របស់លោកប្រធាននៅតែមានតម្លៃទាន់សម័យដ៏ស៊ីជំរៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ