ភារកិច្ចនានាក្នុងកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០២១
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ឋានៈនិងកម្លាំងថ្មីរបស់ប្រទេសជាតិក្រោយរយៈពេល ៣៥ឆ្នាំអនុវត្តមាគ៌ាផ្លាស់ប្ដូរថ្មី ភាពរឹងមាំនិងសាមគ្គីភាពនៃប្រព័ន្ធនយោបាយទាំងមូល ការជឿជាក់ ការរួមដំណើរនិងគាំទ្ររបស់ប្រជាជន ក៏ដូចជាការរីកលូតលាស់ និងកម្លាំង ក្លៀវក្លារបស់ជួរកម្មាភិបាលកិច្ចការបរទេស។ កត្តាទាំងអស់នេះ នឹងបន្តជាបុព្វ បទដ៏ រឹងមាំដែលជួយវៀតណាមបោះជំហានយ៉ាងរឹងមាំចូលឆ្នាំ២០២១ និងឆ្នាំក្រោយៗ ទៀត។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងបណ្ដាប្រតិភូនៅកិច្ចប្រជុំបូកសរុបឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម។ (រូបថត៖ baoquocte.vn) |
អនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស
ភារកិច្ចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ២០២១ គឺការរៀបចំ អនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស។ តាមនោះ បន្តធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ធ្វើឲ្យទំនាក់ទំនងជាមួយបណ្ដាប្រទេសកាន់តែស៊ីជម្រៅ ការពាររឹងមាំនូវអធិប តេយ្យភាពនិងបូរណភាពដែនដី ចូលរួមចំណែកដល់ការពង្រឹងបរិយាកាសសន្តិភាព ព្រមទាំងគៀង គរប្រភពធនធានពីខាងក្រៅដើម្បីបម្រើការអភិវឌ្ឍនិងលើកកំពស់ឋានៈរបស់ប្រទេសជាតិផងដែរ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖ “មានភារកិច្ចស្នូលចំនួន២ដែលត្រូវអនុវត្ត។ ដំបូងបង្អស់គឺនាំទំនាក់ទំនងរវាង វៀតណាមជាមួយបណ្ដាប្រទេសជាដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ បន្តអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយចីរភាពថែមទៀត ដែលក្នុងនោះ ផ្ដោតការ យកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យា សាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល និងការអប់រំបណ្ដុះបណ្ដាល។ ទីពីរគឺ ត្រូវមានកិច្ច សហការដ៏រឹងមាំរវាងកិច្ចការបរទេសការពារជាតិ សន្តិសុខ ជាមួយនឹង កិច្ចការបរទេស របស់បក្ស រដ្ឋ និងប្រជាជន ដើម្បីការពារផលប្រយោជន៍របស់ប្រជាជាតិ។ ទីបីគឺ ពង្រីក ប្រៀបខ្លាំងនៃកិច្ចការបរទេស ដើម្បីដោះស្រាយឲ្យបានឆាប់រហ័សពីចម្ងាយនូវគ្រោះអាសន្ននានា ចំពោះសន្តិសុខជាតិ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខទាំងប្រពៃណីនិង ក្រៅប្រពៃណីផងដែរ”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។
(រូបថត៖ nhandan.com.vn) |
ដើម្បីបន្តលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ក្នុងឆ្នាំ២០២១ កិច្ចការបរទេសចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការបន្តពង្រឹកតួនាទីនៃកិច្ចការបរទេសពហុភាគី ជាសមាជិកដ៏សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីរួមជាមួយអន្តរជាតិដោះស្រាយប្រកប ដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួមនៃតំបន់និងលើពិភពលោក។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានលើកច្បាស់ថា៖ “វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិតាមរយៈសកម្មភាពនានានៅក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងក្របខ័ណ្ឌអាស៊ានវិញ យើងក៏ត្រូវធ្វើយ៉ាង ណាពង្រីកបាននូវលទ្ធផលនៃឆ្នាំប្រធាន ២០២០ កន្លងទៅ ហើយបន្តថែរក្សាសន្ទុះ អភិវឌ្ឍរបស់អាស៊ានក៏ដូចជាគំនិតផ្ដួចផ្ដើម និងខ្លឹមសារនានារបស់អាស៊ានក្នុងឆ្នាំ ២០២០ផងដែរ។ វៀតណាមបានចូលរួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាច្រើន ដែលនឹងត្រូវបានអនុម័តនាពេលខាងមុខ។ ហេតុដូច្នេះ ត្រូវធ្វើយ៉ាងណា អនុវត្តប្រកបដោយប្រសិទ្ធ ភាព ឆ្លៀតយកបាននូវឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទាំងនោះនាំមកជូន។ ហើយភារ កិច្ចសំខាន់បំផុត នោះគឺការថែរក្សាបរិ យាកាសសុខសន្តិភាព ស្ថិរភាព ការពារឯករាជ្យភាព អធិប តេយ្យភាពកោះសមុទ្រ របស់មាតុភូមិ។ នោះគឺជាគោលដៅធំធេងជារៀងរហូត”។
របាយការណ៍នយោបាយស្ដីពីឯកសារនៃមហាសន្និបាតលើកទី១៣របស់បក្ស នាពេលកន្លងទៅបានលើកឡើងបញ្ហាជាច្រើន ក្នុងនោះវាយតម្លៃខ្ពស់ចំពោះកិច្ចការ បរទេសនាពេលកន្លងមក ដោយសម្រេចបានសមិទ្ធផលដ៏សំខាន់ និងបង្កើតឡើង សញ្ញាសម្គាល់លេចធ្លោជាច្រើន។ ក្រឡេកមើលឆ្នាំ២០២០ឡើងវិញ វៀតណាមបាន ទទួលភារកិច្ចដ៏សំខាន់ចំនួន២ទន្ទឹមគ្នា គឺប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត ទោះ បីជារងផលប៉ះពាល់ដោយជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាង វៀតណាមជាមួយប្រទេសដទៃ នៅតែបានថែរក្សានិងរីកចម្រើន។ អាចនិយាយបានថា ស្ថានភាពកាន់តែលំបាក ស្មារតីវៀតណាមកាន់តែខ្លាំងឡើង ដើម្បីអះអាងនូវតួនាទី និងសម្លេងរបស់ប្រទេសជាតិផង ហើយចូលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរ ភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកទៀតផង។
ដោយសម្រេចបានរាល់ជោគជ័យដូចដែលបានលើកឡើងពោលខាងលើ វៀត ណាមអាចមានមោទនភាពនិងជំនឿជឿជាក់ដើម្បីបោះជំហានបន្តទៀតនៅលើដំណើរការសមាហរណកម្មនិងអភិវឌ្ឍ។ វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវ ភារកិច្ចនានាក្នុងកិច្ចការបរទេសក្នុងឆ្នាំ២០២១ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាព នូវមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្ស ដើម្បីឲ្យឋានៈរបស់ វៀតណាមកាន់តែខ្លាំងឡើង ដែលបង្ហាញនូវសក្ដានុពលរបស់ប្រទេសជាតិនិងសេចក្ដី ប្រាថ្នាអភិវឌ្ឍកានតែខ្លាំងមាំមួននិងសម្បូររុងរឿង៕