ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត

(VOVWORLD) -  ប្រទេសវៀតណាមកំពុងឆ្លងកាត់ការផ្ទុះឡើងរលកទី ៤ នៃជំងឺរាតត្បាតកូវីដ ១៩។  ការផ្ទុះជំងឺដ៏ស្មុគស្មាញលើទ្រង់ទ្រាយធំនិងលឿនបំផុតមិនធ្លាប់មានតាំងពីមុនមកនេះ បានបណ្តាលការលំបាកជាច្រើនសម្រាប់សកម្មភាពបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល សកម្មភាពផលិតកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងបរិបទនោះ ការិយាល័យនយោបាយបានចេញសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត - ảnh 1រូបថតនៅឯកិច្ចប្រជុំរបស់ការិយាល័យនយោបាយ នៅថ្ងៃទី ១១ ខែមិថុនា (រូបថត៖ VOV)

ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតលើកទី ៤ នេះ ស្មារតីនៃសាមគ្គីភាព ការស្រឡាញ់រាប់ អានជួយគ្នាទៅវិញទៅមក និងការរួមកម្លាំងកាយចិត្តដើម្បីចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងប្រទេស និងជនរួមជាតិនៅឯបរទេស បន្តត្រូវបានលើកកម្ពស់ជានិច្ច។ លើសពីនេះទៅទៀត នៅមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អង្គការមហាជន ស្ថាប័នមុខងារ ជាពិសេសកម្លាំងវេជ្ជបណ្ឌិត កម្លាំងយោធា កម្លាំងប៉ូលីសនិងបុគ្គលិកនៅមូលដ្ឋានខ្សែប្រយុទ្ធជួរមុខ។ ម្យ៉ាងវិញទៀត ការបង្កើត “មូលនិធិវ៉ាក់សាំង” សម្រាប់បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបានរីកសាយភាយយ៉ាងទូលំទូលាយក្នុងសង្គម។

ត្រៀមជាស្រេចរាល់វិធានការដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត

ទោះបីជាវៀតណាមកំពុងពង្រីកបទពិសោធន៍ពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ៣ លើកកន្លងមក និងកត់សម្គាល់នូវលទ្ធផលវិជ្ជមាននាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតលើកនេះក៏ដោយក៏ប៉ុន្តែ ការិយាល័យនយោបាយនៅតែតម្រូវឱ្យប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត លើការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ ពោលគឺ ប្រព័ន្ធទាំងមូលចាំបាច់ត្រូវត្រៀមជាស្រេចរាល់វិធានការនិងសេណារីយ៉ូ ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សចំពោះគ្រប់កាលៈទេសៈទាំងអស់ មិនត្រូវអត្តនោម័តឬបាត់បង់ការប្រុងប្រយ័ត្នទាល់តែសោះ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បន្តអនុវត្តន៍យ៉ាងដិតដល់ និងអនុវត្តន៍យ៉ាងម៉ឺងមាត់នូវដំណោះស្រាយប្រកបដោយភាពបត់បែននិងមានប្រសិទ្ធភាពបំផុត ជាពិសេសនៅតាមមូលដ្ឋានដែលមានដង់ស៊ីតេប្រជាជនខ្ពស់ មានមណ្ឌលឧស្សាហកម្មជាច្រើន ដែលកំពុងលេចចេញនូវការផ្ទុះជំងឺរាតត្បាតទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់និងរុញច្រានចោល មិនទុកឲ្យជំងឺឆ្លងរាលដាលទៅក្នុងសហគមន៍។

ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅក្នុងពិធីបង្ហាញមុខមូលនិធីវ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ VGP)

ដើម្បីពន្លឿនការទិញនិងរៀបចំឱ្យបានល្អនូវការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនការិយាល័យនយោបាយបានស្នើឲ្យលុបចោលរាល់ឧបសគ្គផ្នែកច្បាប់ ដោយប្រមូលប្រភពធនធានទាំងអស់ ជំរុញសង្គមូបនីយកម្ម (socialization)  អភិវឌ្ឍន៍“មូលនិធិវ៉ាក់សាំង” សម្រាប់បង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងពិចារណាអនុញ្ញាតឱ្យអង្គការនិងបុគ្គល ដែលមានល័ក្ខខ័ណ្ឌគ្រប់គ្រាន់តាមបទប្បញ្ញត្តិរបស់រដ្ឋឲ្យចូលរួមក្នុងការទិញនិងផ្គត់ផ្គង់វ៉ាក់សាំង។ ទាក់ទងនឹងការចាក់វ៉ាក់សាំង ចាំបាច់ត្រូវផ្តោតលើមុខសញ្ញាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅខ្សែជួរមុខ អ្នកដែលនៅតំបន់មានហានិភ័យឆ្លងខ្ពស់ ពលករកំពុងផលិតកម្មផ្ទាល់នៅក្នុងតំបន់ឧស្សាហកម្ម ក៏ដូចជាស្រាវជ្រាវនិងពិចារណាលើការចាក់វ៉ាក់សាំងសម្រាប់កុមារ។ រួមជាមួយគ្នានោះ ត្រូវកសាងនិងផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីចាក់វ៉ាក់សាំងនិងផែនការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដើម្បីឲ្យសហគមន៍មានភាពសុំាជាមួយនឹងដំណើរការជាក់ស្តែងមួយ។ បន្តអភិវឌ្ឍយន្តការនិង គោលនយោបាយដើម្បីលើកទឹកចិត្ត គាំទ្រនិងជំរុញសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងនៅក្នុងប្រទេស។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត ការចូលដោយសមភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ជាពិសេសជាមួយដៃគូប្រពៃណីនិងមិត្តភក្តិដែលមានសក្តានុពលក្នុងការស្រាវជ្រាវវេជ្ជសាស្ត្រនិងការអនុវត្តក្នុងវិស័យផលិតកម្មនិងការផ្គត់ផ្គង់វ៉ាក់សាំង។

មិនធ្វើឲ្យអាក់ខានដល់ការផលិត

នៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឹរាតត្បាតកូវីដ ១៩ ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ការិយាល័យនយោបាយបានស្នើធានានូវការសន្សំសំចៃថវិកា ជាពិសេសការចំណាយចរន្តដើម្បីធានាបាននូវធនធានគ្រប់គ្រាន់សម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ទីភ្នាក់ ងារពាក់ព័ន្ធត្រូវផ្តោតលើការលុបបំបាត់ការលំបាកនិងឧបសគ្គនានាដែលទាក់ទង នឹងស្ថាប័នយន្តការនិងគោលនយោបាយដើម្បីគាំទ្រថែរក្សានិងលើកកម្ពស់ផលិតកម្មនិងអាជីវកម្ម។ ជាពិសេស មិនធ្វើឲ្យអាក់ខានផលិតកម្ម រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់សកលផង។ លើសពីនេះទៅ ទៀត ស្រាវជ្រាវនិងដាក់សាកល្បងប្រើលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកសម្រាប់ភ្ញៀវទេសចរអន្តរជាតិទៅកាន់មជ្ឈមណ្ឌលទេសចរណ៍មួយចំនួន ដែលអាចគ្រប់គ្រងជំងឺរាតត្បាតបាននោះ ដូចជា Phu Quoc និង Kien Giang ជាដើម។  ជំរុញដំណោះស្រាយក្នុងការប្រើប្រាស់ផលិតផលកសិកម្មដែលចំរដូវប្រមូលផល នៅតាមមូលដ្ឋានជាពិសេសតំបន់ដែលមានការវិវត្តស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩។ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងមូលដ្ឋានត្រូវដឹកនាំគ្រប់គ្រងការរាតត្បាតក្នុងសត្វពាហនៈ បង្ការទប់ស្កាត់និងដោះស្រាយបាតុភូតនៃស្តុកទុកទំនិញនិងការឡើងថ្លៃមិនប្រក្រតី។

ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត - ảnh 3ទីតាំងលក់ផលិតផលកសិកម្មអនាម័យមួួយកន្លែង (រូបថត៖ VOV)

ដោយឆ្លងកាត់បទពិសោធន៏ពីការផ្ទុះឡើងជំងឺកូវីដ ១៩ ចំនួន ៣លើក ប្រទេសវៀតណាមបានលើកកម្ពស់ វិធីសាស្រ្តអភិក្រមមានចរិតលក្ខណៈម្ចាស់ការជាង ពេលឆ្លើយតបនិងវីរុសឆ្លងរាល ដាលនៅក្នុងសហគមន៍។ ការគ្រប់គ្រងប្រកបដោយភាពនឹងនរនិងមានលក្ខណៈជាប្រព័ន្ធ បាននាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលក៏ដូចជាក្នុងការអភិវឌ្ឍ សេដ្ឋ កិច្ច។ ក្នុងកំឡុងពេលផ្ទុះជំងឺឆ្លងរាលដាលរលកលើកទី ៤ នេះ ដោយមានការដឹកនាំយ៉ាងដិតដល់របស់ការិយាល័យនយោបាយ ការផ្តួចផ្តើមគំនិតរបស់គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែកនិងមូលដ្ឋាន ប្រជាជនជឿជាក់ថា ប្រទេសវៀតណាមនឹងយកឈ្នះលើការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ