ភារកិច្ចស្នូលគឺអភិវឌ្ឍន៍សេដ្ឋកិច្ច ភារកិច្ចគន្លឹះគឺការកសាងបក្ស

          (VOV)_នៅក្នុងពិធីបើកសន្និបាតលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្ស ​កម្មុយ
នីស្តវៀតណាមនីតិកាលទី១២ នាថ្ងៃទី៩តុលាឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen
Phu Trong បានមានបទថ្លែងមតិសំខាន់ ដោយលើកច្បាស់​ភារកិច្ចស្នូល ដែលបក្សកំ
ពុងអនុវត្ត គឺអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងភារកិច្ចគន្លឹះគឺការកសាង កែទម្រង់បក្ស។

ភារកិច្ចស្នូលគឺអភិវឌ្ឍន៍សេដ្ឋកិច្ច ភារកិច្ចគន្លឹះគឺការកសាងបក្ស - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong

នៅសន្និបាតលើកទី៤ គណៈកម្មាធិការបក្សកម្មុយនីស្តវៀតណាមបាន​ពិភាក្សា 
ផ្តល់មតិអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ការផ្លាស់ប្តូរថ្មីរូបសណ្ឋាន​កំណើន ដំណើការ
ធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ ខ្លឹមសារសំខាន់ដែល​បានលើកយកមកពិភាក្សា
នោះ គឺការបង្កើនកសាងនិងកែទម្រង់បក្ស។

          វាយតំលៃបរានុម័ត លើគ្រប់ជ្រុងជ្រោយអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គម
កិច្ច

        តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ ឆ្នាំ ២០១៦ ​ជាឆ្នាំ​ដើមដំបូង 
អនុវត្តសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត លើកទី១២ របស់បក្ស ​រួមជាមួយបណ្ដា
ឱកាស លក្ខណះងាយស្រួលនោះគឺការលំបាកសាកល្បង។​អគ្គលេខាបក្ស បានស្នើអង្គ
សន្និសិទ ត្រូវពិភាក្សា វាយតំលៃ លើគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ច សង្គមកិច្ច ក្នុង៩ខែដើម
ឆ្នាំ និងព្យាករណ៍ដល់ចុងឆ្នាំ២០១៦៖

          “ លើកច្បាស់នូវលទ្ធផល ស្នាដៃដែលទទួលបានចំណុចខ្លាំង​ ចំណុចអន់​ខ្សោយ 
និងត្រូវវិភាគមូលហេតុទាំងឡាយ។ ត្រូវយកចិត្តទុកដាក់ចំពោះគោលដៅ ភារកិច្ច
ដែលបានដាក់ចេញ ពិសេសគឺគោលដៅ ភារកិច្ចស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ល្បឿនកំ
ណើន  ៦,៧% អភិវឌ្ឍន៍វប្បធម៌ សង្គម ថែទាំជីវភាពរស់នៅរបស់ប្រជា​ជន ធានាសុ
ខុមាលភាពសង្គម ការពារអធិបតេយ្យភាពនិងឯករាជ្យជាតិ សន្តិ​សុខនយោបាយ
 និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សាបរិយាកាសសន្តិភាព​ និងស្ថិរភាពដើម្បី
អភិវឌ្ឍន៍ប្រទេសជាតិ។”

ភារកិច្ចស្នូលគឺអភិវឌ្ឍន៍សេដ្ឋកិច្ច ភារកិច្ចគន្លឹះគឺការកសាងបក្ស - ảnh 2
ភារកិច្ចស្នូលគឺអភិវឌ្ឍន៍សេដ្ឋកិច្ច ភារកិច្ចគន្លឹះគឺការកសាងបក្ស

ចំពោះការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន លើកកំពស់គុណភាពកំណើន ​ទិន្នផល និង
កម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច បញ្ហាមានអត្ថន័យយុទ្ធ​សាស្ត្រ និងដើរតួនា
ទីសំខាន់ពិសេស សម្រេចជោគជ័យរបស់បុព្វហេតុផ្លាស់ប្តូរថ្មី អគ្គលេខាបក្ស ​ស្នើអង្គ
សន្និសិទត្រូវកំណត់ច្បាស់រូបសណ្ឋានកំណើន។ តាម​នោះ ​ត្រូវកំណត់ច្បាស់អំពីដំណើការ
វិវឌ្ឍន៍ជំហានជាបន្ត ក្នុងរយៈពេល៥-១០ឆ្នាំ​ខាង​មុខនេះ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ 
បណ្ដាគោលការណ៍ គោលនយោបាយ ​ដំណោះស្រាយដើម្បីពង្រីកតួនាទីរបស់វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងលើកកំពស់​គុណភាពពលករ ការរៀបចំផលិតកម្ម អាជីវកម្ម។

          ស្ដីអំពីលទ្ធផលនៃដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល រក្សាស្ថិរ​ភាពន
យោបាយ សង្គមក្នុងស្ថានភាពថ្មី អគ្គលេខាបក្សបានស្នើអោយកំណត់​ច្បាស់អំពីឱ
កាស និងការលំបាកសាកល្បង ក្នុងដំណើការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចសកល និង
បុព្វហេតុកសាង ការពារមាតុប្រទេស ក្នុងរយៈពេល៥-១០​ឆ្នាំខាងមុខនេះ។ 

          បន្តរក្សានិងប្តេជ្ញាចិត្តអនុវត្តសេចក្ដីសម្រេចចិត្តស្ដីអំពីការកសាងបក្ស

        អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ​ការដឹក​នាំ​របស់
បក្ស ជាកក្តាសំខាន់ដំបូង សម្រេចទៅលើជោគជ័យទាំងឡាយរបស់បដិវត្តន៍វៀត
ណាម កសាងនិងកែទម្រង់បក្ស ជាភារកិច្ចសំខាន់ពិសេស ដើរតួនាទីស្លាប់រស់ ចំពោះ
បក្ស និងរបប។ 

          “ ដោយមូលដ្ឋានពង្រឹងនិងពង្រីកសេចក្តីសម្រេចចិត្តរបស់មជ្ឈឹមមុននេះ​ ពិ
សេសគឺសេចក្ដីសម្រេចចិត្ត មជ្ឈឹមបក្ស លើកទី៤ នីតិកាលទី១១ ត្រូវស្រាវ​ជ្រាវ បំពេញ
បន្ថែម និងបំភ្លឺការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ ​និងរបៀបរស់នៅ
គឺយ៉ាងមេច? នៅកំរិតដល់ទីណា? មូលហេតុគឺអ្វី?និងការជះឥទ្ធិ​ពលយ៉ាងមេច?”

          អគ្គលេខាបក្ស លោកNguyen Phu Trong បានស្នើអោយអង្គសន្និសីទ​ ត្រូវវិភាគ
យ៉ាងហ្មត់ចត់ ហើយនាំចេញដំណោះស្រាយនានាដើម្បីការងារកសាងបក្សអោយមាន
ការផ្លាស់ប្តូរវិជ្ជមាន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ