ភេរវកម្ម៖ឧបសគ្គធំចំពោះសន្តិសុខសកលក្នុងឆ្នាំ២០១៦

(VOV)_ការវាយប្រហារ ដោយភេរវកម្មបានកើតមានឡើង​ជាបន្ត​បន្ទាប់​នៅទូរគី
 បែលហ្ស៊ីក ជាការវាយប្រហារមួយចំនួន ក្នុងការវាយប្រហាររាប់រយ ក្នុងឆ្នាំ២០១៦ ទទួល
បានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និងក្រេវក្រោយពីសហគមន៍អន្តរជាតិ។ បណ្ដា
ភេរវករ បានក្លាយទៅជាការគំរាមកំហែងធំចំពោះសន្តិសុខ ​និងសន្តិភាពលើពិភពលោក 
ក្នុងឆ្នាំ២០១៦។

ភេរវកម្ម៖ឧបសគ្គធំចំពោះសន្តិសុខសកលក្នុងឆ្នាំ២០១៦ - ảnh 1
ភេរវកម្ម៖ឧបសគ្គធំចំពោះសន្តិសុខសកលក្នុងឆ្នាំ២០១៦

មួយឆ្នាំពោពេញទៅដោយ​មរណទុក្ខនិងការបាត់បង់

        មជ្ឈឹមបូពា៍ជាតំបន់អស្ថិរភាពបំផុតលើពិភពលោក ក្នុងរយៈពេលរាប់សិបឆ្នាំ​
កន្លងទៅបន្តទទួលបានការយកចិត្តទុកដាក់បំផុតរបស់ពិភពលោក ដោយសារ ប្រ
ទេសមហាអំណាចចំនួនពីរក្នុងតំបន់គឺអេហ្ស៊ីបនិងទួរគី រងឥទ្ធិពលដោយការ​វាយប្រ
ហារភេរវកម្មបង្ហូរឈាម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។ តាមការស្ថិរតិជាផ្លូវការ 
នាពេលថ្មីៗនេះថា៖យ៉ាងហោចណាស់មានមនុស្សចំនួន១០០នាក់ត្រូវស្លាប់ និងមនុស្ស
រាប់រយនាក់ទៀតរងរបួស ក្នុងប៉ុន្មានថ្ងៃកន្លងទៅនៅប្រទេស​ទាំងពីរនេះ។

          នៅអេហ្ស៊ីប ប្រទេសកំពុងរងឥទ្ធិពលដោយវិបត្តិចំនួនពីរ អំពីសន្តិសុខ និង
សេដ្ឋកិច្ច ត្រូវបានវាយប្រហារភេរវកម្ម ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃ​ទី១១
ធ្នូបណ្ដាលអោយមនុស្សជាង៣០នាក់ត្រូវស្លាប់ និងជិត៦០នាក់រងរបួស។ ​រីឯ នៅទួរ
គីវិញការវាយប្រហារដោយគ្រាប់បែកចំនួន២ផ្ទួនគ្នា ត្រូវបានកើតមានឡើងនៅខាង
ក្រៅកីឡាដ្ឋានទាត់បាលនៅទីក្រុង Istanbul នាយប់ថ្ងៃទី១០ធ្នូ បណ្ដាល​អោយមនុស្ស
ជិត៤០នាក់ត្រូវស្លាប់ និងមនុស្សជាង១៥៥នាក់ រងរបួស។កង​កម្លាំង គណបក្សកម្ម
ករជន Kurd ( PKK) បានប្រកាសទទួលខុសត្រូវចំពោះ​ការវាយប្រហារនេះ។ ​ PKK ក៏
ជាមេគំនិតវាយប្រហារដ៏សាហាវ នៅ​ទីក្រុង​ Ankara  នាឆ្នាំ២០១៥ បណ្ដាលអោយ
មនុស្សជិត៤០​នាក់ត្រូវស្លាប់ និងរាប់រយ​អ្នកទៀតរងរបួស។ បណ្ដាការវាយប្រហារភេរវ
កម្មនាពេលថ្មីៗនេះនៅមជ្ឈឹមបូពា៍ បានមជ្ឈដ្ឋានអ្នកឃ្លាំមើលថា៖ប្រការនេះអាច
ចាប់ផ្តើមអោយរលកភេរវកម្ម និង​អំពើបង្ហូរឈាមថ្មី នៅមជ្ឈឹមបូពា៍ដែរ។

          កំរិតភេរវកម្មកាន់តែគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ

        ប៉ុន្តែ ក្រឡែកមើលឡើងវិញ រយៈពេលមួយឆ្នាំកន្លងទៅ មិនត្រឹមតែមជ្ឈឹម​បូពា៍
ទេ ថែមទាំងនៅតំបន់ផ្សេងៗទៀត ក៏ត្រូវរងការខូចខាតដោយភេរវកម្ម​។ ​តាមការ
ធ្វើស្ថិរតិរបស់ការិយាល័យសន្តិសុខក្នុងស្រុក អាមេរិកថា៖ មានឧបាយកលវាយប្រហារ
ភេរវកម្មចំនួន១០០តម្រង់ទៅលើអឺរ៉ុប ក្នុងឆ្នាំ២០១៦។ ប្រការគួរ​អោយចាប់អារម្មណ៍
គឺ៤៤% បានអនុវត្តជោគជ័យ ខ្ពស់ជាងតួរលេខ៣៣% ក្នុងឆ្នាំ ២០១៥។

          ក៏តាមផែនការសម្ងាត់មួយ របស់សេតវិមានដែលបានស្ថានីយ៍វិទ្យុ NBC News
ចុះផ្សាយនាពេលថ្មីៗនេះ ថា៖ IS ( អង្គការឥស្លាមស្វ័យប្រការ) ជាអង្គការ​ភេរវកម្មធំបំផុត នាបច្ចុប្បន្ន បានបើកទូលាយសកម្មភាពនៅ១៨ប្រទេស ក្នុងឆ្នាំ​២០១៦ កើន
ឡើងពីរដងបើប្រៀបនឹងឆ្នាំ២០១៤។ 

ការតស៊ូនៅស្មុគ្រស្មាញ

បរិមាណការវាយប្រហារភេរវកម្មបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុ
មកពីគម្លាតសង្គមរវាងអ្នកមាននិងអ្នកក្រីក្រ រវាងអ្នកក្នុងស្រុកនិងជន​ចំណាក់
ស្រុក កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្នាំ ២០១៦ អាចចាត់ទុកជាឆ្នាំមានការកើនឡើងយ៉ាងខ្លាំងក្លារបស់ភេរវកម្ម។
 ភេរវកម្មមិនគ្រាន់តែបណ្ដាលអោយការបាត់បងនិងរងរបួសជាច្រើននៅមជ្ឈឹមបូ
ពា៍ប៉ុណ្ណោះទេ ថែមទាំង បណ្ដាលការសម្លាប់មនុស្សបង្ហូរឈាមនៅខាងក្រៅ​តំបន់នេះ
ទៀតផង។ ឈានចូលឆ្នាំ ២០១៧ សហគមន៍អន្តរជាតិទន្ទឹងរងចាំនូវបណ្ដាការខំប្រឹង
ប្រែងរួម ខ្លាំងក្លាថែមទៀតទាំងខាងយោធា និងឆន្ទះរបស់ថ្នាក់ដឹកនាំ​ពិភពលោក
 សំដៅកាត់បន្ថយនិងរុញថយក្រោយឧបាយកលភេរវកម្មនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ