មជ្ឈឹមបូពា៍ឆ្នាំ២០១៥៖ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព

(VOV)_ឆ្នាំ ២០១៥ តំបន់មជ្ឈឹមបូពា៍បន្តមានពណ៌ប្រផះក្នុងផ្ទាំងគំរូពិភពលោក
មួយដ៏​អួរអាប់។ បណ្ដាបំរ៉ែបំរួលនៃចលនានិទាឃរដូវ Arabបាននិងកំពុង​បំផ្លាញតំ
បន់​នេះ។ មជ្ឈឹមបូពា៍ ២០១៥ បានក្លាយទៅជាសមរភូមិបង្ហូរឈាម បង្កើតឡើងនូវ
វិបត្តិអន្តោប្រវេសមួយ​ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ​ ហើយបណ្ដាល​អោយ​ចលនា
ឥស្លាម Jihad រីករាលដាលលើទូទាំងពិភពលោក។ 

មជ្ឈឹមបូពា៍ឆ្នាំ២០១៥៖ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព - ảnh 1
មជ្ឈឹមបូពា៍ឆ្នាំ២០១៥៖ឆ្នាំមួយពោពេញទៅដោយអស្ថិរភាព

ស្ថានភាពនយោបាយ សង្គមរបស់បណ្ដាប្រទេសមជ្ឈឹមបូពា៍ ក្នុងរយពេល​ប៉ុន្មាន
ឆ្នាំកន្លងទៅ ​ត្រូវបានមធ្យោបាយផ្សព្វផ្សាយអន្តរជាតិនិយាយដល់ច្រើន ​ហើយក្នុង
នោះសុទ្ធតែមានពាក្យ៖ អំពើហឹង្សា អស្ថិរភាព ការបែកបាក់និងរងរបួសស្លាប់។ ប៉ុន្តែ
 ក្នុងឆ្នាំ២០១៥នេះ រូបភាពអំពីមជ្ឈឹមបូពា៍នេះបានឈានឡើងកំពស់មួយថ្មី​ ជាតំបន់
ដីបង្កើតនិងបំប៉ន់លិទ្ធិភេរវកម្ម ដោយលេចធ្លោគឺអង្គការ​រដ្ឋឥស្លាមស្វ័យប្រកាស (IS) ។ ​

          ស្ថានភាពដ៏ចលាចរ

        ស៊ីរីជាប្រទេសដែលត្រូវបាននិយាយដល់ច្រើនបំផុត ហើយក៏ជាប្រទេសត្រូវរង
ឥទ្ធិពលធ្ងន់ធ្ងរបំផុត នៅមជ្ឈឹមបូពា៍ ក្នុងឆ្នាំកន្លងទៅ។ តាមការធ្វើស្ថិតិរបស់អង្គការ
សិទ្ធិមនុស្សអន្តរជាតិ ក្រោយរយៈពេល៥ឆ្នាំ សង្គ្រាមស៊ីវិលនៅស៊ីរីបានបណ្ដាល
អោយមនុស្សចំនួន២៥ហ្មឺននាក់ត្រូវស្លាប់ និងមនុស្សរាប់លាននាក់ត្រូវចាកចេញ
ពីស្រុកកំណើត។ ឆ្នាំ ២០១៥ ស៊ីរីនៅជាសមរភូមិរវាងបណ្ដាប្រទេសមហាអំ​ណាច
និង IS ទៀតផង។ លទ្ធផលនៃការកំទេច IS មិនបានដូចគោលបំណង ​ហើយការ
ខូចខាតដោយសង្គ្រាមនេះបណ្ដាលឡើងគឺធំធេងណាស់។

          ការធ្វើអន្តរាគមន៍របស់រុស្ស៊ី ក្នុងស៊ីរី ​បានចាប់ផ្តើមពីថ្ងៃទី៣០ កញ្ញា ​ហើយ​
បានចាត់ទុកជាប្រការគួរអោយយកចិត្តទុកដាក់បំផុត។ ព្រឹត្តិការណ៍នេះបាន
​បណ្ដាលឡើងការសងសឹកដ៏ខ្លាំងក្លា ធ្វើអោយរញ្ជួលសាធារណមតិក្នុងតំបន់
និងអន្តរជាតិ ដូចជា៖ IS បាញ់ទម្លាក់យន្តហោះដឹកជញ្ជូនភ្ញៀវរបស់រុស្ស៊ី ​នៅ
លើ​ឧបទ្វីប Sinai អេហ្ស៊ីប នាថ្ងៃទី៣១ តុលា បណ្ដាលអោយមនុស្សចំនួន២២៤
នាក់​ត្រូវ​​​​ស្លាប់​ ឬការដែលទួរគីបានបាញ់ទម្លាក់យន្តហោះ Su-24របស់រុស្ស៊ី ​នាខែ
វិច្ឆិកា​ បានធ្វើអោយទំនាក់ទំនងរវាងរុស្ស៊ី និងទួរគី​ត្រូវថយចុះខ្លាំងបំផុតពីមុនមក។
 ​មិនត្រឹមតែប៉ុណ្ណោះទេ ការធ្វើអន្តរាគមន៍នៅមជ្ឈឹមបូពា៍នេះ ក៏ធ្វើអោយរលកជន​
អន្តោប្រវេសន៍ហូរចូលទ្វីបអឺរ៉ុបច្រើនបំផុតពីមុនមក។

          នេះពេលនោះ ស្ថានភាពនៅប្រទេសផ្សេងៗក្នុងតំបន់មជ្ឈឹមបូពា៍​ឆ្នាំនេះក៏
​គ្មាន​អ្វីភ្លឺស្វាងឡើយ។ ការតស៊ូដណ្ដើមអំណាចរវាងភាគីនានានៅតំបន់នេះ ​បន្ទាប់
ពីដំណាក់កាល និទាឃរដូវ Arab បន្តរាំងស្កាត់ដំណើរស្វែងរកស្ថិរភាព​នៅលីប៊ី។ 
ប្រការដែលបានបង្ហាញច្បាស់បំផុត គឺមានរដ្ឋាភិបាលចំនួន២ និងរដ្ឋសភាចំនួន២
 នៃគណបក្សប្រឆាំងទាំងពីរ។ មិនអើពើដល់ការសម្របសម្រួលពី​អន្តរជាតិ ភាគី
ទាំងឡាយមិនទាន់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដើម្បី​បង្កើតរដ្ឋា
ភិបាលថ្មី​ បង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាម។ នៅ Yemen សង្គ្រាមស៊ីវិល កំពុង
ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ។ ឆ្នាំ ២០១៥ សង្គ្រាមនេះបាន​បណ្ដាលអោយមនុស្ស
ចំនួនជាង២៨ពាន់នាក់ត្រូវស្លាប់ ហើយភាគច្រើនគឺជនស៊ីវិល។ ហើយដំណើរ
សន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅស្ថិតក្នុងភាពទាល់ច្រក។ 

          ចំណុចភ្លឺដ៏តិចតូច

        ក្នុងស្ថានភាពមជ្ឈឹមបូពា៍ពោពេញទៅដោយការខ្វែងគំនិត ជំលោះនេះ ​លេច
ឡើងចំណុចភ្លឺតែមួយគត់។ នោះគឺ អ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែរប្រវត្តិ
សាស្ត្រជាមួយក្រុម P5+1 ។​ការចាប់ដៃរវាងអ៊ីរ៉ង់និង​បណ្ដាប្រទេស​លោកខាងលិច
នេះបានបើកចេញសេចក្ដីសង្ឃឹមជាច្រើនថែមទៀត អំពីការដោះស្រាយបញ្ហានា
នានៅក្នុងតំបន់។ 

          ក្រោយរយៈពេល១ឆ្នាំពោពេញទៅដោយបំរ៉ែបំរួល ដោយមានការធ្វើអន្តរា
គមន៍ពីខាងក្រៅនេះ បណ្ដាលអោយរងឥទ្ធិពលជាច្រើន ហើយគ្មានអ្នកណាអាច
ព្យាករណ៍អំពី​តំបន់មជ្ឈឹមបូពា៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ​ខាងមុខនេះឡើយ។ 
ប៉ុន្តែ ការពិតជាក់ស្ដែងនោះគឺតំបន់នេះត្រូវបន្តដំណើរដ៏លំបាក​ដើម្បីស្វែងរកសន្តិ
ភាពដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ