មេដឹកនាំអឺរ៉ុបបំពេញទស្សនកិច្ចទៅកាន់ចិនជាបន្តបន្ទាប់៖ ការគិតគូរជាយុទ្ធសាស្ត្រ
(VOVWORLD) - កាលពីថ្ងៃទី៥ ខែមេសា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេសចិន។ រួមដំណើរជា មួយមេដឹកនាំបារាំងគឺប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen។ គួរឲ្យកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ជាប់ៗគ្នាទៅ កាន់ចិនរបស់មេដឹកនាំអឺរ៉ុបក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ពិសេសរបស់អឺរ៉ុបចំពោះចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំ ទីពីរលើពិភពលោក ហើយកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងៗលើទូទាំងពិភព លោក។
យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងការបរទេសចិន ដំណើរទស្សន កិច្ចរបស់ប្រធានា
ធិបតីបារាំងលោក Emmanuel Macron ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ ខែមេសា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping។ ទោះជា យ៉ាងណាក៏ដោយ អ្វីដែលធ្វើ
ឱ្យសាធារណមតិចាប់អារម្មណ៍ជាងនេះទៅទៀត គឺថា ដំណើរទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចនៅ ទីក្រុងប៉េកាំងរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez និងក៏ប៉ុន្មានថ្ងៃមុន ដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់តំណាងទទួលបន្ទុកគោលនយោបាយកិច្ច ការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell និងរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់លោកស្រី Annalena Baerbock។
យោងតាមអ្នកវិភាគ ការដែលមេដឹកនាំ និងអ្នកនយោបាយជាន់ខ្ពស់អឺរ៉ុបបំពេញ ទស្សនកិច្ចទៅកាន់ចិនជាបន្តបន្ទាប់នោះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែនាំមកនូវ ការគិតគូរយុទ្ធសាស្ត្រ និងប្រកបដោយមហិច្ឆតា។
ការគិតគូររបស់អឺរ៉ុប
បើនិយាយពីបរិបទ ដំណើរទស្សនៈកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសចិនរបស់ មេដឹកនាំអឺរ៉ុបត្រូវបានធ្វើឡើង ខណៈដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន បន្តប៉ះពាល់យ៉ាង ជ្រាលជ្រៅ ដល់អឺរ៉ុបទាំងមូលលើវិស័យជាច្រើន ជាពិសេសសន្តិសុខការពារជាតិ សេដ្ឋកិច្ច និងថាមពល។ ក្នុងពេលជាមួយគ្នានោះ ចិនកំពុងបង្ហាញឥទ្ធិពលដ៏ធំធេង ជាពិសេសផ្នែកការទូតនិងសេដ្ឋកិច្ចលើសកលលោក។ លើសពីនេះ ចិនកំពុងពង្រឹង ដោយឥតឈប់ឈរនូវទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ដែលកំពុងរង
សម្ពាធយ៉ាងធ្ងន់ធ្ងរពីអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តជាច្រើន តាមរយៈការដាក់ ទណ្ឌកម្ម និងការហ៊ុមព័ទ្ធរាប់ពាន់ ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។
ជាមួយនឹងតថភាពនោះ អ្នកសង្កេតការណចាត់ទុកថា មេដឹកនាំអឺរ៉ុបទៅកាន់ ទីក្រុងប៉េកាំងលើកនេះ ជាមួយនឹងការគិតគូរច្បាស់លាស់ ជាពិសេសទាក់ទងនឹងវិបត្តិ នៅអ៊ុយក្រែន។ តាមនោះ ទីក្រុងប្រ៊ុចសែលចង់បញ្ចុះបញ្ចូលទីក្រុងប៉េកាំងឱ្យកាត់ បន្ថយការគាំទ្រ ហើយដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់ប្រតិបត្តិការយោធាដែលគេ បានចាប់ផ្តើមជាងមួយឆ្នាំមុននៅអ៊ុយក្រែន។ ក្រៅពីនោះ អឺរ៉ុបចង់បង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនជាមួយចិន ម្យ៉ាងមួយដោយសារវាបម្រើគោលដៅដំបូង ដែលទាក់ទងនឹងរុស្ស៊ី និងវិបត្តិអ៊ុយក្រែន ម្យ៉ាងទៀតដោយសារតែគេចង់រក្សា និង ទទួលបន្ថែមនូវផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំធេងដែលទីក្រុងប៉េកាំង អាចនាំមកជូន។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ សហភាពអឺរ៉ុប។
បញ្ហាប្រឈមនិងយថាទស្សន៍
យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ការគិតគូររបស់អឺរ៉ុបឆ្ពោះទៅរកប្រទេសចិនក្នុង បរិបទបច្ចុប្បន្នគឺអាចយល់បាន។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពសម្រេចបាន គោលដៅដែលបានដាក់ចេញនោះ មិនត្រូវបានធានាទាល់តែសោះ ជាពិសេសការគិត គូរទាក់ទងនឹងរុស្ស៊ី និងវិបត្តិនៅអ៊ុយក្រែន។ ទីមួយ អំពីទំនាក់ទំនងចិន-រុស្ស៊ី ប្រធាន រដ្ឋចិន លោក Xi Jinping ទើបតែបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងម៉ូស្គូកាលពីខែ មីនាកន្លងទៅ ហើយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នៅទីនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ថា ការ ពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីចិន-រុស្ស៊ី គឺជា "ជម្រើសយុទ្ធ សាស្ត្ររបស់ភាគីទាំងពីរដោយផ្អែកលើស្ថានភាពជាតិនៃប្រទេសនីមួយៗ" ហើយមិន រងផលប៉ះពាល់ពីខាងក្រៅឡើយ។ ទីពីរ ទាក់ទងនឹងវិបត្តិអ៊ុយក្រែន នេះគឺជាវិបត្តិដ៏ស្មុគស្មាញមួយ ដោយមានការ ចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដែលក្នុងនោះ អឺរ៉ុប និងអាមេរិក បានផ្គត់ផ្គង់យុទ្ធភ័ណ្ឌ និងអាវុធធុនធ្ងន់ជាបន្តបន្ទាប់ដល់អ៊ុយក្រែន ដោយសន្យាប្រកៀកស្មាជាមួយទីក្រុងគៀវ។ ដូច្នេះហើយ ការដោះស្រាយវិបត្តិទាមទារឱ្យមានការខិតខំប្រឹងប្រែង ការរួម កម្លាំងកាយចិត្ត និងឆន្ទៈនយោបាយដ៏មុតមាំរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកិត្យានុភាពអន្តរជាតិកាន់តែកើនឡើងៗ ជាពិសេសបន្ទាប់ពីភាពជោគជ័យក្នុងការសម្រុះសម្រួលដំណើរការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នាពេលថ្មីៗនេះ ប្រទេសចិននៅតែត្រូវបានគេវាយតម្លៃថា មានសមត្ថ ភាពជះឥទ្ធិពលជាវិជ្ជមានដល់ដំណើរការដោះស្រាយជម្លោះផងដែរ៕