មោទនភាពអំពីបុព្វហេតុមហាសាមគ្គីជាតិ

(VOV)_នាថ្ងៃទី១០ កញ្ញា ឆ្នាំ ១៩៥៥ រណៈសិរ្សមាតុភូមិវៀតណាមត្រូវបាន
បង្កើតឡើង ដោយមានគោលដៅប្រមូលផ្តុំប្រជាជន សាមគ្គីភាព ក្នុងការតស៊ូ​ប្រ
ឆាំង សង្គ្រោះជាតិ និងកសាងប្រទេសជាតិឯកភាព សន្តិភាព។ រហូតមកដល់ពេល
នេះ រណៈសិរ្សមាតុភូមិវៀតណាមជានិច្ចកាលរក្សានិងកសាងផែនមហា​សាមគ្គី
ជាតិ ដើម្បីអនុវត្តរាល់ភារកិច្ចជាប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ។ 

មោទនភាពអំពីបុព្វហេតុមហាសាមគ្គីជាតិ - ảnh 1
មោទនភាពអំពីបុព្វហេតុមហាសាមគ្គីជាតិ

មុននេះ៦០ឆ្នាំ រណៈសិរ្សមាតុភូមិត្រូវបានកសាងឡើង ដោយផ្អែកទៅលើគ្រឹះ
ដ្ឋានរបស់រណៈសិរ្ស Viet Minh និងរណៈសិរ្ស Lien Viet ក្នុងបដិវត្តន៍ខែសីហា​ ឆ្នាំ 
១៩៤៥ ដែលជារបតសំខាន់ គូសសញ្ញា១អំពីការអភិវដ្ឍន៍ថ្មី នៃបុព្វហេតុកសាង​
ផែនមហាសាមគ្គីជាតិ។

          សាមគ្គីជាតិដើម្បីកសាងនិងការពារប្រទេសជាតិ  

        លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការរណៈ​សិរ្យមាតុ​ភូមិ​វៀត
ណាម បានអោយដឹងថា៖ បន្ទាប់ពីពេលចាប់បដិសន្ធិនេះ រណៈសិរ្សមាតុភូមិវៀត
ណាមបានពង្រីកតួនាទីរបស់ខ្លួន ក្នុងការតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ ក៏ដូច
ជាក្នុងបុព្វហេតុបដិវត្តន៍ សង្គមនិយមនៅភាគខាងជើងវៀតណាម។​ រណៈសិរ្ស
មាតុភូមិក៏បានរួមចំណែកពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជន ចលនា​ប្រជាជន
ចូលរួមការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ​កសាង
រដ្ឋអំណាច​បដិវត្តន៍ អភិវឌ្ឍន៍ផលិតកម្ម និងកសាងសេដ្ឋកិច្ច។  ​លោក​ Pham
The Duyet បានអះអាងថា៖

          “រណៈសិរ្សមាតុភូមិបានសាមគ្គីប្រជាជនគ្រប់ស្រទាប គ្រប់វណ្ណៈជនជាតិ 
និងជនវៀតណាមនៅឯបរទេសទៀតផង។ ដូច្នេះ យើងមានកម្លាំង​រួម លើគ្រប់
វិស័យ​ នយោបាយ ការទូត ប្រជាជន  ដើម្បីរក្សាឯករាជ្យ។ នេះគឺជារបៀបប្រ
មូលផ្តុំ​ប្រជាជនដ៏ល្អ ហើយប្រជាជនគ្រប់រូបអាចចូលរួម។”

          ប្រវត្តិសាស្ត្រ ៦០ឆ្នាំ បានអះអាងថា៖រណៈសិរ្សមាតុភូមិវៀតណាមជាផ្ទះ
​រួមមួយ នៃផែនមហាសាមគ្គីជាតិ។ ផែនមហាសាមគ្គីជាតិនេះត្រូវបានពង្រឹង
និង​ពង្រីកជានិច្ច។

          ចូលរួមការឃ្លាំងមើលនិងបដិវាទសង្គម

        រណៈសិរ្សមាតុភូមិមិនគ្រាន់តែជាផែនមហាសាមគ្គីជាតិប៉ុណ្ណោះទេ ថែម
ទាំងជាដំណាង ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវ ស្របច្បាប់របស់ប្រជា
ជន ​ក្នុងពេលចូលរួមការឃ្លាំមើល និងបដិវាទសង្គម។ លោកTran Hau អតីត
អគ្គ​និពន្ធ​នាយកទស្សនវដ្តីរណៈសិរ្សមាតុភូមិ បានចាត់ទុកថា៖

          “រណៈសិរ្សមាតុភូមិត្រូវស្ដាប់ប្រជាជន ហើយរណៈសិរ្សមាតុភូមិត្រូវនិ
យាយអោយប្រជាជនស្ដាប់។ នេះគឺជាប្រការថ្មី របស់រណៈសិរ្សមាតុភូមិ។ មិន
គ្រាន់តែស្ដាប់ប្រជាជន និងនិយាយចំពោះប្រជាជន ថែមទាំង រណៈសិរ្សមាតុ
ភូមិត្រូវបង្កើតយន្តការ ដើម្បីបក្ស រដ្ឋ ផ្ទៀងស្ដាប់ប្រជាជន។ រណៈសិរ្សមាតុភូមិ
ត្រូវឃ្លាំមើលបក្ស ឃ្លាំមើលរដ្ឋបានស្ដាប់ប្រជាជនយ៉ាងម៉េច នោះគឺជាតួនាទី
ឃ្លាំមើល និងបដិ​វាទសង្គម។”

          ការស្ដាប់មតិពីប្រជាជន និយាយអោយប្រជាជនយល់ដឹង ត្រូវបានចាត់
ទុកជាការតម្រង់ទិសសំខាន់ របស់រណៈសិរ្សមាតុភូមិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ 
ហើយពីនោះទាមទារអោយរណៈសិរ្សមាតុភូមិត្រូវផ្លាស់ប្តូរថ្មីរបៀបធ្វើការ 
ដើម្បីបំពេញ​ល្អភារកិច្ចចំពោះប្រជាជន។ ដើម្បីបន្តពង្រីកកម្លាំងនៃផែនមហា
សាមគ្គីជាតិ នា​បច្ចុប្បន្ន លោក Nguyen Thien Nhan សមាជិកការិយាល័យន
យោបាយ ​និង​ជា​ប្រធានគណៈកម្មាធិការមជ្ឈឺមរណៈសិរ្សមាតុភូមិវៀតណាម 
បានប្រសាសន៍ថា៖

          “ នាពេលខាងមុខនេះ រណៈសិរ្សមាតុភូមិត្រូវបង្កើតចលនានៅគ្រប់តំបន់ 
​សម​ស្របជាមួយសមត្ថភាពនិងលក្ខណហរបស់ប្រជាជន ដើម្បីរណៈសិរ្សមា​
តុភូមិបានស្ដាប់ពីប្រជាជន រួមជាមួយប្រជាជនអនុវត្តការងារល្អសំរាប់ប្រទេស
ជាតិ និងប្រជាជន។ ”

          រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតរណៈសិរ្សមាតុភូមិវៀត
ណាម ជារបតសំខាន់ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី នៃបុព្វហេតុកសាងផែន
មហាសាមគ្កីជាតិ។ រួមដំណើរជាមួយប្រវត្តិសាស្ត្រជាតិ រណៈសិរ្សមាតុភូមិវៀត
ណាមជានិច្ចកាលបំពេញល្អការងារកសាងផែនមហាសាមគ្គីភាពជាតិ ផ្ទៀង
ស្ដាប់មតិពីប្រជាជន និយាយអោយប្រជាជនយល់ រួមបញ្ញា បច្ចេកទេស និង
កម្លាំងកាយចិត្ត សំរាប់បុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម
 ប្រកបដោយសន្តិភាព ឯករាជ្យប្រជាធិបតេយ្យ និងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ