ម៉ីយ៉ាន់ម៉ាលើកំណាត់ផ្លូវស្ថិរភាពប្រទេសជាតិ

(VOVworld)-ដោយទទួលបានសំឡេង​ឆ្នោត​គាំទ្រ​ចំនួន​ ៣៦០ សំឡេង​ក្នុង​ចំណោម
​សំឡេង​ឆ្នោត​សរុប​ទាំង​អស់​ ៦៥២​ សំឡេង ​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​របស់​រដ្ឋសភា​មី
យ៉ាន់ម៉ា លោក Htin Kyaw ទើបនឹងក្លាយទៅជាប្រធានាធិបតីនៃ ​រដ្ឋាភិបាលស៊ីវិល
ដំបូងបង្អស់នៅម៉ីយ៉ាន់ម៉ា។ ក្រោយ​ពី​​របប​យោធា​​​​កាន់​អំណាច​​អស់​រយៈពេល​​​​ជាង
៥០​ឆ្នាំ​មក រដ្ឋអំណាចស៊ីវិលដោយប្រជាជនជ្រើសរើសនឹងនាំមកនូវភាពងាយស្រួល
ជាច្រើនសម្រាប់កំណាត់ផ្លូវកំណែទម្រង់នៅម៉ីយ៉ាម់ម៉ា។

ម៉ីយ៉ាន់ម៉ាលើកំណាត់ផ្លូវស្ថិរភាពប្រទេសជាតិ - ảnh 1
ប្រធានាធិបតីថ្មីរបស់ម៉ីយ៉ាន់ម៉ា លោក Htin Kyaw
( រូបថតៈ Reuters )

        លោក Htin Kyaw ជាសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលិទ្ធិប្រជាធិប
តេយ្យ(NLD)ដែលទើបនឹងបានរដ្ឋសភាម៉ីយ៉ាន់ម៉ាបោះឆ្នោតជាប្រធានាធិបតីថ្មីនា
ថ្ងៃទី ១៥មិនាហើយគ្រោងនឹងធ្វើសច្ចាប្រណិធានទទួលដំណែងនាថ្ងៃទី១មេសា
ខាងមុខ។​ការណ៍ដែលលោក Htin Kyaw ត្រូវបានបោះឆ្នោតជាប្រធានា ធិបតីថ្មី
របស់​ម៉ីយ៉ាន់ម៉ា ពោលគឺប្រព័ន្ធនយោបាយថ្មីរបស់ម៉ីយ៉ាន់ម៉ាត្រូវបានកែលំអរជា
សារវន្ត ។ តាមនោះគណៈបក្ស NLD នឹងដឹកនាំរដ្ឋាភិបាល ហើយដំណែងប្រធា
នាធិបតី អនុប្រធានាធិបតីនិងរដ្ឋមន្ត្រីមួយចំនួនក៏ត្រូវបាន កំណត់រួចរាល់។ នេះ
ជាការបោះជំហានប្រកបដោយជោគជ័យបំផុតរបស់ ម៉ីយ៉ាន់ម៉ា ក្នុងពាក់កណ្តាល
សតវត្សកន្លងទៅ សំដៅធានាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រទេស
ជាតិ។

        នាំមកក្តីសង្ឃឹមថ្មីជូនប្រជាជន

        មុននឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅរដ្ឋសភាម៉ីយ៉ាន់ម៉ានាថ្ងៃ
ទី១៥មិនា លោក Htin Kyaw បានឈ្នះបេក្ខជន Sai Mauk Kham មកពីគណបក្ស សម្ព័ន្ធសាមគ្គីភាពនិងអភិវឌ្ឍន៍ (USDP) ។​ជាទីប្រឹក្សាជិតស្នីទរបស់លោកស្រី
Suu Kyi ជាអ្នកមានឥទ្ធិពលបំផុតក្នុងជីវភាពខាងនយោបាយនៅម៉ីយ៉ាន់ម៉ានា
បច្ចុប្បន្ន ការដែល លោក Htin Kyaw ក្លាយទៅជាប្រធានាធិបតីគឺត្រូវបានវាយ
តម្លៃថា លោកនឹងបន្តគោលមាគ៌ាធ្វើកំណែទម្រង់ប្រទេសជាតិយ៉ាងខ្លាំងបំផុត តាមទិសជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធ  ប្រឆាំងអំពើពុករលួយ បង្កើតឡើង រដ្ឋាភិបាលតម្លាភាពនិងបង្កើតឡើងសហភាពសហព័ន្ធ។

        បន្ទាប់ពី លោក Htin Kyaw ទទួលជ័យជម្នះមក ប្រជាជនម៉ីយ៉ានម៉ាច្រើន
នាក់ បានចែករំលែកនូវអារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមដូចជា “អំណរសាទ រលោកប្រធានាធិបតី”និង “យើងខ្ញុំស្រឡាញ់លោកប្រធានាធិបតី”។ ពលរដ្ឋ ម៉ីយ៉ាន់ម៉ាក៏បានសម្តែងក្តីសង្ឃឹមថា លោកប្រធានាធិបតីថ្មីនឹងនាំមកនូវសន្តិ
ភាព សម្រាប់តំបន់ដែលនៅតែស្ថិតក្នុងភាពវឹកវរ ផ្សះផ្សារប្រទេសជាតិនិងកែ
លំអរជីវភាពរស់នៅរបស់ប្រជាជន។

        ការសាកល្បងមិនតិចឡើយ

        ទោះបីជាទទួលបានការគាំទ្រនិងជំនឿជាក់យ៉ាងខ្លាំងក្លាពីប្រជាជនក៏ដោយ ប៉ុន្តែតាមមជ្ឈដ្ឋានអ្នកវិភាគថា រដ្ឋាភិបាលថ្មីរបស់ម៉ីយ៉ាន់ម៉ានឹងប្រឈមមុខនឹង ការសាកល្បងមិនតិចឡើយ។ មុនបង្អស់គឺត្រូវសម្រុៈសម្រួលបាននូវជំលោះជាតិ សាសន៍កសាងសាមគ្គីភាពរវាងគណៈបក្សនយោបាយនិងកងកម្លាំងប្រដាប់អាវុធ
នៅមីម៉ាន់ម៉ា។ ម្យ៉ាងវិញទៀត តាមរដ្ឋធម្មនុញ្ញម៉ីយ៉ាន់ម៉ា មជ្ឈដ្ឋានយោធានៅ​ តែ
កាន់តួនាទីសំខាន់ ពោលគឺមានសិទ្ធិតែងតាំងដំណែងរដ្ឋមន្ត្រីបីរូបគឺរដ្ឋមន្ត្រី ការ
ពារជាតិ រដ្ឋមន្ត្រីមហាផ្ទៃនិងរដ្ឋមន្ត្រីសន្តិសុខព្រំដែន។ ដូច្នេះ ទំនាក់ទំនង​ជាមួយ
នាយទាហាននានាពិតជាអាទិភាពដ៏ធំមួយសម្រាប់ប្រធានាធិបតីថ្មីលោក Htin
Kyaw។ ដោយសារទំនាក់ទំនងនេះ នឹងជាកក្តាកំណត់ជោគជ័យចំពោះការខំប្រឹង
ប្រែងប្រធាធិបតេយ្យ សម្របសម្រួលនិហស្ថរភាពនៅម៉ីយ៉ាន់ម៉ា។

        អាទិភាពធំទីពីររបស់រដ្ឋអំណាចស៊ីវិលនៅម៉ីយ៉ាន់ម៉ា គឺធ្វើយ៉ាងមេចដើម្បី កែលម្អជីវភាពរស់នៅជូនប្រជាជន នាំខឿនសេដ្ឋកិច្ចម៉ីយ៉ាន់ម៉ាអភិវឌ្ឍន៍។ ក្នុង សេចក្តីប្រកាសដំបូង លោក Htin Kyawបានឲ្យដឹងថា លោកនឹងបង្កើតរដ្ឋាភិបាល ប្រជាធិបតេយ្យជាក់ស្តែងបម្រើផលប្រយោជន៍របស់ប្រជាជន។

        បន្តដំណើរការកែទម្រង់

        ចំពោះការដែល លោក Htin Kyaw បានជាប់ឆ្នោតជាប្រធានាធិបតី ប្រជា ជនម៉ីយ៉ាន់ម៉ាក៏ដូចជាសហគមន៍អន្តរជាតិជឿជាក់ ថា ដំណើការកែទម្រង់នឹងត្រូវ
បានបន្តអនុវត្តយ៉ាងខ្លាំងក្លា។​ ដូចប្រធានាធិបតី U Thein Sein ធ្លាប់ប្រកាសថា ដំណើរការកែទម្រង់នៅតែជានិន្នាការ​ស្នូលទោះបីជាគណៈបក្សណាកាន់អំណាចក៏
ដោយ ដោយសារនេះជាផ្លូវតែមួយ គត់សម្រាប់ប្រទេសនេះលើកកំពស់ជីវភាព រស់នៅកែលំអរសុខុមាលភាពសង្គមរបស់ ប្រជាជនប្រកបដោយនិរន្តរភាព ព្រម
ទាំងបង្កើតនិងលើកកំពស់តួនាទីអន្តរជាតិ របស់ខ្លួននាប៉ុន្មានទសវត្សខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ