មហិច្ឆតាទទឺងទទែងមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាអង្កេតរកប្រេង Haiyang Dizhi 8 របស់ចិន បានប្រព្រឹត្តិអំពើរំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅប៉ែកខាងត្បូងនៃសមុទ្រខាងកើត។ 

នេះជាតំបន់ សមុទ្រចំណុះអធិបតេយ្យភាពរបស់វៀតណាមទាំងស្រុង ដែលត្រូវបានកំណត់ យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលវៀត ណាមនិងចិនសុទ្ធតែជាសមាជិកដូចគ្នា។ អំពើនេះរបស់ចិន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់ វៀតណាម ព្រមទាំងដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិផងដែរ។

        តាមមាត្រានានានៃច្បាប់សមុទ្រអន្តរជាតិស្ដីពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខបាន កំណត់ថា សកម្មភាពអង្កេតភូគម្ភសាស្ត្ររបស់នាវា Haiyang Dizhi 8 របស់ចិន នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បានរំលោភលើមាត្រាសឹងតែទាំង អស់ក្នុងអនុសញ្ញាស្ដីពីច្បាប់សមុទ្រដែលចែងពីសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាក់ទិននានា។

        ប្រសិនបើសកម្មភាពនេះគឺសំដៅអង្កេតរកប្រេងនៅ បាតសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម និងក៏ជាតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាមនោះ គឺវាបានរំលោភបំពានលើសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមនៅទីនេះ។ ប្រសិនបើសកម្មភាពអង្កេតនោះគឺសំដៅបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ មិនថា ក្នុងគោលដៅសន្តិភាពដែរឬអត់ទេ គឺវាក៏បានរំលោភបំពានលើយុត្តាធិការរបស់វៀត ណាមនៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនទៅហើយ។

        ចិនមិនមានតំបន់សមុទ្រស្របច្បាប់ណាមួយដែលត្រួតស៊ីគ្នាជាមួយថ្មប៉ប្រះ ទឹក Vanguard Bank របស់វៀតណាម

        ដំបូងបង្អស់ តំបន់ផ្ទះរន្ទា DK 1 ដែលក្នុងនោះមានថ្មប៉ប្រះទឹក Vanguard Bank គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរយៈចម្ងាយ២០០ម៉ាយគិតចាប់តាំងពីខ្សែ បន្ទាត់គោលរបស់វៀតណាម ហើយក៏ជាតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូង វៀតណាមផងដែរ។ នេះជាតំបន់សមុទ្រដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ តំបន់សមុទ្រនេះមិនស្ថិតនៅ ក្នុងជម្លោះជាមួយប្រទេសផ្សេងណាមួយឡើយ ហើយជាពិសេសគឺមិនមានជម្លោះជាមួយ ចិននោះទេ។

        ការដែលចិនគូរខ្សែអណ្ដាតគោ៩កំណាត់ ដែលគ្របដណ្ដប់លើ៦០%នៃតំបន់ សមុទ្ររបស់វៀត ណាម ហើយប្រែក្លាយតំបន់សមុទ្រគ្មានជម្លោះរបស់វៀតណាម ទៅជាតំបន់មានជម្លោះនោះ គឺជាអំពើខុសច្បាប់ទាំងស្រុង ដែលមិនត្រូវបានទទួល ស្គាល់ដោយច្បាប់អន្តរជាតិនោះឡើយ។ សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិស្ដីពីបណ្ដឹងរវាងហ្វីលីពីននិងចិន ជាឯកសារគតិយុត្តអន្តរជាតិមួយដែល បានណែនាំនិងបកស្រាយអនុសញ្ញាឆ្នាំ១៩៨២ បានច្រានចោលខ្សែអណ្ដាតគោ ៩កំណាត់របស់ចិនទាំងស្រុង។ ទោះបីជាចិនមិនចូលរួមការជំនុំជម្រះ ហើយ ប្រកាសថា មិនព្រមទទួលសាលក្រមនោះក្ដី ប៉ុន្តែឯកសារគតិយុត្តនេះនៅតែ មានតម្លៃដដែល។ សាលក្រមនេះបានអះអាងថា ខ្សែអណ្ដាតគោ៩កំណាត់គឺ គ្មានមូលដ្ឋានគតិយុត្ត ក៏ដូចជាគ្មានតម្លៃណាមួយដើម្បីអនុញ្ញាតអោយ ចិនទាម ទារសិទ្ធិធ្វើអាជីវកម្មធនធានធម្មជាតិក្នុងខ្សែអណ្ដាតគោនោះទេ។ ដោយហេតុ នេះ ចិនមិនមានតំបន់សមុទ្រស្របច្បាប់ណាមួយដែលមានជម្លោះជាមួយវៀតណាម នៅតំបន់ផ្ទះរន្ទា DK 1 ដែលក្នុងនោះមានថ្មប៉ប្រះទឹក Vanguard Bank នោះឡើយ។

        សកម្មភាពខុសច្បាប់របស់នាវាចិននៅតំបន់ថ្មប៉ប្រះទឹក Vanguard Bank របស់វៀតណាម ដំបូងបង្អស់គឺសំដៅរារាំងសកម្មភាពរុករកធ្វើអាជីវកម្មប្រេងឧស្ម័ន របស់វៀតណាមនៅតំបន់នេះ។ ការដែលចិនគំរាមកំហែងក៏ដូចជារារាំងវៀត ណាមនិងដៃគូបរទេសនានាធ្វើការរុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំបន់នេះគឺជាអំពើទទឹងទទែងមិនសមហេតុផល។ សកម្មភាពនេះស្ថិតនៅក្នុងយុទ្ធ សាស្ត្ររបស់ចិនសំដៅរារាំងដៃគូអន្តរជាតិទាំងអស់ដែលចង់សហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នជាមួយវៀតណាម។ ការបោះជំហានលើកនេះស្ថិតនៅក្នុងយុទ្ធ សាស្ត្រដ៏យូរអង្វែងរបស់ចិន សំដៅទន្ទ្រានកាន់កាប់សមុទ្រខាងកើតដោយផ្ដាច់ មុខ គ្រប់គ្រងធនធានធម្មជាតិទាំងស្រុងក្នុងខ្សែអណ្ដាតគោ ដែលគ្របដណ្ដប់ ៨០%នៃផ្ទៃទឹកសមុទ្រខាងកើត។

        វៀតណាមខិតខំប្រឹងប្រែងការពារសិទ្ធិអធិបតេយ្យភាព យុត្តាធិការរបស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខយ៉ាងដាច់ខាត

        កាលពីថ្ងៃទី១៩ ខែកក្កដា វៀតណាមបានឡើងសម្លេងសំណូមពរអោយចិន ដកនាវាទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ វៀតណាម បានជួបប្រាស្រ័យជាមួយចិនជាច្រើនលើកច្រើនសារ ហើយផ្ញើរកំណត់ទូត ប្រឆាំងជំទាស់ ដែលសំណូមពរអោយចិនបញ្ឈប់ភ្លាមៗនូវអំពើរំលោភច្បាប់ ដក នាវាទាំងអស់ចេញពីតំបន់សមុទ្ររបស់វៀតណាម គោរពសិទ្ធិអធិបតេយ្យភាព យុត្តាធិការបស់វៀតណាម ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាសន្តិ ភាព ស្ថិរភាពនៅក្នុងតំបន់ផងដែរ។

        តាមការពិតជាក់ស្ដែង នាពេលកន្លងទៅ វៀតណាមបានដំណើរការដោយ ព្រមៗគ្នានូវសន្តិវិធីជាច្រើនដើម្បីដោះស្រាយបញ្ហា ដោយតស៊ូសំណូមពរអោយ ចិនគោរពតំបន់សមុទ្ររបស់វៀតណាម ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដ៏ស្រប ច្បាប់របស់វៀតណាមនៅតំបន់សមុទ្ររបស់ខ្លួន។ កម្លាំងសមត្ថកិច្ចនៅសមុទ្រ របស់វៀតណាមបាននិងកំពុងអនុវត្តអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការប្រកបដោយសន្តិភាព ត្រឹមត្រូវតាមច្បាប់សំដៅការពារតំបន់សមុទ្រ របស់វៀត ណាម។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជនវៀតណាម ក៏ដូចជាសារព័ត៌មាននៃ ប្រទេសនានាក្នុងតំបន់និងលើពិភពលោកបានឡើងសម្លេងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងសកម្មភាពខុសច្បាប់របស់ចិននៅក្នុងតំបនសមុទ្ររបស់វៀតណាម ព្រមទាំងគាំទ្រកម្លាំងប្រតិបត្តិច្បាប់របស់វៀតណាមក្នុងការបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់និង ពិសិដ្ឋរបស់ខ្លួន រួមចំណែកការពារសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ