មហាសន្និបាតប្រជាជនទាំងមូល Tan Trao - ប្រភពដើមនៃរដ្ឋសភាវៀតណាម

(VOV)_នាថ្ងៃទី១៦ សីហាឆ្នាំ ១៩៤៥ មុននឹងពេលវេលាធ្វើកូប្បកម្មក្នុង​ទូទាំងប្រទេស ដណ្ដើមយករដ្ឋអំណាចមហាសន្និបាតប្រជាជនទាំងមូល ត្រូវបានរៀបចំ
ឡើងនៅ Tan Trao (ខេត្ត Tuyen Quang - ភាគខាងជើងវៀតណាម) ​ដោយ​មាន​ការ
ចូលរួមរបស់ដំណាងគ្រប់ស្ថាប័ន ​មជ្ឈដ្ឋាន ជនជាតិ ​គណ​បក្ស​នយោបាយ អង្គការ
ជួយសង្គ្រោះជាតិ និងជនវៀតណាមនៅឯបរទេស។​ មហាសន្និបាតប្រជាជនទាំង
មូល Tan Traoបានបង្ហាញនូវស្មារតីសាមគ្គីភាព​ ឯកភាពរបស់ប្រជាជាតិវៀតណាម 
ប្តេជ្ញាចិត្តធ្វើកូប្បកម្មក្នុងទូទាំងប្រទេស លុបបំបាត់ចោលរបបទាសភាព នឹមជិះជាន់
ត្រួតត្រារបស់អាណានិគមនិយមសក្តិភូមិ បង្កើតគ្រឹះដ្ឋានគតិយុត្តិដើមដំបូងសំរាប់
របបថ្មី។

មហាសន្និបាតប្រជាជនទាំងមូល Tan Trao - ប្រភពដើមនៃរដ្ឋសភាវៀតណាម - ảnh 1
មហាសន្និបាតប្រជាជនទាំងមូល Tan Trao - ប្រភពដើមនៃរដ្ឋសភាវៀតណាម

មហាសន្និបាតប្រជាជនទាំងមូល Tan Trao បានអះអាងនូវការរីកចំរើនដ៏​ធំធេង​
 ក្នុងប្រវត្តិសាស្ត្រតស៊ូ រំដោះប្រទេសជាតិ សមស្របជាមួយនិន្នាការ​អភិវឌ្ឍន៍របស់
មនុស្សលោក បង្ហាញនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ របស់​ប្រទេសឯករាជ្យមួយ
 មានអធិប្បតេយ្យ​ភាព។ ទោះបីជាដំណាងចូលរួមមិន​បានច្រើន​ក្តី​ ប៉ុន្តែ នេះបាន
ចាត់ទុកជាមហាសន្និបាតមានលក្ខណះប្រវត្តិសាស្ត្រ របស់រដ្ឋ​សភាមួយ របស់ស្ថា
ប័នរដ្ឋអំណាចមួយរបស់ប្រទេសវៀតណាម ប្រជាធិបតេយ្យ សាធារណះរដ្ឋ។

          ដំណាងអោយប្រជាជនទាំងមូលសម្រេចទៅលើជោគវាសនាជាតិ

        នៅមហាសន្និបាតលើកនេះ អគ្គលេខាបក្សកម្មុយនីស្តឥណ្ឌូចិន លោក ​Truong
 Chinh បានថ្លែងរបាយការណ៍ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើបញ្ហា​សំខាន់​ចំនួន២
៖ ការធ្វើកូប្បកម្មក្នុងទូទាំងប្រទេស និងជ្រើសតាំងគណៈកម្មាធិការ​ជនជាតិរំដោះ
 ( រដ្ឋាភិបាលបដិវត្តជាបណ្តោះអាសន្ត) ។ បក្សកម្មុយនីស្តឥណ្ឌូចិនបានដឹកនាំមហា
ជនក្រោកឈរឡើង វាយពួកជប៉ុនឈ្លានពាន ដណ្ដើមយករដ្ឋ​អំណាច។ ផ្អែកទៅ
លើមូលដ្ឋាននេះ មហាសន្និបាតបានអនុម័តទៅលើគោលការណ៍របស់បក្ស និង
រណសិរ្យ Viet Minh បំផុសចលនាធ្វើកុប្បកម្មក្នុងទូទាំង​ប្រទេស ​ដឹកនាំប្រជាជន
ក្រោកឈរឡើង បង្កើតរដ្ឋអំណាចពីបាតដៃកងទ័ពជប៉ុន​ឈ្លានពាន ​បង្កើតគណៈ
កម្មាធិការរំដោះជាតិវៀតណាម ​កំណត់អំពីទង់ជាតិ និង​យុទ្ធសាស្ត្រសំខាន់ៗជា
ច្រើនទៀតផង។បន្តជោគជ័យរបស់​មហា​​សន្និបាត​ប្រជាជនទាំងមូល បន្ទាប់ពី
ដណ្តើមបាន ឯករាជ្យ ប្រជាជនវៀតណាម​ដំណើការបោះឆ្នោតសកលនាថ្ងៃទី
 ៦ មករា ឆ្នាំ ១៩៤៦ ប្រកបដោយជោគជ័យ ជ្រើសតាំងរដ្ឋសភាដំបូងរបស់ប្រ
ទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋនិង​កសាងរដ្ឋធម្មនុញ្ញរបស់រដ្ឋ
វៀតណាមឯករាជ្យ។ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក​  Le Van Lan បានចាត់ទុកថា៖​

«មហាសន្និបាតប្រជាជនទាំងមូល Tan Trao គឺជាការប្រសូត្រចេញ​របស់រដ្ឋសភា
 វៀតណាម។ នេះគឺជាលទ្ធផលនៃសតិអារម្មណ៍ហូជីមិញ។ អាស្រ័យដោយសេចក្តី​
សម្រេចដែលត្រូវបានអនុម័តនៅទីនេះ បដិវត្តខែសីហាទទួលបានជោគជ័យ។ ដោយ
ឈរលើមូលដ្ឋាននោះ លោកប្រធានហូជីមិញបានប្រកាសដ៏ច្បាស់លាស់ ថា៖ វៀត
ណាមត្រូវរៀបចំការបោះឆ្នោតសកលរដ្ឋសភាយ៉ាងឆាប់រហ័ស។ ក្រោយរយៈពេល
 ៤ ខែ ប្រព្រឹត្តទៅមហាសន្និបាតប្រជាជនទាំងមូល យើងមាន ការបោះឆ្នោតសកល
និងរដ្ឋសភានីតិកាលទី ១។»

បន្សលទុកមកនូវតំលៃកំលាំងពលំមហាសាមគ្គីជាតិ

មហាសន្និបាតប្រជាជនទាំងមូល Tan Trao មានទ្រង់ទ្រាយប្រវត្តិសាស្ត្រ ដូច
សន្និបាត Dien Hong នៃបដិវត្តន៍។ មហាសន្និបាតប្រជាជនទាំងមូល Tan Trao គឺ
ជាការច្នៃប្រឌិតវិសេសវិសាលរបស់លោកប្រធានហូជីមិញរបស់បក្សនិង រណសិរ្ស
 Viet Minh ក្នុងការពង្រីកឆ័ន្ទៈកំលាំងពលំរបស់ប្រជាជាតិទាំងមូលក្នុង ការតស៊ូប
ដិវត្តន៍​ បើកចេញជ័យជំនះសំរាប់បដិវត្តន៍វៀតណាមក្នុងការតស៊ូ ដណ្តើមឯករាជ្យ
ប្រជាជាតិឯកភាពប្រទេសជាតិកសាងការពារនិងអភិវឌ្ឍន៍ ប្រទេសជាតិ។ មហា
សន្និបាតប្រជាជន Tan Trao ក៏បានបន្សលទុកមកមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លាចំ
ពោះសកម្មភាពរដ្ឋសភានាបច្ចុប្បន្ន។ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung
បានអះអាងថា៖

“ ឆ្លង់កាត់រយៈពេលជិត៧០ឆ្នាំ ពីមហាសន្និបាតប្រជាជនទាំងមូល Tan Trao
 រហូតដល់ការបង្កើតរដ្ឋសភា នីតិកាលទី១ មក រដ្ឋសភាចំនួន១៣នីតិកាល ជាដំ
ណើការពង្រឹងនិងពង្រីកដោយឥតឈប់ឈរដោយផ្លាស់ប្តូរថ្មីនីតិវិធី​និងសកម្ម
ភាព។ រដ្ឋសភាបានពង្រីកតួនាទីជាស្ថាប័នដំណាងជាន់ខ្ពស់បំផុត របស់ប្រជាជន
ស្ថាប័ន​មានអំណាចខ្ពស់បំផុតរបស់រដ្ឋ រួមវិភាកទានជាច្រើន និងសំខាន់ ក្នុងបុព្វ
ហេតុតស៊ូ ​រំដោះជាតិ ឯកភាពប្រទេស កសាងនិងការពារមាតុប្រទេសវៀតណាម។”

ការបង្កើតមហាសន្និបាតប្រជាជនទាំងមូល Tan Trao មុននេះ៧០ឆ្នាំ  ​ជារបតសំ
ខាន់ ក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម។ បណ្ដាតំលៃដែលមហាសន្និបាតប្រ
ជាជនទាំងមូល TanTraoបន្សល់ទុកមក នឹងបានបន្តអនុវត្ត​ក្នុងសកម្ម​ភាព​របស់
រដ្ឋសភាវៀតណាម រួមចំណែកកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ