មហាសន្និបាតលើកទី១៣របស់បក្សបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាម

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅទីក្រុង ហាណូយ បានបន្សល់ទុកនូវសញ្ញាសម្គាល់នៃការផ្លាស់ប្ដូរថ្មីក្នុងការងារកម្មា ភិបាលនិងមាតិការឯកសារ។ តាមការវាយតម្លៃរបស់បណ្ដាប្រតិភូអញ្ជើញចូលរួម មហាសន្និបាតលើកនេះថា លទ្ធផលនៃមហាសន្និបាតបានបង្ហាញនូវទំនួលខុស ត្រូវប្រវត្តិសាស្ត្រដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក្នុងប៉ុន្មានទសវត្សខាងមុខ ដោយដាក់ចេញគោលដៅជាក់លាក់ និងចក្ខុវិស័យយូរអង្វែងរហូតដល់ពាក់កណ្ដាលសតវត្ស។

មហាសន្និបាតលើកទី១៣របស់បក្សបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាម - ảnh 1មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ នៅទីក្រុងហាណូយ។ (រូបថត៖ VGP)
ចក្ខុវិស័យដល់ពាក់កណ្ដាលសតវត្ស
មហាសន្និបាតលើកទី១៣របស់បក្សបានប្រារព្ធធ្វើឡើងក្នុងបរិបទដែល ប្រទេសជាតិកំពុងប្រឈមនឹងឱកាសនិងការសាកល្បងជាច្រើន ហើយមានបញ្ហា យុទ្ធសាស្ត្រថ្មីៗទើបលេចចេញដែលត្រូវការដោះស្រាយ បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើជីវភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក៏ដូចជាពិភពលោក ទាំងមូល។ ក្នុងបរិបទនេះ ឯកសារមហាសន្និបាតបានដាក់ចេញគោលដៅ អភិវឌ្ឍប្រទេសវៀតណាមដល់ឆ្នាំ២០៣០ក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍ ដោយមានឧស្សាហកម្មទំនើបនិងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់។ មហា សន្និបាតបក្សលើកទី១៣ក៏បានសង្កត់ធ្ងន់ទៅលើកត្តាច្នៃប្រឌិតនិងសេចក្ដីប្រាថ្នាអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មីផងដែរ។ លោកTran Hoang Ngan សមាជិកគណៈប្រតិភូទីក្រុងហូជីមិញបានចាត់ទុកថា៖ “បទអន្តរាគមន៍នៅមហាសន្និបាត សុទ្ធតែលើកឡើងបញ្ហាមួយ គឺត្រូវ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មដោយការច្នៃប្រឌិត វិនិយោគលើការ ផ្លាស់ប្ដូរឌីជីថល ឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនផលិតភាពពលកម្ម។ យើងខ្ញុំគិតថា ប្រតិភូម្នាក់ៗសុទ្ធតែបង្ហាញសេចក្ដីប្រាថ្នា និងជំនឿជឿជាក់ទៅ លើយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិនៅពេលអនាគត”។
ចំណុចគួរឲ្យកត់សម្គាល់មួយទៀត គឺមហាសន្និបាតបានឯកភាពវាយតម្លៃ ជាទូទៅថា “ប្រទេសយើងមិនធ្លាប់មានកម្លាំង បុព្វហេតុ ឋានៈនិងកិត្យានុភាពដូច សព្វថ្ងៃឡើយ”។ ប្រការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនវៀតណាម ដោយអះអាងនូវអត្ថន័យដ៏ធំធេង នៃសមិទ្ធផលអភិវឌ្ឍដែល វៀតណាមសម្រេច បាន ហើយបង្កើតឡើងកម្លាំងចលករដើម្បីបន្តបោះជំហានទៅមុខផងដែរ។ លោក Hoang Trung Dung លេខាគណៈកម្មាធិការបក្សខេត្ត Ha Tinh បានឲ្យដឹងថា៖  “មហាសន្និ បាតទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ សេចក្ដីសម្រេច ចិត្តនឹងឈានចូលជីវភាពរស់នៅជាក់ស្ដែងយ៉ាងឆាប់ៗ។ ខ្លឹមសារទាំងអស់ សុទ្ធតែត្រូវបានលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រព័ន្ធ នយោបាយទាំងមូលមានការប្ដេជ្ញាចិត្តខ្ពស់នោះគឺធ្វើយ៉ាងណាលើកកំពស់ជីវ ភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ប្រជាជន”។
មហាសន្និបាតលើកទី១៣របស់បក្សបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់វៀតណាម - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅមហាសន្និបាតលើកទី១៣របស់បក្ស។ (រូបថត៖ TTXVN)
នីតិវិធីពិសេសនៃការជ្រើសរើសថ្នាក់ដឹកនាំ
ការងារកម្មាភិបាលគឺជាខ្លឹមសារដែលមិនថាមហាសន្និបាតណាមួយ ក៏សុទ្ធតែមាន ការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ប្រុងប្រយ័ត្ន មានរបៀបរៀបរយ ដោយឈរលើ ស្មារតីប្រជាធិបតេយ្យ តម្លាភាព សត្យា នុម័ត ដោយសារ “កម្មាភិបាលជាគន្លឹះ នៃកូនសោរ” ព្រមទាំងជាកត្តាដែលសម្រេចលើការអនុវត្តដោយជោគជ័យនូវ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត។ ចំពោះមហាសន្និបាតលើកទី១៣ របស់ បក្ស ការងារត្រៀមរៀបចំកម្មាភិបាល បានដំណើរការចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងរយៈពេលប្រព្រឹត្តទៅមហាសន្និបាត បណ្ដាប្រតិភូបានចំណាយពេលវេលា៣ ថ្ងៃធ្វើការដើម្បីពិភាក្សានិងសម្រេចការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មា ធិការមជ្ឈឹមបក្សនីតិកាលទី១៣ចំនួន២០០រូប។ បន្ទាប់ មក គណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលថ្មីប្រារព្ធធ្វើឡើងសន្និបាតលើកទី១ ដើម្បីបោះឆ្នោតជ្រើស តាំងការិយាល័យនយោបាយ លេខាធិការដ្ឋាន និងអគ្គលេខាបក្ស។ រាល់លទ្ធ ផលពោលខាងលើបានបង្ហាញពីឯកភាពខ្ពស់និងជោគជ័យនៃការងារកម្មាភិ បាលលើកនេះ ដោយមិនទុកឲ្យអ្នកដែលមិនមានបទដ្ឋាន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនសក្តិសម ចូលក្នុងគណៈកម្មាធិការមជ្ឈឹមបក្ស ប៉ុន្តែក៏មិនបំភ្លេចអ្នកដែលពិត ជាមានសីលធម៌ ទេពកោសល្យ និងកិត្យានុភាពក្នុងបក្សនិងក្នុងប្រជាជននោះ ឡើយ។ លោកស្រី Bui Huyen Mai សមាជិកាគណៈប្រតិភូទីក្រុងហាណូយបាន ចែករំលែកថា៖ “មហាសន្និបាតទទួលបានជោគជ័យយ៉ាងពិតប្រាកដ ដោយបានបោះឆ្នោត ជ្រើស រើសបុគ្គលដ៏ឆ្នើមបំផុតដែលមានទាំងប្រាជ្ញាផងនិងឫទ្ធានុភាពផង តំណាង ឲ្យបក្ខជនជាង៥លាននាក់និងប្រជាជនជិត១០០លាននាក់ ដើម្បីរួមគ្នាកសាង មាគ៌ាអភិវឌ្ឍថ្មីសម្រាប់វៀត ណាម”។
ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស កុម្មុយនិស្តវៀតណាមបានបង្ហាញឲ្យឃើញនូវស្មារតីទទួលខុសត្រូវ ប្រពៃណីសាមគ្គី ភាពក្នុងបក្ស។ រាល់ការសម្រេចចិត្តនៃមហាសន្និបាតលើកនេះ នឹងបង្កើតឡើង កម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគតជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ