(VOVworld)-ឬស្សគល់សំខាន់នាំបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥(ថ្ងៃទី១៩សីហា
១៩៤៥) ទទួលបាន ជោគជ័យយ៉ាងឆាប់រហ័សគឺអាស្រ័យដោយសារប្រមូលផ្តុំ
បានប្រជាជនគ្រប់ស្រទាប់ បង្កើតឡើងផែន មហាសាមគ្គីជាតិទាំងមូលក្រោម
ការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។មេរៀននោះ នៅរក្សាដដែលនូវត
ម្លៃក្នុងបរិបទដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ
ជាមួយសហគមន៍អន្តរជាតិ។
|
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc |
ចំពោះមុខរាល់បម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក
នាខែឧសភាឆ្នាំ ១៩៤១ លោកប្រធានហូជីមិញបានអញ្ជើញធ្វើជាអធិបតីសន្និ
បាតមជ្ឈឹមបក្សលើកទី៨នៅ Pac Bo ខេត្ត Cao Bang។នៅក្នុងសន្និបាតនេះ
លោកប្រធានហូជីមិញនិងមជ្ឈឹមបក្សបានផ្លាស់ប្តូរ នូវយុទ្ធសាស្ត្រដោយអះ
អាងថារំដោះជាតិជាភារកិច្ចចម្បងរបស់បដិវត្តន៍វៀតណាមនាគ្រា នោះ។
ពង្រីកកម្លាំងពលំរបស់ប្រជាជាតិទាំងមូល ធ្វើកុបកម្មដណ្តើមរដ្ឋ
អំណាច
យោងតាមទិសដៅនៃយុទ្ធសាស្ត្រនោះ បក្សកុម្មុយនិស្តវៀតណាមនិង
លោកប្រធាន ហូជីមិញបានផ្លាស់ប្តូរទិសដៅឲ្យក្លាយទៅជាការធ្វើកុបកម្មរបស់
ប្រជាជនទាំងមូលនិងពង្រីក កម្លាំងពលំរបស់ប្រជាជាតិទាំងមូល។ រណសិរ្ស
Viet Minh បានបង្កើតឡើងដោយមានគណៈកម្មការលើទូទាំងប្រទេស បង្កើត
ឡើងចលនាតស៊ូយ៉ាងខ្លាំងក្លាសំដៅត្រៀមរៀបចំឲ្យកុបកម្ម ដណ្តើមរដ្ឋអំ
ណាច។សាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc អតីតនាយកវិទ្យាស្ថាន
ស្រាវជ្រាវ ប្រវត្តិសាស្ត្របក្សនៃបណ្ឌិតសភានយោបាយជាតិហូជីមិញធ្វើ
ការវិភាគថា៖
“នៅក្នុងសេចក្តីអំពាវនាវការធ្វើកុប្បកម្មទាំងស្រុងដណ្តើមរដ្ឋអំណាច
នោះ លោកប្រធាន ហូជីមិញបានថ្លែងថា សូមប្រជាជាតិទាំងមូលក្រោកឈ
រឡើង យកកម្លាំងរបស់ខ្លួនដើម្បី រំដោះខ្លួន។ រំដោះឲ្យខ្លួនបានជោគជ័យគឺ
ដោយសារគោលមាគ៌ាដឹកនាំរបស់បក្ស ប៉ុន្តែទន្ទឹម ជាមួយនោះក៏ដោយសារ
ប្រមូលផ្តុំកម្លាំងពលំរបស់រណសិរ្ស Viet Minh ផងដែរ”។
|
លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម |
ក្រមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ តាមរយៈរណសិរ្ស
Viet Minh នោះ កម្លាំងសាមគ្គីជាង២០លាននាក់ជាជនរួមជាតិវៀតណាមគ្រប់
វណ្ណៈបានបំផ្លាញ់ចោលរបប ត្រួតត្រារបស់អាណានិគមនិងរបបសក្តិភូមិ
ដណ្តើមរដ្ឋអំណាចជូនប្រជាជន។បដិវត្តន៍ខែ សីហាបានប្រព្រឹត្តទៅក្នុងរយៈ
ពេល១៥ថ្ងៃប៉ុន្តែទទួលបានជោគជ័យជាស្ថាពរ។
មេរៀនអំពីការពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីប្រជាជាតិទាំង
មូល
រយៈពេល៧១ឆ្នាំបន្ទាប់ពីជ័យជំនះមហិមារបស់បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥
មក វៀត ណាមបានបោះជំហានគួរឲ្យកត់សម្គាល់ក្នុងបុព្វហេតុកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏ត្រូវប្រឈមមុខជាមួយ
ការសាកល្បងមិនតិចដែរ នោះគឺ ការប្រឆាំងរបស់អានុភាពអមិត្ត ស្ថានភាពអន់
ខ្សោយអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ និង របៀបរស់នៅរបស់បក្ខជន
មួយផ្នែក។ ប្រការទាំងអស់នេះ ជាការសាកល្បងធំចំពោះផែនមហាសាមគ្គីក្នុង
បក្សនិងក្នុងផែនមហាសាមគ្គីប្រជាជាតិទាំងមូល។ ការពិតជាក់ស្តែងនោះ បាន
ទាមទារឲ្យបក្សកុម្មុយនិស្តវៀតណាមបន្តពង្រីកនូវមេរៀនដ៏ឧត្តងឧត្តមរបស់បដិ
វត្តន៍ខែ សីហា ជាពិសេសគឺមេរៀនអំពីការពង្រឹងនិងពង្រីកកម្លាំងពលំសាមគ្គី
ប្រជាជាតិទាំងមូល។ លោក Pham The Duyet អតីតប្រធានគណៈកម្មាធិការរណ
សិរ្សមាតុភូមិវៀតណាមបានចាត់ ទុកថា៖
“ជាងពេលណាៗទាំងអស់ ចង់ពង្រីកកម្លាំងពលំសាមគ្គីប្រជាជាតិទាំងមូល
នោះគឺបក្ស ត្រូវសាមគ្គីភាពនិងធ្វើជាគំរូសម្រាប់ប្រជាជន។ប្រជាជនទាមទារឲ្យ
បក្សត្រូវអនុវត្តឲ្យបាននូវ គោលមាគ៌ានិងសេចក្តីសម្រេចចិត្តដែលបានដាក់
ចេញ។ធ្វើបានល្អប្រការនេះ ទើបពង្រីក បានកម្លាំងពលំផែនមហាសាមគ្គីដើម្បី
អនុវត្តប្រកបដោយជោគជ័យបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយ
កម្មប្រទេសជាតិ”។
|
សាស្ត្រចារ្យរង បណ្ឌិត Pham Xuan Hang |
សាស្ត្រចារ្យរង បណ្ឌិត Pham Xuan Hang នៅសកលវិទ្យាល័យសង្គម
សាស្ត្រនិង មនុស្សសាស្ត្របានឲ្យដឹងថា បុព្វហេតុបដិវត្តន៍វៀតណាមដោយ
បក្សកុម្មុយនិស្តវៀតណាម ដឹកនាំនោះគឺមិនអាចបំបែកចេញពីការគាំទ្រនិង
រួមចំណែករបស់ប្រជាជនឡើយ។លោក ឲ្យដឹងថែមទៀតថា៖
“បើចង់លើកទឹកចិត្តកម្លាំងពលំរបស់ប្រជាជាតិទាំងមូលក្នុងដំណាក់កាល
បច្ចុប្បន្នគឺ បក្សត្រូវសម្របខ្លួនចូលជាមួយរណសិរ្សដូចគ្រាតស៊ូមុននេះ ធ្វើជាក
ត្តានៃផែនមហា សាមគ្គីប្រជាជាតិទាំងមូល ហើយកម្លាំងពលំផែនមហាសាមគ្គី
ជាតិទាំងមូលនឹងសម្រេចនូវ បញ្ហាកសាងកម្លាំងពលំជាតិ។ ឥឡូវជាពេលវេលា
សម្រាប់បក្សសម្តែងនូវតួនាទីរបស់ខ្លួន គឺត្រូវសាមគ្គីប្រជាជាតិទាំងមូល ”។
ប្រវត្តិសាស្ត្រជាតិបានបញ្ជាក់ជាក់ស្តែងថា ទោះបីស្ថិតក្នុងកាលៈទេសៈ
ណាក៏ដោយ ជួបការលំបាកសាកល្បងណាក៏ដោយ ប៉ុន្តែ សាមគ្គីភាព ការស្រុះ
ចិត្តគំនិតរបស់ប្រជាជន ក្រមការដឹកនាំរបស់បក្សជាកម្លាំងពលំធំធេងបំផុត
ដើម្បីប្រទេសជាតិជំនះពុះពាររាល់ការ លំបាកសាកល្បង។ក្រោមការដឹកនាំ
របស់បក្ស ផែនមហាសាមគ្គី ឯកភាពរបស់ប្រជាជន វៀតណាម៩០លាននាក់
ក្នុងប្រទេសនិង៤,៥លាននាក់នៅឯបរទេសនឹងជាប្រភពកម្លាំងពលំ ដ៏ធំធេងសម្រាប់វៀតណាមបោះជំហានរឹងមាំលើផ្លូវកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕