មហាសាមគ្គីជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិ

(VOVWORLD) - ថ្ងៃទី ១៨ ខែវិច្ឆិកា រណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៩០ ឆ្នាំនៃការបង្កើត  (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២០) ។ ក្នុងកំណាត់ផ្លូវ ៩០ នៃការកកើតនិងអភិវឌ្ឍន៍នោះ រណសិរ្សមាតុភូមិ វៀតណាមបាន ក្លាយទៅជាមជ្ឈមណ្ឌលសាមគ្គីភាព បំផុសកម្លាំងសម្រាប់ប្រជាជាតិទាំងមូល បង្កើតបុព្វបទដ៏សំខាន់ ដើម្បីអនុវត្តភារកិច្ចបដិវត្តប្រកបដោយជោគជ័យ ដែលក្នុងនោះមានភារកិច្ចសមាហរណកម្មអន្តរជាតិផងដែរ។

សញ្ញាសម្គាល់នៃមហាសាមគ្គីជាតិក្នុងការធ្វើសមាហរណកម្មអន្តរជាតិ

សមាហរណកម្មអន្តរជាតិគឺជានិន្នាការដ៏ធំធេងក្នុងការអភិវឌ្ឍរបស់ពិភពលោកទំនើប។ ចំណែកវៀតណាមវិញ ការធ្វើសមាហរណកម្មអន្តរជាតិ គឺជាកត្តាសម្រេចកំណត់ជាយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់ជាមួយនឹងតម្រូវការអភិវឌ្ឍន៍ផ្ទៃក្នុងប្រទេសជាតិ និងផ្តើមចេញពីការផ្លាស់ប្តូរបរិយាកាសអន្តរជាតិ។ ចាប់តាំងពីប្រទេសដែលរងការហ៊ុំព័ទ្ធ បទដាក់ទណ្ឌកម្មមក នាបច្ចុប្បន្នវៀតណាមបានបង្កើតទំនាក់ទំនងកិច្ចការបរទេសបើកចំហជាមួយប្រទេសជាសមាជិកចំនួន ១៨៩/១៩៣ នៃអង្គការសហប្រជាជាតិ។ វៀតណាមបានកសាងបណ្តាញដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ក្នុងនោះមានប្រទេសអភិវឌ្ឍន៍ទាំងអស់ព្រមទាំងបង្កើតទំនាក់ទំនងជាមួយប្រទេសចំនួន  ១៧/២០ នៃ G-២០ និងប្រទេសអាស៊ានទាំងអស់ផងដែរ។ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពីខឿនសេដ្ឋកិច្ចអោបក្រសោបមួយ នាបច្ចុប្បន្ននេះ វៀតណាមបានក្លាយជាផ្នែកសំខាន់មួយក្នុងបណ្តាញតភ្ចាប់សេដ្ឋកិច្ចសកល លោកដ៏ធំទូលាយ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ចំនួន ១៦ ក្នុងនោះមានទាំង FTA ជំនាន់ថ្មីដូចជា CPTPP និង EVFTA ជាមួយនឹងដៃគូចំនួន ៦៥ ដែលជាខឿនសេដ្ឋកិច្ចឈានមុខគេនៅលើពិភពលោក។ វៀតណាមលរួមយ៉ាងសកម្ម និងមានគំនិតផ្តួចផ្តើមជាច្រើន ហើយចូលរួមចំណែកជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងតំបន់និងពិភពលោក។

ក្នុងសមិទ្ធិផលធ្វើសមាហរណកម្មរួមរបស់ប្រទេសជាតិ គឺមានការចូលរួមវិភាគទានដ៏ធំធេងរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងតួនាទីប្រមូលផ្តុំកម្លាំង កៀរគរការគាំទ្រពីប្រជាជនគ្រប់ស្រទាប់ របស់ប្រជាជននៅក្នុង និងក្រៅប្រទេស ក៏ដួចជាឆ្លៀតយកការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិផងដែរ។ ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានឲ្យដឹងថា៖ “រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានធ្វើការចលនាប្រជាជន អនុវត្តន៍គោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។ បណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ ដែលត្រូវបាន រណសិរ្សមាតុភូមិបំផុសឡើង គឺសុទ្ធតែទទួលបានការស្រុះចិត្តគំនិត និងគាំទ្រពីសំណាក់ប្រជាជនទាំងមូល។ ទន្ទឹមនឹងនេះ រណសិរ្សក៏បានពង្រីកសកម្មភាពកិច្ចការបរទេសរវាងប្រជាជន ជាមួយប្រជាជន រួមចំណែក ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជននៃបណ្ដាប្រទេសនៅលើពិភពលោក ជាពិសេសគឺប្រទេសដែលមានទំនាក់ទំនងជាប្រពៃណីជាមួយប្រទេសយើងផងដែរ”។

មហាសាមគ្គីជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ថ្លែងនៅពិធីមីទ្ទិញ។
(រូបថត៖ VOV)

នៅក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី ៩០ ទិវាបង្កើតរណសិរ្សនាព្រឹកថ្ងៃទី ១៨ ខែខែវិច្ឆិកានោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា៖ “សកម្មភាពកិច្ចការបរទេសរវាងប្រជាជនជាមួយប្រជាជនរបស់រណសិរ្សគ្រប់ជាន់ថ្នាក់គឺកាន់តែត្រូវបានផ្ដោតសំខាន់ ដោយបានពង្រីកមូលដ្ឋាន វិស័យ មុខសញ្ញា រួមចំណែកអនុវត្តបនីយកម្មគោលការណ៍ គោលមាគ៌ាការពាររឹងមាំឯករាជ្យភាព អធិបតេយ្យភាព ពហុភាគីនិយម ធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ធ្វើជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត ហើយជាសមាជិកដ៏សកម្មរបស់សហគមន៍អន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។

សាមគ្គីជាតិ ក្នុងបរិបទថ្មី

ក្នុងបរិបទ ដែលស្ថានភាពសន្តិសុខ នយោបាយនៅលើពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងឆាប់រហ័សដ៏ស្មុគស្មាញ បណ្ដាប្រទេសមហាអំណាចបានបង្កើនការប្រកួតប្រជែងយុទ្ធសាស្ត្រ ហើយជំលោះអធិបតេយ្យភាពព្រំដែន កោះសមុទ្រមានការវិវឌ្ឍដ៏ស្មុគស្មាញ គឺទាមទារអោយមានសាមគ្គីភាព ការស្រុះចិត្តគំនិតជាធ្លុងមួយ រួមកម្លាំងកាយចិត្តរបស់ប្រជាជនទាំងមូល ដើម្បីជំនះពុះពារលើការសាកល្បង និងអភិវឌ្ឍន៍ប្រទេសជាតិ។  រណសិរ្សមាតុភូមិវៀតណាមបន្តបេសកកម្មសាមគ្គីជាតិ បង្ករាល់លក្ខណៈងាយស្រួលសម្រាប់ប្រជាជនចូលរួមចំណែកក្នុងបុព្វហេតុរួម។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអះអាងថា៖ “រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បន្តពង្រឹងការផ្លាស់ប្តូរថ្មីនូវខ្លឹមសារនិងបែបផែនប្រតិបត្តិការ បង្កើតការប្តេជ្ញាចិត្តថ្មី ស្មារតីថ្មីសម្រាប់ប្រជាជនគ្រប់ស្រទាប់ ជនរួមជាតិនៅក្នុងនិងក្រៅប្រទេស ដើម្បីរួមកម្លាំងកាយចិត្តជំនះពុះពារលើការលំបាក។ ដោយមានជំនឿយ៉ាងមុតមាំលើកម្លាំងមហា សាមគ្គីជាតិ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសជាតិនឹងជំនះរាល់ការលំបាក ឆ្ពោះទៅមាគ៌ាអភិវឌ្ឍន៍ដើម្បីគោលដៅ “ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអរិយធម៌” ។

ក្នុងកំឡុងពេលធ្វើសមាហរណកម្ម ក្រោមដំបូល រណសិរ្សមាតុភូមិវៀតណាមស្មារតី សាមគ្គីភាព ការស្រុះចិត្តគំនិតរបស់សង្គមទាំងមូលត្រូវបានពង្រីកជាបន្ត ហើយក្លាយទៅជាបុព្វបទ សម្រាប់ប្រជាជាតិបន្តបោះជំហានឆ្ពោះទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ