មហាសាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម

(VOV)_របាយការណ៍នយោបាយនៅមហាសន្និបាត បក្សកម្មុយនីស្តវៀតណាម
 នីតិកាលទី១២បានអះអាងថា៖ មហាសាមគ្គីជាតិ ជាគោលមាគា៍យុទ្ធ​សាស្ត្ររបស់បដិវត្តន៍វៀតណាម ជាកម្លាំងចលករ និងជាប្រភពកម្លាំងដ៏ធំធេងក្នុងការកសាង 
និងការពារមាតុប្រទេស។ កម្មាភិបាល បក្ខជន និងប្រជាជនក្នុងទូទាំងប្រទេសមានគោលបំណងថា៖ បក្សបន្តពង្រឹងនិងពង្រីកបណ្ដាបទពិសោធន៍ អំពីមហាសាមគ្គី
ជាតិ បង្ហាញតួនាទីជាមុខព្រួញ របស់ផែនមហាសាមគ្គីជាតិ ក្នុង​សភាពការណ៍ថ្មី។

មហាសាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម - ảnh 1
មហាសាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម

          ចាប់តាំងពីពេលបានបក្សកម្មុយនីស្ត​វៀតណាមដឹកនាំបដិវត្តន៍មក កម្លាំងម
ហាសាមគ្គីជាតិ​ត្រូវ​បានពង្រឹងនិងពង្រីកជានិច្ច ដោយមានការរួមផ្សុំរវាងប្រពៃណី
ដ៏ថ្លៃថ្នូ របស់​ប្រទេសជាតិ និងការកំណត់ទិសដៅវិទ្យាសាស្ត្រ របស់លិទ្ធិ Mac-Lenin
និង​សតិអារម្មណ៍លោកប្រធានហូជីមិញ អំពី​មហាសាមគ្គីជាតិ។ លោក Pham The
 Duyet អតីតប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បាន​ចាត់
ទុកថា៖ បក្សកម្មុយនីស្តវៀតណាម និងលោកប្រធានហូជីមិញ បានបង្កើត​ចំណង
សាមគ្គី រវាងប្រជាជនគ្រប់ស្រទាប់  កសាងកម្លាំងពលំ  បង្កើតឡើងជ័យ​ជំនះ​ដ៏ត្រ
ចះត្រចង់ក្នុងការតស៊ូប្រឆាំងបារាំងនិងអាមេរិក សង្គ្រោះជាតិ។​ ក្នុងបុព្វ​ហេតុឧស្សា
ហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ និងធ្វើសមាហរណ​កម្មអន្តរជាតិ នា
បច្ចុប្បន្ន បានដាក់ចេញសំណូមពរថ្មី ចំពោះការកសាងផែនមហាសាមគ្គីជាតិ។ ដូ
ច្នេះ បក្សត្រូវបន្តលើកកំពស់ទង់មហាសាមគ្គីជាតិ។ លោក​ Pham The Duyet បាន
អះអាងថា៖

          “ ខ្ញុំគិតថា ប្រសិនបើពង្រីកបានកម្លាំងមហាសាមគ្គីជាតិ គឺបក្សត្រូវសាមគ្គី ​
មជ្ឈឹមត្រូវសាមគ្គី ត្រូវធ្វើជាគំរូសំរាប់ប្រជាជន។ ប្រជាជនទាមទារអោយបក្សកម្មុយ
នីស្តវៀតណាមអនុវត្តអោយបានគោលមាគា៍ សេចក្ដីសម្រេចចិត្តដែលបានដាក់
ចេញ។ ​ធ្វើបានល្អប្រការទាំងនេះ គឺទើបយើងបន្តពង្រីកបានកម្លាំងមហាសាមគ្គី
​ជាតិ​ ហើយបន្តអនុវត្តបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេស​
ជាតិ និងធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ។”

មហាសាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម - ảnh 2
មហាសាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម

ពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីជាតិ របស់ប្រជាជាតិទាំងមូល ជាខ្លឹមសារសំខាន់ ក្នុងគោលមាគា៍បដិវត្តន៍ របស់បក្ស ក្នុងរយៈពេលជាង៨៥ឆ្នាំកន្លងទៅ។
 របាយការណ៍នយោបាយរបស់មហាសន្និបាតបក្ស ទី១២ ក៏បានអះអាងថា៖ មហា
សាមគ្គីជាតិជាគោលមាគា៍យុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម ជាកម្លាំង​ចលករ 
និងប្រភពកម្លាំងខ្លាំងក្លា ក្នុងការកសាងនិងការពារមាតុប្រទេសជាតិ។ សាស្ត្រាចារ្យ
រង  បណ្ឌិត Pham Xuan Hang មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គម​សាស្ត្រ​ និងមនុស្សសាស្ត្រ នៃសកលវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា៖ 

          “ លើកទឹកចិត្តបានកម្លាំងពលំរបស់ប្រជាជនទាំងមូល ក្នុងដំណាក់កាលនា​បច្ចុ
ប្បន្ន​ គឺបក្សត្រូវពង្រីកបានកម្លាំងដូចជាក្នុងដំណាក់កាលតស៊ូប្រឆាំងការពារ​ប្រទេស
ជាតិ ធ្វើជាមុខព្រួញក្នុងផែនមហាសាមគ្គីជាតិ។ កម្លាំងផែនមហាសាមគ្គីជាតិនឹង
បង្កើតឡើងកម្លាំងពលំរបស់ប្រទេសជាតិ។ នាពេលនេះ បក្សត្រូវបង្ហាញនូវតួនាទី
របស់ខ្លួន ត្រូវសាមគ្កីភាព មុនបង្អស់ត្រូវជាមុខព្រួញក្នុងផែនមហាសាមគ្គី​ជាតិ។”

          របាយការណ៍នយោបាយ របស់មហាសន្និបាត ទី១២ របស់បក្សកម្មុយនីស្តវៀត
ណាម បានលើកច្បាស់ថា៖ មហាសាមគ្គីជាតិត្រូវផ្អែកទៅលើគ្រឹះដ្ឋាន​សម្រប
សម្រួលផលប្រយោជន៍ រវាងសមាសមាត្រក្នុងសង្គម ការពារសិទ្ធិនិង​ផលប្រ
យោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ប្រជាជន លើកស្ទួយជីវភាពរស់នៅ​របស់ប្រជា
ជនទាំងខាងស្មារតីនិងសម្ភារះជានិច្ច។ គ្រប់គោលមាគា៍ គោលការណ៍របស់បក្ស
 គោលនយោបាយច្បាប់របស់រដ្ឋ សុទ្ធតែដើម្បីផលប្រយោជន៍របស់​ប្រជាជន។ ​​

          ដោយមានទំនុកទុកចិត្ត ចំពោះការផ្លាស់ប្តូរថ្មី និង​រការដឹកនាំប្រកបដោយ​គតិ
បណ្ឌិត​របស់​បក្ស ចំពោះអនាគតរបស់ប្រទេសជាតិ ​ប្រជាជនគ្រប់ស្រទាប់​មាន​គោលបំណងថា៖ មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ ​កម្លាំង
ការដឹកនាំប្រកបដោយគតិបណ្ឌិតត្រូវបានពង្រឹងនិងពង្រីក។ ដូច្នេះ ប្រជាជនទាំង
មូល យុទ្ធជនទាំងមូល នឹងរួមកម្លាំងកាយចិត្ត ជាមួយបក្ស ជាមួយរដ្ឋ ​ពង្រីកកម្លាំង
 ឆ្លៀតយកឱកាស ឆ្លងកាត់រាល់ការកំបាក់លំបិន អនុវត្ត​គ្រប់ភារកិច្ច​ប្រកបដោយ
ជោគជ័យអំពីសេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កសាងនិងការពារប្រទេសវៀតណាម សម្បូរធូធារ ខ្លាំងមាំមួន និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ