យកចិត្តទុកដាក់ជួយឧបត្ថម្ភជនជាតិភាគតិចក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩

(VOVWORLD) - ជំងឺរាតត្បាតកូវីដ -១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក្នុងនោះមានទាំង ជនរួមជាតិជាជនជាតិភាគតិចផងដែរ។ ក្នុងបរិបទនោះ ការយកចិត្តទុកដាក់និងការផ្តល់ជំនួយទាន់ពេលវេលារបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់បានជួយឲ្យប្រជាជន មានស្ថិរភាពក្នុងការរស់នៅនិងស្តារផលិតកម្មឡើងវិញ។

យកចិត្តទុកដាក់ជួយឧបត្ថម្ភជនជាតិភាគតិចក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩ - ảnh 1ការលើកកម្ពស់ការយល់ដឹងអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ក្នុងចំណោមជនជាតិភាគតិចនៅទីរួមខេត្ត Nghĩa Lo ខេត្ត Yen Bai (រូបថត៖ danvan.vn)

ក្នុងបរិបទត្រូវប្រឈមមុខនឹងការលំបាក ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គោលនយោបាយជាច្រើនសម្រាប់ជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច ត្រូវបានផ្សព្វ ផ្សាយ ហើយទន្ទឹមជាមួយគ្នានោះ ការអនុវត្តគោលនយោបាយទាំងនោះប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវតាមមុខសញ្ញាត្រូវការ ដើម្បីប្រជាជនទាំងអស់គ្នា អាចឆ្លងផុតការលំបាកលំបិននាគ្រាមានជំងឺរាតត្បាតនេះ។

ផ្តល់ជំនួយដោយម្ចាស់ការសម្រាប់ជួយជនរួមជាតិបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

ចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ការងារផ្សព្វផ្សាយព័ត៌មានទៅកាន់ជនរួមជាតិជាជនជាតិភាគតិចត្រូវបានធ្វើឡើងតាមទម្រង់ដែលអាចបត់បែនបាននិងសមស្រប។ កាសែតនិងទស្សនាវដ្តីជាច្រើនដែលផ្សព្វផ្សាយអំពីការងារបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានផ្តល់ជូនជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដែលមានការលំបាកពិសេស។ ព័ត៌មាននិងអត្ថបទរាប់រយទាក់ទងនឹងការរីករាលដាលនៃជំងឺត្រូវបានឆ្លុះបញ្ចាំង នៅលើទំព័រកាសែតនិងទស្សនាវដ្តី។ ស្ថានីយ៍ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាមក៏បានបង្កើនប្រេកង់នៃការផ្សាយលើប្រធានបទអំពីការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ ជាភាសាជនជាតិភាគតិច ដោយមានវីដេអូឃ្លីបផ្សព្វផ្សាយចំនួន ៤៥០, ព័ត៌មានចំនួន ៦៥០, អត្ថបទព័ត៌មាន, ប្រធានបទពិសេសចំនួន ៤០ និងរឿងខ្លីចំនួន ២០។ តាមរយៈការផ្សព្វផ្សាយក្រោមទម្រង់ផ្សេងៗ ស្ថាប័នសារព័ត៌មានបានជួយឲ្យជនរួមជាតិ ក្តាប់ជាប់កាន់តែច្បាស់អំពីស្ថានភាពជំងឺរាតត្បាតនិងវិធានការបង្ការដើម្បីអនុវត្តន៍ដោយសកម្មនិងស្ម័គ្រចិត្ត រួមចំណែក មិនឱ្យមានភាពស្មុគស្មាញនៃជំងឺកើតមានឡើងនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំទាល់តែសោះ។

ដើម្បីរកឱ្យឃើញទាន់ពេលវេលានិងតាមដានឱ្យទាន់ពេលវេលានូវជំងឺរាតត្បាតនេះ  តំបន់ជាច្រើនបានយកសំណាកធ្វើតេស្តរកវីរុស SARS-CoV-2  នៅគ្រប់ភូមិ ឃុំ ដែលជនរួមជាតិជនជាតិដើមភាគតិចកំពុងរស់នៅ។ លោក Trinh Quang Tri នាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត Dak Lak បាន ឲ្យដឹង ថា៖ “ភូមិខ្លះដែលស្ថិតនៅក្រោមការបិទខ្ទប់ នឹងធ្វើតេស្តប្រជាជនទាំងអស់នៅក្នុងភូមិតាមរយៈការធ្វើតេស្ត  RT PCR,  ហើយកន្លែងដែលគ្មានករណីឆ្លង នឹងធ្វើតេស្តដោយចៃដន្យក្នុងគ្រួសារនីមួយៗ។ អាស្រ័យលើស្ថានភាពជំងឺរាតត្បាតរបស់តំបន់ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនឹងសម្របសម្រួលជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដើម្បីកំណត់ការធ្វើតេស្តរហ័សឬតេស្ត RT-PCR ផងដែរ”។

រួមជាមួយការធ្វើតេស្ត ខេត្តនិងទីក្រុងជាច្រើនបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ជនជាតិភាគតិចក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ លើសពីនេះទៅទៀត អង្គភាព អង្គការនិងបុគ្គលជាច្រើន ថែមទាំងបានសម្របសម្រួលផ្តល់ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនិងផ្តល់អំណោយដល់មុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិចទៀតទផង។

យកចិត្តទុកដាក់ជួយឧបត្ថម្ភជនជាតិភាគតិចក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ -១៩ - ảnh 2រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh (រូបថត៖ quochoi.vn)

ផ្តោតការយកចិត្តទុកដាក់ចំពោះជនជាតិភាគតិចដែលឆ្លងកូវីដ ១៩

ដោយសារតម្រូវការជីវភាពរស់នៅ ជនរួមជាតិជនជាតិភាគតិចជាច្រើនបានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីស្វែងរកការងារធ្វើនៅតាមខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។ យោងតាមរបាយការណ៍បឋម របស់គណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ នៃគណៈកម្មាធិការជនជាតិថា គិតត្រឹមថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ១ ខែកញ្ញា មានជនជាតិភាគតិចជាង ៣.៣០០ នាក់បានឆ្លងជំងឺកូវីដ ១៩។ ចំពោះមុខស្ថានភាពជាក់ស្តែងនេះ នៅដើមខែកញ្ញាឆ្នាំ ២០២១ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh  បានសម្រេចចិត្តផ្តល់ជំនួយឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៣០០ គ្រួសារ ដែលមានស្ថានភាពលំបាក និងសិស្សនៃសាលាត្រៀមសាកលវិទ្យាល័យនៅទីក្រុងហូជីមិញដែលត្រូវបានឆ្លងជំងឺកូវីដ -១៩ ដោយចំនួនឧបត្ថម្ភសរុបសម្រាប់វគ្គទី១នេះគឺ ចំនួន ៤៧០ លានដុង។ ហើយគណៈកម្មាធិការកំពុងរៀបចំដើម្បីផ្តល់ជំនួយឧបត្ថម្ភវគ្គទី២ ដល់ជនជាតិភាគតិចទាំងអស់ដែលឆ្លងជំងឺកូវីដ ១៩។ ទាំងនេះគឺជាប្រភពនៃការលើកទឹកចិត្តទាន់ពេលវេលាសម្រាប់បងប្អូនជនជាតិភាគតិចដែលជួបការលំបាកក្នុងការឆ្លងជំងឺកូវីដ -១៩ រួមចំណែកក្នុងការជួយឲ្យប្រជាជនឱ្យមានសុវត្ថិភាពក្នុងការព្យាបាលនិងខិតខំជំនះការលំបាកនាពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh បានបញ្ជាក់ថា ភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតែមានសារៈសំខាន់ខ្លាំងក្លា ដោយដើរទន្ទឹមនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ផងដែរ តាមនោះ ធ្វើដូចម្តេចដើម្បីធានាជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចឲ្យបានល្អបំផុត។ លោក Hau A Lenh អញ្ជើញមានប្រសាសន៍ថា៖ “គណៈកម្មាធិការនឹងរួមជាមួយក្រសួង មន្ទីរ សាខានិងមូលដ្ឋានដើម្បីបន្តអនុវត្តន៍គោលនយោបាយជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លើសពីនេះទៅទៀត យើងនឹងក្តាប់បានយ៉ាងម៉ឺងម៉ាត់នូវស្ថានភាពនៅក្នុងតំបន់ជនជាតិភាគតិច ទាំងជីវភាពរស់នៅ ការលំបាកនិងភាពខ្វះខាត រួមទាំងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដើម្បីសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចដោះស្រាយបញ្ហាបានទាន់ពេលវេលា”។

ការយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់ជនជាតិភាគតិចតែងតែជាគោលនយោបាយសមស្របរបស់បក្សនិងរដ្ឋវៀតណាម។ ក្នុងកាលៈទេសៈណាក៏ដោយ រដ្ឋវៀតណាមក៏តែងតែបែងចែកប្រភពធនធានសមស្របដើម្បីធានាបាននូវជីវភាពរស់នៅទាំងខាងស្មារតីនិងខាងសម្ភារៈសម្រាប់ប្រជាជនគ្រប់រូប។ ប្រការនេះកាន់តែបានបង្ហាញយ៉ាងច្បាស់ ក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាត្បាតកូវីដ ១៩៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ