យុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំវៀតណាម-ការតស៊ូមិនចេះនឿយហត់។

យុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំវៀតណាម-ការតស៊ូមិនចេះនឿយហត់។ - ảnh 1
វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong រួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin ក្នុងការតស៊ូទាមទាយុត្តិធម៍។ (vi.wikipedia.org)



        VOV-នាបច្ចុប្បន្នលើទូទាំងប្រទេសមានជនជាង៣លាននាក់ត្រូវមានជំងឺ១រឺ​ជំងឺជាច្រើនទាក់ទិនដល់ជាតិគីមីពុលព័រលឿងទុំ-Dioxin សម្រាលកូនមានសារ
ពាង្គកាយ​ចំឡែកនិងស្ទើរតែទាំងអស់ដែលមានស្ថានភាពលំបាកលំបិនណាស់។ ជនរាប់ពាន់នាក់ត្រូវ​ស្លាប់ ជនរាប់ពាន់នាក់ទៀតគ្មានសិទ្ធិធ្វើជាឪពុកម្ដាយមានកូន​ទារករាប់ពាន់នាក់ប្រសូត្រឡើងគ្មានសិទ្ធិបាន​រស់រានមានជីវិត។ ជាវេជ្ជបណ្ឌិតផ្នែក
សម្ភធមួយរូបដែលធ្វើការក្នុងរយៈពេលជាង៤០ឆ្នាំនៅមន្ទីពេទ្យ Tu Du ទីក្រុង
ហូជីមិញ វេជ្ជបណ្ឌិត Nguyen Thi Ngoc Phuong បានសង្កេតឃើញ​ករណី​ដើមដំបូង
របស់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin កាលពីឆ្នាំ​១៩៦៥។ បណ្ដា
រូបភាពនោះជានិច្ចកាលដិតជាប់ក្នុងដួងចិត្ត ធ្វើឲ្យវេជ្ជបណ្ឌិត Nguyen Thi Ngoc
Phuong ប្តេជ្ញាចិត្តស្រាវជ្រាវ រួមដំណើរជាមួយជនរងគ្រោះ​ដោយ​ជាតិគីមីពុលព័រ
លឿងទុំ-Dioxin ក្នុងការតស៊ូទាមទាយុត្តិធម៍។ តាំងពីឆ្នាំ​១៩៨៧​មក លោកស្រីបាន
ទៅរាយការណ៍ស្ថានភាពនេះនៅបណ្ដាសន្និសីទវេជ្ជ​សាស្ត្រអន្តរជាតិ។ នាពេលថ្មី
នេះ​ក្រៅពីការចូលរួមផ្ទាល់ពិធីរាយការណ៍ចំនួន២​លើក​នៅអាមេរិក​វេជ្ជបណ្ឌិត
Nguyen Thi Ngoc Phuong នៅបានទៅអាមេរិក​ជាច្រើនលើក​ទៀតដោយបានជួប
សំណេះសំណាលនិយាយជាមួយនិស្សិតលោកគ្រូអ្នកគ្រូបណ្ដាមហាវិទ្យាល័យ​
អំពី​ឥទ្ធិពលនៃជាតិគីមីពុលព័រលឿងទុំ-Dioxin នៅវៀតណាម។​ បណ្ដារឿងរបស់​
លោក​​ស្រីបានធ្វើឲ្យជនអាមេរិកណាក៏រំភើបចិត្តដែរ។

         “គ្រួបង្រៀនមួយនាក់នៅមហាវិទ្យាល័យវ៉ាស៊ីតោនអាមេរិកបានសួរថា៖ ខ្ញុំ​ឃើញគួរឲ្យអាម៉ាស់និងអាប់មុខដោយសាររដ្ឋាភិបាលអាមេរិកបានបង្ករ​មហន្តរាយ​​ដល់ប្រជាជនវៀតណាមដូច្នេះ។ នាបច្ចុប្បន្ន យើងខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីលុប​
លាង​កំហុស? ច្បាស់លាស់ថា៖ ប្រជាជនអាមេរិកគាំទ្រយើង បណ្ដាអតីតទាហាន អាមេរិកក៏បានដាក់ពាក្យបន្តឹងតវ៉ាចំពោះក្រុមហ៊ុនគីមីអាមេរិកនានាផងដែរ។ ដោយ
​ហេតុនេះ គេ គាំទ្រវៀតណាមក្នុងការទាមទាយុត្តិធម៌សំរាប់ជនរងគ្រោះដោយ​ជាតិ
គីមីពុលពណ៍លឿងទុំ។”

        សាស្ត្រាចារ្យ មេធាវី Luu Van Dat គឺជាមេធាវីមួយរូបក្នុងចំណោមមេធាវី​ចំនួន
៤ រូបនៃសមាគមប្រជាធិបតេយ្យអន្តរជាតិ ដែលចូលរួមក្នុងការតស៊ូទាមទា​យុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំកាលពីគ្រាដំបូង បាន​វិភាគថា៖ ទោះបីជាមានភ័ស្តុតាងច្បាស់លាស់អំពីការរងឥទ្ធិពលនៃជាតិគីមីពុល​ពណ៍​លឿងទុំ
/Dioxin ក្តី ប៉ុន្តែ ការទាមទាបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិក សងការ​ខូចខាតសំរាប់
ជនវៀតណាមមិនងាយស្រួលឡើយ។ ការប្តឹងតវ៉ានេះ មានខ្លឹមសារ​ស្មុកស្មាញ
ណាស់។ ប៉ុន្តែ បណ្ដាមេធាវីពូកែបានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភ​វៀត​ណាម​ដោយឥតគិតពីកំរេ។ លោក Luu Van Dat បានឲ្យដឹងថា៖

           “ការតស៊ូនឹងបន្តដល់ពេលណាយុត្តិធម៌ត្រូវបានទាមទា។ ខ្ញុំអាចប្រកាសថា៖
នាពេលខាងមុខ នឹងបន្ថែមការប្តឹងតវ៉ារដ្ឋច្បវេណីរបស់នៃជនរងគ្រោះដោយជាតិ​​គីមីពុលពណ៍លឿងទុំវៀតណាម។ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខ បណ្ដាក្រុមហ៊ុន​
ជាតិ​គីមីអាមេរិកនឹងយល់ដឹងបញ្ហានេះនិងចូលរួមការចរចារជាមួយវៀតណាម
ដើម្បី​ដោះស្រាយបញ្ហាពោលខាងលើ។”

        ការតស៊ូរបស់បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/​Dioxinវៀតណាមទទួលបានការជួយជ្រោមជ្រែងលើកទឹកចិត្តជាច្រើនពីប្រជាជន​លើ
ទូទាំងពិភពលោក។ ពីឆ្នាំ ១៩៦៧-១៩៦៨ បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិក​បាន
ស្នើប្រធានាធិបតីអាមេរិកថា÷ ​ជាតិគីមីពុលពណ៌លឿងទុំមាន​សារធាតុ Dioxin។ 
បណ្ដាអង្គការក្រៅរដ្ឋាភិបាលលើទូទាំងពិភពលោក បាន​ថ្កោល​ទោសនិងមាន
សេចក្ដីសម្រេចចិត្តប្រឆាំងជំទាស់ចំពោះការរោយ​ជាតិ​គីមីពុលពណ៌លឿងទុំ
នៅវៀតណាមហើយអំពាវនាវរដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនជាតិគីមីអាមេរិក
នានា ត្រូវសងការខូចខាតសំរាប់វៀតណាម។ គណះកម្មាធិការសន្តិភាពពិភព
លោកក៏បានយកថ្ងៃទី១០ សីហាជាថ្ងៃ÷​ដើម្បី ជនរងគ្រោះដោយ​ជាតិគីមីពុល
ពណ៌លឿងទុំ/Dioxin វៀតណាម ដើម្បីជួយជ្រោមជ្រែងដែរ។ គណបក្សកុម្មុយនីស្ត
ចំនួនជាង៤០ លើទូទាំងពិភពលោកបានចេញសេចក្ដីសម្រេចចិត្តស្នើរដ្ឋាភិបាល
អាមេរិកត្រូវមានការទទួលខុសត្រូវចំពោះប្រជាជនវៀតណាម។ ឧត្តមសេនីយ៍ឯក
 Nguyen Van Rinh ប្រធានសមាគម ជនរងគ្រោះដោយជាតិ​គីមីពុលពណ៌លឿងទុំ
/Dioxin វៀតណាម បានជឿជាក់ថា÷ ជាមួយការខំប្រឹង​ប្រែងមិនចេះហត់នឿយ
របស់អ្នកគាំទ្រភាពត្រឹមត្រូវលើទូទាំងពិភពលោក ​យុត្តិធម៌ សមភាពនឹងមកដល់
ជាមួយ ជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿងទុំ/Dioxin វៀតណាម÷

          “គោលដៅទី១របស់យើងខ្ញុំគឺរក្សាគោលដៅដណ្ដើមយុត្តិធម៌ទីពីរគឺ 
យើងខ្ញុំស្នើរដ្ឋាភិបាលអាមេរិក និងបណ្ដាក្រុមហ៊ុនជាតិគីមីអាមេរិក ត្រូវបោស
សម្អាត​បរិស្ថានយ៉ាងឆាប់ៗ។ ទី៣គឺ អំពាវនាវបណ្ដាក្រុមហ៊ុនអាមេរិក ជាមួយការ
ទទួលខុសត្រូវរបស់ខ្លួន ត្រូវផ្តល់ជំនួយមនុស្សធម៌សំរាប់បណ្ដា ជនរងគ្រោះដោយ
ជាតិ​គីមី​ពុលពណ៌លឿងទុំ/Dioxin វៀតណាម។”

        ជាតិគីមីពុលពណ៌លឿងទុំ/Dioxin បានជះឥទ្ធិពលដោយផ្ទាល់ទៅលើជំនាន់
ទី៣ និងទី៤របស់គ្រួសារជាច្រើនហើយ។ យុត្តិធម៌មិនទាន់បានអនុវត្ត គឺបណ្ដា​ជនរួមដំណើរ ក្នុងការតស៊ូដណ្ដើមយុត្តិធម៌របស់បណ្ដា ជនរងគ្រោះដោយ​ជាតិ​គីមីពុលពណ៌លឿងទុំ/Dioxin វៀតណាមមិនអាចបញ្ជប់បានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ