យុទ្ធនាការ «មែកអូលីវ» បង្កើនអស្ថិរភាពនៅស៊ីរី

(VOVWORLD) -ជិត ១ សប្តាហ៍បន្ទាប់ពីដាក់ពង្រាយកងទ័ពចូលក្នុងស៊ីរីដោយ មូលហេតុវាយកំចាត់កំលាំងបណ្ដាអង្គភាពការពារប្រជាជនជាជន Kurd (YPG) ចេញពីតំបន់ Afrin  ទួរគីបានព្រមានអំពីលទ្ធភាពនឹងបើកទូលាយយុទ្ធនាការយោធា នេះ។ មិនដឹងថាប្រសិទ្ធភាពនៃយុទ្ធនាការនេះនៅនឹងដើរទៅដល់ណាក្តី ប៉ុន្តែ ប្រការងាយយល់នោះក្តី៖ ទង្វើនេះបានធ្វើឲ្យស្ថានភាពនៅស៊ីរីស្មុគស្មាញថែមទៀត។ សមរភូមិថ្មីមួយ ត្រូវបានបង្កើតក្នុងសង្គ្រាមនៅស៊ីរី។
យុទ្ធនាការ «មែកអូលីវ» បង្កើនអស្ថិរភាពនៅស៊ីរី - ảnh 1 យុទ្ធនាការ «មែកអូលីវ» បង្កើនអស្ថិរភាពនៅស៊ីរី

យុទ្ធនាការ «មែកអូលីវ» របស់កងទ័ពទួរគីចាប់ផ្តើមពីថ្ងៃទី ២០ មករា កន្លងទៅ។ សេចក្តីសម្រេចត្រូវបាននាំចេញបន្ទាប់ពីអាមេរិកជូនដំណឹងអំពីផែនការបង្កើតកំលាំង សន្តិសុខព្រំដែនដែលគ្រោងមានទាហានចំនួន ៣ ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយ តាមបណ្តោយខ្សែព្រំដែនភាគខាងជើងស៊ីរីជិតនឹងទួរគី ក្នុងនោះ ភាគច្រើនគឺបណ្ដាអង្គភាពការពារប្រជាជនជាជន Kurd (YPG)។ ការដែល អាមេរិកបង្កើនការជួយ ឧបត្ថម្ភជន Kurd ដែលទួរគីរួមបញ្ជូលក្នុងបញ្ជីឈ្មោះភេរវជន ធ្វើឲ្យ Ankara មិនពេញ ចិត្ត។ Ankara ចាត់ទុកថា៖ ផែនការនេះរបស់អាមេរិកអាចជួយជន Kurd បង្កើតរដ្ឋមួយ នៅខាងក្បែរទួរគីដែលនឹងគំរាមកំហែងទៅលើសន្តិសុខនៃប្រទេសនេះ។

        យុទ្ធនាការរសើបមួយ

Afrin ស្ថិតនៅតំបន់ពាយព្យស៊ីរីក្រោមការត្រួតពិនិត្យរបស់ YPG។ ការបាញ់កាំភ្លើងធំទៅលើតំបន់ Afrin ក្រៅពីគោលដៅវាយកំចាត់លទ្ធិភេរវកម្ម ទួរគីនៅមានបំណងទប់ស្កាត់ជន Kurd ឯកភាពតំបន់ដែនដីប៉ែកខាងពាយព្យនិងខាងឦសានស៊ីរីដើម្បីចាប់បដិសន្ធិរដ្ឋស្វយ័តមួយស្រដៀងគ្នាជាមួយទង្វើរបស់ជន Kurd នៅអ៊ីរ៉ាក់នាពេលថ្មីៗនេះដែរ។

ពីយូរយាណាស់មកហើយ ទួរគីប្រឆាំងជំទាស់យ៉ាងខ្លាំងការផ្តើមគំនិតអំពីរដ្ឋអំណាចស្វយ័តរបស់ជន Kurd នៅស៊ីរី ដោយសារ ប្រការនេះនឹងផ្តល់ការប្តេជ្ញាចិត្ត ចំពោះមហិច្ឆតាស្រដៀងគ្នាជាមួយសហគមជន Kurd នៅទួរគី។

        ដូច្នេះ ខុសពីការធ្វើអន្តរគមន៍យោធាមុនៗរបស់ប្រទេសនេះនៅស៊ីរីដែលបានធ្វើ ឲ្យកំលាំងជន Kurd បែកបាក់ឬត្រូវបានគ្របសង្កាត់ ក្នុងពេលនេះ Ankara វាយប្រហារផ្ទាល់ ដើម្បីកំទិចកំលាំងសេនាជនរបស់ YPG។

        ជាពិសេស មិនដស់រយៈពេល ១ សប្តាហ៍ផងបន្ទាប់ពីការវាយប្រហារទៅលើតំបន់  Afrin ទួរគីបានប្រកាសថា៖ ប្រទេសនេះកំពុងពិចារណាបើកទូលាយយុទ្ធនាការ «មែកអូលីវ» ទៅបណ្ដាតំបន់ផ្សេងៗទៀតដែលប្រមូលផ្តុំកំលាំងជន Kurd នៅស៊ីរី ដូចជា៖ ទីរួមខេត្តប៉ែកខាងជើង Manbij និងតំបន់ប៉ែកខាងកើតទន្លេ Euphrates ផងដែរ។ មូលហេតុគឺកំលាំង YPG បានវាយប្រហារទៅលើទួរគីពីបណ្តាតំបន់ពោល ខាងលើនៅស៊ីរី។ ហើយ Ankara ត្រូវកំចាត់ចោលការគំរាមកំហែងលើគ្រប់ទិសទី។

ទួរគីបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងសំរាប់យុទ្ធនាការនេះខណៈពេលដែលអះអាងថា៖ មិនត្រូវការការស្រុះចិត្តគំនិតនៃប្រទេសណាមួយឡើយ ហើយគោលដៅ ជួរមុខគឺកំចាត់ចោលរាល់ការគំរាមកំហែងតម្រង់ទៅលើទួរគី។ ប៉ុន្តែ សេចក្តីប្រកាស របស់ទួរគីបានបង្កើនការខ្វែងគំនិតពីយូរយាណាស់មកហើយរវាង Ankara និង វ៉ាស៊ីនតោន។ ដោយសារ អាមេរិកបន្តគាំទ្រ YPG  ហើយចាត់ទុកមានតួនាទីក្នុង យុទ្ធនាការវាយបរាជ័យអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ចេញពីស៊ីរី។

ធ្វើឲ្យវិបត្តិមនុស្សធម៌នៅស៊ីរីកាន់តែធ្ងន់ធ្ងរថែមទៀតគំរាមកំហែងការចរចាសន្តិភាពស៊ីរី

ក្រោយរយៈពេល ២ ថ្ងៃគិតតាំងពីពេលយុទ្ធនាការយោធារបស់ទួរគីតម្រង់ទៅលើ ជនប្រដាប់អាវុធជន Kurd បានកើតមានឡើងនៅតំបន់ Afrin ជនស៊ីវិលចំនួន ៥ ពាន់ នាក់ធ្លាក់ចូលក្នុងស្ថានភាពបាត់បង់លំនៅដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការ «មែកអូលីវ» របស់ទួរគីបានធ្វើឲ្យវិបត្តិមនុស្សធម៌នៅប្រទេសស៊ីរីធ្ងន់ធ្ងរថែមទៀត។ ស្ថានភាព វិបត្តិអាក្រក់ទៅៗនៅតំបន់  Afrin តំបន់ Idlib  និងតំបន់ Ghouta ខាងកើត។ ជំលោះ ដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនៅស៊ីរី បានធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវភ្លៀសខ្លួននៅក្នុងនិងក្រៅប្រទេសស៊ីរី។ ក្នុងពេលនោះ មនុស្សចំនួន ១០ លាននាក់ទៀត ហើយកំពុងរស់នៅក្នុងស្ថានភាពលំបាក វេទនា។

យុទ្ធនាការយោធារបស់ទួរគីនៅស៊ីរីនឹងរារាំងការខំប្រឹងប្រែងរៀបចំមហាសន្ទនា ជាតិស៊ីរីដែលរុស្ស៊ីរៀបចំផែនការគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Sochi ប្រទេសរុស្ស៊ី នាចុងខែមករានេះ ក្នុងពេលដែល សហគមន៍ជន Kurd ត្រូវបានអញ្ជើញចូលរួមដើម្បី ពិភាក្សាអំពីរដ្ឋធម្មនុញ្ញថ្មីនិងការរៀបចំបោះឆ្នោតក្រោមការគាំពាររបស់ អ.ស.ប.។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ តួនាទីរបស់ជន Kurd ក្នុងដំណើរនយោបាយនាអនាគតនៅស៊ីរីត្រូវតែធានាឲ្យបាន។ប្រជាពលរដ្ឋស៊ីរីមិនទាន់សប្បាយឲ្យអស់នៅឡើយ ទោះបីជា IS ត្រូវបានវាយ

បរាជ័យក៏ដោយនាបច្ចុប្បន្នការព្រួយបារម្ភណ៍អំពីរលកជំលោះថ្មីមួយដែលអាចផ្ទុះឡើងនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ មើលទៅ សន្តិភាពនៅតែឆ្ងាយប្រសិនបើប្រទេសស៊ីរី មិនទាន់ឈប់បាញ់នៅឡើយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ