|
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែកក្កដា២០១៣ (VOV.VN) |
VOV-ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមតាំងពីដើមឆ្នាំមកជារួម
អភិវឌ្ឍន៍តាមទិសសកម្ម។ សន្ទស្សន៍តំលៃប្រើប្រាស់ (CPI) ខែកក្កដាបានកើន
ឡើង០,២៧%បើប្រៀបនឹងខែមុននិងកើនឡើង២,៦៨%បើប្រៀបនឹងខែធ្នូឆ្នាំ
២០១២។ ប៉ុន្តែតាមការវាយតំលៃរបស់អ្នកជំនាញការថា ល្បឿនកំណើនរបស់
ខឿនសេដ្ឋកិច្ចវៀតណាមមិនលឿនដូចជាបំណង់ឡើយ។
តាមរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Vu Duc
Dam ថា ប្រការលំបាកនាបច្ចុប្បន្នរបស់ខឿនសេដ្ឋកិច្ចគឺកំលាំងទិញខ្សោយ។
ក្នុងរយៈពេលខាងមុខ វៀតណាមត្រូវដាក់គោលដៅគ្រប់គ្រងគោលនយោបាយ
សាពើពន្ធរូបីវត្ថុច្បាមជាប់នឹងគោលដៅរយៈពេលវែងជាង ខំប្រឹងប្រែងរារាំង
អតិផរណានៅកំរិត៧%នាំល្បឿនកំណើនកើនឡើងជាបណ្ដើរៗ។ រដ្ឋមន្ត្រីនិង
ជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល Vu Duc Dam បានឲ្យដឹងថា៖
“ខណះដែលសន្ទស្សតំលៃប្រើប្រាស់ នៅទ្រឹងមួយកន្លែង មានមតិមួយចំនួន
ចាត់ ទុកថា៖ គប្បីជំរុញខ្លាំងតម្រូវការប្រើប្រាស់ ប្រសិនបើមិនដូច្នេះទេកំណើន សេដ្ឋកិច្ចមានភាពយឺតយ៉ាវនិងគោលដៅទប់ស្កាត់អតិផរណាមិននៅជាលំបាក
ទៀតទេ។ប៉ុន្តែដោយឈរលើការរួមមតិរបស់បណ្តាអ្នកជំនាញការនិងការវិភាគ
របស់បណ្តាសមាជិករដ្ឋាភិបាលគឺ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅជា បញ្ហា
សំខាន់ដដែល។“
ក្នុងសម័យប្រជុំនេះដែរ បណ្តាសមាជិករដ្ឋាភិបាលបាននាំចេញវិធានការ
ដោះស្រាយការលំបាកអោយទីផ្សារ ជាពិសេសទីផ្សារប្រើប្រាស់កសិផល។
រដ្ឋមន្រ្តី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានស្នើររឲ្យ ក្រសួងពាក់ព័ន្ឋនានាសហការដោះស្រាយបញ្ហានេះ។ទន្ទឹមនឹងនោះ ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងសកម្មអនុវត្តកម្មវិធីពង្រីកទីផ្សារក្នុងប្រទេស និងឧបត្ថម្ភស្វែងរកទីផ្សារប្រើប្រាស់អោយផលិតផលទាំងឡាយរួមចំណែក
ជំរុញតម្រូវការប្រើប្រាស់។
កំណើនឥណទាននិងការដោះប្រភពទុនវិនិយោគត្រូវបានចាត់ទុកជា
វិធានការជាក់សស្តែងដើម្បីបង្កើនតម្រូវប្រើប្រាស់នៃខឿនសេដ្ឋកិច្ចផងដែរ។
ស្តីពី បញ្ហានេះនាយករដ្ឋមន្រ្តី Nguyen Tan Dung សំណូមពរថា៖
“ទីមួយ ត្រូវបង្កើនឥណទាន។ ក្នុងរយៈពេល៧ខែកន្លងទៅឥណទានទើប
កើនឡើង៤,៩%ប្រៀបនឹងការគ្រោងទុកជាមុនគឺ១២%។ ប៉ុន្តែត្រូវយកចិត្តទុក
ដាក់គឺមិនបង្កើនបំណូលខូច។ កាណាល់ទី២គឺកាណាល់វិនិយោគរដ្ឋ។ ក្នុង
រយៈពេល៧ខែកន្លងទៅការវិនិយោគពីថវិការរដ្ឋមិនទទួលបាន៥០%។ ឥឡូវ
នេះត្រូវប្រមូលផ្ដុំប្រើប្រាស់ទុនថវិការរដ្ឋសំរាប់ឆ្នាំ២០១៣ប្រកបដោយប្រសិទ្ធ
ភាពសំណង់ណាមានលទ្ធភាពសំរេចក្នុងឆ្នាំ២០១៣នោះ ត្រូវយកទុនរបស់ឆ្នាំ
២០១៤ដើម្បីបង្កើនវិនិយោគ។” នាយករដ្ឋមន្ត្រីក៏ស្នើរឲ្យបណ្ដាក្រសួងផ្នែកនិងដំបន់លើកទឹកចិត្តបង្កលក្ខណៈ
ទាក់ទាញប្រភពកំលាំងវិនិយោគដោយរបៀបផ្សេងៗ ធានាទុនបដិភាគដើម្បី
ដោះទុន ODA ផ្សាភ្ជាប់នឹងផែនការរំដោះដីធ្លីពិសេសគឺចំពោះបណ្ដាគំរោងការ
អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ចាំបាច់។
ដូច្នេះ ជាមួយរាល់ដំណោះស្រាយជាក់ស្ដែងក្នុងការប្តេជ្ញាចិត្តគ្រប់គ្រង
របស់រដ្ឋាភិបាលសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានខែខាងមុខត្រូវបានសង្ឃឹមនឹង
រក្សាបានស្ថិរភាពនិងកំណើនត្រូវនឹងសក្តានុភាព៕