រដ្ឋធម្មនុញ្ញ(ធ្វើវិសោធនកម្ម)បើកចេញសម័យកាលថ្មីក្នុងការកសាងនិងការពារមាតុប្រទេស
VAN -  
(VOV WORLD) /  
(VOV World)_ក្នុងបទសរសេរដែលបានចុះផ្សាយលើបណ្ដាកាសែតចេញផ្សាយ នាថ្ងៃទី ៩ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធានគណះកម្មាធិ ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ បានអះអាងអំពីអត្ថន័យនិងសារសំខាន់ពិសេសនៃរដ្ឋធម្ម
នុញ្ញ ធ្វើវិសោធនកម្ម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកឡើងនូវចំណុច
លេចធ្លោនៃរដ្ឋធម្មនុញ្ញ (ធ្វើវិសោធនកម្ម) គឺលើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន កសាងយន្តការគ្រប់គ្រងសិទ្ធិអំណាចរបស់រដ្ឋ។
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (internet) |
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ រដ្ឋធម្ម
នុញ្ញ ធ្វើវិសោធនកម្មជាលទ្ធផលនៃដំណើការធ្វើការងារយ៉ាងម៉ត់ចត់ វិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ។ ក្នុងប្រវត្តិសាស្ត្របង្កើតរដ្ឋធម្មនុញ្ញ របស់វៀតណាមកម្រមានជីវភាពនយោបាយ គតិយុត្តិណាមួយដែលមានប្រជាជននៅក្នុងនិងក្រៅប្រទេស ចូលរួមយ៉ាងច្រើនកុះករ ប្រជាធិបតេយ្យ ជ្រាលជ្រៅ ទូលំទូលាយនិងជាក់ស្ដែងដូច
លើកទេ។ ឆ័ន្ទះរបស់បក្ស ទឹកចិត្តរបស់ប្រជាជនត្រូវបានរួមជាធ្លុងមួយយ៉ាងជ្រាលជ្រៅក្នុងរដ្ឋធម្មនុញ្ញ។
សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនគឺជាដែនគ្រិះដ្ឋានក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ
ដំបូងបង្អស់ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មកំណត់យ៉ាងពេញលេញ ជ្រាលជ្រៅ
ជាង ទស្សនះរបស់បក្សនិងរដ្ឋ ស្ដីពីការលើកកំពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ពង្រីកប្រជាធិបតេយ្យសង្គមនិយម និងធានាសិទ្ធិអំណាចរបស់រដ្ឋទាំងមួយដោយចំណុះទៅលើប្រជាជន។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មបានអះអាងយ៉ាងខ្លាំងក្លាថា៖
សាធារណះរដ្ឋសង្គមនិយមវៀតណាម គឺអាស្រ័យដោយប្រជាជនធ្វើជាម្ចាស់ សិទ្ធិ
អំណាចទាំងអស់របស់រដ្ឋគឺចំណុះទៅលើប្រជាជន។ ទន្ទឹមនឹងនោះ រដ្ឋធម្មនុញ្ញក៏បាន
បន្តអះអាងនូវតួនាទីដឹកនាំរបស់រដ្ឋនិងសង្គមរបស់បក្សកុម្មុយនីស្តវៀតណាម។ តួនាទីនេះត្រូវបានប្រវត្តិសាស្ត្រប្រគល់ជូនអោយ ប្រជាជនទទួលស្គាល់ និងត្រូវ
បានរដ្ឋធម្ម នុញ្ញបញ្ជាក់យ៉ាងច្បាស់លាស់។ រដ្ឋធម្មនុញ្ញក៏ធ្វើច្បាស់លាស់ជាង និង
ស៊ីជំរៅជាងអត្តចរិតឈានទៅមុខ និងអត្តចរិតជាប្រជាជនរបស់បក្ស និងបំពេញ
តម្រូវការសំខាន់មួយរបស់ប្រជាជន នោះគឺ៖បក្សផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រ
ជាជន បំរើប្រជាជន ត្រូវទទួលការត្រួតពិនិត្យរបស់ប្រជាជន ទទួលខុសត្រូវចំពោះ មុខប្រជាជនអំពីរាល់សេចក្ដីសម្រេចចិត្តរបស់ខ្លួន។
លើកកំពស់សិទ្ធិមនុស្ស
សិទ្ធិមនុស្ស សិទ្ធិនិងការតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋត្រូវបានលើក
កំពស់ ត្រូវបានបង្ហាញនៅជួរមុខក្នុងរដ្ឋធម្មនុញ្ញ (មាត្រាទី២) ។ តាមប្រធានរដ្ឋ
សភា Nguyen Sinh Hung ថា៖នេះគឺជាការបន្តនិងពង្រីករដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦
តាក់តែង ដោយលោកប្រធានហូជីមិញ ប្រធានគណះកម្មាធិការតាក់តែង បង្ហាញយ៉ាងច្បាស់លាស់អំពីការយល់ដឹងដ៏ពេញលេញ ជ្រាលជ្រៅជាងក្នុងរបបភាវូបនីយកម្មទស្សនះរបស់បក្សនិងរដ្ឋ ប្រភពកម្លាំងស្នូល និងជាគោលដៅរបស់
ការអភិវឌ្ឍន៍។
កសាងយន្តការត្រួតពិនិត្យសិទ្ធិអំណាចរដ្ឋ
ដើម្បីបន្តកសាងនិងសុក្រិដ្ឋនិតិរដ្ឋ សង្គមនិយមនៅវៀតណាម រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មបានអះអាងថា៖រដ្ឋវៀតណាមជារដ្ឋសង្គមនិយម របស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន។ ទន្ទឹមនឹងនោះបំពេញបន្ថែមគោល ការណ៍ថ្មីមួយ ស្ដីពីការរៀបចំសិទ្ធិអំណាចរដ្ឋផងដែរ។
ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្ដីពីភារកិច្ចការពារមាតុប្រទេស គោលនយោបាយកិច្ចការបរទេមុនក៏ដូចជាក្រោយរបស់វៀតណាមដែរ។
ទីបញ្ចប់បទសរសេរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានជឿជាក់ថា៖រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មបានធានានយោបាយ គតិយុត្តិដ៏រឹងមាំ ដើម្បីបក្សទាំង
មូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលស្រុះចិត្តគំនិត ឈានទៅខាងមុខ
ក្នុងដំណាក់កាលថ្មី ដំណាក់កាលជំរុញខ្លាំងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិយ់ាងខ្លាំងក្លា៕
VAN
-VOV WORLD