រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ផងនិងខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជម្ងឺផង

(VOVWORLD) - វៀតណាមកំពុងឈានចូលដល់ដំណាក់កាលកំពូលនៃរលក Covid-19 ទី២ ដោយមានចំនួនអ្នកឆ្លងជម្ងឺ អ្នកស្លាប់និងតំបន់ដែលកើតមានជម្ងឺកំពុងកើន ឡើង។ រដ្ឋាភិបាលវៀតណាមបានសហការជាមួយគណៈកម្មការជាតិដឹកនាំការ បង្ការនិងប្រយុទ្ធប្រឆាំង Covid-19 រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីនាំចេញដំណោះស្រាយដ៏ល្អបំផុត ព្រមទាំងកៀងគរ ប្រើប្រាស់គ្រប់ប្រភពធនធានប្រកប ដោយប្រសិទ្ធភាពដើម្បីអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឲ្យបានល្អបំផុត ជាពិសេសគឺនៅតំបន់ដែលផ្ទុះជម្ងឺដូចជាទីក្រុងដាណាំងនិងខេត្តក្វាងណាម។

Covid-19 ធ្លាប់ត្រូវបានគេព្រមានថា មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកមានជម្ងឺប្រចាំកាយរ។ ហេតុដូច្នេះ ចាប់តាំងពីចុងខែកក្កដាឆ្នាំ២០២០ បន្ទាប់ ពីរកឃើញការផ្ទុះជម្ងឺនៅតំបន់មន្ទីរពេទ្យចំនួន៣នៅទីក្រុងដាណាំង រដ្ឋាភិបាល វៀតណាមនិងបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានកសាងហើយអនុវត្តវិធាន ការប្រយុទ្ធប្រឆាំងជម្ងឺយ៉ាងប្ដូរផ្ដាច់។

រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ផងនិងខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកជម្ងឺផង - ảnh 1ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Cho Ray មុនពេលចេញដំណើរទៅទីក្រុងដាណាំង។ (រូបថត៖ ក្រសួងសុខាភិបាល) 

ប្រមូលគ្រប់ប្រភពកម្លាំងដើម្បីជួយគាំទ្រទីក្រុងដាណាំងក្នុងការប្រយុទ្ធ ប្រឆាំងជម្ងឺ

ក្រសួងសុខាភិបាលវៀតណាមបានចាត់បញ្ជូនក្រុមអ្នកជំនាញខាងសង្គ្រោះបន្ទាន់និងជម្ងឺបេះដូងនៃមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ និងក្រុមវេជ្ជបណ្ឌិត ដែលធ្លាប់បានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺទី៩១ (អ្នកបើកបរយន្តហោះជន ជាតិអង់គ្លេស) នៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញទៅកាន់ទីក្រុងដាណាំង ដើម្បីជួយគាំទ្រដល់ការព្យាបាលអ្នកជម្ងឺ Covid-19 ធ្ងន់ធ្ងរ។

ជាពិសេសគឺ បន្ទាប់ពីកត់ត្រាអ្នកជម្ងឺ Covid-19 ចំនួន៣នាក់បានស្លាប់នៅ ថ្ងៃទី១៣ សីហា ក្រសួងសុខាភិ បាលបានចាត់បញ្ជូនអ្នកជំនាញជួរមុខខាង សង្គ្រោះបន្ទាន់ ជម្ងឺឆ្លងនិងជម្ងឺបេះដូងចំនួន៣នាក់បន្ថែមទៀត ទៅកាន់តំបន់ភាគ កណ្ដាល។ ក្រៅពីនោះ បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជ សាស្ត្រហាណូយ ក៏បានចូលរួមធ្វើរោគវិនិច្ឆ័យនិង ពិគ្រោះយោបល់តាមប្រព័ន្ធ វីដេអូ ជាមួយមន្ទីរពេទ្យរណបថ្នាក់មូលដ្ឋាននានា ដើម្បីជួយ គេក្នុងការព្យាបាល សម្រាប់អ្នកជម្ងឺ Covid-19 ទៀតផង។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son បានសង្កត់ ធ្ងន់ថា មិនអាចទុកឲ្យជម្ងឺ Covid-19 រីករាលដាលនៅក្នុងសហគមន៍ដែលមាន បញ្ហាសុខភាពដូចនៅក្នុងមន្ទីរពេទ្យបានឡើយ។

“យើងខ្ញុំបានកែសម្រួលរូបមន្តព្យាបាល៦លើករួចហើយ។ ចំពោះអ្នកជម្ងឺ Covid-19 ម្នាក់ៗ ទន្ទឹមនឹងការធ្វើរោគវិនិច្ឆ័យនិងពិភាក្សាដោយផ្ទាល់តាមក្រុមៗ យើងខ្ញុំក៏បានរៀបចំការធ្វើរោគវិនិច្ឆ័យតាមប្រព័ន្ធវីដេអូរវាងអង្គភាពព្យាបាលជម្ងឺ Covid-19 ជាមួយក្រុមអ្នកជំនាញជួរមុខ និងបណ្ដាបុគ្គលិកសុខាភិបាលទៀត ផង។ ប្ដេជ្ញាចិត្តប្រមូលគ្រប់ប្រភពធនធានចាំបាច់ដើម្បីសង្គ្រោះអ្នកជម្ងឺធ្ងន់ធ្ងរនា បច្ចុប្បន្ន”។ នេះបើ យោងតាមប្រសាសន៍របស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Truong Son។

ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត រាំងស្កាត់ករណីស្លាប់

ប្រឈមនឹងរលក Covid-19 ទី២ នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសំណូមពរឲ្យផ្នែកសុខាភិបាលត្រូវកសាងនីតិវិធីដោះ ស្រាយករណីសង្ស័យឆ្លង Covid-19 ឲ្យបានត្រឹមត្រូវ ដើម្បីជៀស វាងការរីករាលដាលជម្ងឺ ជាពិសេសពីក្នុងមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា រូបមន្តដ៏ល្អក្នុង ការប្រយុទ្ធប្រឆាំងជម្ងឺនោះគឺ “រកឃើញឲ្យបានឆាប់រហ័ស ធ្វើចត្តាឡីស័កឲ្យបាន ឆាប់រហ័ស ធ្វើតេស្តឲ្យបានទូលំទូលាយនិងឆាប់រហ័ស”។

លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យផ្នែកសុខាភិបាលជំរុញដំណើរការនៃការស្រាវជ្រាវថ្នាំព្យាបាល វ៉ាក់សាំង ជាពិសេសគឺកសាងរូបមន្តព្យាបាលឲ្យ មានប្រសិទ្ធភាព ជាពិសេសគឺចំពោះអ្នកជម្ងឺធ្ងន់ធ្ងរដើម្បីរាំងស្កាត់ករណីស្លាប់។

“ចំពោះករណីដែលមានអាការដូចជាក្អក ក្ដៅខ្លួន ឬរលាកផ្លូវដង្ហើម គឺត្រូវ ពិនិត្យភ្លាមមួយរំពិច។ ក្រៅពីនោះ បន្តអនុវត្តការរក្សាគម្លាតចំពោះមុខសញ្ញាដែលមានហានិភ័យខ្ពស់ ដូចជាជនចាស់ជរា អ្នកមានជម្ងឺបេះដូង អ្នកមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ដើម្បីជៀសវាងការឆ្លងជំងឺទៅលើមុខសញ្ញាទាំងនោះ"។

រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះត្រូវបានកំណត់ថា ជាដំណាក់កាលកំពូល នៃរលក Covid-19 ទី២នៅវៀត ណាម។ ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាម ក្រសួងសុខាភិបាលរួមជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា កំពុងស្រុះចិត្ត គំនិតកសាងវិធីបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺនៅក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព បំផុត។ រួមជាមួយគ្នានោះ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សង្គ្រោះអ្នកជម្ងឺ Covid-19 ដ៏ធ្ងន់ធ្ងរដើម្បីកាត់បន្ថយចំនួនករណីស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ