រដ្ឋាភិបាលអេឡិចត្រូនិកបំរើប្រជាពលរដ្ឋ

(VOVWORLD) - ដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិនៅវៀតណាម ទទួលបានបណ្ដាលទ្ធផលវិជ្ជមានជាជំហានៗដំបូងមួយចំនួន។ ជាពិសេស តាមរយៈការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគុណភាពនិងប្រសិទ្ធភាពសកម្មភាពបំរើប្រជាពលរដ្ឋនិងសហគ្រាសរបស់បណ្ដាក្រសួងស្ថាប័នរដ្ឋកាន់តែត្រូវបានកែលំអរថែមទៀត។ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកក៏ជាជំហានៗបើកចំហរតម្លាភាពសកម្មភាពរបស់ស្ថាប័នរដ្ឋលើបណ្តាញអ៊ីនធឺណែតផងដែរ។ 
រដ្ឋាភិបាលអេឡិចត្រូនិកបំរើប្រជាពលរដ្ឋ - ảnh 1 នាថ្ងៃទី ១៥ មិនា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបើក សម្ពោធន៍គេហទំព័រសេវ៉ាកម្មសាធារណៈ online

(VOVworld) - ខ្លឹមសារសំខាន់ៗស្តីអំពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺជាការកសាង ប្រព័ន្ធព័ត៌មានអេឡិចត្រូនិកដែលតភ្ជាប់រាល់ឯកសារនិងព័ត៌មានឌីជីថលរបស់ រដ្ឋាភិបាលដល់ខេត្តក្រុងគ្រប់ជាន់ថ្នាក់ ១០០% សេវ៉ាកម្មរដ្ឋបាលត្រូវបានផ្តល់ online និងការកសាងគេហទំព័រជាតិសេវ៉ាកម្មសាធារណៈតែមួយគត់លើបណ្តាញអ៊ីនធឺណែត។

        របាយការណ៍ថ្មីបំផុតរបស់ អ.ស.ប. បានឲ្យដឹងថា៖ វៀតណាមឈរលំដាប់ ថ្នាក់ទី ៨៩ ក្នុងចំណោមប្រទេសចំនួន ១៩៣ លើពិភពលោកស្តីអំពីសន្ទស្សន៍ រដ្ឋាភិបាលអេឡិចត្រូនិក កើន ១០ ថ្នាក់បើប្រៀបនឹងឆ្នាំ ២០១៤ និងឈរលំដាប់ ថ្នាក់ទី ៦ ក្នុងអាស៊ាន ហើយចូលរួមជាផ្លូវការក្នុងក្រុមបណ្ដាប្រទេសដែលមាន សន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកខ្ពស់។ សន្ទស្សន៍កត្តាផ្តល់សេវ៉ាកម្ម សាធារណៈ online នៅវៀតណាមឈរលំដាប់ថ្នាក់ទី ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

        សម្រេចជាសារវ័ន្តការតភ្ជាប់បណ្ដាប្រព័ន្ធគ្រប់គ្រងឯកសារ

        ក្រោយរៈពេល ២ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តលេខ 36a របស់រដ្ឋាភិបាល ស្តីអំពីរដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ក្រសួងស្ថាប័ន្ធ ខេត្តក្រុងចំណុះមជ្ឈឹមភាគច្រើនបានអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការងារបញ្ជា ណែនាំគ្រប់គ្រងនិងផ្សព្វផ្សាយឯកសារគោលនយោបាយច្បាប់ ផ្តល់ព័ត៌មានលទ្ធ ផលអំពីការដោះស្រាយបែបបទរដ្ឋបាល។ នេះគឺជាលើកដំបូងនៅវៀតណាម ដែលការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងឯកសារវាងស្ថាប័ននានាត្រូវបានអនុវត្ត។ ប្រការ នេះគឺជាបុព្ធបទសំខាន់ដើម្បីឆ្ពោះទៅការកាត់បន្ថយកំរិតប្រើប្រាស់ឯកសារ ធម្មតា កាត់បន្ថយពេលវេលាដោះស្រាយការងារ ផ្តល់មធ្យោបាយត្រួតពិនិត្យនិង ឃ្លាំមើលការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព រួមវិភាគទានជំរុញកំណែ ទម្រង់បែបបទរដ្ឋបាល។

        រួមជាមួយគ្នានោះ ក្រសួងស្ថាប័នជាច្រើនបានបើកចំហរល្បឿននិងដំណើរ ការដោះស្រាយសំណុំឯកសារលើគេហទំព័រអាឡិចត្រូនិករបស់រដ្ឋាភិបាលផងដែរ។ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា៖

        «នាខែសីហា ផ្នែកពលកម្មនឹងកសាងគំរោងការណ៍រដ្ឋាភិបាលអេឡិចត្រូនិក របស់ខ្លួន គិតគូបង្កើតឡើងខ្សែតភ្ជាប់ពីមជ្ឈឹមដល់មូលដ្ឋាន ឆ្ពោះទៅសម្រេច ព្រមៗគ្នាលើវិស័យសំខាន់មួយចំនួនដូចជា៖ ការធានារ៉ាប់រងសំដៅបើកចំហនិង បង្ការប្រឆាំងនឹងការឆ្លៀតយកប្រយោជន៍ពីការធានារ៉ាប់រង គាំពារជនមានគុណូ បការៈ ការងារធ្វើនិងបច្ចុប្បន្នកម្មព័ត៌មានទីផ្សារពលកម្ម បណ្តុះបណ្ដាលវិជ្ជាជីវៈ ការគ្រប់គ្រងពលករប្រាក់បៀវត្សន៍និងការពារកុមារ។»

        ជំរុញការផ្គត់ផ្គង់សេវ៉ាកម្មសាធារណៈ online

       គោលដៅមួយក្នុងចំណោមគោលដៅស្នូលខណៈដែលកសាងរដ្ឋាភិបាល អេឡិចត្រូនិកគឺការលើកកំពស់គុណភាពធ្វើសកម្មភាពរបស់ស្ថាប័នរដ្ឋក្នុងការបំ រើប្រជាពលរដ្ឋនិងសហគ្រាស។ រហូតមកដល់ពេលនេះ ក្រសួងស្ថាប័នបាន អនុវត្តសេវ៉ាកម្ម online ចំនួន ៧៨ ក្នុងចំណោមសេវ៉ាកម្ម online ចំនួន ៨៣។ ការអនុវត្តផ្គត់ផ្គង់បណ្ដាសេវ៉ាកម្មសាធារណៈ online បានបង្កលក្ខណៈងាយ ស្រួលសំរាប់អង្គការនិងប្រជាពលរដ្ឋក្នុងការអនុវត្តបែបបទរដ្ឋបាល បង្កើតឡើង របៀបធ្វើការងារទំនើបនិងបើកចំហរវាងស្ថាប័នរដ្ឋនិងបុគ្គល ម្យ៉ាងទៀត រួមចំណែកបំរើការកែទម្រង់រដ្ឋបាលប្រកបដោយប្រសិទ្ធភាព។ 

        នាថ្ងៃទី ១៥ មិនា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបើក សម្ពោធន៍គេហទំព័រសេវ៉ាកម្មសាធារណៈ online ដោយមានគោលដៅ ដល់ចុងឆ្នាំ ២០១៧ សេវ៉ាកម្មសាធារណៈភាគច្រើនលើវិស័យកសិកម្មទាក់ទិន ដល់ប្រជាពលរដ្ឋនិងសហគ្រាសនឹងត្រូវបានដោះស្រាយលើបណ្តាញ អ៊ីនធឺណែត ព្រមទាំង អនុញ្ញាតិទូទាត់សោហ៊ុយ ទទួលនិងសងលទ្ធផល online។

នៅទីក្រុងហូជីមិញ បែបបទរដ្ឋបាលចំនួន ៣០០ ត្រូវបានដោះស្រាយ online ក្នុង ឆ្នាំ ២០១៧។ ក្នុងពេលនោះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានឲ្យដឹងថា៖

        «ទីក្រុងហាណូយបានផ្តល់សេវ៉ាកម្មសាធារណៈ online លើខ័ណ្ឌស្រុក ចំនួន ៣០ ឃុំសង្កាត់ចំនួន ៥៨៤។ នាបច្ចុប្បន្ន ទីក្រុងហាណូយមានសេវ៉ាកម្ម online ចំនួន ៣៩១ នៅកំរិតទី ៣ និងទី ៤ (សកម្មភាពដោះស្រាយសំណុំឯកសារនិងផ្តល់សេវ៉ាកម្មត្រូវបានអនុវត្តលើបណ្តាញអ៊ីនធឺណែត) ទទួលបានជាង ២០% ក្នុងចំណោមបែបបទរដ្ឋបាលសរុប។ ទីក្រុងហាណូយខំប្រឹងប្រែងដល់ចុងឆ្នាំ ២០១៧ បណ្ដាសេវ៉ាកម្មនៅកំរិតទី ៣ និងទី ៤ នឹងទទួលបាន ៥៥% ។ ឥឡូវនេះ ចំនួនចំណុំឯកសារលើវិស័យយុត្តិធម៌ដែលអនុវត្តលើបណ្តាញអ៊ីនធឺណែតទទួលបានជាង ៩០% ការចុះបញ្ជីធ្វើអាជីវកម្មទទួលជាង ៧០% និងគយ - ១០០%។»

        ការកសាងរដ្ឋាភិបាលអេឡិកត្រូនិកគឺជានន្នាការចាំបាច់ដើម្បីបង្កើនការ បើកចំហរព័ត៌មាននៃសកម្មភាពស្ថាប័នរដ្ឋលើបណ្តាញអ៊ីនធឺណែត ផ្តល់សេវ៉ាកម្ម សាធារណៈល្អថែមទៀតសំរាប់ប្រជាពលរដ្ឋនិងសហគ្រាស។ ការផ្លាស់ប្តូរថ្មីក្នុង ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកវៀតណាមនាពេលកន្លងទៅបានរួមវិភាគទាន កសាងខឿនរដ្ឋបាលទំនើបប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ