រដ្ឋសភានីតិកាលទី១៤លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពក្នុងឆ្នាំ២០១៦

(VOVworld)-ឆ្នាំ២០១៦ជាឆ្នាំដំបូងដែលរដ្ឋសភានីតិកាលទី១៤បានពង្រឹងនិងចាប់
 ឲ្យដំណើរការបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនទូទាំងប្រទេស។
ឆ្នាំដំបូងនៃអាណត្តិនីតិកាលទី១៤នេះ រដ្ឋសភាវៀតណាម បានគូសសញ្ញាថ្មីជាច្រើន
 អំពីការផ្លាស់ប្តូរខ្លឹមសារនិងរបៀបធ្វើការ។

        ក្នុងឆ្នាំ២០១៦ រដ្ឋសភានីតិកាលទី១៤បានអនុវត្តកិច្ចប្រជុំចំនួន២។ រដ្ឋសភា
ក៏បានបំពេញនូវភារកិច្ចសំខាន់បំផុតមួយគឺពង្រឹងផែនការរៀបចំកម្មាភិបាលជាន់
 ខ្ពស់របស់ស្ថាប័នរដ្ឋនានា។ រដ្ឋសភាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមសម្រាប់ឆ្នាំ២០១៦ ផ្សព្វផ្សាយច្បាប់សំខាន់មួយចំនួនដែលជះឥទ្ធិពលជ្រាល
 ជ្រៅទៅលើជីវភាពរស់នៅនិងការធានាសន្តិសុខសង្គម។

រដ្ឋសភានីតិកាលទី១៤លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពក្នុងឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤


        សម្តែងច្បាស់តួនាទីជាស្ថាប័នរដ្ឋមានអំណាចកំពូល

        នៅក្នុងកិច្ចប្រជុំទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៤ដែលបានប្រព្រឹត្តទៅ
នា​ខែកក្កដាឆ្នាំ២០១៧ រដ្ឋសភាបានកំណត់ច្បាស់នូវភារកិច្ចសំខាន់ដំបូងគឺកសាង
និងពង្រឹងប្រព័ន្ធច្បាប់ព្រមៗគ្នា មានលក្ខណៈឯកភាពនិងមានលទ្ធភាពទទួលបាន
 ប្រសិទ្ធភាពខ្ពស់។ ដោយឈរលើមូលដ្ឋាននោះ ពង្រាងច្បាប់មួយចំនួនដែលបាន
 អនុម័តក្នុងឆ្នាំ២០១៦ នោះបានផ្តោតសំខាន់លើវិស័យកសាងនីតិរដ្ឋ ធានាសិទ្ធិ
មនុស្សនិងសិទ្ធិពលរដ្ឋ។ រដ្ឋសភាក៏បានយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធច្បាប់ហិរញ្ញ
វត្ថុ រូបិយវត្ថុ។ល។

        ក្នុងពេលជាមួយគ្នានោះ សកម្មភាពឃ្លាំមើលរបស់រដ្ឋសភាក្នុងឆ្នាំ២០១៦បាន
ផ្តោតទៅលើបញ្ហាសំខាន់ៗដែលប្រជាជននិងអ្នកបោះឆ្នោតយកចិត្តទុកដាក់បង្កើន
តួនាទីឃ្លាំមើលរបស់គណៈប្រតិភូតំណាងនិងរបស់គណៈកម្មាធិការ ក្រោមឧិវាទរដ្ឋ
សភា។ សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលក៏ ពង្រីកបានលក្ខណៈ
ប្រជាធិបតេយ្យនិងបង្កើនការជជែកពិភាក្សាគ្នាផងដែរ។

        រដ្ឋសភានីតិកាលទី១៤ក្នុងឆ្នាំធ្វើសកម្មភាពដំបូងនេះក៏បានលើកកំពស់ការ
ទទួលខុសត្រូវនិងលើកកំពស់គុណភាពនៃការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រ
 ទេសជាតិ ជាពិសេសគឺបញ្ហាសេដ្ឋកិច្ច សង្គម ថវិការរដ្ឋ និងគម្រោងការធំៗមួយ
ចំនួនដែលជះឥទ្ធិពលទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផលប្រយោជន៍របស់អ្នក
បោះឆ្នោត និងសន្តិសុខការពារជាតិ។ ដោយការពិនិត្យម៉ត់ចត់ដូច្នេះ រដ្ឋសភាបាន
សម្រេចផ្អាកគំរោងកសាងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan ផងដែរ។

រដ្ឋសភានីតិកាលទី១៤លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពក្នុងឆ្នាំ២០១៦ - ảnh 2
លោក Bui Van Cuong សមាជិក សភា ខេត្ត Gia Lai


        ជាពិសេស នៅក្នុងកិច្ចប្រជុំទី១ រដ្ឋសភានីតិកាលទី១៤បានបោះឆ្នោតនិង
អនុ​ម័តលើមុខដំណែងដឹកនាំមួយចំនួនរបស់ស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១។​
សមាជិក សមាជិកាសភាធ្វើការពិភាគ្សាដោយប្រជាធិបតេយ្យ និងជ្រើសរើស
មនុស្ស សក្តិសមកាន់ដំណែងដឹកនាំសំខាន់ៗរបស់ស្ថាប័នរដ្ឋ។​លោក Bui Van
Cuong សមាជិក សភា ខេត្ត Gia Lai បានចាត់ទុកថា៖

        “សមាជិកសមាជិការសភានានាបានប្រមូលផ្តុំនូវបញ្ញាស្មារតីរបស់ខ្លួនចូលរួម
 មតិទៅក្នុងខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ។​ កិច្ចប្រជុំទទួលបានជោគជ័យ ជាការចាប់
 ផ្តើមអំណោយផលសម្រាប់អាណត្តិរដ្ឋសភានីតិកាលទី១៤ផងដែរ។ ខ្ញុំជឿជាក់ថា
 អាណត្តិ រដ្ឋសភាលើកនេះនឹងបំពេញភារកិច្ចបានកាន់តែល្អថែមទៀតបើប្រៀប
នឹងនីតិកាលរដ្ឋសភា អាណត្តិមុនៗផងដែរ”។

        ផ្លាស់ប្តូរថ្មីបែបផែនធ្វើសកម្មភាព

        ឆ្នាំ២០១៦ រដ្ឋសភាបានអនុវត្តសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរ
ដេញដោលដំបូងរបស់អាណត្តិរដ្ឋសភានីតិកាលទី១៤ចំពោះសមាជិករដ្ឋាភិបាល
 មួយចំនួន។ នេះក៏ជាខ្លឹមសារបង្ហាញច្បាស់ចំពោះការផ្លាស់ប្តូរថ្មីក្នុងសកម្មភាពរបស់
 រដ្ឋសភានីតិកាលទី១៤។ ការដែលសមាជិក សមាជិកាសភាមានសិទ្ធិជជែកវែក
ញែកនៅក្នុងបណ្តាសម័យសួរដេញដោលចំពោះសមាជិករដ្ឋាភិបាលបានបំភ្លឺច្បាស់
 នូវបញ្ហាជាច្រើន តាមនោះនាំមកនូវការសន្និដ្ឋានទូទៅ សមស្របទៅនឹងស្ថានភាព
 ជាក់ស្តែង។​ ប្រការនេះបានបង្កើតឡើងការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយ
 ការងារនិងសហការផ្តល់ចម្លើយរវាងសមាជិកនានារបស់រដ្ឋាភិបាល។ លោក Vu
Mao អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបានវាយតម្លៃថា៖

        “ចំណុចថ្មីបំផុតគឺរដ្ឋសភាបានបង្កើតឡើងបរិយាកាសផ្លាស់ប្តូរយោបល់ ជជែក
 វែកញែកផ្ទាល់រវាងសមាជិកសមាជិកាសភាជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ននា
នា។ ប្រការនេះ ធ្វើឲ្យសមាជិកសមាជិកាសភាពេញចិត្តចំពោះការសួរដេញដោយ
សម្រាប់ ខ្លួន។ ប៉ុន្តែនៅមានបញ្ហាជាច្រើនដែលរដ្ឋសភាត្រូវធ្វើ។ រដ្ឋសភាគប្បីអនុ
វត្តសកម្មភាព ឲ្យកាន់តែខ្លាំងថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រទេស
ជាតិចំពោះរដ្ឋ សភា”។

        រដ្ឋសភានីតិកាលទី១៤ទើបនឹងបញ្ចប់ឆ្នាំធ្វើសកម្មភាពដំបូងក្នុងអាណត្តិ៥ឆ្នាំ
។ ប៉ុន្តែការផ្លាស់ប្តូរថ្មីក្នុងឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី១៤គឺជាបុព្វបទសំខាន់ ដែល
 បន្តគូសសញ្ញាថ្មីទៅក្នុងប្រវត្តិសាស្ត្ររុងរឿងនិងដំណើការអភិវឌ្ឍន៍រយៈពេល៧០ឆ្នាំ
 របស់រដ្ឋសភាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ