រដ្ឋសភាវៀតណាមនីតិកាលទី១៣៖ការទទួលខុសត្រូវ ប្រជាធិបតេយ្យនិងចំណាប់អារម្មណ៍

          (VOV)_សម័យប្រជុំលើកទី១១ -សម័យប្រជុំចុងក្រោយ របស់រដ្ឋសភា​ នីតិ
កាលទី១៣ ទើបនឹងបានបិទបញ្ចប់ គូសសញ្ញា​អំពីអាណត្តិរដ្ឋសភាមួយ​ប្រកប
ដោយសកម្មនិងចំណាប់អារម្មណ៍។ ​តួរលេខឯកទគ្គកម្ម និងចំណុចថ្មីជា​ច្រើន
 ​ត្រូវបានកត់សម្គាល់នៅសម័យប្រជុំលើកនេះ។ នេះគឺជាខ្លឹមសារនៃបទ​សរសេរ
៖រដ្ឋសភាវៀតណាមនីតិកាលទី១៣៖ការទទួលខុសត្រូវ ប្រជាធិបតេយ្យ​និងចំ
ណាប់អារម្មណ៍ របស់អ្នកកាសែត Vu Hai អគ្គនាយករង វិទ្យុសម្លេង​វៀតណាម
 សមាជិកសភានីតិកាលទី១៣។

រដ្ឋសភាវៀតណាមនីតិកាលទី១៣៖ការទទួលខុសត្រូវ ប្រជាធិបតេយ្យនិងចំណាប់អារម្មណ៍ - ảnh 1
រដ្ឋសភាវៀតណាមនីតិកាលទី១៣៖ការទទួលខុសត្រូវ ប្រជាធិបតេយ្យនិងចំណាប់អារម្មណ៍

ធ្វើសកម្មភាពក្នុងសភាពការណ៍ តំបន់និងលើពិភពលោកមានបំរ៉ែបំរួល​ស្មុគ្រ
ស្មាញជាច្រើន ក្នុងប្រទេសមានទាំងឱកាសនិងការលំបាកសាកល្បង រដ្ឋ​សភាវៀត
ណាម នីតិកាលទី១៣ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សម្រេច​បរិមាណការ
ងារច្រើន អំពី​រដ្ឋធម្មនុញ្ញ​ នីតិប្រតិបត្តិនិងសម្រេចទៅលើបញ្ហាសំខាន់ជាច្រើន និង
បំពេញល្អភារកិច្ចឃ្លាំមើលកំពូលរបស់ខ្លួន។

          ចំណាប់អារម្មណ៍អំពីការងារនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល សម្រេចចិត្ត
ទៅលើបញ្ហា​សំខាន់ៗរបស់ប្រទេសជាតិ

        ស្ដីអំពី​រដ្ឋធម្មនុញ្ញ នីតិបញ្ញត្តិ​ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានគូស
សញ្ញា​សម្គាល់ជាច្រើន ដោយបានអនុម័តទៅលើច្បាប់ និងក្រមច្បាប់ចំនួនជាង​
១០០ ជាបរិមាណច្បាប់ច្រើនបំផុតពីមុនមក។ ទន្ទឹមនឹងនោះ រដ្ឋសភាក៏បាន​
សម្រេចការងារកសាងនិងអនុម័តទៅលើរដ្ឋធម្មនុញ្ញ ២០១៣។ រដ្ឋធម្មនុញ្ញនេះ
​បានអះអាងនូវការបន្តធានា គោរពសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្ត
របស់ប្រជាពលរដ្ឋ មានការបែងចែក រួមសហការ និងគ្រប់គ្រងរវាងបណ្ដាស្ថា
ប័នរដ្ឋ ​និងបន្តសុក្រិតបែបបទសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម បង្កើតគ្រឹះ
ដ្ឋាន​នយោបាយ គតិយុត្តសំខាន់ ដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកង
ទ័ពទាំងមូល សម្រេចជោគជ័យគ្រប់គោលដៅអំពីការកសាង ការពារ អភិវឌ្ឍន៍
និងធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ បង្ហាញនូវការផ្លាស់ប្តូរថ្មីព្រមៗ
គ្នាអំពីសេដ្ឋកិច្ចនិងនយោបាយ ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិ ក្រោមការ
ដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។


រដ្ឋសភាវៀតណាមនីតិកាលទី១៣៖ការទទួលខុសត្រូវ ប្រជាធិបតេយ្យនិងចំណាប់អារម្មណ៍ - ảnh 2
អ្នកកាសែត Vu Hai អគ្គនាយករង វិទ្យុសម្លេងវៀតណាម សមាជិកសភានីតិកាលទី១៣

ចំពោះតួនាទី៖សម្រេចទៅលើបណ្ដាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ រដ្ឋសភា
នីតិកាលទី១៣ បានចេញផ្សាយសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ក្តាប់​ជាប់ស្ថាន
ភាពជាក់ស្ដែង ប្រមូលផ្តុំទប់ទល់ និងកាត់បន្ថយអតិផរណា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច 
ធានាសន្តិសុខសង្គម រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីលើកកំពស់
គុណភាព ប្រសិទ្ធិភាព និងនាំចេញគោលដៅ ភារកិច្ចជាក់ស្ដែងសំរាប់ស្ថាប័ននីតិ
បញ្ញត្តិ នីតិប្រតិបត្តិ យុត្តិធម៌ បង្កើតឡើងការផ្លាស់ប្តូរថ្មីសកម្មនិង​ប្រសិទ្ធិភាពទៅ
លើគ្រប់វិស័យនៃជីវភាពរស់នៅ សង្គម។ 

          ទាក់ទិនដល់ការងារឃ្លាំមើលកំពូល រដ្ឋសភានីតិកាលទី១៣ បានអនុវត្ត​ខ្លឹម
សារឃ្លាំមើលសំខាន់ជាច្រើន ពីបណ្ដាបញ្ហាម៉ាក្រូសេដ្ឋកិច្ច ដល់បញ្ហាជីវភាពរស់
នៅរបស់ប្រជាជន​។ ការសួរដេញដោល និងបំភ្លឺមិនគ្រាន់តែរ​បានអនុវត្ត​នៅកិច្ច​
ប្រជុំពេញអង្គនានាប៉ុណ្ណោះទេ ថែមទាំងនៅបណ្ដាកិច្ចប្រជុំរបស់គណកម្មាធិការ
​អចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ គណកម្មាធិការនានារបស់រដ្ឋសភាហើយ
បានផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍ ដើម្បីអ្នកបោះឆ្នោតទាំងឡាយអាចតាមដាន។

          ក្នុងវិស័យកិច្ចការបរទេស នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានរៀបចំ​ជោគជ័យ មហាសន្និបាតអន្តរសភាពិភពលោក លើកទី១៣២ (​IPU-132) ។ នេះ​
គឺជាសន្និសីទអន្តរជាតិពហុភាគីធំបំផុតដែលវៀតណាមទទួលរៀបចំ។ ការរៀប
ចំ   IPU-132 បានបង្ហាញនូវស្មារតីម្ចាស់ការ សកម្ម និងការទទួលខុសត្រូវរបស់
រដ្ឋ​សភាវៀតណាមក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ មិនគ្រាន់តែដើម្បី
​ផលប្រយោជន៍ជាតិ ជនជាតិប៉ុណ្ណោះទេ ថែមទាំង ដើម្បីសន្តិភាព កិច្ចសហប្រ
តិបត្តិការ និងការអភិវឌ្ឍន៍របស់សហគមន៍អន្តរជាតិនិងមនុស្សលោកទៀតផង។

          សុក្រិតការងារកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋសភា រដ្ឋ និងរដ្ឋាភិបាល

        រដ្ឋសភាវៀតណាមនីតិកាលទី១៣ ជាអាណត្តិពិសេស ដោយបានជ្រើស​តាំង 
និងអនុម័តចំនួន២លើក ចំពោះបណ្ដាមុខដំណែងនៃរដ្ឋសភា និងរដ្ឋ។ លើកដំបូង
ក្នុងប្រវត្តិសាស្ត្រ ៧០ឆ្នាំរបស់ខ្លួន រដ្ឋសភាបានមានប្រធានរដ្ឋសភាជានារី ​គឺលោ
កស្រី Nguyen Thi Kim Ngan ។ និងក៏ជាលើកដំបូង រដ្ឋសភា​អនុវត្ត​ការបោះឆ្នោត
ទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាជ្រើសតាំង ឬ​អនុម័ត។ ការ
បោះឆ្នោតទំនុកទុកចិត្តនេះ បានជួយអោយអ្នកប្រមុខក្រសួង ​ស្ថាប័នត្រូវខំប្រឹង
ប្រែង ហាត់ពត់លត់ដំ និងលើកកំពស់សមត្ថភាព ប្រសិទ្ធិភាពការងារជានិច្ច។

          ទន្ទឹមនឹងលទ្ធផលដែលទទួលបាននេះ នៅមានប្រការមួយចំនួនមិនទាន់​
សម្រេច។ នោះគឺការកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិ។ ច្បាប់មួយ
ចំនួននៅមិនទាន់ក្តាប់ជាប់ស្ថានភាពជាក់ស្ដែងនៅឡើយ។ 

          អាណត្តិរដ្ឋសភាវៀតណាម នីតិកាលទី១៣ត្រូវបានបិទបញ្ចប់ ដោយមាន
សេចក្ដីសប្បាយរីករាយ និងទំនុកទុកចិត្តអំពីអនាគតរបស់ប្រទេសជាតិ សេចក្ដី
សង្ឃឹមរបស់អ្នកបោះឆ្នោតនានា ចំពោះរដ្ឋាភិបាលថ្មី ដើម្បីលើកកំពស់ជីវភាព​
រស់នៅសំរាប់ប្រជាជន ប្តេជ្ញាចិត្តការពាររឹងមាំ ឯករាជ្យ និងបូរណភាពដែនដី​
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ