(VOVWORLD) -បន្តបុព្វហេតុបដិវត្ត រណសិរ្សបានប្រមូលផ្តុំប្រជាជនគ្រប់វណ្ណៈ គ្រប់គណបក្សស្នេហាជាតិ និងអង្គការសង្រ្គោះជាតិ ឲ្យរួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់ប្រជាជនទាំងមូល ក្រោកឈរឡើងដណ្ដើមរដ្ឋអំណាច នាំបដិវត្តខែសីហាឆ្នាំ ១៩៤៥ ទទួលបានជោគជ័យ និងបង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ (នាបច្ចុប្បន្ននេះគឺ សាធារណរដ្ឋសង្គមនិយមវៀតណាម)។
ថ្ងៃទី ១៨ ខែកញ្ញា មហាសន្និបាតតំណាងទូទាំងប្រទេស រណសិរ្សមាតុភូមិវៀតណាមលើកទៅ ៩ អាណត្តិពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ បានឈានចូលថ្ងៃធ្វើការដំបូង នៅទីក្រុងហាណូយ។ តាមរយៈមហាសន្និបាតនីមួយៗ ដោយមានយុទ្ធសាស្ត្រ ភារកិច្ច និងការផ្លាស់ប្ដូរថ្មីក្នុងការធ្វើសកម្មភាពនោះ រណសិរ្សមាតុភូមិវៀតណាមជានិច្ចកាលបានបង្ហាញនូវការរីកចម្រើនដ៏ខ្លាំងក្លា ក៏ដូចជាពង្រីកល្អនូវតួនាទីជាស្ពានតភ្ជាប់ប្រមូលផ្ដុំប្រជាជាតិក្លាយទៅជាផែនមហាសាមគីភាពមួយផងដែរ។
លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាម |
សាមគ្គីគ្នាប្រជាជនទាំងមូល៖ ភារកិច្ចដ៏សំខាន់ជួរមុខនៅគ្រប់សម័យកាល
មហាសាមគ្គីភាពប្រជាជាតិទាំងមូលគឺជាគោលមាគ៌ាយុទ្ធសាស្ត្រជា ប្រភពកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដ៏ធំធេងដើម្បី កសាងនិងការពារមាតុភូមិ។ នាថ្ងៃទី ១៨ ខែ វិច្ឆិកាឆ្នាំ ១៩៣០ បក្សកុម្មុយនិស្តវៀតណាមនិងអគ្គមគ្គុទេសក៏ លោក Nguyen Ai Quoc បានបង្កើតសមាគមប្រឆាំងសម្ព័ន្ធមិត្តចក្រពត្តិនិយម ដែលជាអង្គការដើមដំបូងរបស់រណសិរ្សប្រជាជាតិឯកភាពវៀតណាម ដោយគូសសញ្ញានៃការអភិវឌ្ឍនៃចលនាសាមគ្គីភាព ស្នេហាជាតិរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូប្រឆាំងអាណានិគមនិយមនិងពួកបរិវារ។
បន្តបុព្វហេតុបដិវត្ត រណសិរ្សបានប្រមូលផ្តុំប្រជាជនគ្រប់វណ្ណៈ គ្រប់គណបក្សស្នេហាជាតិ និងអង្គការសង្រ្គោះជាតិ ឲ្យរួបរួមសាមគ្គីគ្នាលើកទឹកចិត្តដល់ប្រជាជនទាំងមូល ក្រោកឈរឡើងដណ្ដើមរដ្ឋអំណាច នាំបដិវត្តខែសីហាឆ្នាំ ១៩៤៥ ទទួលបានជោគជ័យ និងបង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ (នាបច្ចុប្បន្ននេះគឺ សាធារណរដ្ឋសង្គមនិយមវៀតណាម)។ ដោយឈរលើមូលដ្ឋានសាមគ្គីភាពនោះ កងទ័ពនិងប្រជាជនគ្រប់ជាន់ថ្នាក់ ដែលក្នុងនោះ មានទាំងតួនាទីដ៏សំខាន់របស់រណសិរ្ស បានបង្កើតឡើងជ័យជំនះ Dien Bien Phu ឆ្នាំ១៩៥៤ និងរំដោះវៀតណាមខាងត្បូងទាំងស្រុង ឯកភាពជាតិក្នុងឆ្នាំ ១៩៧៥ នាំវៀតណាមឈានឡើងសង្គមនិយម។
ឈានចូលដល់ដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រណសិរ្សមាតុភូមិវៀតណាមក្នុងនាមជាអង្គការសម្ព័ន្ធភាពនយោបាយ ដោយស្ម័គ្រចិត្តរបស់អង្គការនយោបាយ សង្គម និងបុគ្គលឆ្នើមក្នុងគ្រប់វណ្ណៈសង្គម ជនជាតិ សាសនា ជនវៀតណាមនៅឯបរទេស បានប្រមូលគ្នាពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល ដោយប្រជាធិបតេយ្យ និងពង្រឹងការស្រុះចិត្តគំនិតក្នុងសង្គម។
រាល់ចលនាប្រឡងប្រណាំង ដែលរៀបចំឡើងដោយរណសិរ្ស គឺបានបំផុសស្មារតីធ្វើពលកម្មច្នៃប្រឌិតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ដោះស្រាយរាល់បញ្ហាសង្គម កសាងជនបទថ្មី និងទីក្រុងអរិយធម៌។ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមបានចាត់ទុកថា៖
“រណសិរ្សជានិច្ចកាលបង្ហាញនូវតួនាទី ភារកិច្ច ដែលបានចែងក្នុងកម្មវិធីនយោបាយរបស់បក្ស រដ្ឋធម្មនុញ្ញរបស់រដ្ឋ។ ការដែលរណសិរ្សរបានប្រមូលកម្លាំងរបស់ប្រជាជាតិទាំងមូល ដើម្បីអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខ និងកសាងប្រព័ន្ធនយោបាយរឹងមាំនៅទូទាំងប្រទេសបានសរឲ្យឃើញនូវតួនាទីដ៏ធំធេងរបស់ រណសិរ្សក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ”។
បន្តពង្រីកប្រពៃណីសាមគ្គីភាពជាតិ
ក្នុងបរិបទ ដែលស្ថានភាពពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញ ប្រទេសជាតិត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាអានុភាពអមិត្តមានឧបាយកលបំបែកបំបាក់ផែនមហាសាមគ្គីភាពជាតិទាំងមូល តាមរយៈការដាក់សម្ពាធដ៏ធំធេងក្នុងការដោះស្រាយរាល់បញ្ហាសង្គមក្ដៅគគុកនោះ ភារកិច្ចសំខាន់ជួរមុខរបស់រណសិរ្សគឺបន្តពង្រឹង និងពង្រីកផែនមហាសាមគី ធានាកាស្រុះចិត្តគំនិតគ្នាក្នុងការអនុវត្តន៍គោលការណ៍របស់បក្ស គោលនយបាយ និងច្បាប់របស់រដ្ឋ។ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមបានឲ្យដឹងថា៖
“ក្នុងអាណត្តិពីឆ្នាំ ២០១៩ - ២០២៤ ប្រព័ន្ធរណសិរ្សគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកកម្ពស់ថែមទៀតនូវតួនាទី ភារកិច្ចចំពោះបក្ស ចំពោះប្រជាជន ដើម្បីបំពេញកិច្ចជាអង្គការប្រមូលកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល។ ចលនា និងលើកទឹកចិត្តដល់ប្រជាជនឱ្យនាំមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកសាងប្រព័ន្ធនយោបាយរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ រណសិរ្សត្រូវបង្កើនគុណភាពនៃបណ្ដាចលនា ចលនាប្រឡងប្រណាំង ជាពិសេសគឺចលនាប្រជាជនទាំងមូល សាមគ្គីគ្នាក្នុងការកសាងជនបទថ្មី ទីក្រុងអរិយធម៌ កាត់បន្ថយភាពក្រីក្រដោយចីរភាពជាដើម“។
ការពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល គឺជាជាភារកិច្ចដែលមានលក្ខណៈគ្របដណ្ដប់របស់រណសិរ្សមាតុភូមិវៀតណាមនៅ គ្រប់សម័យកាលអភិវឌ្ឍន៍។ ការដែលរណសិរ្សបានអនុវត្តន៍ភារកិច្ចនេះ នឹងជាកម្លាំងផ្ទៃក្នុងដ៏ធំធេង ដើម្បីវៀតណាមអភិវឌ្ឍន៍ដោយចីរភាព នៅលើមាគ៌ា កសាងនិងការពារមាតុភូមិ៕