(VOVWORLD) - វៀតណាមទើបតែដាក់ឲ្យដំណើរការដោយព្រមៗគ្នានូវគម្រោងគមនាគមន៍ សំខាន់ៗចំនួន ៤ នៅក្នុងតំបន់ទាំងពីរនៃប្រទេស។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ព្រោះនេះជាលើកទីមួយ ដែលក្នុងពេលតែមួយ ក្រសួងគមនាគមន៍និងដឹកជញ្ជូន និង វិនិយោគិនបានដាក់ឱ្យដំណើរការនូវបណ្ដាគម្រោងក្នុងវិស័យផ្សេងៗគ្នា រួមមាន៖ អាកាសយានដ្ឋានចំនួន ១ ផ្លូវល្បឿនលឿនចំនួន ២ និងស្ពានខ្សែកាបខ្នាតធំចំនួន ១។ ការបើកសម្ពោធគម្រោងទាំងនេះមានអត្ថន័យដ៏ធំធេងផ្នែកសេដ្ឋកិច្ច ដោយបង្កើតការ តភ្ជាប់ និងជាកម្លាំងចលករសម្រាប់កំណើននៃតំបន់និយាយដោយឡែក និងប្រទេស ទាំងមូល។
ទុនវិនិយោគសរុបនៃគម្រោងទាំង៤ខាងលើមានរហូតដល់ជិត ១៨ ទ្រីលានដុង (ជិត ៧៧៥ លានដុល្លារអាមេរិក)។ នេះគឺជាគម្រោងគមនាគមន៍សំខាន់ចុងក្រោយដែលត្រូវបានសម្ពោធនៅឆ្នាំ២០២៣ តាមការគ្រោងទុក។
គម្រោងសំខាន់ៗរបស់ប្រទេសជាតិ
គម្រោងទាំងបួនដែលបានសម្ពោធកាលពីថ្ងៃទី២៤ ធ្នូ សុទ្ធតែជាគម្រោងគមនា គមន៍ដ៏សំខាន់ដែលដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ស្រុក តំបន់ និងប្រទេសជាតិ។ ការសម្ពោធគម្រោងទាំងបួនក្នុងពេលដំណាលគ្នានេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងផ្នែកគមនាគមន៍ដឹក ជញ្ជូនក្នុងការសម្រេចបាននូវគោលដៅរបកគំហើញផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
សម្ពោធព្រលានយន្តហោះ Dien Bien។ រូបថត៖ VOV |
ក្នុងនោះ គម្រោងវិនិយោគពង្រីកអាកាសយានដ្ឋាន Dien Bien ដែលត្រូវបាន បើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ជាគម្រោងមួយក្នុងចំណោម គម្រោងដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤ - ២០២៤)។ ក្នុងនាមជាអាកាសយានដ្ឋានតែមួយគត់នៃខេត្តទាំង ៦ នៅតំបន់ព្រំដែន ភាគពាយ័ព្យ បន្ទាប់ពីអាកាសយានដ្ឋាន Dien Bien ត្រូវបានសាងសង់រួចរាល់ ខេត្ត Dien Bien និងតំបន់ភាគពាយ័ព្យទាំងមូលនឹងមានលក្ខខណ្ឌដើម្បីពង្រីកការតភ្ជាប់ផ្លូវ អាកាសជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ តាមទិសដៅកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ ដែលបានព្រមព្រៀងគ្នាដោយរដ្ឋាភិបាល និងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)។
ស្ពាន My Thuan ២ ដែលមានតម្លៃវិនិយោគជាង ៥ ទ្រីលានដុង។ រូបថត៖ VOV |
នៅភាគខាងត្បូង ផ្លូវល្បឿនលឿន My Thuan - Can Tho និងស្ពាន My Thuan ២ គឺជាគម្រោងចុងក្រោយនៃផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងប៉ែកខាងកើត ដែល មានប្រវែង ១២០ គីឡូម៉ែត្រពីទីក្រុងហូជីមិញដល់ទីក្រុង Can Tho។ គម្រោងទាំងពីរ នេះ បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការ នឹងរួមចំណែកបង្កើតជាបណ្ដើរៗនូវច្រករបៀង គមនាគមន៍ដ៏ពេញលេញនិងទំនើបតាមអ័ក្សបញ្ឈរតំបន់ដីសណ្ដទន្លេ Cuu Long បំពេញតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តតំបន់ណាមបូខាងលិចនិយាយ រួម និងខេត្ត Tien Giang, Vinh Long និង Dong Thap និយាយដោយឡែក។ លោក Lu Quang Ngoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានឲ្យដឹងថា៖
“ការវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន My Thuan Can Tho ជួយ ដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍផលិតកម្ម និងការដឹក ជញ្ជូនទំនិញរបស់អាជីវកម្ម និងប្រជាជនកាន់តែមានភាពងាយស្រួល ធ្វើឲ្យល្បឿន អភិវឌ្ឍន៍របស់បណ្ដាខេត្តក្នុងតំបន់កាន់តែលឿនជាង”។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ថ្លែងក្នុងពិធីសម្ពោធគម្រោងគមនាគមន៍សំខាន់ៗចំនួន៤។ រូបថត៖ VOV |
ជាពិសេស ស្ពាន My Thuan ២ គឺជាលទ្ធផលច្បាស់លាស់នៃការជំរុញការអនុវត្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីចាប់យក និងធ្វើជាម្ចាស់នៃបច្ចេកវិទ្យាថ្មីៗ បង្ហាញពី ឬទ្ធានុភាព ឆន្ទៈ បញ្ញា និងសេចក្ដីប្រាថ្នាឈានឡើងរបស់ប្រជាជនវៀតណាម។ ថ្លែង មតិក្នុងពិធីសម្ពោធ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“សម្រាប់ស្ពាន My Thuan ១ ការរចនា និងការសាងសង់ភាគច្រើនជាជនបរ ទេស យើងជួលជនបរទេស ហើយទទួលការផ្ដល់ប្រឹក្សាពីជនបរទេសផងដែរ។ ចំណែកស្ពាន My Thuan ២ ជនវៀតណាមបានឃ្លាំមើល និងធ្វើការងារទាំងអស់។ ប្រការនេះសំខាន់ណាស់ព្រោះយើងបានធំដឹងក្ដី បានរីកចម្រើន ហើយយើងអាច ដោះស្រាយការងារលំបាកទាំងអស់ដោយខ្លួនឯងបាន”។
ផ្ដល់ធនធានធំធេងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគឺជារបកគំហើញមួយក្នុងចំណោម របកគំហើញទាំង ៣ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសការបង្កើន បណ្តាញផ្លូវគោកល្បឿនលឿន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺមានអត្ថន័យ សំខាន់ពិសេស។ យោងតាមក្រសួងគមនាគមន៍ដឹកជញ្ជូន នាពេលកន្លងមក ការសាង សង់គម្រោងផ្លូវល្បឿនលឿនលើទូទាំងប្រទេសមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។
ចាប់ពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី១៣ មក វៀតណាមបានដាក់ឲ្យ ដំណើរការផ្លូវល្បឿនលឿនជិត ៧៣០គីឡូម៉ែត្របន្ថែមទៀត; ហើយកំពុងសាងសង់ ផ្លូវល្បឿនលឿនដោយមានប្រវែងជិត ១៧០០ គីឡូម៉ែត្រ ដែលតភ្ជាប់អ័ក្សខាងជើង-ខាងត្បូង និងខាងកើត-ខាងលិច។ លទ្ធផលនេះបង្កើតមូលដ្ឋានដ៏សំខាន់ដើម្បីឲ្យវៀត ណាមអាចសម្រេចបាន និងសម្រេចលើសគោលដៅដែលបានកំណត់ដោយមហា សន្និបាតបក្សលើកទី១៣ ពោលគឺខិតខំឱ្យមានផ្លូវល្បឿនលឿនប្រមាណ ៣.០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០២៥ និងផ្លូវល្បឿនលឿន ៥០០០ គីឡូម៉ែត្រត្រឹមឆ្នាំ ២០៣០។
យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh វៀតណាមជានិច្ចកាលផ្ដល់ ធនធានដ៏ធំធេងជាមួយនឹងទម្រង់វិនិយោគជាច្រើន និងគោលនយោបាយសមស្រប ដើម្បីកៀរគរការធ្វើសង្គមភាវូបនីយកម្មសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។
“ការវិនិយោគសាធារណៈគឺជាកម្លាំងចលករមួយនៃកំណើន ដូច្នេះយើងជំរុញ ការវិនិយោគសាធារណៈ ជាពិសេសគម្រោងសំខាន់ថ្នាក់ជាតិផ្នែកគមនាគមន៍ ដែលរួម ចំណែកដល់ការលើកកម្ពស់កំណើន; បង្កើតលំហអភិវឌ្ឍន៍ថ្មី រួមចំណែកដល់ការជំរុញ ផលិតកម្ម អាជីវកម្ម បង្កើតការងារសម្រាប់ប្រជាជន ជាពិសេសនៅតំបន់ដែលមាន គម្រោងឆ្លងកាត់”។
វៀតណាមកំពុងសម្រេចជាបណ្តើរៗនូវរបកគំហើញមួយក្នុងចំណោមរបកគំហើញទាំងបីនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០២១ - ២០៣០។ ការសម្ពោធក្នុងពេលដំណាលគ្នានូវគម្រោងគមនាគមន៍សំខាន់ៗចំនួន ៤ ខាងផ្លូវគោក ល្បឿនលឿន អាកាសយានដ្ឋាន ស្ពានខ្សែកាប និយាយដោយឡែក និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងដឹកជញ្ជូននិយាយរួម គឺជារបកគំហើញ ដើម្បីវៀត ណាមឆ្ពោះទៅរកគោលដៅឆ្ងាយជាងទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕