(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម នាថ្ងៃទី២៨កុម្ភះ ព្រះ
ចៅអធិរាជ្យ Akihito និងព្រះអធិរាជ្យានីជប៉ុន បានចាប់ផ្តើមយាងមកបំពេញដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះនឹងអូសបន្លាយដល់ថ្ងៃ
ទី៥មិនា ជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ព្រះចៅអធិរាជ្យ Akihito
និងព្រះអធិរាជ្យានី។ នេះជារបត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរ។
|
របត់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន |
ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានីជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាររបស់ប្រទេសជាតិ
និងផែនមហាសាមគ្គីជាតិជប៉ុន។ ព្រះចៅអធិរាជ្យនិងព្រះអធិរាជ្យានីអនុវត្តដំណើរ
ទស្សនកិច្ចក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ពិសេសចំពោះដៃគូមានទំនាក់ទំនងជិត
ស្និទ្ធជាមួយជប៉ុនតែប៉ុណ្ណោះ។
ដូច្នេះដំណើរទស្សនកិច្ចលើកនេះជាព្រឹត្តិការណ៍ មានអត្ថន័យសំខាន់ ជារបត់មួយ
ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ រួមចំ
ណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុនកាន់
តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ទំនាក់ទំនងយូរអង្វែង
ប្រវត្តិសាស្ត្របានសរអោយឃើញថា៖ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនបាន
មានតាំងពីយូរណាស់មកហើយ។ នាសតវត្សទី៨ ព្រះសង្ឃ Phat Triet មកពីភាគ
កណ្ដាលវៀតណាមបាននិមន្តទៅជប៉ុនផ្សព្វផ្សាយពុទ្ធសាសនា និងបង្រៀនតូរតន្ត្រី
Lam Ap នាបច្ចុប្បន្ននៅបានប្រជាជនធ្វើសក្ការះបូជានៅវត្ត Dai An ទីក្រុងNara។
សតវត្សទី១៦និងទី១៧ អាជីវករជប៉ុនបានមកធ្វើជំនួយនៅ Hoi An (ភូមិភាគ
កណ្ដាលវៀតណាម)។
ចាប់ពីឆ្នាំ ១៩៩២មក ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌រវាងប្រទេស
ទាំងពីរបានបើកទូលំទូលាយជានិច្ច ការយល់ដឹងនិងទំនុកទុកចិត្តរវាងប្រទេសទាំ
ងពីរបានកើនឡើងជាបន្តបន្ទាប់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងជប៉ុន-វៀត
ណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ជប៉ុនជាប្រទេស G-7 ដើមដំបូងទទួលអគ្គលេ
ខាបក្សវៀតណាមទៅបំពេញទស្សនកិច្ច (ឆ្នាំ១៩៩៥) ហើយក៏ជាប្រទេស G-7 ដើម
ដំបូងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម (ឆ្នាំ ២០០៩) និងជា
ប្រទេស G-7 ដើមដំបូងទទួលស្គាល់បែបបទខឿនសេដ្ឋកិច្ចទីផ្សារបស់វៀតណាម
(ឆ្នាំ២០១១) ប្រទេស G-7 ដើមដំបូងអញ្ជើញវៀតណាមចូលរួមសន្និសីទកំពូល G-7
បើកទូលាយ (ឆ្នាំ ២០១៦)។
មិនគ្រាន់តែសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ
វៀតណាមនិងជប៉ុននៅសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅ
វេទិកាពហុភាគី ដូចជា៖ អង្គការសហប្រជាជាតិ អាស៊ាន APEC ASEM និងក្រុម
ប្រឹក្សាសិទ្ធិមនុស្សទៀតផង។
|
ព្រះចៅអធិរាជ្យ Akihito និងព្រះអធិរាជ្យានីជប៉ុន |
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅវៀតណាម-ជប៉ុន
ដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជ្យ Akihito និងព្រះអធិរាជ្យានីជប៉ុន បាន
ប្រព្រឹត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន កំពុង
អភិវឌ្ឍន៍ដ៏ល្អប្រសើរ លើគ្រប់វិស័យ។ គិតមកដល់ពេលនេះ ជប៉ុនជាដៃគូសេដ្ឋកិច្ចសំ
ខាន់ជួរមុខរបស់វៀតណាម ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ODA ធំបំផុត និងដៃគូធំទី
ពីរអំពីវិនិយោគផ្ទាល់ពីបរទេស FDI ដៃគូទីបីអំពីទេសចរណ៍ និងដៃគូទីបួន អំពីពាណិជ្ជកម្ម។
ដោយឈរលើមូលដ្ឋានសំខាន់នោះ ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម
របស់ព្រះចៅអធិរាជ្យ និងព្រះអធិរាជ្យានីជប៉ុន ជាព្រឹត្តិការណ៍សំខាន់ មានអត្ថន័យ
ជានិមិត្តរូប របត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព
រវាងប្រទេសទាំងពីរដែលបង្ហាញនូវមនោសញ្ជេតនា និងការយកចិត្តទុកដាក់របស់
ជប៉ុនចំពោះប្រទេសនិងប្រជាជនវៀតណាម។ តាមនោះជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងជប៉ុនអោយកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើនការ
យល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ៕