របត់សំខាន់ក្នុងសង្គ្រាមប្រឆាំង IS នៅស៊ីរី

          (VOV)_សង្គ្រាមប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី​ កំពុង
មានរបត់សំខាន់ ក្នុងពេលដែល កងទ័ពស៊ីរីបន្តដណ្ដើមបានជ័យជំនះនៅសមរភូមិ។ 
មិនគ្រាន់តែដណ្ដើមបានតំបន់សំខាន់ៗ គូសសញ្ញាវិជ្ជមានស្ដីពី​​​ការប្រឆាំង IS ចាប់
ពីពេលរុស្ស៊ីធ្វើអន្តរាគមន៍​យោធានៅស៊ីរី ថ្នាក់ដឹកនាំ​កំពូលនានារបស់ ISត្រូវបានកំ
ចាត់។ បំរ៉ែបំរួលទាំងនេះកំពុងបង្វែរសង្គ្រាម​ទៅ​តាម​ទិសដៅថ្មី។

របត់សំខាន់ក្នុងសង្គ្រាមប្រឆាំង IS នៅស៊ីរី - ảnh 1
របត់សំខាន់ក្នុងសង្គ្រាមប្រឆាំង IS នៅស៊ីរី

បន្ទាប់ពីពេលដណ្ដើមបានទីក្រុង Palmyra ​វិញ កងទ័ពស៊ីរីបន្តដណ្ដើម​បាន​ទីរួម
ស្រុក​​ Qariatein មហាកំពែងរបស់ក្រុមភេរវករ IS នៅខេត្ត Homs ភាគខាងត្បូងស៊ីរី។
 មុននោះ១ថ្ងៃ កងទ័ពស៊ីរីដណ្ដើមបានទីក្រុង Palmyra ទាំងស្រុង ដោយសារកង
កម្លាំង IS បានដកទ័ពចេញដោយខ្លួនឯង។

          កងទ័ពស៊ីរី ដណ្ដើមបានភាពម្ចាស់ការនៅលើសមរភូមិ

        ការរំដោះទីក្រុង Palmyra ជាការ​ខាតបង់យ៉ាងធ្ងន់ធ្ងររបស់ IS ដោយសារ​នេះគឺ
ជាទីកន្លែងដឹកជញ្ជូនជំនួយសំរាប់កងកម្លាំងភេរវករ។ ទីក្រុង Palmyra  ត្រូវបានអង្គ
ការវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ អង្គការសហប្រជាជាតិ ( UNESCO) ទទួលស្គាល់
ជាបេតិកភ័ណ្ឌពិភពលោក។ ការដណ្ដើមបានទីក្រុង Palmyra ​​វិញត្រូវបានចាត់ទុក
ជាការបោះជំហានធំមួយ នៅលើសមរភូមិចំពោះកងទ័ពស៊ីរី។  ​ជ័យជំនះនេះត្រូវ
បានចាត់ទុកថាជាការបើកផ្លូវ សំរាប់កងទ័ពស៊ីរី វាយទៅលើកំពែង​របស់ក្រុមភេរវករ
នៅខេត្ត​ Raqqa ក៏ដូចជាទីក្រុង Deir Ez Zor នៅភាគខាង​កើតស៊ីរី ។

          បណ្ដាអ្នកជំនាញការយោធាបានវិភាគថា៖ ​ជោគជ័យក្នុងការប្រឆាំង​ IS របស់
កងទ័ពស៊ីរី គឺដោយសារមានការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ី។ នាបច្ចុ
ប្បន្ន រុស្ស៊ីដណ្ដើមបានការត្រួតត្រានៅសមរភូមិស៊ីរី ​ហើយ​កិច្ចសហប្រតិបត្តិការ
រវាងរុស្ស៊ី និងស៊ីរីនេះ ជាកក្តាសំខាន់ក្នុងការផ្លាស់ប្តូរស្ថានភាពសង្គ្រាម។ ​​ច្បាស់
លាស់ណាស់ថា៖ បណ្ដាក្រុមភេរវករមិនអាចទប់ទល់បានកម្លាំងរួមរបស់កងទ័ព
រុស្ស៊ីនិងស៊ីរី។ រួមជាមួយនោះ មេដឹកនាំកំពូលទី២ របស់ IS ក៏ត្រូវបាន​កំចាត់​នា
​ពេលថ្មីៗនេះ ដោយកងកម្លាំងយោធាចម្រុះ គូសសញ្ញាស្ដីអំពីការបាត់បង់ដ៏ធ្ងន់
ធ្ងរមួយទៀត​របស់ IS ។

          ផ្លាស់ប្តូរស្ថានភាពនៅ​តុចរចារ

        ច្បាស់លាសណាស់ថា៖ ជោគជ័យយោធានៅលើសមរភូមិនេះកាន់តែពង្រឹង
និងពង្រីកថានះអោយតួនាទីរបស់រដ្ឋាភិបាល​ប្រធានាធិបតីស៊ីរី Bashar Assad មុន
នឹងការចរចារសន្តិ​ភាពស្ដីពីស៊ីរីដែលគ្រោង​នឹង​ប្រព្រឹត្តទៅនាថ្ងៃទី៩មេសាខាងមុខ
នេះ នៅទីក្រុង ​Geneva (ស្វីស)។ ពីយូរណាស់មកហើយ បញ្ហាអនាគតរបស់ប្រធា
នាធិបតី Bashar Assad ជានិច្ចកាលជាមូលហេតុនៃភាពចម្រូងចម្រាសរវាងរុស្ស៊ីនិង
​អាមេរិក។ បណ្ដាបំរ៉ែបំរួលនៅសមរភូមិ ជាការអះអាងខ្លាំងក្លាបំផុតរបស់រុស្ស៊ី ​ចំ
ពោះអនាគតនយោបាយរបស់លោក Bashar Assad ។ ចំពោះបណ្ដាបំរ៉ែបំ​រួលដូច
ស្ថានភាពនាបច្ចុប្បន្ននេះ អាមេរិកលើកឡើងបញ្ហាលោក Bashar Assad ​ត្រូវលា
លែងពីដំណែង ​ជាលក្ខណះសម្រេច នៃដំណើការផ្លាស់ប្តូរ​នយោបាយនៅស៊ីរី។ 
ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាពេលថ្មីៗនេះ​ រដ្ឋមន្ត្រីក្រសួងការបរ
ទេសអាមេរិក លោក John Kerry និងសមភាគីរុស្ស៊ី ​លោក Sergei Mavrov បានឯក
ភាពថាមិនពិភាក្សាអំពីអនាគតរបស់លោក Bashar Assad ក្នុងដំណាក់កាលនា
បច្ចុប្បន្ន និងទទួលស្គាល់ថា៖ស្ថានភាពនៅ​ស៊ីរីកំពុងមានភាពសកម្មជាងមុន។ 

          ​ច្បាស់លាស់ណាស់ថា៖ ការធ្វើអន្តរាគមន៍របស់រុស្ស៊ីបានផ្លាស់ប្តូរស្ថានភាព
​សង្គ្រាម ជួយកងទ័ពស៊ីរីដណ្ដើមបានឧត្តមភាពនៅក្នុងស្ថានភាពជាក់ស្ដែង។ ​
ដោយមានបំរ៉ែបំរួលថ្មីៗទាំងនេះ សង្ឃឹមថាការចរចារថ្ងៃទី៩មេសាខាងមុខនៅទិ
ក្រុង Geneva (ស្វីស) នឹងបង្កើតឡើងរបត់សំខាន់ នាំប្រទេសមជ្ឈឹមបូពា៍នេះមាន​
សន្តិភាពយ៉ាងឆាប់ៗ។ ប៉ុន្តែ យថាទស្សន៍អំពីខឿនសន្តិភាពយូរអង្វែង សំរាប់ស៊ីរី 
នៅជួបការលំបាក ដោយសារប្រទេសនេះកំពុងប្រឈមមុខនឹងឧបស័គ្គជាច្រើន
ទាំងខាងយោធាផងនិងនយោបាយផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ